PlovPit

PlovPit

Download on the App Store

PlovPit episodes

  • យើងត្រូវសួរបីសំណួរមុននឹងស្តាប់ព្រះបន្តូល (Three Questions to Ask Before Listening to Any Sermon)

    និពន្ធ​ដោយ៖ លោក​គ្រូ Tony Reinke

    បក​ប្រែ​ដោយលោក​គ្រូ៖ ឈាង បូរ៉ា

    កែសម្រួលដោយ៖ ​លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក វែល ណាថាន និងលោក ប៊ុន ធីម៉ូថេ

    ដកស្រង់ខ្លះៗ និង​កែ​សម្រួល​ចេញពី https://www.desiringgod.org ដោយមានការអនុញ្ញាត។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • ការតយុទ្ធនិងការបាក់ទឹកចិត្ត៦យ៉ាងរបស់ព្រះយេស៉ូវ (Six Ways Jesus Fought Depression)
    នៅ​យប់​មុន​ពេល​ដែល​គេ​ឆ្កាង​ព្រះ​យេស៊ូវ ព្រះ​គម្ពីរ​សម្ដែង​ឲ្យ​យើង​ឃើញ​ក្នុង​របៀប​ដ៏​អស្ចារ្យ​អំពី​​ព្រលឹង​វិញ្ញាណ​របស់​ព្រះ​អង្គ។ ចូរ​មើល ហើយ​រៀន​អំពី​យុទ្ធសាស្ត្រ​ចម្បាំង​របស់​ព្រះ​យេស៊ូវ​ក្នុង​ការ​តយុទ្ធ​ជា​មួយ​នឹង​ការ​ព្រួយ​បារម្ភ ឬ​ការ​បាក់​ទឹក​ចិត្ត។

    Hosted on Acast. See acast.com/privacy for more information.

    5 min
  • លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត (Six Traits to Look for in a Spouse)
    វិធីសាស្ត្រ​ចែចង់​របស់​លោកីយ៍​នេះ គឺ​ជា​គន្លង​ដ៏​ល្ងីល្ងើ ហើយ​ពោរ​ពេញ​ដោយ​ការ​ឈឺ​ចាប់។ ចូរ​ស្វែង​រក​បុគ្គល​ដែល​មាន​ការ​ពិចារណា​ដោយ​ពឹង​លើ​ព្រះ​បន្ទូល ព្រោះ​នោះ​ជា​លក្ខណសម្បត្តិ​ដែល​ពិបាក​រក​ណាស់ តែ​ជា​លក្ខណសម្បត្តិ​ដែល​ប្រកប​​ដោយ​អត្ថ​ប្រយោជន៍។ នៅពេលដែល​លោកអ្នក​សម្រាក​នៅ​ក្នុង​ផែនការ​របស់​ព្រះ​ជាម្ចាស់ និង​នៅ​ក្នុង​ពេល​វេលា​របស់​ទ្រង់ នោះ​ចូរ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ស្វាមី ឬ​ក៏​ភរិយា​ម្នាក់​ដែល​លោកអ្នក​អាច​ទុក​ចិត្ត​បាន ជា​អ្នក​ដែល​ចេះ​ជួយ ហើយ​ខំ​ប្រឹង​ធ្វើ​ការ ក៏​មាន​ចិត្ត​សប្បុរស មាន​ប្រាជ្ញា និង​ទុក​ចិត្ត​លើ​ព្រះ​យេស៊ូវ។

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • ជម្លោះគឺជាឪកាស (Conflict Is An Opportunity)
    ការ​មិន​ដោះ​ស្រាយ​ជម្លោះ​ក៏​បង្ហាញ​ពី​ទស្សនៈ​របស់​យើង​ចំពោះ​អធិបតេយ្យភាព​របស់​ព្រះ​ដែរ។ យើង​គួរ​តែ​ដោះ​ស្រាយ​ជម្លោះ ព្រោះ​ព្រះ​ជាម្ចាស់​កំពុង​កាន់​កាប់​អ្វីៗ​ទាំង​អស់ ហើយ​ទ្រង់​ក៏​កំពុង​សោយរាជ​លើ​អ្វីៗ​ទាំង​អស់​ផង​ដែរ។ ទ្រង់​កំពុង​អនុញ្ញាត​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​ត្រូវ​កើត​ឡើង បាន​កើត​ឡើង​ផង​ដែរ។ ទ្រង់​ជា​ព្រះ​ដែល​អនុញ្ញាត​ឲ្យ​យើង​ប្រឈម​មុខ​ជា​មួយ​ជម្លោះ។ ដូច្នេះ យើង​ត្រូវ​អនុវត្ត​ព្រះ​បន្ទូល​របស់​ព្រះ និង​ដំណឹង​ល្អ​ដ៏​ធំ​របស់​ទ្រង់ ដើម្បី​ជា​សិរីល្អ​ដល់​ទ្រង់ និង​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​យើង ព្រម​ទាំង​អ្នក​ដទៃ​ផង។

    Hosted on Acast. See acast.com/privacy for more information.

    10 min
  • ការរស់ឡើងវិញរបស់ព្រះយេស៊ូវ (The Resurrection of Jesus)
    ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ស​បញ្ជាក់​ថា ការ​អះអាង​ទាំង​អស់​របស់​ទ្រង់​គឺ​ពិត​ប្រាកដ ដូច​ជា​ការ​អះអាង​ថា ទ្រង់​គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ (យ៉ូហាន ២:១៩; ១០:១៧)។ ប្រសិន​បើ​ព្រះ​គ្រីស្ទ​មិន​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ទេ នោះ​រឿង​ទាំង​មូល​អំពី​សេចក្តី​ប្រោស​លោះ​គឺ​ជា​ការ​បរាជ័យ ហើយ​ទំនាយ និង​សេចក្តី​សន្យា​ទាំង​អស់​អំពី​ជីវិត​អស់​កល្ប​ជានិច្ច​គឺ​ក្លែង​ក្លាយ។ «ប៉ុន្តែ​ឥឡូវ​នេះ​ព្រះ​គ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ ហើយ​ត្រឡប់​ជា​ផល​ផ្លែ​ដំបូង​នៃ​អស់​អ្នក​ដែល​បាន​ដេក​លក់»។ ដូច្នេះ ព្រះ​គម្ពីរ​មាន​ភាព​ពិត​ប្រាកដ​ចាប់​ពី​កណ្ឌ​គម្ពីរ​លោកុប្បត្ដិ​ដល់​កណ្ឌ​គម្ពីរ​វិវរណៈ។ នគរ​នៃ​សេចក្តី​ងងឹត​ត្រូវ​បាន​ផ្តួល​រំលំ​ហើយ សាតាំង​បាន​ធ្លាក់​ពី​ស្ថាន​សួគ៌​ដូច​ជា​ផ្លេក​បន្ទោរ សេចក្ដី​ពិត​បាន​ឈ្នះ​លើ​សេចក្ដី​កុហក សេចក្ដី​ល្អ​បាន​ឈ្នះ​លើ​សេចក្ដី​អាក្រក់ សុភមង្គល​បាន​ឈ្នះ​លើ​សេចក្តី​ទុក្ខ​សោក​ជា​រៀង​រហូត។ ដូច្នេះ មនុស្ស​ភ័យ​ខ្លាច​វិញ្ញាណ និង​ខ្មោច ប៉ុន្តែ​សត្រូវ​ពិត​ប្រាកដ​របស់​យើង​គឺ​ជា​សាតាំង និង​សេចក្តី​ស្លាប់​វិញ​ទេ។ យើង​គួរ​តែ​កោត​ខ្លាច​ព្រះ ពីព្រោះ​ទ្រង់​មាន​អំណាច​បំផ្លាញ​យើង ដោយ​ព្រោះ​អំពើ​បាប​របស់​យើង។ ដំណឹង​ល្អ​គឺ​ថា ព្រះ​យេស៊ូវ​បាន​យក​ឈ្នះ​សាតាំង និង​សេចក្តី​ស្លាប់​ហើយ ហើយ​បាន​យក​សេចក្តី​ក្រោធ​របស់​ព្រះ​ដែល​ប្រឆាំង​នឹង​អំពើ​បាប​របស់​យើង​ចេញ ដែល​ទ្រង់​ធ្វើ​គ្រប់​ការ​ទាំង​អស់​នេះ​តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះជន្ម​រស់​ពី​សុគត​ឡើង​វិញ​របស់​ទ្រង់។

    Hosted on Acast. See acast.com/privacy for more information.

    24 min
  • ការត្រាស់ហៅពួកសិស្សដំបូង (Calling of the First Disciples)
    ចំពោះ​បង​ប្អូន​ដែល​បាន​ដើរ​តាម​ព្រះ​អង្គ​ហើយ ហើយ​ទំនង​ជា​កំពុង​តែ​មាន​ការ​ហត់​នឿយ​ក្នុង​ការ​បន្ត​ដំណើរ​ជា​មួយ​ទ្រង់។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​បង​ប្អូន​សម្លឹង​មើល​ទៅ​ឯ​ព្រះ​អង្គ ទូល​សូម​កម្លាំង​ពី​ទ្រង់​ក្នុង​ការ​បន្ត​ទៅ​មុខ​ទៀត។ បង​ប្អូន! សូម​កុំ​ធ្វើ​ដូច​មនុស្ស​មួយ​ចំនួន ដែល​គ្រាន់​តែ​ដើរ​តាម​ព្រះ​អង្គ ដើម្បី​ទទួល​បាន​ប្រយោជន៍​ខាង​ឯ​ផ្នែក​សម្ភារៈនិយម​លើ​ផែន​ដី​នេះ​ឡើយ។ កុំ​ដើរ​តាម​ព្រះ ដើម្បី​បំពេញ​ក្រពះ។ ខ្ញុំ​ធ្លាប់​ជួប​មនុស្ស​ច្រើន​ពេក​ហើយ​ដែល​អះអាង​ថា​ខ្លួន​ចង់​ទទួល​ជឿ ហើយ​ដើរ​តាម​ព្រះ​យេស៊ូវ ប៉ុន្តែ​គ្រាន់​តែ​ទទួល ដើម្បី​បាន​ប្រយោជន៍​ពី​ក្រុម​ជំនុំ។ សូម​កុំ​ធ្វើ​បែប​នេះ​ឲ្យ​សោះ បង​ប្អូន!

    Hosted on Acast. See acast.com/privacy for more information.

    25 min
  • គ្រឿងអេឡិចត្រូនិកដែលគ្មានការដាក់ការកំណត់ (Teens and Unrestricted Access: Time to Repent)
    និពន្ថ​ដោយ​លោកគ្រូ៖ John Perritt ចំណាំ៖ ត្រូវបាន​ទទួល​ការ​កែសម្រួល​ដោយ​មាន​ការ​អនុញ្ញាត​ពី​អ្នក​និពន្ធ​ដើម។ បកប្រែ​ដោយ និង​កែសម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និងកញ្ញា យ៉ុន សាឯម អ្នក​វាយ​ឯកសារ​ចុះ៖ ទេព រ៉ូ ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.thegospelcoalition.org ដោយ​មាន​ការ​អនុញ្ញាត។ លោកអ្នក​ក៏​អាច​អានអត្ថបទនេះ​ តាមរយៈLinkខាងក្រោម៖ https://plovpit.com/unrestricted-access/

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • គ្រូគង្វាលអើយ! ចូរប្រយ័ត្ន (Pastors Beware!)
    ការ​ព្រមាន​៤​យ៉ាង​ចំពោះ​គ្រូ​គង្វាល​ចេញ​ពី​កណ្ឌគម្ពីរ​យ៉ូណាស និពន្ធដោយ៖ វែល ណាថាន ពិនិត្យ​ផ្ទៀងផ្ទាត់​ដោយ៖ លោក ជួប ប៊ុនហាក់, លោក ឈាង បូរ៉ា និង​លោក ទេព រ៉ូ

    Hosted on Acast. See acast.com/privacy for more information.

    39 min
  • គ្រាប់កាំភ្លើងសម្រាប់ប្រឆាំងការមើលរូបអាសអាភាស (Ammunition for the Fight Against Porn)
    និពន្ធ​ដោយ៖ លោកគ្រូ Dieudonné Tamfu បកប្រែ​ដោយ និង​កែ​សម្រួល​ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ និង​​កញ្ញា ឡូញ ស្រីរដ្ឋ ដក​ស្រង់​ខ្លះៗ​ចេញ​ពី www.desiringgod.org ដោយ​មាន​ការអនុញ្ញាត។ 

    Hosted on Acast. See acast.com/privacy for more information.

    18 min
  • គន្លឹះ​៦យ៉ាង​សម្រាប់​ការ​អាន​ព្រះ​គម្ពីរ​ជាមួយ​កូនៗ (6 Tips for Reading the Bible with Your Kids)
    គន្លឹះ​៦​យ៉ាង​សម្រាប់​ការ​អាន​ព្រះ​គម្ពីរ 6 Tips for Reading the Bible with Your Kids ដើម្បី​អាន ឬ​ទាញ​យក​មេរៀន​នេះ​សូម​ចុច Link ខាងក្រោម​នេះ៖ https://plovpit.com/6tips-reading-bible/

    Hosted on Acast. See acast.com/privacy for more information.

    12 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…