PlovPit

PlovPit

Download on the App Store

PlovPit episodes

  • មេរៀន៖ សេចក្ដីតាំងសញ្ញា - សេចក្ដីតាំងសញ្ញាចាស់ និងសេចក្ដីតាំង​សញ្ញាថ្មី (Covenants: Old and New)

    សេចក្ដី​តាំង​សញ្ញា (សម្ព័ន្ធ​មេត្រី) ជា​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ពីរ ដែល​ត្រូវ​តែ​រក្សា​នូវ​កាតព្វកិច្ច​នៃ​សេចក្តី​តាំង​សញ្ញា ហើយ​អាច​ទទួល​ជា​ផល​ប្រយោជន៍ ឬ​ទណ្ឌកម្ម អាស្រ័យ​ទៅ​លើ​ភាគី​ទាំង​ពីរ តើ​ពួក​គេ​បាន​ធ្វើ តាម​ការ​ព្រម​ព្រៀង​ដែរ​ឬ​ទេ? ប៉ុន្តែ សម្រាប់​សេចក្តី​តាំង​សញ្ញា​របស់​ព្រះ​ជាម្ចាស់ និង​មនុស្ស វា​មាន​លក្ខណៈ​ពិសេស​ជាង ពីព្រោះ​ជា​សេចក្តី​តាំង​សញ្ញា​ដែល​មិន​មាន​ភាព​ស្មើ​គ្នា ដោយ​ព្រោះ​ព្រះ​ជាម្ចាស់​ជា​អ្នក​ប្រទាន ដល់​មនុស្ស​ជា​និច្ច ហើយ​មនុស្ស​គ្រាន់​តែ​ជា​អ្នក​ទទួល​តែ​ប៉ុណ្ណោះ។ យើង​ឃើញ​ថា​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​មាន​ការ​តាំង​សញ្ញា​រវាង​ព្រះ​ជាម្ចាស់ នឹង​មនុស្ស តាំង​ពី​លោកុប្បត្ដិ ប៉ុន្តែ​សេចក្តី​តាំង​សញ្ញា​ចាស់ នឹង​សេចក្តី​តាំង​សញ្ញា​ថ្មី​មាន​លក្ខណៈ​ខុស​គ្នា​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ព្រះ​ជាម្ចាស់​ទ្រង់​បាន​តាំង​សញ្ញា​ជា​មួយ​នឹង​រាស្ត្រ​អ៊ីស្រាអែល ហើយ​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញាថ្មី ព្រះ​យេស៊ូវ​ទ្រង់​បាន​តាំង​សញ្ញា​ជា​មួយ​នឹង​មនុស្ស ដែល​ទទួល​ជឿ​ព្រះ​អង្គ។ ហេតុ​អ្វី​បាន​ជា​មាន​លក្ខណៈ​ខុស​គ្នា?


    និពន្ធដោយ៖ អ្នកគ្រូ ឃឿន សុខា

    ពិនិត្យ និងផ្ទៀងផ្ទាត់ដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក​ សត្យា និង​ លោក Ryan Quey

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • សៀវភៅម្ចាស់ស្នេហ៍៖ ជំពូក២ «ការតាមស្រឡាញ់គ្នា» (The Pursuit of Love)
    អ្នក​ខ្លះ​យល់​ថា ស្នេហា​ជា​ឱសថ ស្នេហា​ជា​ថ្នាំពុល ស្នេហា​ធ្វើ​ឲ្យ​វិលវល់ ស្នេហា​ធ្វើ​ឲ្យ​ឆ្កួត ស្នេហា​ធ្វើ​ឲ្យ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ល។ នេះ​បើ​យោង​តាម​មតិ​របស់​យុវជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង នៅ​បច្ចុប្បន្ន​នេះ។ ចុះ តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ដូចម្ដេច​វិញ? តើ​ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ស្នេហា​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ? កូន​សៀវភៅ​មួយ​ក្បាល​នេះ​មាន​រៀបរាប់​ពី​លក្ខណសម្បត្តិ​ដៃគូ​អនាគត​ដែល​យើង​គួរ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ និង​មាន​សំណួរ​ត្រៀម​សួរ​មុន​រៀបការ ក៏​ដូច​ជា​ការ​បកស្រាយ​ថា តើ​អ្នក​ជឿ​គួរ​រៀបការ​ជាមួយ​នឹង​អ្នក​មិន​ជឿ។ លើស​ពី​នេះ​ទៅ​ទៀត សៀវភៅ​នេះ​ក៏​មាន​លើក​ឡើង​ពី​មេរៀន​មួយ​ចំនួន​ពេល​យើង​ប្រឈមមុខ​នឹង​ការ​បរាជ័យ​រឿង​ស្នេហា ក៏​ដូចជា​អត្ថប្រយោជន៍​នៃ​ការ​នៅ​លីវ និង​យោបល់​ពី​ការ​តាម​ស្រឡាញ់​គ្នា។  «ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ផ្គូផ្គង​ប្ដី និង​ប្រពន្ធ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​អ្នក​ដែល​នាំ​ពួក​គេ​ឲ្យ​ជួប​គ្នា​ផងដែរ»។ (លោកគ្រូ ធីមូធី ទ្រូឌេវ) 

    Hosted on Acast. See acast.com/privacy for more information.

    21 min
  • សៀវភៅម្ចាស់ស្នេហ៍៖ ជំពូក១ «លក្ខណសម្បត្តិ៦យ៉ាងនៃដៃគូអនាគត»​ (6 Attributes of a Future Partner)

    អ្នក​ខ្លះ​យល់​ថា ស្នេហា​ជា​ឱសថ ស្នេហា​ជា​ថ្នាំពុល ស្នេហា​ធ្វើ​ឲ្យ​វិលវល់ ស្នេហា​ធ្វើ​ឲ្យ​ឆ្កួត ស្នេហា​ធ្វើ​ឲ្យ​បាយ​មិន​នឹក​ទឹក​មិន​ស្រេក។ល។ នេះ​បើ​យោង​តាម​មតិ​របស់​យុវជន​មួយ​ចំនួន​ដែល​បាន​លើក​ឡើង នៅ​បច្ចុប្បន្ន​នេះ។ ចុះ តើ​មិត្ត​អ្នក​អាន​យល់​យ៉ាង​ដូចម្ដេច​វិញ? តើ​ព្រះគម្ពីរ​មាន​លើក​ឡើង​ពី​ទំនាក់ទំនង​ស្នេហា​ដែល​ថ្វាយ​សិរីល្អ​ដល់​ព្រះជាម្ចាស់​យ៉ាង​ដូច​ម្ដេច​ដែរ?

    កូន​សៀវភៅ​មួយ​ក្បាល​នេះ​មាន​រៀបរាប់​ពី​លក្ខណសម្បត្តិ​ដៃគូ​អនាគត​ដែល​យើង​គួរ​ប្រាថ្នា​ចង់​រៀបការ​ជាមួយ និង​មាន​សំណួរ​ត្រៀម​សួរ​មុន​រៀបការ ក៏​ដូច​ជា​ការ​បកស្រាយ​ថា តើ​អ្នក​ជឿ​គួរ​រៀបការ​ជាមួយ​នឹង​អ្នក​មិន​ជឿ។ លើស​ពី​នេះ​ទៅ​ទៀត សៀវភៅ​នេះ​ក៏​មាន​លើក​ឡើង​ពី​មេរៀន​មួយ​ចំនួន​ពេល​យើង​ប្រឈមមុខ​នឹង​ការ​បរាជ័យ​រឿង​ស្នេហា ក៏​ដូចជា​អត្ថប្រយោជន៍​នៃ​ការ​នៅ​លីវ និង​យោបល់​ពី​ការ​តាម​ស្រឡាញ់​គ្នា។


    «ព្រះ​ជាម្ចាស់​មិន​គ្រាន់​តែ​ផ្គូផ្គង​ប្ដី និង​ប្រពន្ធ​នោះ​ទេ តែ​ទ្រង់​ក៏​ជា​អ្នក​ដែល​នាំ​ពួក​គេ​ឲ្យ​ជួប​គ្នា​ផងដែរ»។

    (លោកគ្រូ ធីមូធី ទ្រូឌេវ)

    -------------------------------------------

    ទាញយកមេរៀននេះ ដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ 

    https://plovpit.com/sweetheart/

    Hosted on Acast. See acast.com/privacy for more information.

    11 min
  • ក្រុមខុសឆ្គង៖ ក្រុមបេសកម្មដំណឹងល្អ ឬ​ក្រុម ប៉ាក អ៊ុក ស៊ូ (False Groups: Ock Soo Park and the Good News Mission)

    ក្រុម​បេសកកម្ម​ដំណឹង​ល្អ ហើយ​អ្នក​ដឹកនាំ លោក ​ប៉ាក អុក ស៊ូ ​ខុស​ពី​ក្រុម​ខុស​ឆ្គង​ ​ដែល​យើង​សិក្សា​កន្លង​មក ពីព្រោះ​ក្រុម​នេះ​កាន់​តាម​គោលជំនឿ​ត្រឹម​ត្រូវ​ជា​ច្រើន​ដែរ ទាំង ​ព្រះត្រៃឯក​ និង ​ការ​សុគត​ និង​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រីស្ទ​ ​សម្រាប់​អំពើ​បាប​របស់​យើង។ មនុស្ស​ជា​ច្រើន​ដែល​ចូល​ក្រុម​នេះ ​ជា​គ្រីស្ទបរិស័ទ​ពិត​ប្រាកដ។ ក៏ប៉ុន្តែ​ក្រុម​ប្រឹក្សា​គ្រីស្ទបរិស័ទ​ទាំង​អស់​នៅ​ប្រទេស​កូរ៉េ​ បាន​រួម​គ្នា​ប្រកាស​សេចក្ដី​ថ្លែង​ការ​ថា​ ក្រុម​បេសកកម្ម​ដំណឹង​ល្អ​ គឺ​ជា​ក្រុម​ខុស​ឆ្គង​មួយ។ ​ដោយ​សារ​មូលហេតុ ​៤ យ៉ាង៖

    ១) ពួក​គេ​ត្រួតត្រា​សិទ្ធិ​លើ​សមាជិក​របស់​ពួក​គេ​ទាំង​ស្រុង

    ២) ពួក​គេ​អះ​អាង​ថា ​ពួកគេ​ ជា​ក្រុមជំនុំ​ពិត​តែ​មួយ​គត់

    ៣) ពួក​គេ​បាន​បន្ថែម គោលជំនឿ​ច្របូក​ច្របល់​អំពី​អំពើ​បាប និង​សេចក្ដី​សង្គ្រោះ​

    ៤) ពួក​គេ​ព្យាយាម​បំបែក ឬ​លួច​ក្រុមជំនុំ​ផ្សេង​ៗទៀត

    ការ​នេះ​រំលឹក​យើង​ថា ក្រុម​ដែល​មាន​គោលជំនឿ​ត្រឹមត្រូវ​អាច​ក្លាយជា​ក្រុម​ខុសឆ្គង ដោយ​ការ​លើក​ដំកើង​អ្នក​ដឹកនាំ​របស់​គេ ដល់​ឋានៈ​ខ្ពស់​ពេក។ ការ​ត្រួតត្រា​សមាជិក​ ការ​បង្ក​ឲ្យ​មាន​ការ​បាក់បែក​គ្នា​ក្នុង​ក្រុមជំនុំ​ឯ​ទៀត ការ​លួច​ចៀម​របស់​គេ ហើយ​ការ​អះអាង​ថា ជា​ក្រុមជំនុំ​ពិត​តែ​មួយ។

    ----------------------------------------------------------------


    ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ

    និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី

    Hosted on Acast. See acast.com/privacy for more information.

    16 min
  • ក្រុមខុសឆ្គង៖ សាសនាមរមន​ ឬព្រះយេស៊ូវអាណាចក្រព្រះយេស៊ូវពួកបរិសុទ្ធ​ចុងក្រោយ (False Groups: Mormons and The Church of Jesus Christ of Latter-day Saints)

    អ្នក​ប្រហែល​ជា​មិនអាច​បញ្ចុះបញ្ចូល​ពួក​មរមន​ឲ្យ​ងាក​ចេញ​ពី​សាសនា​របស់​គេ ​ដោយ​ប្រាប់​គាត់​អំពី​ភរិយា​ទាំង​៤០​នាក់​របស់​យ៉ូសែប​ ស្មីត​បាន​ទេ។ ផ្លូវ​តែ​មួយ​ដើម្បី​នាំ​ពួក​មរមន ឲ្យ​ជឿ​លើ​ព្រះគ្រីស្ទ​ពិត​ គឺ​ពន្យល់​ដំណឹងល្អ​ពិត​ដល់​ពួកគេ​ ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​ពួក​គេ​អាន​ព្រះគម្ពីរ​ប៊ីប​មួយ​ចប់។ មានតែ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​ធ្វើ​ការ​តាមរយៈ​ព្រះបន្ទូល​នៃ​ព្រះ​ទេ​ ដែល​អាច​នាំ​ពួកគេ​ទៅកាន់​សេចក្តី​សង្គ្រោះ​បាន។ ពួក​មរមន​ភាគច្រើន​មិន​បាន​អាន​ព្រះគម្ពីរ​ច្រើន​ទេ ពីព្រោះ​ក្រុមជំនុំ​របស់​គេ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា គម្ពីរ​មិន​បាន​បកប្រែ​របៀប​ត្រឹមត្រូវ។


    ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ

    និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី


    Hosted on Acast. See acast.com/privacy for more information.

    20 min
  • ក្រុមខុសឆ្គងស្មរបន្ទាល់សាក្សីព្រះយេហូវ៉ា​ និងសេចក្ដីបង្រៀនខុសឆ្គងរបស់ក្រុមនេះ (False Groups: Jehovah's Witnesses)

    ក្រុម​ស្មរបន្ទាល់​ព្រះយេហូវ៉ា​ប្រើ​ពាក្យ​ថា «ព្រះជាម្ចាស់ ព្រះរាជបុត្រា​នៃ​ព្រះ ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធ ​សេចក្ដី​សង្គ្រោះ និង​ការ​រស់​ឡើង​វិញ ។ល។ » ដូច​គ្រីស្ទបរិស័ទ​ដែរ​ ប៉ុន្តែ​ពួកគេ​ឲ្យ​អត្ថន័យ​ខុស​ពី​អត្ថន័យ​ក្នុង​គម្ពីរ។


    ក្រុម​នេះ​ជឿ​ថា ព្រះយេស៊ូវ​មិន​បាន​រស់​ឡើង​វិញ​ទេ។ ពួក​គេ​បង្រៀន​ថា ក្រោយ​យេស៊ូវ​របស់​គេ​បាន​ស្លាប់ រូបកាយ​របស់​គាត់​មិន​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ។ លោក​យេស៊ូវ​គ្រាន់តែ​ក្រោក​ឡើង​ជា​វិញ្ញាណ​ ដែល​មើល​មិន​ឃើញ​ ប៉ុន្តែ​រូបកាយ​គាត់​នៅ​តែ​ស្លាប់​ក្នុង​ផ្នូរ។ បើ​អ៊ីចឹង ​ហេតុអ្វី​បាន​ជា​ផ្នូរ​នៅ​ទទេ? ក្រុម​ស្មរ​បន្ទាល់​ព្រះ​យេហូវ៉ា​មិន​ដឹង​ទេ។ ពួក​គេ​សង្ស័យ​ថា ប្រហែល​ព្រះ​បាន​ធ្វើ​ឲ្យ​រូបកាយ​របស់​យេស៊ូវ​រលាយ​បាត់​សូន្យ​ទៅ​វិញ។ --------------------------------------------- ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

    Hosted on Acast. See acast.com/privacy for more information.

    18 min
  • ក្រុមខុសឆ្គង៖ ក្រុមខុសឆ្គង លី ម៉ាន់ហ៊ី​​ ឬ ស៊ីន ឆន់ជី ដែលអះអាងខ្លួនគាត់ថា គាត់ជាព្រះគ្រីស្ទ (False Groups: Shincheonji Church of Jesus and Lee Man-hee)

    ក្រុម​ស៊ីនឆន់ជី​បដិសេធ​គោលលទ្ធិ​ព្រះត្រៃឯក។ ក្រុម​ស៊ីនឆន់ជី​អះអាង​ថា មនុស្ស​ទាំងអស់​ជា​ទេវតា​ដែល​បាន​ចុះ​មក​ផែន​ដី។ ក្រុម​ស៊ីនឆន់ជី​ជឿ​ជាក់​ថា មាន​តែ ​លី ម៉ាន់ហ៊ី​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​បកស្រាយ​ព្រះបន្ទូល​នៃ​ព្រះ​យ៉ាង​ត្រឹមត្រូវ។  លី ម៉ាន់ហ៊ី មាន​អាយុ​៩០​ឆ្នាំ​ហើយ​ គាត់​នឹង​មិន​រស់​ពី​ស្លាប់​ឡើងវិញ ដូច​ព្រះ​យេស៊ូវ​គ្រីស្ទ​ពិត​ទេ។ គាត់​នឹង​មិន​នាំ​សមាជិក ១៤៤០០០ នាក់​ទៅ​ស្ថានសួគ៌​ទេ។ មិន​យូរ​មិនឆាប់​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ថា គាត់​ជា​មនុស្ស​ធម្មតា ដែល​គ្មាន​អំណាច​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់​ទេ។ មាន​តែ​ព្រះ​គ្រីស្ទ​ពិត​ ដែល​ព្រះ​គម្ពីរ​បាន​ចែង​តែ​ប៉ុណ្ណោះ ដែល​មាន​អំណាច​លើ​អំពើ​បាប និង​សេចក្ដី​ស្លាប់។ ក្រុមប្រឹក្សា ​និង​និកាយ​ប្រូតេស្ដង់​ទាំងអស់​នៅ​ប្រទេស​កូរ៉េ​ បាន​រួមគ្នា​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមាន​ថា ​ស៊ីនឆន់ជី​គឺ​ជា​ក្រុម​ខុសឆ្គង ​ហើយ​លី ម៉ាន់ហ៊ី​គឺ​ជា​គ្រូ​ក្លែងក្លាយ។  មធ្យោបាយ​ក្រុម​ស៊ីនឆន់ជី គឺ​លួច​ក្រុមជំនុំ និង​សមាជិក​ក្រុមជំនុំ សូម​ចាំ​ថា ​ក្រុម​ខុសឆ្គង​តែងតែ​ព្យាយាម​លួច​ក្រុមជំនុំ និង​សមាជិក​ក្រុម​ជំនុំ​ ពីព្រោះ​ការ​នោះ​ងាយស្រួល​ជាង​ការ​បង្កើត​ក្រុម​ជំនុំ​ខ្លួន​ឯង។  

    ----------------------------------------------------------- 

    ដកស្រង់ចេញពីសៀវភៅ៖ សាសនាពិត និងសាសនាក្លែងក្លាយ និពន្ធដោយលោកគ្រូ៖ ចេ. ឌី. ក្រោលី លោកអ្នកក៏អាចទាញយកសៀវមួយនេះតាមដំណភ្ជាប់ (Link) មួយនេះបានដោយឥតគិតថ្លៃបានផងដែរ។

    Hosted on Acast. See acast.com/privacy for more information.

    13 min
  • ការលើកទឹកចិត្តអំពី៖ តើក្នុងនាមយើងជាគ្រីស្ទបរិស័ទ តើយើងត្រូវជ្រើសរើសគូស្រករយ៉ាងដូចម្ដេច? (Should believers marry unbelievers?)

    ខ្ញុំ​ធ្លាប់​បាន​ឮ​ពី​មូលហេតុ​ជា​ច្រើន​ដែល​គ្រីស្ទបរិស័ទ​បាន​លើកឡើង​ទាក់ទង​នឹង​ការ​ដែល​ពួកគាត់​សុខចិត្ត​ជ្រើសរើស​ទៅ​រៀបការ​ជាមួយ​អ្នកមិនជឿ៖ នារី​មួយ​ចំនួនបាន​គិត​ថា «គ្មាន​បុរស​ដែល​សង្ហា ហើយ​ល្អ​នៅ​ក្នុង​ក្រុមជំនុំ​របស់​ពួកគាត់ ដែល​ពួកគាត់​មិន​ស័ក្តិសម​ក្លាយ​ជា​គូអនាគត​របស់​ខ្ញុំ​ទេ» ហើយ​ក៏​មាន​នារី​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គ្រួសារ​ខ្លួន​រៀបចំ​ឲ្យ​រៀបការ​ជាមួយ​អ្នកមិនជឿ ដូច្នេះ​ហើយ​ទើប​ពួកគាត់​ចុះចូល​ធ្វើ​តាម និង​គោរព​តាម​កម្មវិធី​ដែល​មាន​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ដែល​មិនមែន​ជា​កម្មវិធី​បែប​គ្រីស្ទបរិស័ទ គឺ​វា​ទាក់ទង​នឹង​ជំនឿ និង​ការ​គោរព​ថ្វាយបង្គំ​វិញ្ញាណ​ផ្សេងៗ​នៅ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​នោះ។ ហើយ​មូលហេតុ​ដែល​បុរស​មួយ​ចំនួន​សម្រេចចិត្ត​រៀបការ​ជាមួយ​អ្នកមិនជឿ ដោយសារ​ពួកគាត់​ធ្វើ​តាម​យោបល់​របស់​មនុស្ស​ផ្សេងៗ ឬ​ក៏​លើកឡើង​ថា «ខ្ញុំ​ស្រឡាញ់​នាង​ខ្លាំង​ណាស់! ខ្ញុំ​មិន​អាច​អត់​នាង​បាន​ទេ!» ហើយ​ខ្លះ​ទៀត​គិត​ថា ពេល​បាន​រៀបការ​ជាមួយ​អ្នកមិនជឿ​ហើយ នោះ​គាត់​នឹង​នាំ​ដៃគូ​របស់​ខ្លួន​ឲ្យ​ទទួល​ជឿ​តាម​ក្រោយ។


    https://plovpit.com/marriage-believer-unbeliever/

    Hosted on Acast. See acast.com/privacy for more information.

    3 min
  • ការ​ល្បងល​គោលលទ្ធិ៥យ៉ាងលើគោលលទ្ធិ​ខុស​ឆ្គង (The Five Tests of False Doctrines)

    យើង​រស់​នៅ​លើ​ពិភព​លោក​ដែល​មាន​ភាព​ច្របូកច្របល់​យ៉ាង​ល្អក់​ទាក់​ទង​នឹង​ការ​ត្រឹម​ត្រូវ និង​ការ​ខុស​ឆ្គង។ ចំពោះ​គោលលទ្ធិ​ពិត​មួយ​ដែល​យើង​ស្គាល់ មើល​ទៅ​ហាក់​បី​ដូច​ជា​មាន​អ្នក​ធ្វើ​ពុត​សឹង​មួយ​រយ​នាក់។

    ហេតុ​ដូច្នេះ​ហើយ​បាន​ជា​សាវ័ក យ៉ូហាន បាន​ប្រាប់​ឲ្យ​យើង «ល្បង​វិញ្ញាណ​ទាំង​អស់» ហើយ​សាវ័ក ប៉ុល លើក​ឡើង​ថា «ចូរ​ល​មើល​គ្រប់​ទាំង​អស់» (១យ៉ូហាន ៤:១; ១ថែស្សាឡូនីច ៥:២១)។ យើង​មាន​ទំនួល​ខុស​ត្រូវ​ដ៏​បរិសុទ្ធ​ក្នុង​ការ​ល្បង​ល​នូវ​រាល់​គោលលទ្ធិ ដើម្បី​ឲ្យ​ដឹង​ថា វា​ជា​ការ​ពិត ឬ​ក៏​ខុស​ឆ្គង។ ប៉ុន្តែ តើ​ឲ្យ​យើង​វែក​ញែក​រវាង​គោលលទ្ធិ​ពិត និង​ខុស​ឆ្គង​បាន​ដោយ​របៀប​ណា? តើ​ឲ្យ​យើង​វែក​ញែក​គ្រូៗ​ដែល​បង្រៀន​សេចក្ដី​ពិត​និង​គ្រូៗ​ដែល​បង្រៀន​សេចក្ដី​ខុស​ឆ្គង​បាន​ដោយ​របៀប​ណា? ក្នុង​សេចក្ដី​ផ្ដើម​នៃ​ឯកសារ​នេះ យើង​ខ្ញុំ​បាន​លើក​ឡើង​ថា ការ​ល្បងល​គោលលទ្ធិ​ណា​មួយ​គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​ប្រសើរ​បំផុត​ក្នុង​ការ​វែក​ញែក​ថា​វា​ពិត ឬ​ក៏​ខុស​ឆ្គង។ ខណៈ​ពេល​ដែល​យើង​ល្បងល​គោលលទ្ធិ​ណា​មួយ យើង​ក៏​អាច​អនុវត្ត​ទំនួល​ខុស​ត្រូវ​របស់​យើង​បាន​ផង​ដែរ៖ យើង​អាច​ទទួល​យក​វា ឬ​ក៏​បដិសេធ​វា​ចោល។ សេចក្ដី​ល្បងល​ខាង​ក្រោម​នេះ​មាន​អត្ថប្រយោជន៍​ណាស់​ក្នុង​ការ​ពិនិត្យ​មើល​គោលលទ្ធិ។

    https://plovpit.com/five-tests-of-false-doctrines/

    Hosted on Acast. See acast.com/privacy for more information.

    24 min
  • ការជេរប្រមាថព្រះវិញ្ញាណបរិសុទ្ធមានន័យយ៉ាងដូចម្ដេច​ (What is the blasphemy against the Holy Spirit?)

    ផ្នត់​គំនិត​នៃ​ការ​ជេរ​ប្រមាថ​ទាស់​ប្រឆាំង​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មាន​លើក​ឡើង​ក្នុង​កណ្ឌ​គម្ពីរ ម៉ាកុស ៣:២២–៣០ និង​ម៉ាថាយ ១២:២២–៣២។ ព្រះ​យេស៊ូវ​ទើប​តែ​បាន​ធ្វើ​ការ​អស្ចារ្យ។ គេ​បាន​នាំ​បុរស​ដែល​មាន​វិញ្ញាណ​អាក្រក់​សណ្ឋិត​ក្នុង​គាត់​មក​កាន់​ព្រះ​យេស៊ូវ ហើយ​ព្រះ​អម្ចាស់​ក៏​បាន​បណ្ដេញ​វិញ្ញាណ​អាក្រក់​នោះ​ចេញ ហើយ​ក៏​បាន​ព្យាបាល​បុរស​ខ្វាក់ និង​គរ​ផង​ដែរ។ អស់​អ្នក​ដែល​បាន​ឃើញ​ការ​បណ្ដេញ​នេះ​ក៏​ចាប់​ផ្ដើម​ងឿង​ឆ្ងល់​ថា តើ​ព្រះ​យេស៊ូវ​ពិត​ជា​ព្រះ​មេស្ស៊ី ដែល​គេ​បាន​រង់​ចាំ​មែន​ឬ។ ពួក​ផារិស៊ី​ដែល​បាន​ឮ​ការ​និយាយ​អំពី​ព្រះ​មេស្ស៊ី​ក៏​បាន​រម្លាយ​ចោល​យ៉ាង​លឿន​អំពី​ជំនឿ​ដែល​កំពុង​តែ​ដុះ​ឡើង​ក្នុង​មហាជន៖ «អ្នក​នេះ​ដេញ​អារក្ស ដោយ​សារ​តែ​បេល‌សេប៊ូល ជា​មេ​អារក្ស​ប៉ុណ្ណោះ» (ម៉ាថាយ ១២:២៤)។

    https://plovpit.com/blasphemy-against-the-holy-spirit/


    Hosted on Acast. See acast.com/privacy for more information.

    9 min

About PlovPit

From the publisher's feed

ផ្លូវពិត - PlovPit ("The True Way")គេហទំព័រដែលមានព្រះគ្រីស្ទជាគោល ដើម្បីលើកទឹកចិត្តអ្នកជឿទាំងអស់។A Christ-centered Khmer blog for the encouragement of believers.www.plovpit.com

Hosted on Acast. See…