
Sign up to save your podcasts
Or


Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
Hosted on Acast. See acast.com/privacy for more information.
ការនេះកើតឡើងដោយសារតែទាំងមនុស្សប្រុស និងមនុស្សស្រីគួរតែរៀនឲ្យបានជ្រៅជ្រះ មានភាពរឹងមាំ និងឲ្យទេវវិទ្យាផ្លាស់ប្ដូរជីវិតរបស់ពួកគាត់។ មិនមែនគ្រាន់តែបុរសប៉ុណ្ណោះទេ។ មិនមែនទេ។ ទាំងបុរស និងស្ត្រីគួរតែសញ្ជឹងគិត ត្រិះរិះឲ្យបានល្អិតល្អន់ អានព្រះបន្ទូល និងលូតលាស់។ ពួកគេទាំងពីរមានសតិក្នុងការគិតពិចារណាបាន។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង និង លោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី desiringgod.org ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
Five Prayers for Those Who Wait
-------------------------------------
១. សូមប្រទានកម្លាំងមកកាន់ទូលបង្គំក្នុងការរង់ចាំ ដោយមានការអត់ធ្មត់
២. សូមដាស់តឿនទូលបង្គំនៅថ្ងៃនេះ
៣. សូមរក្សាទូលបង្គំចេញពីការដើរផ្លូវកាត់ ដែលពោរពេញទៅដោយភាពល្ងីល្ងើ
៤. សូមធ្វើឲ្យទូលបង្គំចង់បានអនាគតដែលទ្រង់មានសម្រាប់ទូលបង្គំ
៥. សូមរម្លឹកទូលបង្គំអំពីអ្វីដែលទូលបង្គំកំពុងតែពិតជារង់ចាំសម្រាប់អ្វីមួយនោះមែន
និពន្ធដោយ៖ លោកគ្រូ Scott Hubbard
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
ទីសម្គាល់ និងការអស្ចារ្យនឹងមិនសង្គ្រោះនរណាម្នាក់ទេ តែសារនៃដំណឹងល្អទេតើ! នៅពេលដែលព្រះយេស៊ូវបានព្យាបាលបុរសម្នាក់នៅឯស្រះបេថែសដា ហើយបានលើកឡើងអំពីការ «ធ្វើការធំជាង» (យ៉ូហាន ៥:២០) គឺព្រះអង្គបានលើកប្រយោគនោះឡើងក្នុងបរិបទនៃការសង្គ្រោះ នោះព្រះអង្គបានលើកឡើងបន្ថែមទៀតថា «ដ្បិតដែលព្រះវរបិតាទ្រង់ប្រោសមនុស្សស្លាប់ ឲ្យមានជីវិតរស់ឡើងវិញយ៉ាងណា នោះព្រះរាជបុត្រានឹងប្រោសដល់អ្នកណា ដែលទ្រង់សព្វព្រះហឫទ័យក៏យ៉ាងដូច្នោះដែរ» (៥:២១)។ ចំណុចស្នូលរបស់ព្រះអង្គគឺថា ការប្រទានជីវិតអស់កល្បជានិច្ចល្អប្រសើរជាងការប្រទានការព្យាបាលបណ្ដោះអាសន្ន។ នេះគឺជាអ្វីដែលអ្នកជឿកំពុងតែធ្វើរាល់ពេលដែលពួកគាត់ប្រកាសអំពីព័ន្ធកិច្ចដែលព្រះគ្រីស្ទបានសម្រេច ការនាំព្រលឹងទៅកាន់ការសង្គ្រោះតាមរយៈអំណាចរបស់ព្រះជាម្ចាស់។
-----------------------------------------------------------------
និពន្ធដោយ៖ លោកគ្រូ Costi Hinn
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី forthegospel.org ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
ដូចនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា មានបន្ទូលត្រង់ៗថា «អ្នកមិនត្រូវនិយាយ ទៅសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទថា “ខ្ញុំមិនត្រូវការអ្នក”» នោះឡើយ។ ការនិយាយដូចនេះ គឺជាអំពើបាប។ ម្យ៉ាងទៀត ព្រះទ្រង់បានហាមយើង មិនឲ្យនិយាយថា «ខ្ញុំមានព្រះហើយ។ ខ្ញុំមិនត្រូវការសមាជិកដទៃទៀតនៃរូបកាយព្រះគ្រីស្ទឡើយ»។
យើងខ្ញុំអាចលើកយកឧទាហរណ៍ជាច្រើនទៀតមកនិយាយបាន។ ព្រះយេស៊ូវបានបង្គាប់យើងឲ្យអធិស្ឋានថា «សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ»(ម៉ាថាយ ៦:១១)។ ហើយព្រះអង្គក៏បានប្រាប់យើង កុំឲ្យថប់បារម្ភអំពីចំណីអាហារ ឬសំលៀកបំពាក់ឡើយ ព្រោះព្រះយេស៊ូវមានបន្ទូលថា «ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ» (ម៉ាថាយ ៦:៣១-៣២)។ ដូចនេះ ព្រះទ្រង់បានបង្កើតចក្រវាលដែលអាចមើលឃើញ គឺមិនគ្រាន់តែពិភពខាងឯវិញ្ញាណប៉ុណ្ណោះទេ។ ហើយទ្រង់បង្កើតវិញ្ញាណដទៃទៀត គឺមិនមែនតែវិញ្ញាណរបស់មនុស្សម្នាក់ ឲ្យមានទំនាក់ទំនងជាមួយព្រះអង្គនោះដែរ។ ហើយព្រះអង្គបង្កើតសង្គម និងពួកជំនុំ មិនមែនវិញ្ញាណនៅដាច់ដោយឡែកពីគ្នា ក្នុងការទំនាក់ទំនងជាមួយព្រះអង្គ។ ហើយក្នុងការដែលព្រះអង្គបង្កើតពិភពលោក ពួកជំនុំ និងសង្គមមក ព្រះអង្គបានកំណត់ ឲ្យយើងទទួលផលប្រយោជន៍ពីការទាំងនេះ ដើម្បីឲ្យយើងមានអាហារ ទឹក ជម្រក សំលៀកបំពាក់ ខ្យល់ដកដង្ហើម និងអ្នកដទៃទៀត ហើយក៏ដើម្បីឲ្យយើងស្តាប់បង្គាប់តាមព្រះរាជបញ្ជារបស់ព្រះអង្គ ដែលមានដូចជា «ចូរស្រឡាញ់អ្នកដទៃ ដូចខ្លួនឯង» ជាដើម (ម៉ាកុស ១២:៣១) ។ អ្នកមិនអាចស្តាប់បង្គាប់តាមព្រះរាជបញ្ចាមួយនេះបានទេ បើអ្នកគ្មានអ្នកជិតខាង សម្រាប់ស្រឡាញ់ទេនោះ។
និពន្ធដោយ៖ លោកគ្រូ John Piper
បកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យា
ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី desiringgod.org ដោយមានការអនុញ្ញាត។
Hosted on Acast. See acast.com/privacy for more information.
មានឪពុកម្ដាយជាច្រើននាក់បានទំនាក់ទំនងមកកាន់ខ្ញុំជាញឹកញាប់ ហើយសួរថាតើមានសៀវភៅចំណាយពេលជាមួយនឹងព្រះ ឬក៏ព្រះគម្ពីរសិក្សាណាដែលខ្ញុំអាចលើកទឹកចិត្តឲ្យពួកគាត់ប្រើប្រាស់ជាមួយនឹងកូនរបស់ពួកគាត់ដែលស្ថិតក្នុងវ័យជំទង់បានដែរឬទេ។ ខណៈពេលដែលកូនចៅយើងឈានចូលវ័យជំទង់ ទំនួលខុសត្រូវរបស់យើងក្នុងនាមជាឪពុកម្ដាយគឺជួយឲ្យពួកគាត់បង្កើតទម្លាប់ល្អៗក្នុងការសិក្សាព្រះគម្ពីរ។ ការរកឃើញនូវរបៀបដែលមានភាពស៊ីគ្នាជាមួយនឹងវ័យរបស់ពួកគាត់ ក៏ដូចជាអាចងាយនឹងគ្រប់គ្រងលើបានគឺជាចំណុចគន្លឹះ។ ខ្ញុំសូមលើកទឹកចិត្តលោកអ្នកឲ្យគ្រាន់តែអានព្រះគម្ពីរជាមួយនឹងក្មេងជំទង់នោះនៅក្នុងផ្ទះរបស់លោកអ្នកនៅក្នុងរបៀបដែលជាគំរូដល់ពួកគាត់ ក៏ដូចជាការបង្ហាត់បង្រៀនឲ្យពួកគាត់ស្គាល់ព្រះគម្ពីរសិន—លោកអ្នកមិនចាំបាច់មានធនធានពិសេសសម្រាប់ក្មេងជំទង់ទេ។
------------------------------------------------------------------
និពន្ធដោយ៖ អ្នកគ្រូ Jen Wilkin
បកប្រែដោយ៖ លោក ឈាង បូរ៉ា
កែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង , និងលោក ឯក សត្យា
Hosted on Acast. See acast.com/privacy for more information.
តើព្រះបង្គាប់យើងឲ្យជួយអ្នកមាន ឬអ្នកក្រ?
គ្រូចម្រុងចម្រើនល្បីៗ
នេះគឺជាបញ្ជីគ្រូចម្រុងចម្រើនល្បីៗនៅជុំវិញពិភពលោក។ ពួកគេរកលុយបានច្រើនណាស់ ដែលធ្វើឲ្យពួកគេ រស់នៅដូចជាស្តេច និងមហាក្សត្រី។ បញ្ជីនេះមិនគ្រប់ទាំងអស់ទេ គឺនៅមានរាប់រយនាក់ទៀត (គ្រូនៅបញ្ជីនេះខ្លះជិតសេចក្ដីពិតជាងគ្រូឯទៀត ប៉ុន្តែពួកគេទាំងអស់បង្រៀនថា ជាព្រះហឫទ័យរបស់ព្រះអង្គ ដែលយើងត្រូវមានជីវភាពស្ដុកស្ដម្ភ និងសុខភាពល្អ ហើយថា យើងអាចក្លាយជាអ្នកមាន ដោយនិយាយពាក្យ ដែលបង្កើតឲ្យមានសុខភាពល្អ និងភាពចម្រុងចម្រើន)។
សហរដ្ឋអាមេរិក
បិននី ហិន (Benny Hinn) ចូល អូស្ទីន (Joel Osteen)
ចយ ម៉យើ (Joyce Meyer) ធីឌី ចេក (TD Jakes)
ខេនណិត ខុបផ្លិន (Kenneth Copeland ) ផល្លា ហ្វៃត (Paula White)
ខេនណិត ហេហ្គិន (ខ្មោច) (Kenneth Hagin) ក្រិហ្វឡូ ដុល្លា (Creflo Dollar)
អាស៊ី
យ៉ូសែប ព្រិន (Joseph Prince) កង ហ៊ី (Kong Hee)
អាហ្វ្រិក
ធីប៊ី ចយស៊ូអា (ខ្មោច) (T.B. Joshua) សែបភើត ប៊ូសស៊ីរី (Shepherd Bushiri)
គ្រីស អូយ៉ាឃីឡូមេ (Chris Oyakhilome) រេ មឺខលលី (Ray McCauley)
អ៊ូបឺត អេងជែល (Uebert Angel) អ៊ីអេ អាដេបូយេ (E.A. Adeboye)
អាយ៉ូ អូរិតសេចាហ្វរ (Ayo Oritsejafor) ដាវិដ អូយ៉េដេបូ (David Oyedepo)
អាលហ្វ លូកោ (Alph Lukau)
អាមេរិកខាងត្បូង
វ៉ាល់ឌីមីរ៉ូ សាន់ទីអាហ្គូ (Valdemiro Santiago) អេឌៀ ម៉ាសេដូ (Edir Macedo)
Hosted on Acast. See acast.com/privacy for more information.
តើព្រះយេស៊ូវជានរណា?
---------------------------------------
ជាមនុស្សល្អម្នាក់?
ជាគ្រូបង្រៀនម្នាក់?
ជាមនុស្សអស្ចារ្យ?
-----------------------------
ការមានព្រះជន្មរស់ឡើងវិញគឺជាការប្រកាសគាំទ្រពីព្រះជាម្ចាស់អំពីសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវ ដែលជាការទទួលស្គាល់ពីព្រះជាម្ចាស់ថាសេចក្ដីបង្រៀនរបស់ព្រះយេស៊ូវគឺជាការពិតមែន។ ប្រសិនបើនេះត្រឹមត្រូវមែន នោះមានន័យថា មិនអាចមានមន្ទិលសង្ស័យត្រង់ថា ក្នុងចំណោមចំណុចទាំងបីទាក់ទងនឹងព្រះយេស៊ូវ ដែលយើងបានលើកឡើងខាងលើ គឺជាចំណុចពិតនោះទេ។ ប្រសិនបើមានភស្តុតាងយ៉ាងច្បាស់លាស់អំពីការមានព្រះជន្មរស់ឡើងវិញមែន នោះមានន័យថា យើងត្រូវតែទទួលស្គាល់យកព្រះយេស៊ូវដោយម៉ឺងម៉ាត់ហើយ។
ដកស្រង់ចេញពី «សៀវភៅគ្រូ» សម្រាប់សៀវភៅ «ដំណើររឿងនៃសេចក្ដីសង្ឃឹម»
បកប្រែដោយ៖ លោក ឈាង បូរ៉ា
ពិនិត្យដោយ៖ លោកគ្រូ បាន គន់, លោក ទេព រ៉ូ, លោកស្រី ឡូញ ស្រីរដ្ឋ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោកស្រី ថាវ ប៊ីនរី និងលោកស្រី បូល រដ្ឋា
លោកអ្នកអាចចូលទៅកាន់វេសាយខាងក្រោមនេះដើម្បីអានមេរៀននេះឡើងវិញបានផងដែរ៖
https://plovpit.com/jesus-is-truely-god/
Hosted on Acast. See acast.com/privacy for more information.
From the publisher's feed
Hosted on Acast. See…