ប្រតិទិនទស្សនៈ២២២ថ្ងៃ , by YouTube: https://youtu.be/T0VsV0hmAJo | ពិពណ៌នាពីសៀវភៅ
សៀវភៅ “ប្រតិទិនទស្សនៈ ២២២ថ្ងៃ” គឺជាកម្រងអត្ថបទបែបគំនិត ទស្សនៈ និងការយល់ឃើញចំនួន ២២២អត្ថបទ ដែលចែកចេញជា ៣ជំពូកធំៗរួមមាន៖
ជំពូកទី១ និយាយអំពីមនុស្សនិងការប្រឹងប្រែង ដ្បិតជីវិតមនុស្សកើតមករស់នៅលើផែនដីនេះ គឺត្រូវតែប្រឹងប្រែងកសាងខ្លួន ដុសខាត់ព្រលឹងខ្លួន និងរស់នៅក្នុងគុណធម៌នៃភាពជាមនុស្សត្រឹមត្រូវជានិច្ច។
ជំពូកទី២ និយាយអំពីសាសនានិងចិត្តវិញ្ញាណ ដ្បិតមិនថាយើងកាន់សាសនាអ្វី ឬមានជំនឿលើលទ្ធិណា ឬនិកាយណាទេ គឺសំខាន់យើងត្រូវតែរស់នៅក្នុងសេចក្តីសុខសន្តិភាពពិត និងចេះមានក្តីមេត្តាករុណាចំពោះមនុស្សដូចគ្នា។ សាសនាដ៏ធំបំផុតក្នុងលោក គឺសាសនានៃសេចក្តីស្រឡាញ់ សាសនានៃចិត្តមេត្តាករុណាចំពោះគ្នានិងគ្នា។
ជំពូកទី៣ និយាយអំពីសង្គមនិងភាពជាអ្នកដឹកនាំ។ តួនាទីរបស់យើងដែលជាអ្នកជំនាន់ក្រោយនេះ មិនមែនត្រឹមតែប្រឹងដើម្បីរស់តែម្យ៉ាងទេ តែត្រូវប្រឹងជួយត្រួសត្រាយផ្លូវ កសាងមាគ៌ា និងរៀបចំអនាគតសម្រាប់អ្នកជំនាន់ក្រោយ ព្រមទាំងបន្សល់ទុកនូវមរតកសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ មិនថាយើងកើតក្នុងសង្គមណាទេ គឺយើងត្រូវរស់នៅក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ម្នាក់ ដោយមិនថាជាការទទួលខុសត្រូវចំពោះខ្លួនឯង ការទទួលខុសត្រូវចំពោះគ្រួសារ និងការទទួលខុសត្រូវចំពោះសង្គមដែលយើងរស់នៅទេ៕
Telegram https://t.me/khaudiobook
មាតិកាសៀវភៅជាសំឡេង ២០៩៚
🔊 https://bit.ly/3u0fruA 🔊
យើងជាការចែករំលែកមិនមែនស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំនូវសៀវភៅសំឡេងពី Youtube ឥតគិតថ្លៃដល់អ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង។
សូមខន្តីអភ័យទោសទុកជាមុនបើសិនជាការចែករំលែកនេះមានការប៉ះពាល់ទៅដល់អ្នកសូមអរគុណ។
សូមអរគុណការគាំទ្រ podcast នេះជាមួយនឹងការបរិច្ចាគប្រចាំខែបន្តិចបន្តួចដើម្បីជួយទ្រទ្រង់ព្រឹត្តិការណ៍នាពេលអនាគត។
នេះជាព័ត៌មានលេខគណនី ABA របស់ខ្ញុំ 001 709 381 ។