Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
February 23, 2017លោក ឡោ រស្មី៖«វេទិកាស្តីពីកសិកម្មនៅថ្ងៃនេះ ផ្តល់សារៈប្រយោជន៍ច្រើនដល់កំណែទម្រង់វិស័យកសិកម្មនៅកម្ពុជា» - 23/02/2017ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវេទិកាទ្រង់ទា្រយធំជាលើកដំបូង ដោយមានការចូលរួមពីផ្នែកពាក់ព័ន្ធ រួមទាំងសហគមន៍ នានា ដែលអាស្រ័យផលលើវិស័យកសិកម្ម ប្រមាណជាង ៤០០នាក់។ លោក ឡោ រស្មី អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មលើកឡើងថា កម្មវិធីថ្ងៃនេះ បានបើកឲ្យមានការចូលរួមមតិ ដោយសេរីពីប្រជាសហគមន៍ ក្នុងការលើកឡើងពីការប្រឈមនានា លើវិស័យកសិកម្ម។ លោកថា ក្រសួងកសិកម្មរីករាយ ទទួលយកការលើកឡើងនានាពីគ្រប់មជ្ឈដ្ឋាន យកទៅពិចារណា និងស្វែងរកដំណោះស្រាយ។...more12minPlay
February 22, 2017លោកនេត្រ ភក្រ្តា៖ អ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមទេ - 22/02/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកនេត្រ ភក្រ្តា ជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក)។ នៅថ្ងៃនេះ សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហម បានលើកលែងការចោទប្រកាន់ប្រឆាំងលោកស្រីអ៊ឹម ចែម នៅក្នុងសំណុំរឿង០០៤/០១។ លោកនេត្រ ភក្ត្រាបានបញ្ជាក់ពីមូលហេតុថាការសម្រេចនេះ គឺដោយសារតែលោកស្រីអ៊ឹម ចែមមិនស្ថិតនៅក្រោមយុត្តាធិការបុគ្គល អ.វ.ត.ក ឡើយ មានន័យថាលោកស្រីអ៊ឹម ចែម មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៅក្នុងរបបខ្មែរក្រហមទេ។ ក្នុងសំណុំរឿង០០៤នេះ មានជនសង្ស័យពីរនាក់ទៀត គឺលោកអោ អាន និងលោកយឹម ទិត្យ។ បើតាមអ្នកនាំពាក្យរូបនេះ លោកអោ អាន ដែលស្ថិតក្នុងសំណុំរឿង០០៤/២ ត្រូវបានបញ្ចប់ការស៊ើបសួរហើយ ចំណែកលោកយឹម ទិត្យ ដែលស្ថិតក្នុងសំណុំរឿង០០៤/៣ កំពុងតែស្ថិតនៅក្នុងការស៊ើបសួរនៅឡើយ៕...more12minPlay
February 21, 2017លោកស្រី មូរ សុខហួរ ៖ បក្សសង្រ្គោះជាតិ មិនទាន់ជជែកពី បេក្ខភាពប្រធានថ្មីទេ ខណៈមានច្បាប់ថ្មី ហាមប្រាមប្រធានបក្សជាទណ្ឌិត - 21/02/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ តំណាងរាស្រ្តស្រ្តី មណ្ឌលបាត់ដំបង រូបនេះ យល់ថា ច្បាប់វិសោធនកម្មស្តីពីគណបក្សនយោបាយ ដែលទើបតែអនុម័តដោយ រដ្ឋសភា កាលពីថ្ងៃចន្ទ នឹងធ្វើឲ្យប៉ះពាល់ដល់ជីវិតលទ្ធិប្រជាធិបតេយ្យកម្ពុជា ព្រោះស្ថាប័នរដ្ឋ ដែលគ្រប់គ្រងដោយបក្សកាន់អំណាច ជាអ្នកកំណត់ដាក់ទោសបុគ្គល ឬរំលាយគណបក្សនយោបាយ។ លោកស្រី មូរ សុខហួរ ជឿជាក់ថា ច្បាប់នេះនឹងធ្វើទុក្ខបុកម្នេញបក្សសង្រ្គោះជាតិ នៅពេលបោះឆ្នោតខាងមុខ តែបក្សសង្រ្គោះជាតិ នឹងទុកឲ្យម្ចាស់ឆ្នោតជាអ្នកសម្រេចជោគវាសនាបក្ស មិនមែនច្បាប់របស់បក្សកាន់អំណាចនោះទេ។...more12minPlay
February 20, 2017លោកខៀវ បូរិន៖ នៅតែមានការកាប់ឈើជាលក្ខណៈគ្រួសារក្នុងតំបន់ការពារ - 20/02/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកខៀវ បូរិន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន។ លោកខៀវ បូរិនបានឲ្យដឹងថាក្រសួងបរិស្ថានទទួលស្គាល់ថា នៅមានការកាប់ឈើជាលក្ខណៈគ្រួសារតិចតួចក្នុងតំបន់ការពារធម្មជាតិ។ តែលោកថាក្រសួងបានធ្វើការងារជាច្រើនហើយ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំ។ លោកបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះសឹងតែគ្មានបទល្មើសព្រៃឈើទ្រង់ទ្រាយធំកើតឡើង។ ដើម្បីដោះស្រាយបញ្ហាកាប់ឈើជាលក្ខណៈគ្រួសារ បច្ចុប្បន្នក្រសួងបរិស្ថានកំពុងតែលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសហគមន៍ក្បែរតំបន់ការពារធម្មជាតិ តាមរយៈរបរផ្សេងៗទៀត ជាជាងការពឹងផ្អែកលើការកាប់ឈើ។...more11minPlay
February 19, 2017លោក ហ៊ុយ វ៉ាថារ៉ូ ៖ ការរ៉ាប់រង មិនមែនជាការយកជីវិតមកភ្នាល់ទេ តែជាការរៀបចំផែនការជីវិតឲ្យល្អ! - 19/02/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់ថ្ងៃអាទិត្យនេះ គឺលោក ហ៊ុយ វ៉ាថារ៉ូ ជាប្រធានសមាគមធានារ៉ាប់រងកម្ពុជា។ ស្របពេលនឹងវិស័យធានារ៉ាប់រងកំពុងតែមានសន្ទុះកើនឡើង, លោក ហ៊ុយ វ៉ាថារ៉ូ បានបញ្ជាក់ថា ការរ៉ាប់រងអាយុជីវិត មិនមែនជាការយកជីវិតមកភ្នាល់ ឬជាការប្រមាថជីវិតនោះទេ តែជាការរៀបចំផែនការជីវិតឲ្យល្អ។ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បន្ថែមថា នៅស្រុកខ្មែរសព្វថ្ងៃនេះ ការធានារ៉ាប់រងអាយុជីវិត ការធានារ៉ាប់រងសុខភាព និងការធានារ៉ាប់រងយានយន្ត ព្រមទាំងការធានារ៉ាប់រងអគ្គិភ័យ កំពុងតែត្រូវប៉ាន់។...more12minPlay
February 18, 2017លោក ម៉ុង ឬទ្ធី៖ ស្វាយខ្មែរទទួលបានគាំទ្រនិងគ្រោងបង្កើនការនាំចេញ - 18/02/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះ គឺលោកឧកញា ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមហ៊ុនម៉ុងឬទ្ធីគ្រុប។ ក្រុមហ៊ុនម៉ុង ឬទ្ធី កំពុងនាំស្វាយខ្មែរទៅលក់នៅលើទីផ្សារអន្តរជាតិ។ មុនទទួលបានភ្លើងខៀវនាំស្វាយទៅលក់នៅក្រៅប្រទេសនេះលោក ម៉ុង ឬទ្ធី បង្ហាញពីការលំបាក់ទាក់ទងបច្ចេកទេសនៃការវេចខ្ចប់និងបញ្ហាថ្លៃដឹកជញ្ជូនតាមយន្តហោះជាដើម។ លំបាក់បន្តិចមែនតែការនាំចេញស្វាយខ្មែរទទួលបានគាំទ្រនិងការលើកទឹកចិត្តឲ្យនាំចូលបន្ថែមទៅកាន់ទីផ្សារអន្តរជាតិ៕...more11minPlay
February 17, 2017លោក ហួត អេងតុង ៖ សមាជិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា មិនធ្លាប់ផ្សព្វផ្សាយថា គ្រឹះស្ថានរបស់ខ្លួនជា គ្រឹះស្ថានរដ្ឋទេ - 17/02/2017ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និង ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី១៦ កុម្ភៈ ប្រាប់ពលរដ្ឋថា ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ ជា គ្រឹះស្ថានឯកជន ព្រមទាំងព្រមានដល់ ជនណា ដែលហ៊ានដើរឃោសនាបោកប្រាស់ពលរដ្ឋពីបញ្ហាបំណុល ខ្ចីហើយមិនបាច់សង នឹងត្រូវមានទោសតាមច្បាប់។ លោក ហួត អេងតុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ថា លោកមិនបានដឹងពី មូលហេតុនៃការឃោសនាបោកប្រាស់ថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្តុឯកជន ជា គ្រឹះស្ថានរបស់រដ្ឋយ៉ាងដូចម្តេចទេ? តែលោកជឿជាក់ថា សមាជិកសមាគម មិនដែលផ្សព្វផ្សាយថា គ្រឹះស្ថានរបស់ខ្លួន ជា គ្រឹះស្ថានរដ្ឋឡើយ។ យ៉ាងណាក៏ដោយ សមាជិកទាំង ៨៣ គ្រឹះស្ថាន របស់លោក បានព្រមព្រៀងគ្នាបិតបន្ថែមពាក្យថា «គ្រឹះស្ថានឯកជន» នៅរាល់ស្លាកយីហោរបស់ខ្លួន ដើម្បីចៀសវាងការភ័ន្តច្រលំ និងដើម្បីអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល។...more10minPlay
February 17, 2017តើការប្តឹងអ្នកវិភាគនៅពេលនេះ នឹងជះឥទ្ធិលបែបណាដល់អ្នកវិភាគជំនាន់ក្រោយ? - 17/02/2017កាលពីខែឧសភាឆ្នាំ២០១៦ កន្លងទៅ លោកអ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគស្ថានការនយោបាយកម្ពុជា ត្រូវបានគណបក្សប្រជាជនប្តឹងទាក់ទងទៅនឹងការបញ្ចេញមតិរបស់ខ្លួន ។ រំលងបានប្រមាណពីរខែ លោកកែម ឡី អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏ល្បីល្បាញក៏ត្រូវបានគេបាញ់សម្លាប់ទៅទៀត។ ចំណែកនៅដើមឆ្នាំនេះ លោកមាស នី ដែលជាអ្នកសិក្សាស្រាវជ្រាវ ដើម្បីការអភិវឌ្ឍសង្គម ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន វាយប្រហារលើការអត្ថាធិប្បាយរបស់គាត់។ ជាងនេះទៅទៀត គឺលោកគឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយដែលទើបតែចេញមុខវិភាគ ក៏ត្រូវលោកហ៊ុន សែន ប្តឹងពីរបទល្មើសពាក់ព័ន្ធនឹងការលើកឡើងរបស់គាត់នៅតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ទិដ្ឋភាពទាំងនេះ ចង់ឫមិនចង់ វាច្បាស់ណាស់ថានឹងប៉ះពាល់ដល់អ្នកវិភាគ និងអ្នកចង់ក្លាយខ្លួនជាអ្នកវិភាគ។ សម្រាប់មន្ត្រីអង្គការសិទ្ធិមនុស្សវិញ អ្វីៗដែលបាន និងកំពុងកើតឡើងនេះ នឹងអាចធ្វើឲ្យខ្វះអ្នកវិភាគទៅថ្ងៃអនាគត ព្រោះគ្មានអ្នកណាហ៊ាននិយាយ ហ៊ានវិភាគទៀតទេ។...more11minPlay
February 16, 2017លោក កាំង ម៉ូនីកា៖«ការបើកប្រាក់ឈ្នួល២ដងក្នុងមួយខែនឹងមិនអាចអនុវត្តបានគ្រប់ជ្រុងជ្រោយទេ» - 16/02/2017ឆ្លើយតបនឹងការលើកឡើងរបស់ក្រសួងការងារដែលចង់កែប្រែទំលាប់ឲ្យមានការបើកប្រាក់ឈ្នួលពី១ដងក្នុង១ខែ ទៅជាបើក២ដងក្នុង១ខែវិញ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង ......more11minPlay
February 15, 2017លោកសាន់ ម៉ាឡា៖“យើងទាំងបីនាក់ជាអ្នកក្រ គ្មានលុយនឹងសងក្រុមហ៊ុនតាមការបង្គាប់របស់តុលាការទេ” - 15/02/2017ដូចដែលលោកអ្នកបានដឹងហើយថា នៅព្រឹកមិញនេះ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាដោយតម្កល់ទុកសេចក្តីសម្រេចរបស់តុលាការដំបូងខេត្តកោះកុងដដែល មានន័យថា គឺតម្រូវឲ្យសកម្មជនបរិស្ថានទាំងបីនាក់ គឺលោកសាន់ ម៉ាឡា ទ្រី សុវិគា និងលោកស៊ីម សំណាង ត្រូវសងសំណងជំងឺចិត្ត១០០លានរៀលទៅដល់ក្រុមហ៊ុនបូមខ្សាច់ដែលប្តឹងពួកគេ។ នៅរាត្រីនេះ វណ្ណ សុគន្ធា បានជួបសម្ភាសន៍ជាមួយលោកសាន់ ម៉ាឡា សកម្មជនការពារបិស្ថានដែលកំពុងស្ថិតនៅក្រៅប្រទេស។ លោកសាន់ ម៉ាឡា បានលើកឡើងថា ពួកគេទាំងបីនាក់សុទ្ធតែជាអ្នកក្រ ដូច្នេះគ្មានលុយនឹងសងក្រុមហ៊ុនបូមខ្សាច់តាមការបង្គាប់របស់តុលាការនោះទេ។ តទៅនោះ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកសាន់ ម៉ាឡា ដែលធ្វើឡើងតាមប្រព័ន្ធSkype ដូចតទៅ៖...more10minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.