Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 18, 2016បណ្ឌិត យ៉ង់ សាំងកុមារ៖ ដើម្បីដោះស្រាយបញ្ហាកសិកម្ម មន្ត្រីជំនាញត្រូវចុះទៅមូលដ្ឋាន ហើយក្រសួងខ្លះគួរប្របាច់ចូលគ្នា! - 18/09/2016ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺបណ្ឌិត យ៉ង់ សាំងកុមារ ដែលជាអ្នកជំនាញកសិកម្ម។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោកបណ្ឌិត បានឆ្កឹះប្រាប់មិត្តអ្នកស្តាប់ពីឫសគល់នៃបញ្ហាក្នុងវិស័យកសិកម្ម ព្រមទាំងផ្តល់ជូនដំណោះស្រាយជាក់លាក់ផងដែរ។ អ្នកជំនាញកសិកម្មរូបនេះ ក៏បានឲ្យយោបល់ថា មន្ត្រីកសិកម្មគួរតែចុះទៅមូលដ្ឋាន ធ្វើការជាមួយប្រជាកសិករឲ្យដិតដល់ កុំនៅថ្នាក់ជាតិច្រើនពេក។ ដោយឡែក ក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន គួរតែច្របាច់បញ្ចូលគ្នា។...more15minPlay
September 17, 2016លោក ហ៊ុន ឡាក់៖គ្មានអ្នកណាម្នាក់ឆ្លៀតឱកាសទាញយកផលចំណេញពីវិបត្តិស្រូវទេ - 17/09/2016រដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកា ២៧លានដុល្លារក្នុងការទិញស្រូវពីកសិករ បន្ទាប់ពីពួកគាត់បានជួបវិបត្តិស្រូវចុះថ្លៃមិនធ្លាប់មានពីមុនមក។ អ្នកជំនាញផ្នែកស្រូវ អង្ករ ថា ការលូកដៃរបស់ រដ្ឋាភិបាលនៅពេលនេះមិនយឺតពេលទេព្រោះថា គ្មានអ្នកស្មានដឹងមុន ហើយម្យ៉ាងទៀតប្រទេសក្បែរខាងកម្ពុជាក៏ជួបប្រទះបញ្ហាដូចគ្នាដែរ។ ខណៈមានការព្រួយបារម្ភពីការប្រើប្រាស់ថវិកាខ្លាចគ្មានតម្លាភាពនៅក្នុងការសង្គ្រោះតម្លៃស្រូវ លោកឧកញា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវ អង្ករកម្ពុជា បានគូសបញ្ជាក់ថា គ្មានអ្នកណាម្នាក់ឆ្លៀតពេលនេះទាញយកឱកាសចំណេញដាក់ខ្លួនឯងនោះទេ។ ព្រោះកញ្ចប់ថវិកាផ្ដល់ទៅឲ្យម្ចាស់រោងម៉ាស៊ីនផ្ទាល់តែម្ដងដោយមានភ្ជាប់ជាមួយលក្ខខណ្ឌច្បាស់លាស់៕...more15minPlay
September 15, 2016លោកបណ្ឌិត ច័ន្ទ សំណព្វ៖ «យើងមិនមានការប្រទាំងប្រទិសគ្នាក្នុងការប្រើភាសាខ្មែរនោះទេ» - 15/09/2016ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមសិក្ខាសាលាចំនួន ២ថ្ងៃ គឺថ្ងៃទី១៥ និងទី ១៦កញ្ញា ដើម្បីជជែកគ្នាជាមួយអ្នកពាក់ព័ន្ធខាងភាសាខ្មែរទាំងជាតិ និងបរទេសលើប្រធានបទ «ពិពិធភាពនៃភាសាខ្មែរ»។ លោកបណ្ឌិត ច័ន្ទ សំណព្វ អនុប្រធានរាជបណ្ឌិតសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបញ្ជាក់ថាសិក្ខាសាលានេះ គឺដើម្បីស្វែងរកគន្លឹះថ្មីៗបន្ថែមទៀតក្នុងការអភិរក្ស និងអភិវឌ្ឍភាសាខ្មែរឲ្យកាន់តែរីកចម្រើនទៅមុខ ដោយឈរលើស្មារតីឯកភាពជាតិខាងភាសា និងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។...more12minPlay
September 14, 2016លោក ថាច់ សេដ្ឋា៖ បាតុកម្មអហិង្សាបក្សសង្រ្គោះជាតិ គ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ - 14/09/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោក ថាច់ សេដ្ឋា សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សសង្រ្គោះជាតិ និងជាអនុប្រធានគណៈកម្មការតស៊ូមតិបក្សសង្រ្គោះជាតិ។ លោក បានលើកឡើងថា ការតស៊ូមតិតាមរូបភាពមហាបាតុកម្មអហិង្សា របស់បក្សសង្រ្គោះជាតិ ជាជម្រើសចុងក្រោយ ព្រោះគ្មានមធ្យោបាយណាផ្សេង ដើម្បីចរចាជាមួយបក្សកាន់អំណាចទេ។ លោក ថាច់ សេដ្ឋា បន្ថែមថាបាតុកម្មអហិង្សា ដើម្បីរកដំណោះស្រាយនយោបាយរួមមួយ ដោយប្រើប្រាស់កម្លាំងពលរដ្ឋ ដែលគ្មានអាវុធ ចាប់បង្ខំរដ្ឋាភិបាល គឺគ្មានបំណងផ្តួលរំលំរដ្ឋាភិបាលនោះទេ តែបាតុកម្មនឹងធ្វើឡើងនៅពេលសមស្របណាមួយខាងមុខ។...more11minPlay
September 13, 2016លោក ឈុំ សុជាតិ៖ ការត្រៀមបង្ក្រាបបាតុកម្មមិនមែនជាការប្រកាសអាសន្នទេ - 13/09/2016បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ប្រកាសរៀបចំគម្រោងធ្វើបាតុកម្ម ដើម្បីឲ្យមានដំណោះស្រាយផ្នែកនយោបាយ រដ្ឋាភិបាលក៏បានចេញមុខអះអាងថា នឹងបង្ក្រាបបាតុកម្មតបតវិញដែរ។ ជំហរតតាំងបែបនេះនាំឲ្យមានការព្រួយបារម្ភពីមជ្ឈដ្ឋានទូទៅ ប៉ុន្តែលោក ឈុំ សុជាតិ បានគូសបញ្ជាក់ថា នេះមិនមែនជាការប្រកាសអាសន្ន ដែលពលរដ្ឋត្រូវភ័យខ្លាចនោះទេ តែជាការត្រៀមបាតុកម្ម ដែលអ្នកនាំពាក្យក្រសួងការពារជាតិរូបនេះចាត់ទុកថា ជារឿងខុសច្បាប់។ លោក ឈុំ សុជាតិ នៅតែបន្តអះអាងថា ការចល័តទ័ពរបស់កងកម្លាំងប្រដាប់អាវុធនៅយប់ម្សិលមិញនេះគឺសមយុទ្ធត្រៀមសង្គ្រោះទឹកជំនន់តែប៉ុណ្ណោះ។...more11minPlay
September 12, 2016លោកកែ មុន្ធីវុធ៖ កម្ពុជាគ្រោងនាំចេញចេកទៅប្រទេសចិននៅ ២ឆ្នាំខាងមុខ - 12/09/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ គឺលោកកែ មុន្ធីវុធ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ លោកបានលើកឡើងថា កម្ពុជាកំពុងតែបន្តពិភាក្សាជាមួយប្រទេសចិនរៀបចំពិធីសារបច្ចេកទេសពាក់ព័ន្ធ ដើម្បីនាំចេញចេក ស្វាយ និងសណ្តែងសៀង។ បើតាមលោកមុន្ធីវុធ កម្ពុជាមិនទាន់បាននាំចេញទៅកាន់ប្រទេសណាមួយនៅឡើយទេ ប៉ុន្តែកន្លងមកធ្លាប់មានការនាំចេញស្វាយក្រៅផ្លូវការទៅកាន់ប្រទេសជិតខាង។ លោកបញ្ជាក់ថាការនាំចេញចេក គឺចិនបានបញ្ជូនអ្នកបច្ចេកទេសមកវិភាគគុណភាពដី បរិស្ថាន ហើយពេញចិត្តនឹងបរិស្ថាននៃការដាំដុះចេកក្នុងប្រទេសកម្ពុជា។...more11minPlay
September 11, 2016លោក ម៉ៅ លីហេង៖ ក្រសួងអប់រំត្រូវបញ្ចូលសិល្បៈអរូបិយទៅក្នុងកម្មវិធីសិក្សាឲ្យសិស្សរៀននិងអនុវត្តឲ្យបានច្រើន! - 11/09/2016ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺលោក ម៉ៅ លីហេង ដែលជាអ្នកស្មគ្រចិត្ត ចូលរួមរៀបចំពិធីបុណ្យបេតិកភណ្ឌ ដោយមានតួនាទីជាប្រធានផ្នែកលក់និងទីផ្សារ ......more13minPlay
September 10, 2016លោក ហង់ ជួនណារ៉ុន ក៏ភ្ញាក់ផ្អើលនិងចំនួនសិស្សជាប់ទិន្ទេស A មានរហូតដល់ជាង៤០០នាក់ដែរ - 10/09/2016ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី ១០ កញានេះបានប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប។ ដោយមានសិស្សប្រឡងជាប់ចំនួន៥៥,៧៥៣ នាក់ស្មើនិង៦២ភាគរយក្នុងចំណោមបេក្ខជនប្រឡងជិត ៩ម៉ឺននាក់។ ហើយនៅឆ្នាំនេះនិទ្ទេស A មានចំនួន៤០៥នាក់ដែលជាចំនួនមួយកើនឡើងរហូតដល់ទៅបួនដងបើប្រៀបធៀបកាលពីសម័យប្រឡងឆ្នាំ២០១៤និង២០១៥។ នៅក្នុងបទសំភាសន៍ជាមួយវិទ្យុបារាំង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំក៏បានសម្ដែងការភ្ញាក់ផ្អើលផងដែរ ចំពោះការកើនឡើងនៃសិស្សជាប់និទ្ទេស A នេះ។ លោកចាត់ទុកថា នេះមិនមែនជារឿងចៃដន្យហើយក៏មិនមែនជាការរៀបចំទុកដែរ ប៉ុន្តែវាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគ្រូនិងសិស្ស។ ម្យ៉ាងទៀតការកើនឡើងនៃចំនួនសិស្សប្រឡងជាប់ក៏មិនមែនដោយសារវិញ្ញាសាមានការធូររលុងដែរប៉ុន្តែដោយសារសមត្ថភាពរបស់សិស្សមានការកើនឡើង៕...more11minPlay
September 09, 2016លោក អ៊ូ ច័ន្ទឫទ្ធិ៖ លោកកឹម សុខា នឹងមិនភៀសខ្លួនទៅក្រៅប្រទេសទេ ទោះបីជាមានការប៉ុនប៉ងចាប់ខ្លួន - 09/09/2016នៅរសៀលនេះ លោកកឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យជាទឹកប្រាក់ ៨០ម៉ឺនរៀល ក្នុងសំណុំរឿង «បដិសេធក្នុងការចូលខ្លួន»ទៅបំភ្លឺនៅតុលាការក្នុងនាមជាសាក្សី។ លោកអ៊ូ ច័ន្ទឫទ្ធិ តំណាងរាស្រ្ត និងជាប្រធានគណៈកម្មាធិការវិន័យគណបក្សសង្រ្គោះជាតិ បានថែ្លងក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់យើងថា គណបក្សសង្រ្គោះជាតិនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើមានការប៉ុនប៉ងចាប់ខ្លួនលោកកឹម សុខា ទៅអនុវត្តទោសតាមសាលក្រមរបស់តុលាការក្រុងភ្នំពេញនោះ។ បន្ថែមលើនេះ លោកអ៊ូ ច័ន្ទឫទ្ធិ ក៏បានគូសបញ្ជាក់ទៀតថា លោកប្រធានស្តីទីគណបក្សប្រឆាំងក៏គ្មានបំណងភៀសខ្លួនទៅក្រៅប្រទេសនោះដែរ។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកអ៊ូ ច័ន្ទឫទ្ធិ៖...more11minPlay
September 08, 2016លោក គឹម សន្តិភាព៖ «តុលាការនឹងអនុវត្តតាមសាលដីកាស្ថាពរ ដែលកំណត់ថាបុគ្គលណាមួយមានទោស» - 08/09/2016តុលាការនឹងសម្រេចចាត់វិធានការណ៍លើករណីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើតុលាការរកទៅឃើញថាមានទោស ហើយចុងបញ្ចប់ត្រូវបានសម្រេចដោយសាលដីកាស្ថាពររបស់តុលាការកំពូល ក្នុងករណី ដែលមានការប្តឹងឧទ្ធរណ៍ ឬប្តឹងសាទុកជាបន្តបន្ទាប់ពីសំណាក់មេធាវីការពារក្តីលោកកឹម សុខា។ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានច្រានចោលផងដែរនូវការរិះគន់ពីសំណាក់គណៈបក្សប្រឆាំង និងប្រតិកម្មពីអង្គការអន្តរជាតិនានា ដែលបានស្នើសុំឲ្យរដ្ឋាភិបាលទម្លាក់ចោលការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោកកឹម សុខា និងសកម្មជននយោបាយប្រឆាំងដទៃទៀត។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.