Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 18, 2016លោកកែវ វី៖ “កម្ពុជាមិនមានគ្រោះទឹកជំនន់ទេ បើទោះបីជាមានទឹកភ្លៀងធំក៏ដោយ” - 18/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោក កែវ វី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ លោកកែវ វី បានអះអាងថា បើទោះបីជាតាមបណ្តាខេត្តមួយចំនួនកំពុងរងការលិចលង់ ដោយសារភ្លៀង នារយៈពេលចុងក្រោយនេះ ហើយកំណាត់ផ្លូវមួយចំនួនត្រូវបានកាត់ផ្តាច់ ដោយសារទំហំទឹកភ្លៀងធំ ប៉ុន្តែកម្ពុជានឹងគ្មានគ្រោះទឹកជំនន់នោះទេ។ សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យជន់លិចដល់ផ្ទះពលរដ្ឋប្រមាណជាង១ពាន់៨រយខ្នង និងរលំផ្ទះ២ខ្នង។...more10minPlay
October 17, 2016លោក យឹម សុវណ្ណ៖ លោក សម រង្ស៊ី សុខចិត្តដើរចូលពន្ធនាគារ ឲ្យតែដោះលែងមន្ត្រីរបស់ខ្លួន - 17/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង RFI នៅថ្ងៃនេះ គឺលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ លោក យឹម សុវណ្ណ បានថ្លែងថា លោក សម ......more12minPlay
October 16, 2016លោកវ៉ាត់ ចំរើន៖ព្រឹត្តិការណ៍“ប្រកួតកីឡាជាតិ” នឹងចំណាយថវិការៀបចំជាង១លានដុល្លារកន្លះ - 16/10/2016នៅថ្ងៃទី២៨ តុលាខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជានឹងរៀបចំប្រារព្ធព្រឹត្តិការណ៍“ប្រកួតកីឡាជាតិ”ជាដំបូងបង្អស់នៅពហុកីឡដ្ឋានជាតិ ហើយព្រឹត្តិការណ៍នេះ នឹងត្រូវរៀបចំឡើងពីរឆ្នាំម្តង។ ចំពោះព្រឹត្តិការណ៍ថា្នក់ជាតិជាលើកទី១នេះ លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលភ្ញៀវរបស់យើងនៅរាត្រីនេះ បានបញ្ជាក់ថា គ្រោងចំណាយថវិកាជាង១លានដុល្លារកន្លះដើម្បីរៀបចំឡើង។ ជាមួយគ្នានេះ លោកក៏បានលើកឡើងផងដែរថា ការរៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីត្រៀមខ្លួន ទទួលបទពិសោធន៍ និងពង្រឹងគុណភាពកីឡាករសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ដែលជាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...more12minPlay
October 15, 2016លោក មួង សូនី៖ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គួរអានសៀវភៅលោកបណ្ឌិតកែម ឡី - 15/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះគឺ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។ សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ គឺជាសមាគមតែមួយគត់ ដែលបានរៀបចំចងក្រងទស្សនៈនិងស្នាដៃរបស់លោកបណ្ឌិត កែម ឡី ដើម្បីបោះពុម្ពជាសៀវភៅពីរក្បាល ក្រោមចំណងជើងថា «អ្នករូតវាំងននសង្គម» និង «កម្រងទស្សននយោបាយ»។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក មួង សូនី បានបង្ហាញពីក្ដីរំពឹងថា ប្រជាពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន តែម្ដង មានឱកាសអានសៀវភៅប្រកបដោយពុទ្ធិសំខាន់ទាំងពីរនេះ។ បើតាមលោក មួង សូនី សៀវភៅទាំងពីរចំណងជើងនេះ បានឆ្លុះបញ្ជាំងពីតថភាពពិតជាក់ស្ដែងរបស់ប្រទេសកម្ពុជា តាមរយៈបទវិភាគនិងទស្សនៈរបស់លោកបណ្ឌិត កែម ឡី។...more13minPlay
October 14, 2016លោកកៅ សុវណ្ណតារា៖ “បញ្ហាផ្លូវចិត្តសម្លាប់មនុស្សខ្មែរជិត៦ពាន់នាក់ក្នុងមួយឆ្នាំ” - 14/10/2016អ្នកជំនាញផ្នែកចិត្តវិទ្យាប្រមាណ១៦អង្គការនៅថ្ងៃសុក្រទី១៤ តុលានេះ បានរៀបចំទិវាសុខភាពផ្លូវចិត្តយុជនលើកទី៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការរៀបចំនេះ គឺដើម្បីឱ្យយុវជន ......more11minPlay
October 13, 2016លោក ហ្សង់ ហ្រ្វង់ស័រ តាន់៖ «ទំនាក់ទំនងពិសេសកម្ពុជា-ចិន គឺកើតចេញពីមិត្តភាពចាក់ទឹកមិនលេចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំង២» - 13/10/2016លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានមកដល់ប្រទេសកម្ពុជាហើយនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចំនួន ២ថ្ងៃ។ ជុំវិញទស្សនកិច្ចរបស់ប្រមុខរដ្ឋនៃប្រទេសមហាអំណាចកុម្មុយនិស្តមួយនេះ មានការលើកឡើងជាច្រើនទាក់ទងទៅនឹងទំនាក់ទំនងរវាងចិន-កម្ពុជា ជាទំនាក់ទំនង ដែលមានលក្ខណៈពិសេស បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់។ ដើម្បីបានជ្រាបកាន់តែច្បាស់ពីខ្លឹមសារស៊ីជម្រៅបន្ថែមទៀត លើទំនាក់ទំនងកម្ពុជា-ចិននេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិRFI ជាភាសាខ្មែរ និងជាអ្នកជំនាញខាងភូមិសាស្ត្រនយោបាយ បានចូលខ្លួនមកបកស្រាយជូនលោកអ្នកស្តាប់ តាមរយៈការសាកសួររបស់ ញឹម សុផល។...more12minPlay
October 12, 2016លោក Jacques Godfrain ៖ ទង់ជាតិបារាំង ជាទង់ជាតិនៃការគោរពសិទ្ធិមនុស្ស! - 12/10/2016ប្រធានមូលនិធិ Charles de Gaulle, លោក Jacques Godfrain បានអញ្ជើញមកកម្ពុជា ដើម្បីចូលរួមក្នុងឱកាសទិវាប្រារព្ធខួប៥០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ Charles de Gaulle។ ......more11minPlay
October 11, 2016លោកទ្រី ឈីវ៖ ឆ្លើយតបនឹងកំណើនទេសចរនៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីជាង២០ម៉ឺននាក់ - 11/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ទ្រី ឈីវ ជាអគ្គនាយករងទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍នៃក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ១១តុលានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជាលើកដំបូង ស្ដីពី “ការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍នៃសេវាកម្មសណ្ឋាគារ”។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក ទ្រី ឈីវ បានបញ្ជាក់ថា នៅឆ្នាំ ២០១៩ខាងមុខ ក្រសួងទេសចរណ៍នឹងបង្កើតសាលាជាតិចំនួន ២ដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលគេរំពឹងថា នឹងកើនឡើងដល់ជាង ៧លាននាក់នៅឆ្នាំ២០២០ខាងមុខ។ លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងកំណើនទេសចរនៅឆ្នាំ ២០២០នេះ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីប្រមាណជាង ២០ម៉ឺននាក់លើ ៦២ម៉ឺននាក់ក្នុងពេលបច្ចុប្បន្ន។...more11minPlay
October 10, 2016លោកអំ សំអាត ៖ ព្រឹកមិញជាលើកទីមួយ ដែលត្រូវគេវាយប្រហារ បន្ទាប់ពីការពារសិទ្ធិមនុស្សអស់ ១៧ឆ្នាំ - 10/10/2016ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេត នៃសម័្ពន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ លីកាដូ។ នៅព្រឹកថ្ងៃទី ១០ ខែតុលានេះ អំឡុងពេល ហែក្បួនទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ខួបលើកទី ៣១ នៅទីក្រុងភ្នំពេញ លោក អំ សំអាត ត្រូវបានកងកម្លាំងសន្តិសុខ វាយប្រហារ ក្នុងគ្រាដែលលោក ចេញមុខអន្តរាគមន៍ បញ្ឈប់ការប៉ះទង្គិចគ្នា រវាងពលរដ្ឋហែក្បួន និងក្រុមសន្តិសុខខណ្ឌដូនពេញ។ លោកបានបញ្ជាក់ថា នេះជាលើកទីមួយ ដែលត្រូវគេវាយប្រហារ បន្ទាប់ពីបំពេញការងារ ជាអ្នកការពារសិទ្ធិមនុស្សអស់រយៈពេល ១៧ឆ្នាំ។ លោក អំ សំអាត យល់ថា ការប៉ះទង្គិចគ្នាដល់ហិង្សាថ្ងៃនេះ បង្កឡើងដោយក្រុមសន្តិសុខមួយចំនួនប៉ុណ្ណោះ មិនមែនបទបញ្ជារបស់រដ្ឋាភិបាលទេ។ អ្នកការពារសិទ្ធិមនុស្សល្បីឈ្មោះចុងក្រោយរូបនេះ បានណែនាំថា រដ្ឋាភិបាល គួរតែពិនិត្យមើលឡើងវិញ ក្រុមសន្តិសុខ ឬបុគ្គលខណ្ឌដូនពេញប៉ុន្មាននាក់ ដែលតែងតែបង្កផលវិបាក និងសាងបញ្ហាប៉ះពាល់ដល់មុខម៉ាត់រដ្ឋាភិបាលកន្លងមក។...more13minPlay
October 09, 2016លោក ភូ ពុយ៖ ឥឡូវស្រូវកសិករលែងខ្វះអ្នកទិញ! - 09/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង នៅយប់នេះគឺលោក ភូ ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងនិងជាប្រធានធនាគារស្រូវ។ លោក ភូ ពុយ ថា រហូតមកដល់ពេលនេះលែងមានឈ្មួញមកបន្ទាបតម្លៃស្រូវរបស់កសិករទៀតហើយបន្ទាប់ពីរដ្ឋាភិបាលតាមរយៈធនាគារស្រូវបានចុះទៅប្រមូលទិញ។ ហើយតម្លៃស្រូវគឺស្ថិតនៅតម្លៃថេរគឺមួយគីឡូ៨៥០រៀល។ បើតាមលោក ភូ ពុយ តុល្យការចុងក្រោយគឺស្រូវកសិករលែងខ្វះអ្នកទិញទៀតហើយដោយពីមុនកសិករអង្វរឈ្មួញ តែពេលនេះទាល់តែកក់ប្រាក់មុនទើបកសិករលក់ស្រូវជូន! យើងស្ដាប់បទសម្ភាសរវាងអេង គីមហុង និង លោក ភូ ពុយ ។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.