Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 07, 2016លោក សេង ឡូត៖ “សូមប្រជាពលរដ្ឋជឿជាក់រដ្ឋាភិបាលលើគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ” - 07/11/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានគម្រោងជួបប្រជុំជាមួយប្រជាពលរដ្ឋរស់នៅលើអគារប៊ូឌីញ “ស” ជាង៥០០គ្រួសារ នៅថ្ងៃទី ៨វិច្ឆិកា ឆ្នាំ២០១៦ ពីអនាគតគម្រោងអភិវឌ្ឍន៍អគារប៊ូឌីញ ដែលកំពុងចាស់ទ្រុធទ្រោមនេះ។ ឆ្លើយតបនឹងកង្វល់នានា លោក សេង ឡូត ក្នុងនាមជាអ្នកនាំពាក្យ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តលើការរៀបចំរបស់ក្រសួង ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល។...more11minPlay
November 06, 2016លោកស្រីម៉េង សុភារី៖បក្សប្រឆាំងរកឃើញជនជាតិវៀតណាមជាង២ពាន់៥រយនាក់បានទៅចុះឈ្មោះបោះឆ្នោត - 06/11/2016នៅខណៈសល់ពេល៣សប្តាហ៍ទៀតប៉ុណ្ណោះដំណើរការចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នោះ មកដល់ពេលនេះ គណបក្សសង្គ្រោះជាតិបានរកឃើញថា មានជនបរទេសចំនួនប្រមាណ២ពាន់៥រយ៦៧នាក់ក្នុងនោះ២ពាន់៥រយ៦៦នាក់ជាជនជាតិវៀតណាម និងម្នាក់ទៀតជាជនជាតិចិនតៃវ៉ាន់បានទៅចុះឈ្មោះបោះឆ្នោត។ លោកស្រីម៉េង សុភារី ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មរបស់គណបក្សសង្គ្រោះជាតិដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានគូសបញ្ជាក់ថា គណបក្សប្រឆាំងនឹងដាក់ពាក្យបណ្តឹងប្រឆាំងជនបរទេសទាំងនោះទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) និងទៅកាន់តុលាការតែម្តងនៅពេលដែលគ.ប.ជបិទផ្សាយបញ្ជីដំបូងនៅក្នុងខែមករា ដើមឆ្នាំក្រោយ។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកស្រី ម៉ែង សុភារីដូចតទៅ៖...more13minPlay
November 05, 2016លោក វ៉ាត់ ចំរើន៖ កីឡាជាតិលើកទី១ រកឃើញចំណុចខ្សោយ៣នៅក្នុងវិស័យកីឡាខ្មែរ - 05/11/2016ព្រឹត្តិការណ៍កីឡាជាតិលើកទី១ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២៥តុលា បានបិទបញ្ចប់ជាស្ថាពរហើយនៅថ្ងៃសៅរ៍ទី៥វិច្ឆិកានេះ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់អំពីលទ្ធផលនៃព្រឹត្តិការណ៍កីឡាជាតិ ដែលអត្តពលិកមកពីរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ។ តាមរយៈព្រឹត្តិការណ៍កីឡាជាតិលើកទី១នេះ លោក វ៉ាត់ ចំរើន អះអាងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារកឃើញចំណុចខ្សោយចំនួន៣នៅក្នុងវិស័យកីឡាខ្មែរ។ គឺទី១៖ គម្លាតបច្ចេកទេសរវាងអត្តពលិកនៅរាជធានីភ្នំពេញនិងតាមបណ្ដាខេត្ត, ទី២៖ កង្វះស្មារីធ្វើការជាក្រុមដែលត្រូវពង្រឹង, និងទី៣៖ កង្វះខាតបទពិសោធក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ ដែលត្រូវកែលម្អឲ្យប្រសើរជាងនេះទៀត។...more20minPlay
November 04, 2016លោក យ៉ង គឹមអេង៖សេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបានដើរថយក្រោយ! - 04/11/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ នៅថ្ងៃស្អែកអង្គការរបស់លោកនឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីផលប៉ះពាល់ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងចំពោះយុវជន។ លោក យង់ គឹមអេង មើលឃើញថាយុវជនកម្ពុជាកាន់តែច្រើននិយមសេពគ្រឿងស្រវឹងទាំងមិនដឹងពីផលប៉ះពាល់ ដែលជះឥទ្ធិពលមកដល់សង្គម និងគ្រួសារនោះទេ។ ប្រឈមបញ្ហានេះលោកថា មានតែច្បាប់គ្រប់គ្រងគ្រឿងស្រវឹងទេ ដែលអាចចូលរួមទប់ស្កាត់បានខ្លះ។ ប៉ុន្តែផ្ទុយមកវិញលោកមើលឃើញថាសេចក្ដីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹងបានដើរថយក្រោយដោយសារមានអន្តរាគមន៍ពីឧស្សាហកម្មគ្រឿងស្រវឹង។...more14minPlay
November 03, 2016លោក ម៉េង សក្តិធារ៉ា៖ «តួលេខខ្សាច់មានគម្លាតធំៗដូចគ្នានឹងកម្ពុជាដែរ បើប្រៀបធៀបប្រទេសអាស៊ាន ឯទៀត» - 03/11/2016ជុំវិញតួលេខនាំចេញខ្សាច់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដែលមានគម្លាតគ្នាឆ្ងាយ ពីតួលេខដែលផ្តល់ដោយប្រទេសសិង្ហបុរី និងតួលេខរបស់ប្រព័ន្ធទិន្នន័យរបស់ស្ថិតិពាណិជ្ជកម្មលើទំនិញរបស់អង្គការសហប្រជាជាតិ លោក ម៉េង សក្តិធារ៉ា អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបញ្ជាក់ថាមានកត្តាមួយចំនួន ដែលអាចនឹងជាប់ពាក់ព័ន្ធ។ កត្តាទាំងនោះគឺ របៀបនៃការកត់ត្រានិងរាយការណ៍ពីប្រទេសនីមួយៗ មានបច្ចេកទេសខុសគ្នា។ ការរត់ពន្ធខ្សាច់ និងការប្រើប្រាស់នាវាដែលមានសញ្ជាតិកម្ពុជា ក៏ជាកត្តាមួយអាចជាប់ពាក់ព័ន្ធនឹងតួលេខដែលខុសគ្នាដែរ។...more14minPlay
November 02, 2016លោក តឹក វណ្ណារ៉ា៖ បើក្រុមហ៊ុនឯកជន មានទំនួលខុសត្រូវសង្គម គឺគ្រប់ភាគីនឹងឈ្នះទាំងអស់គ្នា! - 02/11/2016ថ្ងៃនេះ និងថ្ងៃស្អែក អង្គការសង្គមស៊ីវិលមួយចំនួន និងវេទិកានៃអង្កការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅថា NGO Forum បានរៀបចំវេទិកាសន្ទនាពហុភាគី ស្តីពី “ធុរកិច្ច និងសិទ្ធិមនុស្ស ដើម្បីជំរុញឲ្យប្រតិបត្តិកសិពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ”។ ជុំវិញប្រធានបទនេះ និងនៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិរបស់ NGO Forum បានលើកឡើងថា ប្រសិនបើក្រុមហ៊ុនឯកជនទាំងអស់ មានទំនួលខុសត្រូវសង្គម (CSR) គឺគ្រប់ភាគីនឹងឈ្នះទាំងអស់គ្នា! ពោលគឺក្រុមហ៊ុនទាំងនោះ នឹងកាន់តែមានការទទួលស្គាល់ និងកាន់តែរកស៊ីចំណេញ។ ពលរដ្ឋមានជីវភាពរីកចម្រើន។ អាជ្ញាធរ និងក្រុមសង្គមស៊ីវិល មិនសូវហត់នឿយ និងឈឺក្បាល ដោះស្រាយបញ្ហាជម្លោះ។...more14minPlay
November 01, 2016លោកហៃ ហ៊ុនឡេង៖ “កំណើនពលកម្មវិស័យឧស្សាកម្មកើនខ្ពស់ប៉ុន្តែជំនាញមិនសូវមាន” - 01/11/2016នៅថ្ងៃទី៥ និងទី៦ វិច្ឆិកា ចុងសប្តាហ៍នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមជាមួយដៃគូនឹងបើពិព័រណ៍ការងារថ្នាក់ជាតិលើកទី៦។ ពិព័រណ៍នេះ នឹងផ្តល់ឱកាសការងារប្រមាណ៩ពាន់កន្លែង។ ......more12minPlay
October 31, 2016លោកម៉ក់ ប៊ុនធឿន៖ យើងមិនអាចហាមពលរដ្ឋមិនឲ្យប្រើថង់ប្លាស្ទិកបានទេ តែអាចកាត់បន្ថយបាន - 31/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ម៉ក់ ប៊ុនធឿន មន្រ្តីកម្មវិធីអង្គការអាក្រាកម្ពុជា (ACRA Cambodia)។អស់រយៈពេលពីរសប្តាហ៍មកហើយ ដែលអង្គការអាក្រាកម្ពុជា ......more11minPlay
October 30, 2016លោកឆាយ សុផល៖ ឥស្សរជននយោបាយបច្ចុប្បន្ន គួរតែផ្តល់សេចក្តីគោរពចំពោះលោកប៉ែន សុវណ្ណ - 30/10/2016លោកប៉ែន សុវណ្ណ ជាសមាជិករដ្ឋសភា និងជាអតីតនាយករដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨០ឆ្នាំ ដោយរោគាពាធ។......more14minPlay
October 29, 2016លោក ជូ ដេវី៖ ភាពយន្តរឿងកោះពេជ្រ ចោទសួរពីការអភិវឌ្ឍនៅកម្ពុជា - 29/10/2016ភ្ញៀវប្រចាំថ្ងៃរបស់យើងរាត្រីនេះគឺលោក ជូ ដេវី ផលិតករភាពយន្តកូនខ្មែរកាត់បារាំង និងលោក នួន សុបុណ្យ។ ខ្សែភាពយន្តរឿង កោះពេជ្រ ដែលលោក ជូ ដេវី ផលិត និងមានលោក នួន សុបុណ្យ ជាតួសម្ដែង ឥឡូវនេះមានវត្តមាននៅក្នុងរោងភាពយន្តនៅកម្ពុជាហើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ជូ ដេវី គូសបញ្ជាក់ថា កុនរឿងកោះពេជ្រ ឆ្លុះបញ្ចាំងពីជីវិតយុវវ័យ មិត្តភាព និងស្នេហា។ តាមរយៈរឿងនេះ ផលិតករភាពយន្តក៏បានចោទជាសំណួរអំពីការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគម្លាតរវាងអ្នកមាននិងអ្នកក្រផងដែរ។...more16minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.