Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 04, 2016លោក គីម ហ៊ាង៖ កម្ពុជាត្រូវរៀបចំប្លង់មេឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ - 04/12/2016លោក គីម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត កាលពីថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៦ បានជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។ នេះគឺជាអាណត្តិទី២របស់លោកហើយ នៅក្នុងតំណែងជាប្រធានសមាគម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក គីម ហ៊ាង បានលើកឡើងពីសមិទ្ធផលដែលលោកសម្រេចបាននៅក្នុងអាណត្តិមុន។ ដោយឡែកសម្រាប់អាណត្តិថ្មី ក្រៅពីការងារដឹកនាំសមាគម លោក គីម ហ៊ាង ចង់រួមចំណែកក្នុងការអភិវឌ្ឍសង្គមផងដែរ ដោយចំពោះការងាររៀបចំប្លង់មេសម្រាប់ទីក្រុងភ្នំពេញនិងប្រទេសកម្ពុជា។ តទៅនេះជាបទសម្ភាសរវាងអ៊ឹម រចនា និងលោក គីម ហ៊ាង។...more14minPlay
December 02, 2016សូរ ចន្ថា៖ ប្រសិនបើអ្នកនយោបាយខ្មែរចាត់ទុកគ្នាជាសត្រូវ នោះអ្នកដែលរងគ្រោះបំផុតគឺប្រជាពលរដ្ឋខ្មែរ - 02/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកសូរ ចន្ថា ជាអ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ។ នៅថ្ងៃនេះ ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោស លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកាត់ទោសពីបទបដិសេធក្នុងការចូលខ្លួនទៅកាន់តុលាការ។ លោកសូរ ចន្ថាបានសាទរចំពោះការលើកលែងទោសនេះ ហើយបញ្ជាក់ថា ប្រសិនបើអ្នកនយោបាយខ្មែរចាត់ទុកគ្នាជាសត្រូវ នោះអ្នកដែលរងគ្រោះបំផុត គឺប្រជាពលរដ្ឋខ្មែរ។ ប៉ុន្តែលោកសូរ ចន្ថា បានលើកឡើងជាសំនួរថាហេតុអ្វីបានជាលើកលែងទោសតែលោកកឹម សុខា ខណៈដែលលោកសម រង្ស៊ី និងសកម្មជនគណបក្សសង្រ្គោះជាតិផ្សេងទៀតត្រូវបានតុលាការចោទប្រកាន់ និងកំពុងជាប់ពន្ធនាគារ។...more12minPlay
December 01, 2016លោកសុខ ចិន្តាសោភា៖ វេទិកាធុរកិច្ចកម្ពុជា-ចិន ជាឱកាសឲ្យអ្នកវិនិយោគចិនមើលឃើញទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា - 01/12/2016នៅថ្ងៃទី០១ ខែធ្នូនេះ ក្រុមហ៊ុនលីយ៉ុងផាត់គ្រុប និងក្រុមហ៊ុនវិនិយោគឈានមុខរបស់ចិនមីងសឹង បានរៀបចំវេទិកាធុរកិច្ចកម្ពុជាចិនជាលើកទី១។ វេទិកានេះ ផ្តល់ឱកាសឲ្យអ្នកវិនិយោគ និងពាណិជ្ជករចិន និងកម្ពុជាជាច្រើនរូប បានជួបជុំ និងស្គាល់គ្នា។ ជុំវិញវេទិកានេះ វណ្ណ សុគន្ធា បានទៅសម្ភាសដោយផ្ទាល់ជាមួយលោកសុខ ចិន្តាសោភា ដែលជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅកន្លែងរៀបចំវេទិកានេះក្នុងសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។ លោកសុខ ចិន្តាសោភា បានប្រាប់ថា វេទិកានេះ បានផ្តល់អត្ថប្រយោជន៍ច្រើនដល់កម្ពុជា ដោយវាបានផ្តល់ឱកាសឲ្យអ្នកវិនិយោគចិនបានឃើញជាក់ស្ដែងអំពីកម្ពុជា និងគិតគូរវិលមកធ្វើការវិនិយោគ។...more9minPlay
November 30, 2016លោក ជាវ ប៊ុនរិទ្ធ៖ «របបធានារ៉ាប់រងប្រាក់សោធននិវត្តន៍ ស្ថិតនៅជាការវិភាគផ្នែកសង្គម និងសេដ្ឋកិច្ចនៅឡើយ» - 30/11/2016បន្ទាប់ពីដាក់ឲ្យអនុវត្ត នូវរបបគ្រោះថ្នាក់ការងារ និងរបបថែទាំសុខភាព បេឡាជាតិ ក្រសួងការងារបានងាកទៅពិចារណាលើការធានារ៉ាប់រងដំណាក់កាលទី៣ មួយទៀត គឺការធានារ៉ាប់រង ប្រាក់សោធននិវត្តន៍ សម្រាប់វិស័យឯកជន។ លោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ និងជាអ្នកនាំពាក្យនៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់ក្រសួងការងារ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា គម្រោងនៃការធានារ៉ាប់រ៉ងប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជននេះ នឹងអាចដំណើរការបាននៅចុងឆ្នាំ ២០១៧ ឬដើមឆ្នាំ ២០១៨។...more13minPlay
November 29, 2016លោក ហង្ស ពុទ្ធា៖ ករណីឈ្មោះស្ទួន នឹងមិនកើតក្នុងបញ្ជីបោះឆ្នោតផ្លូវការតទៀតទេ - 29/11/2016នៅថ្ងៃអង្គារនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេច ពន្យាថ្ងៃចុះឈ្មោះ ១ថ្ងៃទៀត បន្ថែមទៅលើ ថ្ងៃចុះឈ្មោះបោះឆ្នោត ចុងក្រោយ តាមប្រតិទិន។ ការចុះឈ្មោះអ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រថ្មី នឹងធានាគុណភាពបញ្ជីឈ្មោះបោះឆ្នោតល្អប្រសើរជាងមុន។ ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប។ លោក ហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា បន្ទាប់ពីដំណាក់កាលចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ ២០១៦ នឹងបញ្ចប់ នៅត្រឹមថ្ងៃពុធ ទី៣០ ខែវិច្ឆិកា វេលាម៉ោង ៥នឹង៣០នាទី ថ្ងៃបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង គឺថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ រឹតតែសំខាន់ថែមទៀត។ សំខាន់ដោយសារ ពលរដ្ឋ អាចតវ៉ា ឬក៏ជំទាស់នឹងឈ្មោះអ្នកបោះឆ្នោតណាមួយ ដែលមិនគួរមានឈ្មោះក្នុងបញ្ជីផ្លូវការ។ ហើយការចួលរួមរបស់ ប្រជាពលរដ្ឋ ដើម្បីពិនិត្យឈ្មោះរបស់ខ្លួន និងពិនិត្យឈ្មោះដែលត្រូវលុប នឹងជួយកសាង បញ្ជីមួយដែលមានភាពស្អាតស្អំ គ្មានករណីឈ្មោះស្ទួន។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ឈ្មោះរបស់អ្នកចុះឈ្មោះ ក៏អាចផ្ទៀតផ្ទាត់តាមគេហទំព័ររបស់ គជប ផងដែរ នៅដំណាក់កាលបិទផ្សាយបញ្ជីដំបូង។...more13minPlay
November 28, 2016កញ្ញាសុម៉ាលី៖ ករណីរំលោភសេពសន្ថវៈមានរូបភាពកាន់តែសាហាវ តែប្រព័ន្ធយុត្តិធម៌នៅតែខ្សោយ - 28/11/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺ កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទ្ធិស្ត្រីនិងកុមារនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho)។ ដើម្បីប្រារព្ធយុទ្ធនាការ១៦ថ្ងៃឆ្នាំ២០១៥-២០១៦ ស្តីពី ការទប់ស្កាត់អំពើហិង្សាផ្លូវភេទលើស្ត្រី អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស-លីកាដូ (Licadho) បានចេញផ្សាយរបាយការណ៍ថ្មី ស្ដីពី “ការរួចខ្លួនពីបទល្មើស បច្ចុប្បន្នភាពឆ្នាំ២០១៦។ ជារបាយការណ៍ដែលបានកត់សំគាល់ពីការឆ្លើយតបដ៏យឺតយ៉ាវរបស់ប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌកម្ពុជា ចំពោះការរំលោភសេពសន្ថវៈនិងការប៉ុនប៉ងរំលោភ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI កញ្ញា សុម៉ាលី បានលើកឡើងថា ការផ្តន្ទាទោសលើសំណុំរឿងរំលោភសេពសន្ថវៈនៅក្នុងប្រទេសកម្ពុជាមានកំហុសឆ្គងធ្ងន់ធ្ងរ និងជាលក្ខណៈប្រព័ន្ធ ដែលបណ្ដាលឲ្យការផ្ដន្ទាទោសលើសំណុំរឿងទាំងនោះ នៅមានចំនួនទាបគួរឲ្យព្រួយបារម្ភ។ កញ្ញា បន្តលើកឡើងថា ករណីរំលោភសេពសន្ថវៈមានរូបភាពកាន់តែសាហាវទៅៗ ប៉ុន្តែប្រព័ន្ធយុត្តិធម៌កម្ពុជានៅតែខ្សោយ។...more13minPlay
November 27, 2016លោកវន់ ពៅ ៖ កម្ពុជាមិនទាន់បានកំណត់ប្រាក់ឈ្នួលគោលសម្រាប់ពលករ ដែលធ្វើការតាមផ្ទះក្នុងប្រទេសម៉ាឡេស៊ី - 27/11/2016នៅព្រឹកនេះ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងគណៈកម្មការស្រ្តីអាស៊ី បានរៀបចំកិច្ចពិភាក្សាមួយ ដើម្បីបង្ហាញពីការស្រាវជ្រាវអំពីផលប៉ះពាល់នៃចំណាកស្រុកលើស្រី្ត ......more14minPlay
November 26, 2016លោក សៅ សុភាព៖ អាជីវកម្មកែច្នៃវល្លិ៍រមៀតត្រូវបានបិទទាំងស្រុង! - 26/11/2016នៅទីបំផុតអាជីវកម្មកែច្នៃវល្លិ៍រមៀតត្រូវបានក្រសួងបរិស្ថានប្រកាសបិទស្រុងបន្ទាប់ពីក្រសួងទទួលស្គាល់ថា អាជីវកម្មនេះខុសច្បាប់មែន តែវិធានការយ៉ាងណាទៀតនោះគេនៅមិនទាន់ដឹងនៅឡើយទេដោយក្រសួងកំពុងធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់បន្ថែមទៀត។ លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានអះអាងថា ទាំងក្រសួងបរិស្ថាននិងបណ្តាញនិស្សិតឃ្លាំមើលធនធានធម្មជាតិ និងបរិស្ថាន បានរកឃើញអាជីវកម្មកែច្នៃវល្លិ៍រមៀតខុសច្បាប់នេះក្នុងរយៈពេលមួយប្រហាក់ប្រហែលគ្នា៕...more11minPlay
November 24, 2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុនៅថ្ងៃនេះ គឺលោកស្រី Anne LEMAISTRE ដែលនឹងនិយាយពីខួប២៥ឆ្នាំ នៃអង្គការ UNESCO ប្រចាំនៅកម្ពុជា! - 24/11/2016ថ្ងៃទី ២៥វិច្ឆិកាស្អែកនេះ គឺជាខួប ២៥ឆ្នាំ របស់អង្គការUNESCO នៅកម្ពុជា។ ដូច្នេះ វិទ្យុបារាំងRFI បានអញ្ជើញលោកស្រី Anne LEMAISTRE ជាប្រធានអង្គការ UNESCO ប្រចាំនៅកម្ពុជា ធ្វើជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ។ តើ២៥ឆ្នាំកន្លងទៅនេះ អង្គការUNESCOនៅភ្នំពេញ បានសម្រេចសមិទ្ធផលសំខាន់ៗអ្វីខ្លះ?...more12minPlay
November 23, 2016លោក ឆាំង យុ៖ បើទោះបីដាក់គុក នួន ជា និង ខៀវ សំផន ចំនួន ២ - ៣ ជីវិត ក៏ពុំល្មមនឹងការឈឺចាប់របស់ពលរដ្ឋខ្មែរដែរ! - 23/11/2016ជុំវិញសាលដីកាស្ថាពរផ្ទន្តាទោស នួន ជា និងខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត, ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឯកសារកម្ពុជា លោក ឆាំង យុ បានការវាយតម្លៃចំពោះសាលដីកានៅថ្ងៃនេះ ថា បើទោះបីដាក់គុកពួកគេទាំងពីរនាក់ ចំនួន ២ - ៣ ជីវិត ក៏ពុំល្មមនឹងការឈឺចាប់របស់ពលរដ្ឋខ្មែរដែរ។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើងនៅថ្ងៃនេះ គឺលោក ឆាំង យុ ដែលអ្នកជំនាញពីប្រវត្តិសាស្ត្រខ្មែរក្រហម បានពន្យល់បំភ្លឺពីមនោគមវិជ្ជាឯកោនិយមរបស់ខ្មែរក្រហម។...more22minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.