និស្សិតសារព័ត៌មានដេប៉ាតឺម៉ង់ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍DMCគ្រោងសម្ពោធជាផ្លូវការនូវខ្សែភាពយន្តឯកសារចំនួន៨នៅក្នុងគម្រោងProject 3នៅថ្ងៃទី២០ខែធ្នូ។ ខ្សែភាពយន្តទាំងនេះលើកឡើងពីបញ្ហាសេដ្ឋកិច្ច វប្បធម៌ នយោបាយ ប្រវត្តិសាស្ត្រ និងបញ្ហាចម្រូងចម្រាស់ក្នុងសង្គមកម្ពុជា។ តំណាងនិស្សិតនិងជាផលិតករភាពយន្ត បានអះអាងថា ភាពយន្តខ្លីទាំង៨រឿងរបស់ពួកគេផ្ដល់តម្លៃអប់រំនិងបានចូលរួមចំណែកកែប្រែសង្គមបានយ៉ាងច្រើនតាមរយៈការផ្ដល់ព័ត៌មានយ៉ាងគ្រប់ជ្រុងជ្រោយជុំវិញប្រធានបទនីមួយៗ។
កញ្ញា អ៊ុច លីដា និងលោក ប៉ាង ចំណាន ផលិតករនៃភាពយន្តចំនួន២ក្នុងចំណោមភាពយន្តទាំង៨ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានគូសបញ្ជាក់ថា ពួកគេចង់បានការលើកចិត្តបន្ថែមពីក្រសួងព័ត៌មាននិងក្រសួងអប់រំដើម្បីយកខ្សែភាពយន្តរបស់ពួកគេទៅចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍។