Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
January 06, 2017លោកឆាយ ធី នឹងយកទស្សនៈវិស័យរបស់អាដហុកមកអនុវត្តនៅពេលជាប់ជាមេឃុំគណបក្សប្រជាជន - 06/01/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោកឆាយ ធី មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុកដ៏លេចធ្លោក្នុងខេត្តរតនគិរី។ លោកឆាយ ធី គ្រោងនឹងបញ្ចប់ការងារពីអាដហុកក្នុងដំណាច់ខែមករានេះ ហើយលោកនឹងឈរឈ្មោះជាមេឃុំក្នុងគណបក្សប្រជាជនកម្ពុជានៅតំបន់ដែលលោករស់នៅ សម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ លោកឆាយ ធី បញ្ជាក់ថាលោកនឹងយកទស្សនៈវិស័យរបស់សមាគមអាដហុក ដែលកន្លងមកលោកបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដឹងពីផ្លូវច្បាប់ ហើយលោកនឹងមិនឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកខកបំណងទេ។...more15minPlay
January 04, 2017លោកឡុង ឌីម៉ង់៖ ពលករខ្មែរដែលស្លាប់នៅកូរ៉េខាងត្បូង ភាគច្រើនដោយសារជំងឺគាំងបេះដូង - 04/01/2017នៅថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាតាមរយៈសេចក្តីប្រកាសព័ត៌មានមួយបានបញ្ជាក់ថាស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូងកំពុងទាមទារប្រាក់ធានារ៉ាប់រងជូនដល់ពលករខ្មែរ២នាក់ដែលបាត់បង់ជីវិតនៅក្នុងប្រទេសនេះ។ ពលករខ្មែរទាំងពីរនាក់នោះ ម្នាក់ស្លាប់កាលពីចុងខែធ្នូ និងម្នាក់ទៀតបានស្លាប់នៅដើមខែមករាឆ្នាំ២០១៧នេះ។ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េខាងត្បូងថា ពួកគេទាំងពីរបានស្លាប់ដោយសារតែជំងឺគាំងបេះដូង។ ជាមួយគ្នានេះ លោកឡុង ឌីម៉ង់ ក៏បានកត់សម្គាល់ផងដែរថា ពលករខ្មែរដែលស្លាប់នៅកូរ៉េខាងត្បូង គឺភាគច្រើនដោយសារជំងឺនេះតែម្តង។...more11minPlay
January 03, 2017លោក វន់ ពៅ ៖ បើបំភ្លេចអ្វីដែលគេធ្វើបាបលើខ្លួន មានន័យថា ក្បត់ឆន្ទៈ និងក្បត់ឧត្តមគតិខ្លួនឯងហើយ! - 03/01/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះ គឺលោក វន់ ពៅ ដែលជាប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា (IDEA)។ នៅថ្ងៃនេះ គឺជាខួប៣ឆ្នាំ ដែលអាជ្ញាធរ បាញ់បង្ក្រាបមហាបាតុកម្ម។ លោក វន់ ពៅ បានបែកក្បាល និងមានរបួសធ្ងន់។ នៅថ្ងៃនេះ លោកនិងក្រុមអ្នកធ្វើការសង្គមស៊ីវិលមួយចំនួន បានធ្វើពិធីរម្លឹកខួប ប៉ុន្តែគ្មានការចូលរួមពីសំណាក់តំណាងរាស្ត្របក្សប្រឆាំង និងមេៗសហជីពធំៗនោះទេ។ លោក វន់ ពៅ យល់ឃើញថា ក្នុងនាមមនុស្ស, ចំពោះករណីវាយបង្ក្រាបមហាបាតុកម្ម បើបំភ្លេចអ្វីដែលគេធ្វើបាប និងធ្វើទុក្ខបុកម្និញលើខ្លួន គឺមានន័យថា ក្បត់ឆន្ទៈ និងក្បត់ឧត្តមគតិខ្លួនឯងហើយ!...more16minPlay
January 02, 2017លោករុន រ័ត្នវាសនា៖ ក្នុងចំណោមអ្នកបើកបរឡានធំជាង ៦០០នាក់ មាន ១២៩នាក់ប្រើប្រាស់គ្រឿងញៀន - 02/01/2017របាយការណ៍របស់ប៉ូលិសចរាចរណ៍ផ្លូវគោកបានបង្ហាញថាពេញមួយឆ្នាំ ២០១៦កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួន ៣៧០០លើកបណ្តាលឲ្យស្លាប់ចំនួន ១៧១៧ នាក់ ......more12minPlay
January 01, 2017លោកសម រង្ស៊ី៖« ទំនាក់ទំនងលោកហ៊ុន សែន និងលោកកឹម សុខា ជាយុទ្ធសាស្រ្តរបស់លោកហ៊ុន សែនដើម្បីបំបែកកឹម សុខា សម រង្ស៊ី » - 01/01/2017ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃអាទិត្យ ទី០១ មករានេះ គឺលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីដែលកំពុងបន្តនិរទេសខ្លួននៅក្នុងប្រទេសបារាំងបានបញ្ជាក់ថា ទំនាក់ទំនងរវាងលោកហ៊ុន សែន និងលោកកឹម សុខា ជាយុទ្ធសាស្រ្តរបស់លោកហ៊ុន សែនដើម្បីបំបែកកឹម សុខា សមរ ង្ស៊ីដូចដែលលោកហ៊ុន សែនបានធ្វើចំពោះលោកពីមុនដែរ។...more15minPlay
December 31, 2016លោក សិប ឡាវី៖ អាជ្ញាធរនឹងបាត់ទំនុកចិត្តពីសាសនិកឥស្លាមប្រសិនមានះធ្វើផ្លូវកាត់វិហារចាម - 31/12/2016គម្រោងធ្វើផ្លូវកាត់វិហារចាមនៅតំបន់បឹងកក់រហូតមកដល់ពេលនេះនៅតែស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយទេរវាងក្រុមសាសនិកឥស្លាមដែលម្ខាងគាំទ្រនិងម្ខាងប្រឆាំង។ លោក សិប ឡាវី សាសនិកឥស្លាមប្រឆាំងគម្រោងធ្វើផ្លូវកាត់វិហារចាមដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះបានអះអាងថា កាលដែលសាសនិកឥស្លាមភាគច្រើនជំទាស់គម្រោងនេះព្រោះវាបានប៉ះពាល់ដល់ភាពស្ងប់ស្ងាត់នៃសាសនាឥស្លាមប្រសិនបើការធ្វើផ្លូវត្រូវបានពុះចំកណ្ដាលវិហារឥស្លាមមែននោះ។ ប៉ុន្តែលោកស្នើឲ្យមានការកែប្រែគម្រោងបន្តិចទៅជាការពង្វាងធ្វើផ្លូវកាត់វិហារចាមវិញ។ លោក សិប ឡាវីថា អាជ្ញាធរនឹងបាត់ទំនុកចិត្តពីសាសនិកឥស្លាមប្រសិនមានះធ្វើផ្លូវកាត់វិហារចាម៕...more11minPlay
December 30, 2016លោកជិន ម៉ាលីន៖ សូមតុលាការអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត និងប្រសិទ្ធភាពខ្ពស់ ជៀសវាងការរិះគន់ - 30/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះគឺលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ លោកជិន ម៉ាលីន ក្រោយពីបញ្ចប់កិច្ចប្រជុំរវាងប្រធានតុលាការទូទាំងប្រទេសនៅថ្ងៃនេះ បានថ្លែងថាលោកបានស្នើសុំឲ្យតុលាការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ហើយម៉ឹងម៉ាត់បំផុត ជៀសវាងការចោទប្រកាន់ និងការរិះគន់ពីសាធារណៈជន និងជៀសវាងការចោទប្រកាន់រវាងសមត្ថកិច្ច និងតុលាការ។ ការលើកឡើងរបស់លោកបែបនេះ ក្រោយពីមានការចោទប្រកាន់ពីសមត្ថកិច្ច ទៅតុលាការថាតុលាការដាក់ទោសមិនសមនឹងការប្រព្រឹត្តិរបស់ជនល្មើសទាក់ទងនឹងការជួញដូរគ្រឿងញៀន។...more11minPlay
December 29, 2016លោក អេង ឆៃអ៊ាង៖ បក្សសង្រ្គោះជាតិ កោះហៅរដ្ឋមន្រ្តីក្រសួងសុខាភិបាល មកស្តាប់ចម្លើយ និងឲ្យមហាជនវាយតម្លៃ - 29/12/2016ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេតនិងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា។ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលខ្លួនទៅបំភ្លឺនៅកិច្ចប្រជុំពេញអង្គរដ្ឋសភា អំពីភាពមិនប្រក្រតីមួយចំនួន ក្នុងវិស័យសុខាភិបាល តបតាមការស្នើរបស់បក្សសង្រ្គោះជាតិ។ លោក អេង ឆៃអ៊ាង បានបញ្ជាក់ថា ចម្លើយរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺគ្មានការទទួលខុសត្រូវ។ តែយ៉ាងណាក៏ដោយ សម្រាប់បក្សប្រឆាំង ចម្លើយនេះនឹងក្លាយជាមូលដ្ឋានមួយសម្រាប់មហាជនវាយតម្លៃ និងលោកនាយករដ្ឋមន្រ្តីខ្មែរពិចារណាអំពី សមត្ថភាពដឹកនាំ របស់រដ្ឋមន្រ្តីក្រសួងសុខាភិបាលបច្ចុប្បន្ន ថាតើគួរតែរក្សាទុកបន្តទៀតឬផ្លាស់ប្តូរចេញពីតំណែង។...more12minPlay
December 28, 2016លោក ហឿន សុភាព៖ ការល្បាតព្រៃឡង់បានទទួលការសហការល្អពីអាជ្ញាធរ តែបទល្មើសមិនថយចុះទេ - 28/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះគឺ លោក ហឿន សុភាព តំណាងសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ។ កាលពីថ្ងៃចន្ទកន្លងទៅនេះ ប្រជាសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ទើបតែបានបិទបញ្ចប់ការចុះល្បាតព្រៃឡង់រយៈពេល៦ថ្ងៃរបស់ខ្លួន។ ក្រុមសហគមន៍រឹបអូសបានរណារយន្ត និងឧបករណ៍ល្មើសជាច្រើនគ្រឿង។ នៅក្នុងការចុះល្បាតលើកនេះ លោក ហឿន សុភាព អះអាងថា ក្រុមសហគមន៍បានទទួលការរួមសហការយ៉ាងជិតស្និតពីសំណាក់អាជ្ញាធរនិងមន្ដ្រីក្រសួងបរិស្ថាន។ ប៉ុន្តែបទល្មើសព្រៃឈើនិងធនធានធម្មជាតិមិនបានថយចុះទេ។ តទៅនេះជាបទសម្ភាសរវាងអ៊ឹម រចនា និងលោក ហឿន សុភាព។ សូមអញ្ជើញស្ដាប់៖...more11minPlay
December 27, 2016លោក ឈាន ចាន់ហ៊ាង៖ យុវជនភាគច្រើនព្រងើយកន្តើយចូលរួមអភិរក្សធនធានធម្មជាតិ - 27/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺលោកឈាន ចាន់ហ៊ាង អ្នកសម្របសម្រួលនៃអង្គការយុវសន្តិភាពYFP។ នៅថ្ងៃនេះអង្គការយុវសន្តិភាពYFPក្នុងចំណោមអង្គការបីផ្សេងទៀតបានរៀបចំវេទិកាស្ដីពី«កេរមត៌ធនធានធម្មជាតិកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ»។ មនុស្សជំនាន់ក្រោយពិសេសយុវជនត្រូវបាន លោកឈាន ចាន់ហ៊ាងមើលឃើញថា ពួកគេកំពុងព្រងើយកន្តើយក្នុងការចូលរួមអភិរក្សធនធានធម្មជាតិ។ ហើយធនធានធម្មជាតិត្រូវការជាចាំបាច់កម្លាំងយុវជនចូលរួមអភិរក្ស។ អ្វីដែល លោកឈាន ចាន់ហ៊ាង កាន់តែព្រួយបារម្ភទៀតនោះនៅពេលមនុស្សចាស់នៅតាមសហគមន៍បានអះអាងថា អភិរក្សធនធានធម្មជាតិដើម្បីក្មេងជំនាន់ក្រោយ តែយុវជនជំនាន់ក្រោយឆ្លើយថាមិនបានចាប់អារម្មណ៍។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.