ភ្ញៀវប្រចាំថ្ងៃរបស់យើងរាត្រីនេះ គឺលោក William Mclntyre ដែលជាអ្នកតំណាងឲ្យអ្នកនិពន្ធ បណ្ឌិត Stephen R. Covey ម្ចាស់សៀវភៅ The 7 Habits។ សៀវភៅដែលលក់ដាច់ជាង៤០លានច្បាប់ ហើយដែលត្រូវបកប្រែជាង៤០ភាសានេះ នឹងត្រូវបកប្រែជាភាសាខ្មែរជាផ្លូវការ នៅឆ្នាំក្រោយ។
ថ្ងៃស្អែកនេះ លោក William Mclntyre នឹងចែករំលែកពីគន្លឹះសំខាន់ៗរបស់សៀវភៅនេះ នៅសាលាតិចណូ ក្រុងភ្នំពេញ គឺនៅក្នុងឱកាសជួបជុំជជែកគ្នាពីប្រធានបទ តើហេតុអ្វីបានជាវិស័យអប់រំមានសារៈសំខាន់។