Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 14, 2016លោកឈាង វណ្ណារិទ្ធិ៖ “កម្ពុជា-ហ្វីលីពីននឹងមានទូតឡើងវិញនៅពេលឆាប់ៗនេះ” - 14/12/2016ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន លោក Rodrigo Duterte បានមកបំពេញទស្សនៈកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនេះ កម្ពុជានិងហ្វីលីពីន បានចុះហត្ថលេខាលើអនុស្សារណៈចំនួន៤ ស្តីពីវិស័យកីឡា ឧក្រិដ្ឋកម្មឆ្លងដែន វិស័យការងារ និងទេសចរណ៍ ព្រមទាំងការផ្តល់អាហាររូបករណ៍ ៦០កន្លែងទៅដល់សិស្សរបស់កម្ពុជា។ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ ដែលជាប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់សិក្សាយុទ្ធសាស្ត្រ។ លោកឈាង វណ្ណារិទ្ធិ បានអះអាងថា ក្នុងសម័យរបស់លោក Rodrigo Duterte នឹងមានទំនាក់ទំនងការទូតល្អឡើងវិញបន្ទាប់ពីកម្ពុជាបានដកអគ្គរាជទូតរបស់ខ្លួនចេញពីហ្វីលីពីន។...more10minPlay
December 13, 2016លោក ហ៊ុន ម៉ានី៖ ទស្សនកិច្ចរបស់លោកទៅប្រទេសថៃ បើកផ្លូវវិជ្ជមានដល់វិស័យសហគ្រិនភាព និងការអប់រំនៃប្រទេសទាំងពីរ - 13/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងគឺ លោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ។ អ្នកនយោបាយវ័យក្មេង រូបនេះ ទើបតែត្រឡប់មកពីទស្សនកិច្ចនៅប្រទេសថៃ ហើយលោកបានប្រាប់អ្នកសារព័ត៌មានថា តាមរយៈទស្សនកិច្ចនេះ គឺជាការបើកផ្លូវវិជ្ជមានបន្ថែមទៀត ទៅដល់វិស័យសហគ្រិនភាព និងការអប់រំ នៃប្រទេសទាំងពីរ។ ពិសេសគឺនិស្សិតផ្នែកកសិកម្ម នឹងអាចទៅធ្វើកម្មសិក្សានៅថៃកាន់តែច្រើន។...more12minPlay
December 12, 2016លោក អាត់ ធន់៖ ច្បាប់ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បរមាអាចបញ្ចប់ការតវ៉ារបស់កម្មករកម្ពុជា - 12/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា(CLC)។ លោក អាត់ ធន់ ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាស្តីពី សេចក្តីព្រាងច្បាប់ ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បរមារបស់កម្មករនៅលើវិស័យផ្សេងៗនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃនេះ បានសាទរចំពោះឆន្ទៈរបស់រដ្ឋាភិបាលក្នុងការធ្វើឲ្យប្រសើរឡើងនូវយន្តការតម្លើងប្រាក់ឈ្នួលអប្បរមារបស់កម្មករ និយោជិត ដែលគ្រប់ដណ្តប់លើវិស័យនានានៅក្នុងប្រទេសកម្ពុជារាប់ទាំងវិស័យសំណង់ សេវាកម្ម កម្មករកាត់ដេរផងដែរ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកបានស្នើសុំឲ្យរដ្ឋាភិបាលដកចេញនូវចំណុចមួយចំនួន ពិសេសការដាក់ទោសធ្ងន់ធ្ងរពេកលើតំណាងសហជីព។ ជាមួយគ្នានេះ លោកអាត់ ធន់ បានកត់សំគាល់ថា តាមរយៈសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងអាចបញ្ចប់ការតវ៉ារបស់កម្មករនៅក្នុងប្រទេសកម្ពុជាបានបើការអនុវត្តន៍បានត្រឹមត្រូវ។...more13minPlay
December 11, 2016លោកវណ្ណ វិចារ៖ខ្ញុំត្រូវកាត់ប្រាក់ខែខ្លួនឯង ដើម្បីយកទៅបោះពុម្ពសៀវភៅ“គ្រូធំ” - 11/12/2016សៀវភៅ “គ្រូធំ” ដែលជាសៀវភៅប្រមូលផ្តុំទៅដោយគំនិតទស្សនៈផ្សេងៗរបស់លោកបណ្ឌិតកែម ឡី អ្នកវិភាគបញ្ហាសង្គមនិងនយោបាយកម្ពុជាកំពុងចរាចរលក់នៅតាមតូបកាសែត និងបណ្ណាគារនានានៅក្នុងទីក្រុងភ្នំពេញ។ លោកវណ្ណ វិចារ ដែលជាអ្នកកាសែតម្នាក់ គឺជាអ្នករៀបរៀងសៀវភៅ“គ្រូធំ”នេះឡើង។ នៅថ្ងៃនេះ វណ្ណ សុគន្ធាបានអញ្ជើញអ្នករៀបរៀងសៀវភៅរូបនេះមកកាន់បន្ទប់ផ្សាយរបស់វិទ្យុបារាំងអន្តរជាតិដោយផ្ទាល់ដើម្បីបកស្រាយជុំវិញការចងក្រងសៀវភៅនេះ។ លោកវណ្ណ វិចារ បានប្រាប់ថា ដើម្បីអាចបោះពុម្ពសៀវភៅនេះឡើង លោកត្រូវកាត់ប្រាក់ខែខ្លួនឯងនិងមួយផ្នែកទៀតបានមកពីការឧបត្ថម្ភខ្លះៗពីមិត្តភក្តិដែលស្គាល់គ្នា។...more12minPlay
December 10, 2016លោកស្រី ចក់ សុភាព៖ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាប្រៀបដូចជាចរន្តឡើងចុះ! - 10/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះ លោកស្រី ចក់ សុភាព បានបរិហារថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ២០១៦មានការធ្លាក់ចុះខ្លាំងមែនទែន។ ជាការធ្លាក់ចុះដោយយោងទៅលើព្រឹត្តការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្ដាលទីក្រុងភ្នំពេញនិងការចាប់ចងមន្ត្រីអង្គការសិទ្ធិមនុស្សជាដើម។ និយាយថយក្រោយបន្តិចលោកស្រី ចក់ សុភាព បានបញ្ជាក់ថា មិនមែនលោកស្រីមើលឃើញការគោរពសិទ្ធិមនុស្សនៅកម្ពុជាមិនដែលល្អនោះទេ។ ប៉ុន្តែការគោរពសិទ្ធិមនុស្សនៅកម្ពុជាប្រៀបបានចរន្តមួយឡើងចុះអញ្ចឹង!...more13minPlay
December 09, 2016លោកស្រី ម៉ា សូយ៉ិនដា៖ ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយទទួលបណ្តឹងចេញមុខបានច្រើន - 09/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកស្រីវេជ្ជបណ្ឌិត ម៉ា សូយ៉ិនដា ជាប្រធាននាយកដ្ឋានអប់រំ បង្កា និងទប់ស្កាត់អំពើពុករលួយនៃអង្គភាពប្រឆាំងអំពើពុករលួយ។ នៅថ្ងៃនេះ គឺជាទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ៩ធ្នូ ហើយនៅថ្ងៃនេះដែរ គឺជាលើកទី ៦ហើយ ដែលកម្ពុជាអបអរ និងប្រារព្ធទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ។ ទាក់ទងនឹងថ្ងៃនេះដែរ លោកស្រីម៉ា សូយ៉ិនដា បានលើកឡើងថាកាលពីមុខបណ្តឹងអនាមិក មានច្រើនជាងបណ្តឹងចេញមុខ ប៉ុន្តែឆ្នាំនេះមានបណ្តឹងចេញមុខច្រើនជាង ដោយសារដែលពួកគាត់ប្តឹងភ្លាម អង្គភាពប្រឆាំងអំពើពុករលួយអញ្ជើញពួកគាត់មកភ្លាម ដើម្បីវិភាគជូនគាត់។ ក្នុងឆ្នាំនេះដែរ ACU បានបញ្ជូណ ១០ករណី ទៅតុលាការ ដើម្បីបន្តនីតិវិធី ដែលករណីទាំងនេះទាក់ទងនឹងការសូកប៉ាន់។...more14minPlay
December 08, 2016លោក ម៉េង សក្តិធារ៉ា៖ «ដើម្បីអភិបាលកិច្ចល្អនិងតម្លាភាពក្នុងការគ្រប់គ្រងធនធានរ៉ែ ក្រសួងជំរុញឲ្យមានការចូលរួមជាពហុភាគី» - 08/12/2016កាលពីដើមសប្តាហ៍នេះ ក្រសួងរ៉ែ និងថាមពល បានចុះទៅខេត្តកោះកុង ដើម្បីពិនិត្យមើលរួមគ្នាជាលើកដំបូងជាមួយនឹងអង្គការសង្គមស៊ីវិល លើសកម្មភាពបូមខ្សាច់ និងផលប៉ះពាល់នានា ទៅដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ និងធនធានធម្មជាតិ។ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានប្រាប់វិទ្យុបារាំងថា ការចូលរួមរបស់អង្គការសង្គមស៊ីវិលនានា នៅក្នុងសកម្មភាពរបស់រដ្ឋដូច្នេះ គឺផ្តើមចេញពីកំណែទម្រង់របស់ក្រសួងរ៉ែ និងថាមពល ដែលតម្រូវឲ្យមានការចូលរួមក្នុងកិច្ចការការពារធនធានធម្មជាតិរ៉ែ ជាពហុភាគី។...more11minPlay
December 07, 2016លោក សុន ឆ័យ៖ ខ្ញុំនៅតែជឿជាក់លើសម្ព័ន្ធភាពលោក កឹម សុខា និងលោក សម រង្ស៊ី - 07/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ជុំវិញការវិវត្តន៍ស្ថានការណ៍នយោបាយនៅកម្ពុជាចុងក្រោយនេះ លោក សុន ឆ័យ បានចាត់ទុកថា វាទើបតែចាប់ផ្តើមប៉ុណ្ណោះ។ គួរជំរាបជូនថា បន្ទាប់ពីទទួលបានការលើកលែងទោសពីព្រះមហាក្សត្រកាលពីថ្ងៃទី២ធ្នូ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានបង្ហាញមុខនៅក្នុងកិច្ចប្រជុំរដ្ឋសភានៅថ្ងៃនេះ និងបានស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដោះលែងមេឃុំគណបក្សសម រង្ស៊ី និងមន្ត្រីអង្គការសង្គមស៊ីវិល, មន្ត្រី គជប នៅមុនដំណាច់ឆ្នាំ២០១៦នេះ។ លោក សុន ឆ័យ ដែលបានចាត់ទុកការវិវត្តន៍នយោបាយនៅថ្ងៃនេះថា ជាការវិវត្តន៍ដ៏លឿននោះ បានលើកឡើងថា ជំហានបន្តអាចនឹងមានការដោះលែងមនុស្សបន្ថែមទៀត។ ទន្ទឹមគ្នានេះ លោកនៅតែជឿជាក់លើសម្ព័ន្ធភាពលោក កឹម សុខា និងលោក សម រង្ស៊ី៕...more13minPlay
December 06, 2016លោក ងិន សៅរ័ត្ន៖ គោលការណ៍ជ្រើសរើសជនពិការឲ្យធ្វើការ គឺនៅតែមានការរាំងស្ទះ! - 06/12/2016នៅក្នុងឱកាសទិវាជនពិការកម្ពុជា លើកទី១៨ នេះ វិទ្យុបារាំងRFI បានអញ្ជើញលោក ងិន សៅរ័ត្ន នាយកប្រតិបត្តិរបស់អង្គការជនពិការកម្ពុជា ធ្វើជាភ្ញៀវប្រចាំថ្ងៃ។ លោក ងិន សៅរ័ត្ន បានសាទរចំពោះការផ្តល់កន្លែងរមណីដ្ឋានវត្តភ្នំ សម្រាប់រៀបចំការប្រគំតន្ត្រីរបស់ជនពិការប៉ុន្តែលោកស្នើសុំឲ្យមាន៥កន្លែងតែម្តង សម្រាប់ជនពិការទាំង៥ក្រុម។ ទន្ទឹមនឹងនេះ លោក ងិន សៅរ័ត្ន នៅតែថ្លែងក្តីព្រួយបារម្ភចំពោះគោលការណ៍ជ្រើសរើសជនពិការឲ្យធ្វើការ ព្រោះថា ដំណើរការជ្រើសរើសនៅតែមានការរាំងស្ទះ និងគួរឲ្យសង្ស័យ។...more16minPlay
December 05, 2016លោក ឡោ រស្មី៖ កិច្ចសន្យាកសិកម្ម ជួយកសិករកាត់បន្ថយហានិភ័យលក់ស្រូវមិនចេញ - 05/12/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នារាត្រីនេះ គឺ លោក ឡោ រស្មី អ្នកនាំពាក្យក្រសួងកសិកម្ម។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ឡោ រស្មី បានលើកឡើងថា ការចុះកិច្ចសន្យាកសិកម្ម នឹងជួយសម្រួលឲ្យការលក់ស្រូវរបស់កសិករកម្ពុជា មានលក្ខណៈកាន់តែប្រសើរ និងបន្ថយហានិភ័យការបន្ទាបតម្លៃផលិតផលកសិកម្ម។ សូមបញ្ជាក់ថា អនុក្រឹត្យស្តីពីកិច្ចសន្យាកសិកម្ម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ខែ កុម្ភៈ ឆ្នាំ ២០១១។...more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.