Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 21, 2016លោកនេត្រ ភត្រា៖ សាលដីកាប្រឆាំង នួន ជា និងខៀវ សំផន ជាសមិទ្ធផលប្រវត្តិសាស្ត្រ រួមនៃមនុស្សជាតិ - 21/11/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFIនៅថ្ងៃនេះ គឺលោក នេត្រ ភត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក នេត្រ ភត្រា បានចាត់ទុកការប្រកាសសាលដីកាស្ថាពរលើសំណុំរឿង002/01 ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន នៅថ្ងៃទី២៣វិច្ឆិកាសប្តាហ៍នេះ ថាជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់សាលាក្តីខ្មែរក្រហម។ លោកបានចាត់ទុកថា វាជាផ្លែផ្កា ជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀត របស់មនុស្សជាតិទាំងមូល នៅក្នុងដំណើរការស្វែងរកការពិត និងយុត្តិធម៌នៅកម្ពុជាក្រោយការដួលរលំទៅនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា។...more12minPlay
November 20, 2016លោកគីម ហ៊ាង៖ បើគ្មានច្បាប់ដីធ្លីទេ វិស័យដីធ្លីកម្ពុជាប្រៀបដូចនឹងនាវាគ្មានត្រីវិស័យ - 20/11/2016ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺលោកគីម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ កាលពីដើម្បីខែវិច្ឆកា លោកគីម ហ៊ាង បានចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ National Association of Realtors (NAR) ដែលមានអ្នកចូលរួមជាង២ម៉ឺននាក់ មកពីប្រមាណ១០០ប្រទេស ធ្វើឡើងនៅសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថាក្រោយពីចូលរួមកិច្ចប្រជុំនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងជួយដល់សង្គមកម្ពុជាតាមផ្នែកជាច្រើនទាក់ទងនឹងវិស័យអចលនវត្ថុ។ លោកបន្ថែមថាសមាគមលោកនឹងចែករំលែកនូវចំណេះដឹង ដើម្បីបង្កើតច្បាប់ដីធ្លី ក្រមសីលធម៌វិជ្ជាជីវៈ និងសាលាបង្រៀនលើផ្នែកដីធ្លីនៅកម្ពុជា៕...more13minPlay
November 19, 2016លោកស្រី សឹង សុផារី ៖«មន្ទីរពិសោធន៍ចល័ត នឹងអាចឆ្លើយតប ទាន់ពេលវេលាជាងមុន» - 19/11/2016ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃពុធ បានប្រកាសដាក់ឲ្យដំណើរការនូវរថយន្តទំនើប FORTD Transit ឆ្នាំ២០១៦ មួយគ្រឿង ដែលបំពាក់ទៅដោយសម្ភារៈ ពិសោធន៍រកសារធាតុគីមី នៅក្នុងចំណីអាហារ បន្លែ ផ្លែឈើ និងផលិតផលគ្រឿងបរិភោគដទៃទៀត។ លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងប្រាប់វិទ្យុបារាំង RFI ថា មន្ទីរពិសោធន៍ចល័ត ឬ Mobile Lab នេះ នឹងត្រូវធ្វើការឆ្លើយតបតាមតម្រូវការរបស់សាធារណៈជន ឬតាមកន្លែងនានា ដែលបានកើតមាននូវបញ្ហាចំណីអាហារ ឬការពុលផ្សេងៗ។...more11minPlay
November 18, 2016លោកហង្ស ពុទ្ធា៖ ពលករចំណាកស្រុកជាង ១លាននាក់ អាចមិនបានចុះឈ្មោះបោះឆ្នោតថ្មី - 18/11/2016តាំងពីថ្ងៃទី ១៣ វិច្ឆិកាមក សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានចំណាយពេល ៤ថ្ងៃចុះទៅពិនិត្យដំណើរការនៃការចុះឈ្មោះបោះឆ្នោតនៅបណ្តាខេត្តទាំង ២៥ ទូទាំងប្រទេស។ បញ្ហាធំដែលគ.ជ.ប បានរកឃើញនោះ គឺពលករចំណាកស្រុកមិនបានមកចុះឈ្មោះបោះឆ្នោត ខណៈដំណើរការចុះឈ្មោះនឹងបិទបញ្ចប់នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះធ្វើឲ្យលោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានប៉ាន់ប្រមាណថា ពលករនៅក្រៅស្រុកជាង ១លាននាក់អាចមិនបានមកចុះឈ្មោះបោះឆ្នោត។ ទោះបីជាបែបនេះក្តី អ្នកនាំពាក្យរូបនេះ អះអាងថា មិនមានវិធីណាអាចដោះស្រាយបានទេនៅពេលនេះ។...more11minPlay
November 16, 2016លោក គឹម សន្តិភាព លើកទឹកចិត្តឲ្យ ពេជ្រ អាវីហ្សា សហការជាមួយសមត្ថកិច្ចដើម្បីប្រមូលភស្តុតាងឲ្យរឹងមាំ! - 16/11/2016ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោក គឹម សន្តិភាព ដែលជាអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរបស់ក្រសួងយុត្តិធម៌ ហើយលោកគឺជាសមាជិកអ្នកច្បាប់មួយរូបដែលបានចូលរួមតាក់តែងក្រមព្រហ្មទណ្ឌកម្ពុជា។ ជុំវិញករណីអំពើហិង្សាលើតារាសម្តែង ពេជ្រ អាវីហ្សា ពីសំណាក់អតីតសង្សារ និងត្រូវប្អូនថ្លៃរបស់ឧកញ៉ាម្នាក់ ត្រូវបាន លោក គឹម សន្តិភាព បញ្ជាក់ថា បើទោះបីជាមានការសម្របសម្រួលក្តី គឺមិនអាចរំលត់បណ្តឹងអាជ្ញា បាននោះទេ។ ទោះយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌ រូបនេះ បានលើកទឹកចិត្តឲ្យជនរងគ្រោះ គឺកញ្ញា ពេជ្រ អាវីហ្សា សហការជាមួយសមត្ថកិច្ចដើម្បីប្រមូលភស្តុតាងឲ្យរឹងមាំ។...more13minPlay
November 15, 2016លោក អ៊ិត ចាន់ដា៖ «ក្រុមហ៊ុនស៊ីនទ្រី មានសមត្ថភាពប្រមូលសំរាមពី៣០០ ទៅ៤០០តោន នៅកន្លែងប្រារព្ធពិធី» - 15/11/2016ក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី បានដាក់កម្លាំងកម្មករសរុបប្រមាណជា១៨០០ នាក់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងពង្រាយធុងសំរាម ចំនួនជាង១០០០ ធុង និង រថយន្តដឹកសំរាមចំនួន៥៦គ្រឿង។ លោក អ៊ិត ចាន់ដា ប្រធានការិយាល័យអតិថិជន និង សំអាត នៃក្រុមហ៊ុនស៊ីនទ្រី បានវាយតម្លៃថា ការប្រមូលសំរាមពីបរិវេណប្រារព្ធពិធី ក្រុមហ៊ុនអាចគ្រប់គ្រងបានក្នុងការប្រមូលសំរាមដែលភាគច្រើនសំបកដបនិងថង់ប្លាស្ទិក ដោយចែកជា២ក្រុមនិងប្រើពេលអស់ប្រមាណ២០ម៉ោងក្នុងមួយថ្ងៃ។...more11minPlay
November 14, 2016លោក គៀត ច័ន្ទថារិទ្ធ៖សន្តិសុខត្រូវបានធានាក្នុងអំឡុងពិធីបុណ្យអុំទូក២ថ្ងៃមកនេះ - 14/11/2016ចំនួនប្រជាពលរដ្ឋកម្ពុជាដែលអញ្ជើញមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទីមួយមានការថយចុះ បើធៀបនឹងបណ្តាឆ្នាំមុនៗ។ ឆ្លើយតបនឹងសំណួរនៃការថយចុះនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងផ្ទុយពីការវិភាគរបស់អ្នកសង្កេតការណ៍មួយចំនួនថា ការថយចុះនេះ មិនមែនមានន័យថា ប្រជាពលរដ្ឋភ័យខ្លាចពីសុវត្ថិភាពនោះទេ តែគឺដោយសារភាពរីកចំរើននៃសេដ្ឋកិច្ចជាតិ និងប្រព័ន្ធផ្សព្វផ្សាយ បានជម្រុញឲ្យប្រជាពលរដ្ឋភាគច្រើន ជ្រើសរើសយកការជួបជុំគ្នានៅតាមគេហដ្ឋាន ឬចេញទៅកំសាន្តនៅតំបន់នានាវិញ។ ប៉ុន្តែទន្ទឹមគ្នានេះ លោកនាយឧត្តមសេនីយ៍បានអំពាវនាវឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើអាជ្ញាធររាជរដ្ឋាភិបាលក្នុងការការពារសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃនេះ និងថា មិនមានមូលហេតុអ្វី ដែលប្រជាពលរដ្ឋមិនជឿទុកចិត្តលើអាជ្ញាធរនោះទេ។...more13minPlay
November 13, 2016លោក តែង គន្ធី៖ ភាគច្រើនយុវវ័យនៅមានភាពខ្មាសអៀនក្នុងការមកទទួលស្រោមអនាម័យ - 13/11/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅយប់នេះ គឺលោក តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆំាងនឹងជំងឺអេដស៍។ រយៈពេលបីថ្ងៃនៃពិធីបុណ្យអុំទូកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងនឹងជំងឺអេដស៍សហការជាមួយអង្គការសង្គមស៊ីវិលផ្សេងទៀតបានរៀបចំយុទ្ធនាការផ្ដល់ជូនស្រោមអនាម័យដោយឥតគិតថ្លៃ។ ត្បិតតែមិនទាន់មានតួលេខនៅក្នុងដៃពីចំនួនអ្នកមកទទួលស្រោមអនាម័យ លោក តែង គន្ធី ទទួលបានព័ត៌មានថា ទាំងយុវវ័យនិងមនុស្សចាស់មានចំនួនប្រហាក់ប្រហែលដែលមកទទួលស្រោមអនាម័យនិងបានពិគ្រោះយោបល់ផ្សេងៗ។ ប៉ុន្តែភាគច្រើនយុវវ័យនៅមានភាពខ្មាសអៀនក្នុងការមកទទួលស្រោមអនាម័យ៕...more14minPlay
November 10, 2016លោក គៀត ច័ន្ទថារិទ្ធ៖«យើងមានវិប្បដិសារីណាស់ព្រឹត្តិការណ៍កោះពេជ្រឆ្នាំ២០១០ តែជាបទពិសោធន៍សម្រាប់ការរៀបចំនៅឆ្នាំនេះ» - 10/11/2016បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានចូលមកដល់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃអាទិត្យទី ១៣វិច្ឆិកា ខាងមុខ គឺជាបញ្ហាចំបង ដែលទាក់ទងទៅនឹងសុវត្ថិភាពអ្នកចូលរួម។ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថាគណៈកម្មការរៀបចំបុណ្យ បានជជែកគ្នារួចរាល់ហើយពីវិធានការនានា ជាពិសេសការបញ្ចៀសហេតុការណ៍នានា ដែលអាចកើតឡើងជាយថាហេតុ ដែលប្រទេសកម្ពុជាធ្លាប់បានជួបប្រទះកាលពីឆ្នាំ២០១០ កន្លងទៅ។...more12minPlay
November 08, 2016លោកហេង សួរ៖ “ក្រោយការអនុវត្ត៦ខែ គ្មានការរឹតត្បិត សិទ្ធិសហជីព និងកម្មករនោះទេ” - 08/11/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ។អ្នកនាំពាក្យរូបនេះ បានបដិសេធចំពោះការលើកឡើងថា ការអនុវត្តច្បាប់សហជីពក្នុងរយៈ៦ខែ ......more14minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.