Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 28, 2016លោក គល់ បញ្ញា៖ គួរមានវិធានការការពារសុវត្ថិភាពតំណាងរាស្ត្រ ប្រសើជាងវិធានការពិន័យ - 28/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក គល់ បញ្ញា នាយកប្រតិបត្តិខុមហ្វ្រែល ដែលធ្វើការផ្នែកបោះឆ្នោត។ លោក គល់ បញ្ញា បានរិះគន់ការអនុម័តវិធានការពិន័យលើក្រុមអ្នកតំណាងរាស្ត្ររូបណា ដែលអវត្តមានដោយលោកចាត់ទុកថាផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ លោកថា ការអនុម័តបែបនេះ គឺមានតែប្រទេសកាន់របបយោធា ឬប្រទេសមិនកាន់លទ្ធិប្រជាធិបតេយ្យតែប៉ុណ្ណោះ។ សម្រាប់លោក គល់ បញ្ញា សភាកម្ពុជាគួរមានវិធានការពារសុវត្ថិភាពតំណាងរាស្ត្រប្រសើរជាងមានវិធានការពិន័យ។...more13minPlay
October 27, 2016លោក ហ៊ីង សុខសាន៖ «លោក សម រង្ស៊ី និងលោក កឹម សុខា បំពេញគ្នាទៅវិញទៅមក ដែលធ្វើឲ្យគណបក្សដើរមកដល់ពេលនេះ» - 27/10/2016ជុំវិញការរិះគន់របស់កញ្ញា កឹម មនោវិទ្យា កូនស្រីលោកកឹម សុខា និងជាអនុប្រធានផ្នែកកិច្ចការសាធារណៈគណបក្សសង្គ្រោះជាតិ ទៅលើលោក សម រង្ស៊ី ប្រធានគណបក្សរបស់ខ្លួនម្តងហើយម្តងទៀត ត្រូវលោកហ៊ីង សុខសាន ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិចាត់ទុកថាជាការរិះគន់ បែបស្ថាបនា មិនមែនជាការរិះគន់បែបមួលបង្កាច់នោះទេ។ មេដឹកនាំចលនាយុវជនគណបក្សប្រឆាំងរូបនេះ បញ្ជាក់ថា ការរិះគន់គ្នារបៀបនេះ គឺជាសេរីភាពនិងប្រជាធិបតេយ្យនៅក្នុងបក្ស ព្រមទាំងបដិសេធចោលទាំងស្រុងនូវការបែកបាក់ផ្ទៃក្នុងបក្ស។...more12minPlay
October 26, 2016លោកឈាង វណ្ណារិទ្ធិ៖ “CLMV គឺជាកិច្ចប្រជុំការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ហើយក៏ជាភូមិសាស្ត្រ ដែលមហាអំណាចចាប់អារម្មណ៍” - 26/10/2016កិច្ចប្រជុំស្តីពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ ដែលបានបើកធ្វើឡើងនៅវៀតណាម បានបញ្ចប់ហើយនៅថ្ងៃទី ២៦តុលានេះ។ ២០១៦នេះ គឺជាកិច្ចប្រជុំលើកទី ៨ ដែលប្រទេសទាំង ៤គឺកម្ពុជា ឡាវ ម៉ីយ៉ាន់ម៉ា ឬភូមា និងវៀតណាម ដែលគេអាចហៅជាភាសាអង់គ្លេសCLMV បានបើកកិច្ចប្រជុំជាប្រចាំ។ ដូចនេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងយើងនៅថ្ងៃនេះ គឺលោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអ្នកសិក្សាស្រាវជ្រាវតំបន់អាស៊ី។ អ្នកជំនាញរូបនេះ បានអះអាងថាកិច្ចប្រជុំ CLMV គឺជាកិច្ចប្រជុំ ដែលផ្តោតលើការពង្រឹងវិស័យសេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតរវាងប្រទេសអាស៊ានចាស់ និងអាស៊ានថ្មីដែលមានកំណើនសេដ្ឋកិច្ចខ្ពស់។...more12minPlay
October 25, 2016លោកចាន់ យុត្ថា៖ “ក្រសួងបានគ្រប់គ្រងជំនន់ទឹកភ្លៀងបានល្អ” - 25/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក។ អ្នកនាំពាក្យរូបនេះ នឹងផ្តល់តុល្យការចុងក្រោយស្តីពីទឹកជំនន់ទឹកភ្លៀងកម្ពុជា ដែលបានធ្វើឱ្យប៉ះពាល់ទៅដល់ ១៣ខេត្ត-រាជធានី។ បើទោះបីជាទឹកជំនន់បានធ្វើឱ្យបាក់ទំនប់ ខូចខាតផ្លូវជាតិ រលំផ្ទះ និងខូចខាតដំណាំស្រូវជាច្រើនរយហិកតា ក៏ដោយ ក៏អ្នកនាំពាក្យរូបនេះ បានអះអាងថា រដ្ឋអំណាចបានគ្រប់គ្រងទឹកបានល្អដោយសារតែមានហេដ្ឋារចនាសម្ព័ន្ធទឹកជាច្រើន។ លោកបានសង្កត់ធ្ងន់ថា បើមិនដូច្នេះទេ ទឹកជំនន់ចុងក្រោយនេះ នឹងអាចបង្កមហន្តរាយខ្លាំងជាងនេះឆ្ងាយណាស់។...more11minPlay
October 24, 2016លោក នេត្រ ភក្រ្តា៖ សាលាក្តីខ្មែរក្រហមគ្រោងបញ្ចប់ការកាត់ទោសអតីតមេដឹកនាំកំពូលខ្មែរក្រហមនៅឆ្នាំ ២០១៩ - 24/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI គឺលោក នេត្រ ភក្រ្តា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម។ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ អង្គជំនុំជម្រះសាលាដំបូងបានបើកសវនាការស្តាប់ព្យសនកម្មការឈឺចាប់រងទុក្ខវេទនារបស់ជនរងគ្រោះទាក់ទងនឹងអង្គហេតុរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈនៅអំឡុងពេល នៃរបបកម្ពុជាប្រជាធិបតេយ្យ នៅក្នុងសំណុំរឿង ០០២/០២ ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន។ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមរូបនេះ បានថ្លែងថា មានភាគីដើមបណ្តឹងរដ្ឋប្បវេណីជាង ៦០០នាក់ នៅក្នុងសំណុំរឿងនេះ។ លោក នេត្រ ភក្រ្តា ក៏បានឲ្យដឹងដែរថា សាលាក្តីខ្មែរក្រហមគ្រោងនឹងបញ្ចប់សំណុំរឿងរបស់អតីតមេដឹកនាំខ្មែរក្រហម ខៀវ សំផន និងនួន ជា នៅឆ្នាំ ២០១៩ ខាងមុខនេះ។...more12minPlay
October 23, 2016លោកជៀម សុផលមករា៖ រដ្ឋនឹងចាប់ផ្តើមអនុវត្តគម្រោងផ្ទះល្វែង សម្រាប់ប្រជាជនមានប្រាក់ចំណូលកម្រិតទាប និងមធ្យម ចុងឆ្នាំនេះ - 23/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកជៀម សុផលមករា អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ឆ្លើយតបនឹងតម្រូវការផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាមានការកើនឡើងក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលកម្ពុជាបានគាំទ្រចំពោះគម្រោងផ្ទះល្វែង ដែលមានតម្លៃ២ម៉ឺន៥ពាន់ដុល្លារ ទៅ៣ម៉ឺនដុល្លារអាមេរិក សម្រាប់ប្រជាពលរដ្ឋ ដែលមានកម្រិតប្រាក់ចំណូលមធ្យម និងទាប។ បើតាមលោកជៀម សុផលមករា គម្រោងផ្ទះល្វែងរដ្ឋ នឹងត្រូវអនុវត្តនៅចុងឆ្នាំនេះ ដោយភាគីរដ្ឋាភិបាលសហការជាមួយក្រុមហ៊ុន ឯកជន។ យ៉ាងណាមិញ អ្នកនាំពាក្យរូបនេះ មិនអាចបញ្ជាក់ពីទីតាំង ដែលគ្រោងសាងសង់ផ្ទះល្វែងរបស់រដ្ឋនេះនៅឡើយទេ តែលោកថាក្រុមហ៊ុនឯកជន និងរដ្ឋ មានកន្លែងហើយ។...more10minPlay
October 22, 2016លោក Alex៖ អង្គការមាតាធម្មជាតិសង្ស័យពីពាណិជ្ជកម្មបូមខ្សាច់ កម្ពុជា-សិង្ហបុរី - 22/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះ គឺលោក Alejandro Gonzalez Davidson ស្ថាបនិកអង្គការមាតាធម្មជាតិ។ អង្គការមាតាធម្មជាតិទើបតែរកបានរបាយការណ៍ថ្មីមួយពីនាយកដ្ឋានពាណិជ្ជកម្មនៃប្រទេសសិង្ហបុរី អំពីពាណិជ្ជកម្មខ្សាច់ជាមួយកម្ពុជា។ ជារបាយការណ៍បង្ហាញថា សិង្ហបុរីនាំចូលខ្សាច់ពីកម្ពុជា ៧៣លានតោន ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតួលេខនេះ ខុសពីរបាយការណ៍របស់កម្ពុជាដែលបញ្ជាក់ថា បាននាំចេញខ្សាច់ទៅសិង្ហបុរីតែជិត៣លានតោនប៉ុណ្ណោះក្នុងរយៈពេលដូចគ្នា។ បើតាមលោក Alex ភាពខុសគ្នាឆ្ងាយពេកនៃរបាយការណ៍នេះ ធ្វើឲ្យអង្គការមាតាធម្មជាតិសង្ស័យនិងព្រួយបារម្ភយ៉ាងខ្លាំង។...more12minPlay
October 21, 2016លោក ហង្ស ពុទ្ធា៖ ពលរដ្ឋចុចទៅលេខ ១២៨៥ នឹងដឹងពីទីកន្លែងនិងរបៀបចុះឈ្មោះបោះឆ្នោតថ្មី - 21/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។ នៅថ្ងៃស្អែកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គ.ជ.ប ដាក់ឲ្យដំណើរប្រព័ន្ធបច្ចេកទេសថ្មីមួយសម្រាប់ពលរដ្ឋ ដែលចង់ដឹងពីរបៀបនៃការចុះឈ្មោះ និងស្វែងរកទីកន្លែងចុះឈ្មោះតាមរយៈលេខទូរសព្ទ១២៨៥។ ឆ្លើយតបនឹងចម្ងល់របស់វិទ្យុបារាំងលោក ហង្ស ពុទ្ធា ថាប្រព័ន្ធសួរព័ត៌មានថ្មីតាមរយៈខ្សែទូរសព្ទនេះនឹងជំរុញឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ និងកាន់តែមានតម្លាភាពថែមទៀតផង។...more13minPlay
October 20, 2016លោក ជា សុផល៖ «វិស័យកាត់ដេរកម្ពុជាមានការអនុវត្តកាន់តែប្រសើរឡើង ចាប់តាំងពីឆ្នាំ២០០១មក» - 20/10/2016វត្តមានរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឬ (Better Factory Cambodia) អស់រយៈពេល ១៥ឆ្នាំកន្លងទៅនេះ ធ្វើឲ្យវិស័យកាត់ដេរកម្ពុជាមានការគោរពច្បាប់កាន់តែប្រសើរ ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំង RFI ប្រធានត្រួតពិនិត្យលក្ខខណ្ឌការងារគម្រោងរោងចក្រកាន់តែប្រសើរ នៃអង្គការពលកម្មអន្តរជាតិ (ILO) លោក ជា សុផល បានលើកឡើងថា គម្រោង BFC នេះបានជួយយ៉ាងច្រើនដល់ផ្នែកពាក់ព័ន្ធនានានៅក្នុងវិស័យឧស្សាហកម្មកាត់ដេរកម្ពុជា និងមានទំនុកចិត្តដល់អ្នកបញ្ជាទិញសម្លៀកបំពាក់ និងស្បែកជើងធំៗពីទីផ្សារអន្តរជាតិ។...more12minPlay
October 19, 2016លោក Jean-David LEVITTE ៖ ប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គ្មានភារៈកិច្ចលូកដៃរឿងកម្ពុជាទៀតទេ! - 19/10/2016លោក Jean-David LEVITTE គឺជាទីប្រឹក្សាការទូតដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតីបារាំង និងជាឥស្សរជនមួយរូបដ៏សំខាន់ ក្នុងដំណើរការចរចាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ លោកអញ្ជើញមកស្រុកខ្មែរលើកនេះ គឺដើម្បីចូលរួមពិធីរម្លឹកខួបទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ ឆ្លៀតក្នុងឱកាសនេះ វិទ្យុបារាំងអន្តរជាតិRFI បានអញ្ជើញលោកជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ លោក Jean-David LEVITTE បានរម្លឹកឡើងវិញដំណើរការចរចា និងឧបសគ្គដែលបារាំងបានពើបប្រទះ។ អ្នកការទូតជាន់ខ្ពស់រូបនេះ ក៏បានគូសបញ្ជាក់ដែរថា ប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺគ្មានភារៈកិច្ចលូកដៃរឿងកម្ពុជាទៀតទេ ព្រោះតួនាទីរបស់ពួកគេបានចប់ហើយ នៅក្រោយការបោះឆ្នោតលើកទី១រៀបចំដោយ UNTAC ហើយកម្ពុជាបានទទួលអធិបតេយ្យភាព និងតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិវិញហើយដែរ។...more18minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.