Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 08, 2016លោក អ៊ី សារ៉ុម៖ ការលុបបឹងធម្មជាតិ មិនគួរក្លាយទៅជាជម្រើសនៃការអភិវឌ្ឍទីក្រុង - 08/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ គឺលោក អ៊ី សារ៉ុម ប្រធានសមាគមធាងត្នោត។ សមាគមធាងត្នោតបានស្រាវជ្រាវរកឃើញថា បឹងយ៉ាងហោចណាស់ចំនួន២៥នៅរាជធានីភ្នំពេញ ត្រូវបានលុប និងកំពុងលុបក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយមិនបានសិក្សាអំពីផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនិងបរិស្ថានជុំវិញឡើយ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក អ៊ី សារ៉ុម បានពន្យល់អំពីផលប៉ះពាល់នានាដែលកើតឡើងនៅពេលលុបបឹងធម្មជាតិ។ លោកថា ការលុបបឹងធម្មជាតិ មិនគួរក្លាយទៅជាជម្រើសនៃការអភិវឌ្ឍឡើយ។...more8minPlay
October 07, 2016លោកយ៉ែម បុញ្ញឫទ្ធិ៖ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទទួលព័ត៌មានគំរាមហែង ទាក់ទងនឹងបាតុកម្មនៅអូស្ត្រាលី - 07/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ។ នៅព្រឹកថ្ងៃទី ០៧ ខែតុលានេះ រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៥ ក្រោយវិសមកាលរយៈពេល៣ខែ។ ប៉ុន្តែក្នុងកិច្ចប្រជុំនេះ មានតែសមាជិកសភាគណបក្សប្រជាជនកម្ពុជា៦៧រូបតែប៉ុណ្ណោះ។ គណបក្សសង្គ្រោះជាតិ បានបន្តមិនចូលប្រជុំសភា ហើយភ្លាមៗ គណបក្សក៏បានប្រកាសធ្វើសន្និសីទកាសែត ដើម្បីបញ្ជាក់ពីមូលហេតុនេះ។ លោកយ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបានទទួលព័ត៌មានគំរាមកំហែង ដោយមានការភ្ជាប់គ្នាទៅនឹងរឿងបាតុកម្មនៅប្រទេសអូស្ត្រាលី។ លោកបន្ថែមថាគោលការណ៍របស់គណបក្សសង្រ្គោះជាតិ គឺមិនមានការធ្វើបាតុកម្មណាមួយនោះទេ។...more11minPlay
October 06, 2016លោក ហុង លឹម ៖ ពិធីជួបជុំសមាជិកបក្សប្រជាជនថ្ងៃសុក្រនេះ គឺជាការផ្គើនដាក់សហគមន៍ខ្មែរនៅអូស្រ្តាលី - 06/10/2016ភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោក ហុង លឹម តំណាងរាស្រ្តសភា ប្រចាំរដ្ឋ Victoria ប្រទេសអូស្ត្រាលី។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក ហុង លឹម បានបញ្ជាក់ថា ហេតុផលចំបងនៃការតវ៉ា របស់ប្រជាពលរដ្ឋខ្មែររស់នៅលើដី អូស្ត្រាលី ចំពោះវត្តមាន លោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្រ្តីកម្ពុជា គឺដើម្បីសម្តែង ការមិនពេញចិត្ត នឹងរបបដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ន។ បើតាមលោកតំណាងរាស្រ្តដើមកំណើតខ្មែររូបនេះ គេអាចនិយាយថា ជារឿងចៃដន្យមួយ ដែលបក្សកាន់អំណាចនៅកម្ពុជា រៀបចំកម្មវិធីរីករាយ ចំពេលកាន់ទុក្ខ តែសម្រាប់លោក ពិធីជួបជុំសមាជិកបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែតុលា ចំពេលពលរដ្ឋខ្មែរ កាន់ទុក្ខ១០០ថ្ងៃ ជូនលោកបណ្ឌិត កែម ឡី គឺជាការផ្គើនដាក់សហគមន៍ខ្មែរនៅអូស្រ្តាលី ទើបមានប្រតិកម្មខ្លាំងបែបនេះ។...more11minPlay
October 05, 2016អ្នកស្រី អ៊ុក ឆាយាវី៖ គ្រូបង្រៀនថ្នាក់ទាបបំផុត គួរទទួលបានប្រាក់ខែ១លានកន្លះឡើងទៅ! - 05/10/2016ចំពោះទិវាគ្រូបង្រៀន! ជារៀងរាល់ឆ្នាំ គ្រូបង្រៀនមួយចំនួនតែងតែស្រែកថ្ងូរត្អូញត្អែពីកម្រិតជីវភាព និងទាមទារឡើងប្រាក់ខែ។ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនឯករាជ្យ ដែលធ្វើការជាមួយគ្រូច្រើនឆ្នាំ និងជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង បានលើកឡើងថា គ្រូបង្រៀនថ្នាក់ទាបបំផុត គួរបានប្រាក់ខែគោល១លានកន្លះឡើងទៅ ទើបអាចរស់សមរម្យ! អ្នកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់ដែរថា សមត្ថភាពគ្រូបង្រៀនខ្លះនៅមានកម្រិតទាប ហើយមិនសូវទទួលការបណ្តុះបណ្តាលបន្ថែមពីក្រសួងអប់រំនោះឡើយ។ មិនតែប៉ុណ្ណោះ គ្រូបង្រៀនថ្នាក់បឋមខ្លះ ត្រូវបានគេអនុញ្ញាតឲ្យបង្រៀនមធ្យមសិក្សា ដែលនេះធ្វើឲ្យការបង្រៀនគ្មានគុណភាព។...more12minPlay
October 04, 2016លោក ហែម សុជាតិ៖ យុទ្ធសាស្រ្តមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅតុលាការ គឺជាជោគជ័យ - 04/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក ហែម សុជាតិ មេធាវីម្នាក់ក្នុងចំណោមមេធាវី ៥នាក់ ដែលការពារក្តីលោក កឹម សុខា ប្រធានទីស្តីគណបក្សសង្រ្គោះជាតិ។ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោក ហែម សុជាតិ បានបញ្ជាក់ថា ករណីរបស់លោក កឹម សុខា ក្រុមមេធាវីនឹងដាក់ពាក្យប្តឹងឧទ្ធរណ៍នៅថ្ងៃទី ១៥តុលា ខាងមុខនេះ ពោលគឺ នឹងមិនឲ្យលើសពីថ្ងៃ ដែលសាលក្រមរបស់តុលាការសាលាដំបូងក្រុងភ្នំពេញចូលជាស្ថាពរនោះទេ។ បើតាមលោក មេធាវី ការធ្វើដូច្នេះ គឺជាយុទ្ធសាស្រ្ត ដើម្បីបន្ថយល្បឿនដំណើរការនីតិវិធីរបស់តុលាការលើករណីរបស់លោក កឹម សុខា។ មិនតែប៉ុណ្ណោះ យុទ្ធសាស្រ្តមិនឲ្យលោក កឹម សុខា ចូលខ្លួនទៅបំភ្លឺនៅតុលាការនាពេលកន្លងមក គឺជាជោគជ័យមួយ។...more11minPlay
October 03, 2016លោក យ៉ែម បុញ្ញឫទ្ធិ៖ ភាពស្ងប់ស្ងៀមមួយរយៈនេះ ជាសញ្ញាណវិជ្ជមានមួយ - 03/10/2016ក្រោយការប្រកាសឈប់បាញ់ប្រហារគ្នាតាមរយៈពាក្យសម្តី រវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ អ្នកនាំពាក្យបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានសន្និដ្ឋានថា បរិយាកាសនយោបាយ ដែលធ្លាប់តែតានតឹង ហាក់ថយថម ក្នុងរដូវភ្ជុំបិណ្ឌទើបតែកន្លងផុតទៅ។ លោកជឿជាក់ថា ភាពស្ងប់ស្ងៀមមួយរយៈនេះ ជាសញ្ញាណវិជ្ជមានមួយ ដែលអាចមានច្រកឈានទៅដល់ការជជែកគ្នា ដើម្បីដោះស្រាយបញ្ហានយោបាយនាពេលខាងមុខ។...more13minPlay
October 02, 2016លោក ថោង ខុន៖ ភ្ជុំឆ្នាំនេះ ក្រសួងគ្រប់គ្រងបាន មិនឲ្យមានការដំឡើងថ្លៃទំនិញនិងកន្លែងស្នាក់នៅ - 02/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះ គឺលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ថោង ខុន បានកត់សម្គាល់ថា ពលរដ្ឋខ្មែរច្រើនជាងឆ្នាំមុនៗ ......more15minPlay
October 01, 2016បណ្ឌិត ឈត ប៊ុនថង៖ ទម្លាប់វេចនំអន្សមរដូវភ្ជុំកំពុងសាបរលាប! - 01/10/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះ គឺលោក បណ្ឌិត ឈត ប៊ុនថង មន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិតសភាកម្ពុជា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោកបណ្ឌិត ឈត ប៊ុនថង បានកត់សម្គាល់ថា ទម្លាប់វេចនំអន្សមនៅក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ កំពុងតែសាបរលាបហើយ។ តើហេតុអ្វីបានជាដូច្នេះ? តើការសាបរលាបនៃទម្លាប់នេះ បង្កគ្រោះថ្នាក់ដែរឬទេដល់ប្រពៃណីវប្បធម៌ខ្មែរ? សូមលោកអ្នកនាងស្ដាប់បទសម្ភាសរវាងអ៊ឹម រចនា និងលោកបណ្ឌិត ឈត ប៊ុនថង។...more13minPlay
September 30, 2016លោក សន ជ័យ៖ វិមជ្ឈការក្នុងវិស័យអប់រំ គួរតែឃុំ ឬសង្កាត់ជាអ្នកគ្រប់គ្រង - 30/09/2016ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា។ លោកសន ជ័យ បានឲ្យដឹងថាការធ្វើវិមជ្ឈការក្នុងវិស័យអប់រំនេះ នឹងចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំកម្ពុជា ប៉ុន្តែលោកបញ្ជាក់ថាវិមជ្ឈការក្នុងវិស័យអប់រំ គួរតែឃុំ/សង្កាត់ជាអ្នកអនុវត្ត។ លោក សន ជ័យ ក៏បារម្ភពីសមត្ថភាពរបស់ថ្នាក់ដឹកនាំក្រុង/ស្រុក ដែលជាអ្នកអនុវត្តវិមជ្ឈការវិស័យអប់រំនេះផងដែរ។...more12minPlay
September 29, 2016ភិក្ខុ ឆាត សុឆេត៖ «តាមទ្រឹស្តីព្រះពុទ្ធសាសនា ព្រះពុទ្ធមិនបានសម្តែងថាភ្ជុំបិណ្ឌទាល់តែទៅឲ្យបាន៧វត្ត» - 29/09/2016នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌរយៈពេលជាង១០ថ្ងៃកន្លងទៅនេះ មនុស្សវ័យកណ្តាល បានចូលវត្តច្រើន ការយល់ដឹងខាងធម៌អាថ៌ច្រើនគួរសម តែមនុស្សចាស់ បានថយចុះបន្តិច។ ព្រះភិក្ខុរតនវិសុទ្ធិ ឆាត សុឆេត គង់នៅវត្តបុទុមវតី្ត រាជធានីភ្នំពេញ បានមានសង្ឃដីការប្រាប់វិទ្យុបារាំងRFI ថា ការយល់ដឹងផ្នែកព្រះពុទ្ធសាសនានៅក្នុងចំណោមពលរដ្ឋខ្មែរមានការរីកចម្រើនច្រើន ក៏ប៉ុន្តែការប្រតិបត្តិព្រះពុទ្ធសាសនានៅមានការខ្វះខាតនៅឡើយ។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.