Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
December 25, 2017លោក គិត ទូច៖ ជំនួយសហភាពអឺរ៉ុបនឹងពង្រឹងតួនាទី ដល់សហគមន៍ដែលពឹងផ្អែកលើវិស័យព្រៃឈើនៅកម្ពុជា - 25/12/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក គិត ទូច ប្រធានកម្មវិធីអភិបាលកិច្ចនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។ សហភាពអឺរ៉ុប (EU) នៅ ថ្ងៃទី ២៥ធ្នូនេះ បានចុះហត្ថលេខា ផ្តល់ជំនួយដល់អង្គការកម្ពុជាចំនួន៣ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣លាន ៣សែនដុល្លារអាមេរិក លើគម្រោងការពារធនធានធម្មជាតិនៅខេត្តមណ្ឌលគីរីប្រទេសកម្ពុជា។ គម្រោងនេះមានរយៈពេល៥ឆ្នាំ ( ២០១៨ ដល់ ២០២២) ក្រោមឈ្មោះថា៖ បង្កើនសមត្ថភាពអង្គការសង្គមស៊ីវិល ដើម្បីធានានូវដំណោះស្រាយនិរន្តរភាព ហៅកាត់ថា Acess។ លោក គិត ទូច ប្រធានកម្មវិធីអភិបាលកិច្ចនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានហៅជំនួយរបស់សហភាពអឺរ៉ុបនេះថា បានផ្តល់សារៈសំខាន់ក្នុងការពង្រឹងតួនាទី និង ការចូលរួមរបស់សហគមន៍ដែលពឹងផ្អែកលើវិស័យព្រៃឈើនៅកម្ពុជា ក្នុងការអភិវឌ្ឍន៍ អភិបាលកិច្ចល្អ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។...more12minPlay
December 24, 2017លោកព្រឿង ប្រណីត៖បញ្ហាប្រឈមរបស់សមាគមអ្នកនិពន្ធខ្មែរ គឺការខ្វះខាតថវិកាទ្រទ្រង់ - 24/12/2017នៅថ្ងៃនេះ សមាគមអ្នកនិពន្ធខ្មែរបានរៀបចំមហាសន្និបាតអាណត្តិទី១០ របស់ខ្លួន។ ក្នុងមហាសន្និបាតនេះ សមាគមអ្នកនិពន្ធខ្មែរបានសម្រេចតែងតាំងប្រធានថ្មីរបស់ខ្លួន គឺលោកព្រឿង ប្រណីត។ នៅរាត្រីនេះ លោកព្រឿង ប្រណីត បានយល់ព្រមធ្វើជាភ្ញៀវប្រចាំថ្ងៃរបស់យើង ដើម្បីរៀបរាប់ពីមុខតំណែងថ្មីរបស់លោកនេះ ព្រមទាំងស្ថានភាពទូទាំងនៃសមាគមអ្នកនិពន្ធខ្មែរ។ សម្រាប់សមាគមអ្នកនិពន្ធខ្មែរ លោកប្រធានថ្មីបានអះអាងថា បញ្ហាប្រឈមរបស់សមាគមនេះ គឺការខ្វះខាតថវិកាសម្រាប់ទ្រទ្រង់។ សូមបទសម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកព្រឿង ប្រណីត ដូចតទៅនេះ៖...more11minPlay
December 22, 2017លោកប៉ែន បូណា៖ អត្ថន័យនៃពាក្យ“ព័ត៌មានសម្ងាត់”ជាកង្វល់មួយនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន - 22/12/2017ក្រុមការងារបច្ចេកទេសគ្រោងនឹងបញ្ចប់សេចក្តីព្រាងច្បាប់បឋមស្តីពីសិទ្ធិទទួលព័ត៌មាននៅចុងខែធ្នូនេះ បន្ទាប់ពីបានតាក់តែងជាង២ឆ្នាំកន្លងមក។ ជំហានបន្ទាប់ សេចក្តីព្រាងច្បាប់ថ្មីនេះ នឹងបញ្ជូនបន្តទៅអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាបន្ថែម មុនបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យសម្រេចនិងបញ្ជូនទៅរដ្ឋសភា។ ប៉ុន្តែនៅក្នុងសេចក្តីព្រាងច្បាប់នេះ លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានអះអាងថា ការកំណត់ពីអត្ថន័យនៃពាក្យថា«ព័ត៌មានសម្ងាត់»គឺជាកង្វល់ និងជាការព្រួយបារម្ភមួយ។ ព្រួយបារម្ភដោយខ្លាចថា មានការបកស្រាយខុសគ្នាពីស្ថាប័នពាក់ព័ន្ធនៅពេលដែលអ្នកកាសែតរាយការណ៍ពីព័ត៌មានដែលគេចាត់ទុកថាជា «ការសម្ងាត់»នោះ។...more13minPlay
December 21, 2017លោក វ៉ាត់ ចំរើន ៖ បុណ្យសមុទ្រលើកនេះ ពិសេសត្រង់មានបង្កប់ភ្លើងពណ៌នៅតាមឆ្នេរខ្សាច់ - 21/12/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោក វ៉ាត់ ចំរើន អ្នកនាំពាក្យនៃកម្មវិធីបុណ្យសមុទ្រ និងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។ លោកថ្លែងថា ពិធីបុណ្យសមុទ្រដែលត្រឡប់មករៀបចំនៅខេត្តកែបជាលើកទី២ គឺពិសេសជាងលើកទី១ ត្រង់ថា សោភ័ណភាពនៃការរៀបចំដែលមានការបង្កប់ភ្លើងពណ៌នៅតាមឆ្នេរខ្សាច់។ ស្របពេលអាកាសធាតុចុះត្រជាក់ លោក វ៉ាត់ ចំរើន អះអាងថា មិនបានបង្កឧបសគ្គអ្វីឡើយ។...more12minPlay
December 20, 2017លោក ផៃ ស៊ីផាន៖ កម្ពុជាអាចស្នើធ្វើបត្យាប័នអតីតមន្ត្រីបក្សប្រឆាំង ក្រោយធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល - 20/12/2017រដ្ឋាភិបាលកម្ពុជា បានចាត់ទុក អតីតមន្ត្រីគណបក្សប្រឆាំងដែលកំពុងធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា នៅឯក្រៅប្រទេស ថា ជាក្រុមក្រៅច្បាប់ និងគ្រោងស្នើសុំឲ្យមានការធ្វើបត្យាប័ន ......more12minPlay
December 19, 2017លោក ព្រាប កុល៖ការវាយតម្លៃសុចរិតភាពធុរកិច្ចគឺចង់ឲ្យបែងចែកផលចំណេញមានសមធម៌ - 19/12/2017របាយការណ៍វាយតម្លៃអំពីសុចរិតភាពធុរកិច្ចថ្នាក់ជាតិត្រូវបានចេញផ្សាយនៅថ្ងៃនេះដោយអង្គការតម្លាភាពកម្ពុជា។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការនេះ មានប្រសាសន៍ថា ការសិក្សានេះគឺចង់លើកកម្ពស់ឲ្យមានភាពស្មើគ្នាក្នុងវិស័យឯកជនក៏ដូចជាទាក់ទាញអ្នកវិនិយោគ ហើយផលចំណេញរបស់ពួកគេគឺត្រូវបានបែងចែងឲ្យមានសមធម៌។...more12minPlay
December 18, 2017លោក ឌិត ទីណា៖ គោលនយោបាយជាតិស្តីពី ធនធានរ៉ែ ជួយជម្រុញបន្ថែមលើការគ្រប់គ្រងរ៉ែនៅកម្ពុជា - 18/12/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។ ក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី ១៨ ធ្នូ នេះ បានលើកយកសេចក្តីព្រៀងគោលនយោបាយជាតិ ស្តីពី “ធនធានរ៉ែ” ដែលជាសេចក្តីព្រាងលើកដំបូង ដាក់ឲ្យភាគីពាក់ព័ន្ធពិភាក្សា ដើម្បីស្វែងរកធាតុផ្សុំបន្ថែម។ លោក ឌិត ទីណា ដែលបានដឹកនាំកិច្ចពិភាក្សានេះ បានលើកឡើងថា គោលនយោបាយជាតិ ស្តីពី ធនធានរ៉ែ នេះ នឹងផ្តល់ជាកម្លាំងថែមទៀត ក្នុងការអភិវឌ្ឍធនធានរ៉ែដ៏មានតម្លៃរបស់កម្ពុជា ដើម្បីធានាឲ្យការអភិវឌ្ឍធនធានរ៉ែ ដែលត្រូវបានធ្វើឡើងប្រកបដោយចីរភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងតម្លាភាព ស្របតាមកម្មវិធីនយោបាយរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិទី០៥ ដែលបានកំណត់ថា “ការអភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឲ្យទៅជាប្រភពថ្មីមួយទៀតនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។...more13minPlay
December 16, 2017លោកច័ន្ទ សុផល៖បើសិនអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធ នោះមុខទំនិញនាំចូលពីកម្ពុជាខ្លះនឹងបាត់បង់ទីផ្សារ - 16/12/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចកម្ពុជា។ ជុំវិញការព្រមានចង់ឲ្យមានព្យួរប្រព័ន្ធអនុគ្រោះពន្ធសភាអឺរ៉ុប លោកច័ន្ទ សុផល បានលើកឡើងថា ប្រសិនបើការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះកើតឡើងមែន នោះមុខទំនិញរបស់កម្ពុជាមួយចំនូនអាចនឹងបាត់បង់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប ដោយសារតែគេនឹងងាកទៅទិញទំនិញពីប្រទេសផ្សេងដែលមិនមានការបង់ពន្ធជំនួសវិញ។ តែយ៉ាងណាក៏ដោយចុះ លោកច័ន្ទ សុផល អះអាងថា ការចង់ឲ្យមានការព្យួរប្រព័ន្ធអនុគ្រោះពន្ធសម្រាប់កម្ពុជានេះគឺគ្រាន់តែជាសំណូមពររបស់សភាអឺរ៉ុបប៉ុណ្ណោះ មិនមែនជាចំណាត់ការរបស់ប្រទេសជាសមាជិកឡើយ។...more12minPlay
December 15, 2017លោកហុក ម៉េងហ៊ន៖ «វេទិកាកសិករទាំង៧លើក ពិតជាមានអត្ថប្រយោជន៍សម្រាប់កសិករ» - 15/12/2017វេទិកាកសិករលើកទី៧ ដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីកម្ពុជា បានបញ្ចប់ហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីកសិករមកពី២៥ខេត្ត-រាជធានី បានជជែកគ្នាយ៉ាងផុលផុសទៅលើប្រធានបទ«លើកកំពស់ភាពជាដៃគូពហុភាគី ដើម្បីឲ្យកសិករទទួលបាន ទឹក ទុន និងទីផ្សារកសិធុរកិច្ច»។ លោក ហុក ម៉េងហ៊ន ប្រធានគណៈកម្មការរៀបចំ វេទិកា កសិករថ្នាក់ជាតិលើកទី៧ បានថ្លែងថាវេទិកាកសិករលើកទី៧នេះ មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការប្រឈមរបស់កសិករ និងជាការផ្ញើសារជូនទៅដល់ស្ថាប័នពាក់ព័ន្ធពីកង្វល់របស់កសិករ។...more14minPlay
December 14, 2017លោក ឡុង កុសល៖ កម្ពុជាត្រូវការអ្នកជំនាញជាតិថែមទៀតដើម្បីបន្តការងារអភិរក្សតំបន់អង្គរ - 14/12/2017ថ្ងៃទី១៤ខែធ្នូនេះ គឺជាខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អ៊ឹម រចនា បានឆ្លៀតឱកាសនេះ ជួបសម្ភាសលោក លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា អំពីប្រវត្តិនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅជាបេតិកភណ្ឌពិភពលោក។ បើតាមលោក ឡុង កុសល ការដាក់បញ្ជូលអង្គរជាបេតិកភណ្ឌពិភពលោក បានធ្វើឲ្យកម្ពុជាទទួលបានជំនួយជាច្រើនពីសហគមន៍អន្ដរជាតិ ក្នុងការងារអភិវឌ្ឍនិងអភិរក្សប្រាសាទនៅតំបន់អង្គរ។ ប៉ុន្តែលោកលើកឡើងថា កម្ពុជាមិនចង់ពឹងពាក់លើអ្នកជំនាញបរទេសទាំងស្រុងដូច្នេះរហូតទេ។...more10minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.