Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
November 30, 2017កញ្ញាកឹម មនោវិទ្យា៖បើរដ្ឋាភិបាលកម្ពុជាមិនខ្វល់នឹងទណ្ឌកម្មអន្តរជាតិទេគឺចង់ធ្វើបាបពលរដ្ឋខ្លួនឯងហើយ - 30/11/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺកញ្ញាកឹម មនោវិទ្យា កូនស្រីលោកកឹម សុខានិងដែលធ្លាប់ជាអគ្គនាយករងផ្នែកកិច្ចការសាធារណៈរបស់អតីតគណបក្សសង្គ្រោះជាតិ។ កញ្ញាកឹម មនោវិទ្យា នៅពេលនេះកំពុងស្ថិតនៅឯសហរដ្ឋអាមេរិក ដើម្បីបន្តការអំពាវនាវ និងជំរុញឲ្យអាមេរិកក៏ដូចសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងទាមទារគណបក្សសង្គ្រោះជាតិមកវិញ និងឲ្យមានការដោះលែងលោកកឹម សុខា។ ឆ្លើយនឹងសំណួររបស់វណ្ណ សុគន្ធា កញ្ញាកឹម មនោវិទ្យា បានអះអាងថា ប្រសិនរដ្ឋាភិបាលកម្ពុជាមិនខ្វាយខ្វល់នឹងទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិទេនោះ គឺមានន័យថា រដ្ឋាភិបាលចង់ធ្វើបាបពលរដ្ឋខ្លួនឯងហើយ។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងកញ្ញាកឹម មនោវិទ្យា៖...more14minPlay
November 29, 2017លោកប៉ាវ ស៊ីណា៖ព្រោះវិស័យកាត់ដេរ ជាវិស័យសំខាន់ ទើបអ្នកនយោបាយយកចំនុចនេះជាផ្ទាំងស៊ីប ព្រមានគ្នាទៅវិញទៅមក - 29/11/2017នៅរសៀលថ្ងៃទី ២៩វិច្ឆិកានេះ សហភាព សហព័ន្ធសហជីព និងសមាគម ចំនួន ៥ រួមមាន សហភាពចលនាកម្មករកម្ពុជា សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចពលរដ្ឋកម្ពុជា សម្ព័ន្ធសហជីពចលនាកម្មករ សមាគមអ្នកបម្រើការងារតាមផ្ទះ និងសម្ព័ន្ធសហជីពការងារឯករាជ្យ បានដាក់លិខិតមួយបង្ហាញការព្រួយបារម្ភ ទៅកាន់ឯកអគ្គរដ្ឋទូតសហភាពអឺរុប ប្រចាំកម្ពុជា។ ដូច្នេះភ្ញៀវប្រចាំថ្ងៃ របស់វិទ្យុបារាំងនៅរាត្រីនេះ គឺលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា ហៅកាត់ថា CCW។ លោក ប៉ាវ ស៊ីណា មានការព្រួយបារម្ភ ជុំវិញការព្រមានបិទការនាំចូលនានាពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងសហគមន៍អឺរុប ព្រោះថាវានឹងមានផលប៉ះពាល់ខ្លាំងមែនទែន ដល់ជីវិភាពកម្មករ និយោជិត ជាង ៨០ម៉ឺននាក់ រួមទាំងអ្នកទទួលផលពីវិស័យកាត់ដេរ ជិត ២លាននាក់ទៀត។ លោក ប៉ាវ ស៊ីណា ក៏ស្នើផងដែរ កុំឲ្យក្រុមអ្នកនយោបាយ និងសហគមន៍អន្តរជាតិ យកវិស័យអាទិភាពនេះ ជាផ្ទាំងស៊ីប ដើម្បីព្រមានគ្នាទៅវិញទៅមក។...more12minPlay
November 27, 2017លោក ញ៉េប ប៊ុនជិន៖ សោកស្តាយ! ពេលវេលាខ្លីពេក ក្នុងការបំពេញតួនាទីជាតំណាងរាស្ត្រថ្មី - 27/11/2017នៅថ្ងៃទី ២៧ វិច្ឆិកានេះ រដ្ឋសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីប្រកាសផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មីចំនួន៤៤មកពីគណបក្សនយោបាយចំនួន៣ ក្នុងនោះក៏មានព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ បន្ទាប់ពីព្រះអង្គបានអវត្តមានពីរដ្ឋសភារយៈពេល១០ឆ្នាំ។ បើតាមលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានចាត់ទុកថា វត្តមានជាថ្មីរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងគណបក្សហ្វ៊ុនស៊ិនប៉ិចនៅក្នុងរដ្ឋសភាថា គឺនៅក្នុងបុព្វហេតុរក្សាស្ថេរភាពនយោបាយនៅកម្ពុជា។ ប៉ុន្តែអតីតអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរូបនេះ បានបង្ហាញការសោកស្តាយថា រយៈពេល៨ខែនេះ គឺជាពេលវេលាខ្លីពេក តែនៅតែសង្ឃឹមក្នុងការបំពេញតួនាទីជាតំណាងរាស្ត្រឲ្យបានល្អ។...more13minPlay
November 26, 2017លោក អេង ឆៃអ៊ាង៖តំណាងរាស្ត្រ ស្ទើរតែទាំងអស់នៅក្រៅប្រទេសគឺធ្វើយុទ្ធនាការទាមទារគណបក្សសង្រ្គោះជាតិមកវិញ - 26/11/2017គណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយទៅហើយនោះ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីទៀតនៅថ្ងៃនេះ ដោយកោតសរសើរដល់សកម្មជនរបស់ខ្លួនដែលនៅតែរក្សាជំហជាមួយគណបក្សនេះ។ នេះជាសារលិខិត ទៅកាន់សមាជិករបស់ខ្លួនបន្ទាប់ពីអតីតគណបក្សប្រឆាំងដ៏ធំជាងគេនេះ បានប្រកាសកាលពីថ្ងៃទី ២៤វិច្ឆិកាថា តំណាងរាស្ត្ររបស់ខ្លួននៅតែជាតំណាងស្របច្បាប់របស់ម្ចាស់ឆ្នោតនៅកម្ពុជា បើទោះជាពួកគេស្ទើរតែទាំងអស់ បានចាកចេញទៅក្រៅប្រទេសក៏ដោយ៕...more11minPlay
November 26, 2017លោកប៉ែន បូណា៖បើគ្មានភស្តតាងរឹងមាំទេ តុលាការគួរតែដោះលែងអតីតអ្នកកាសែតទាំងពីរនាក់ - 26/11/2017នៅរសៀលថ្ងៃសៅរ៍នេះ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៤។ ឆ្លៀតក្នុងឱកាសនេះ លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានផ្តល់បទសម្ភាសន៍ផ្តាច់មុខដល់វណ្ណ សុគន្ធា អ្នកយកព័ត៌មានរបស់យើង។ ក្រៅពីលើកឡើងពីគោលបំណងនៃការរៀបចំនេះ លោកប៉ែន បូណា ក៏បានលើកឡើងពីបញ្ហាការចាប់ខ្លួនអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីពីរនាក់ផងដែរ។ បើតាមលោកប៉ែន បូណា មូលហេតុដែលក្លិបមិនចេញសេចក្តីថ្លែងការណ៍ណាមួយ គឺដោយសារតែពេលនេះក្លិបកំពុងតាមដានសំណុំរឿងនេះ និងចង់ដើរតួនាទីជួយសម្របសម្រួល។ ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានក្លិបអ្នកកាសែតកម្ពុជា អំពាវនាវឲ្យតុលាការដោះលែងពួកគេវិញ បើរកមិនឃើញភស្តតាងរឹងមាំណាមួយនោះ។តទៅសូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកប៉ែន បូណា៖...more13minPlay
November 24, 2017លោក ហ៊ឹម ពិសិដ្ឋ៖« ក្រុមហ៊ុនខនហ្វីរេល ចំណាយពេលជាង១០ឆ្នាំ ទំរាំមានការទទួលស្គាល់ជាអន្តរជាតិលើផលិតផលស្ករត្នោតសរីរាង្គ» - 24/11/2017ស្ករត្នោតសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេល កាលពីពេលថ្មីៗនេះ បានឈ្នះពានរង្វាន់លេខ១ ថាជាផលិតផលល្អបំផុតមកពីកម្ពុជា ខណៈដែលមានការប្រកួតប្រជែងមួយនៅប្រទេសវៀតណាម តាមរយៈសន្និសីទអាស៊ានលើកទី១៥ស្តីពីចំណីអាហារ។ លោក ហ៊ឹម ពិសិដ្ឋ អគ្គនាយករងនៃក្រុមហ៊ុនខនហ្វីរេល បានថ្លែងប្រាប់វិទ្យុបារាំងRFI ថា ពានរង្វាន់នេះ បានធ្វើឲ្យក្រុមហ៊ុនខនហ្វីរេល ក៏ដូចប្រទេសកម្ពុជាទាំងមូល កាន់តែមានមោទនភាព ដែលមានផលិតផលល្អ មានស្តង់ដាអនាម័យទទួលស្គាល់ដោយអន្តរជាតិ។...more13minPlay
November 23, 2017លោកសាម អ៊ីន៖ជារឿងមិនយុត្តិធម៌ទេ ដែលយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អតីតបក្សសង្រ្គោះជាតិមកចែកគ្នា - 23/11/2017ក្នុងចំណោមបក្សទាំង១១ ដែលមានសិទ្ធិទទួលយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់អតីតគណបក្សសង្រ្គោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺជាបក្សនយោបាយមួយដែលបានប្រកាសបដិសេធមិនទទួលយក។ ជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ លោកសាម អ៊ីន ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងថា វាមិនយុត្តិធម៌សោះឡើយ ដែលយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាឆន្ទៈរបស់ប្រជាពលរដ្ឋអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិមកបែងចែកគ្នានោះ។...more11minPlay
November 22, 2017លោក ហុក សុទ្ធិ៖ការអានសៀវភៅនៅកម្ពុជាកើនឡើង តែនៅមានកម្រិតទាបជាងគេក្នុងអាស៊ាន - 22/11/2017នៅថ្ងៃទី ៥ខែធ្នូខាងមុខនេះ អង្គការស៊ីប៉ា (Sipar) នឹងរៀបចំកម្មវិធីជប់លៀងអាហារពេលល្ងាច (Gala Dinner)មួយ ដើម្បីអបអរដល់ខួបលើកទី ៣៥ឆ្នាំរបស់អង្គការនេះ និងក៏ដើម្បីស្វែងរកមូលនិធី «បង្កើនការអាន និងរៀន គឺដើម្បីកសាងបរិស្ថានល្អមួយ»។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅរាត្រីនេះ គឺលោក ហុក សុទ្ធិ ប្រធានអង្គការស៊ីប៉ា។ លោកហុក សុទ្ធិ បានលើកឡើងថា រយៈពេល ៣៥ឆ្នាំមកនេះ ស៊ីប៉ា បានប្រឹងប្រែងយ៉ាងខ្លាំងលើវិស័យអំនាន រហូតទទួលបានផលវិជ្ជមានជាច្រើន។ ប៉ុន្តែទោះជាយ៉ាងណា ការអាននៅកម្ពុជា នៅមានកម្រិតទាបជាងគេ ក្នុងតំបន់អាស៊ាន។...more12minPlay
November 20, 2017អ្នកនាង ជា លីដា៖ អង្គការទស្សនៈពិភពលោកផ្តើមយុទ្ធនាការ៥ឆ្នាំ ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ - 20/11/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺអ្នកនាង ជា លីដា ប្រធានយុទ្ធនាការ “It Takes a world ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ” នៃអង្គការទស្សនៈពិភពលោក World Vision។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ អ្នកនាង ជា លីដា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៧នេះ អង្គការទស្សនៈពិភពលោក World Vision បានចាប់ផ្តើមបើកយុទ្ធនាការមួយដែលមានឈ្មោះថា “It Takes a world” ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ” នៅប្រទេសកម្ពុជា ក្នុងពេលជាមួយការប្រារព្ធទិវាកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការនេះ គឺដើម្បីគៀរគរចលនាជាសកលពីថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល អ្នកជំនួញ និងប្រជាពលរដ្ឋក្នុងការចូលរួមប្តេជ្ញាចិត្តតែមួយ ដើម្បីការពារកុមារពីអំពើហិង្សាគ្រប់ទម្រង់។ បើតាមអ្នកនាង ជា លីដា នេះគឺជាលើកទីមួយដែរ ដែលបុគ្គលិកអង្គការទស្សនៈពិភពលោក បានបង្ហាញភាពជាគំរូមួយទៅកាន់គ្រួសារនិងសហគមន៍នៅក្នុងប្រទេសកម្ពុជា ដោយមិនប្រើប្រាស់អំពើហិង្សាទៅលើកូនៗរបស់ពួកគេ។...more0minPlay
November 20, 2017លោក រ៉ុង ឈុន៖ មិនស្តាយក្រោយ ដែលសម្រេចចិត្តលាឈប់ពី គ.ជ.ប - 20/11/2017លោក រ៉ុង ឈុន រួមជាមួយសមាជិក គជប ពីរនាក់ទៀតមកពីកូតា គណបក្សសង្រ្គោះជាតិ បានលាឈប់ពីសមាជិកនិងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គជប ផ្លូវការហើយ ចាប់ពីថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៧នេះ។ មូលហេតុ នៃការលាឈប់នេះ គឺដោយសារតែ លោកមិនអាចក្បត់ឆន្ទៈរាស្រ្ត ចូលរួមជាមួយស្ថាប័ននេះ ដើម្បីបែងចែកអាសនៈរដ្ឋសភាអាណត្តិទី០៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៤ ទៅឲ្យគណបក្សនយោបាយផ្សេងៗ ដែលមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប តាមការសាកសួរពីវ៉ា សំណព្វ។...more0minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.