ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក អេង ម៉េងអ៊ី ប្រធានផ្នែកព័ត៌មាននៃអង្គការសមាគមអភិរក្សសត្វព្រៃ ហៅកាត់ថា (WCS) ។ កាលពីថ្ងៃទី ២ សីហា កន្លងទៅនេះ សមាគមអភិរក្សសត្វព្រៃ (WCS) បានប្រកាសពីការរកឃើញនូវសំបុកសត្វត្រយ៉ងយក្សចំនួន១៩សំបុកនៅឯតំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា។ ការរកឃើញនេះ បង្ហាញថា គឺជាជោគជ័យនៃបេសកកម្មការងារអភិរក្សលើសត្វព្រៃ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជបំផុតនៅក្នុងប្រទេសកម្ពុជា។
លោក អេង ម៉េងអ៊ី បានលើកឡើងថា ក្នុងរយៈពេលជិត២០ឆ្នាំមកនេះ អង្គការនេះបានជួយអភិរក្សសត្វព្រៃជាច្រើននៅកម្ពុជា ជាពិសេសគឺសត្វព្រៃដែលប្រឈមនឹងជិតផុតពូជ។