Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
July 18, 2017កញ្ញាសឹង សុផារី៖ រដ្ឋាភិបាលមិនអាចយកលុយទិញកសិផល ដែលធ្លាក់ថ្លៃដោយផ្ទាល់ទេ! - 18/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃអង្គារទី១៨ កក្កដានេះគឺកញ្ញាសឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ។ ឆ្លើយតបនឹងសំនួររបស់ សឿង ភារៈ កញ្ញាសឹង សុផារីលើកឡើងថារដ្ឋាភិបាលមិនអាចអន្តរាគមក្នុងរូបភាពយកលុយទៅទិញកសិផលដែលធ្លាក់ថ្លៃទេ ព្រោះរដ្ឋាភិបាលមិនអាចដើរតួជាវិស័យឯកជន ឬជាអ្នកទិញទេ។ កញ្ញាបន្ថែមថាក្នុងអំឡុងពេលនេះកម្ពុជានឹងជួបប្រទះបញ្ហាធ្លាក់ថ្លៃកសិផលដដែលៗទៀត ប៉ុន្តែមិនមែនមានន័យថារដ្ឋាភិបាលគ្មានលទ្ធភាពទប់ទល់ទេ។...more12minPlay
July 17, 2017លោកស្រី មួរ សុខហួរ៖ វិសោធនកម្មច្បាប់ថ្មី មិនអាចបំបាត់លោក សម រង្ស៊ី ចេញពីបេះដូងអ្នកគាំទ្រ - 17/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ លោកស្រី មួរ សុខហួរ ......more12minPlay
July 16, 2017លោក ប្រាក់ សុណ្ណរ៉ា៖ រដ្ឋាភិបាលអាចរៀបចំខួប១ឆ្នាំប្រាសាទសំបូរព្រៃគុកនិងខួប១០ឆ្នាំប្រាសាទព្រះវិហាររួមគ្នានៅឆ្នាំក្រោយ - 16/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងយប់នេះគឺ លោក ប្រាក់ សុណ្ណរ៉ា អគ្គនាយកអាជ្ញាធរបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងជាសមាជិកនៃគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរ ......more13minPlay
July 15, 2017សង្គមស៊ីវិលសាទរការបង្កើនថវិកាវិស័យអប់រំសម្រាប់ឆ្នាំថ្មី តែបារម្ភប្រសិទ្ធភាពចំណាយ - 15/07/2017រដ្ឋាភិបាលគ្រោងបង្កើនថវិកាសម្រាប់វិស័យអប់រំក្នុងឆ្នាំ២០១៨ ឲ្យដល់៧៣០លាន ដុល្លារ។ ការបង្កើនថវិកានេះផ្ដោតសំខាន់ទៅលើគ្រូបង្រៀន និងសាលារៀន។ សម្រាប់រដ្ឋាភិបាលថវិកាប៉ុណ្ណេះគឺរដ្ឋបានចំណាយប្រហាក់ប្រហែល នឹងប្រទេសមួយចំនួននៅក្នុងតំបន់ហើយ។ ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធលើវិស័យអប់រំបានសាទរចំពោះការបង្កើននេះ តែពួកគេនៅបារម្ភពីប្រសិទ្ធភាពនៃការចំណាយរបស់ក្រសួងអប់រំ។...more10minPlay
July 15, 2017លោក លឺ ឡាយស្រេង៖ ច្បាប់ការពារនាយករដ្ឋមន្ត្រីដែលផុតអាណត្តិ គឺដើម្បីបញ្ចប់វប្បធម៌សងសឹកនៅកម្ពុជា - 15/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច។លោក លឺ ឡាយស្រេង នៅថ្ងៃទី ១៥ កក្កដា ......more12minPlay
July 14, 2017លោកច័ន្ទ សុផល៖ កសិផលមួយចំនួនធំអាចនឹងជួបបញ្ហាតម្លៃ ខណៈតម្លៃស្រូវនឹងងើបឡើងវិញ - 14/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃសុក្រទី១៤ កក្កដានេះគឺលោក ច័ន្ទ សុផល អ្នកសេដ្ឋកិច្ចឯករាជ្យ និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។ ឆ្លើយតបនឹងសំនួររបស់ សឿង ភារៈ លោក ច័ន្ទ សុផល បានកត់សម្គាល់ថា កសិផលរបស់ប្រជាកសិករមួយចំនួនធំអាចនឹងជួបបញ្ហាពិបាក ប៉ុន្តែតម្លៃស្រូវអាចងើបឡើងវិញ។ លោកបន្តថាប្រសិនបើតម្លៃកសិផលនៅតែបន្តធ្លាក់ថ្លៃ នោះនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចកម្ពុជា ព្រោះប្រជាពលរដ្ឋកម្ពុជាភាគច្រើនប្រកបរបរកសិកម្ម ហើយខ្ចីលុយពីធនាគារធ្វើដើម។...more12minPlay
July 13, 2017លោក តឹក វណ្ណារ៉ា៖«អ្នកពាក់ព័ន្ធនឹងទំនប់សេសានក្រោម២ អាចដោះស្រាយគ្នាបានដោយយកបញ្ហាដាក់លើតុជជែកគ្នាត្រង់ទៅត្រង់មក» - 13/07/2017សហគមន៍ជនជាតិដើមភាគតិចចំនួន២ភូមិ គឺភូមិស្រែគរ និងភូមិក្បាលរមាស នៃខេត្តស្ទឹងត្រែង សរុប១៤០ខ្នងផ្ទះ និងមានមនុស្សចំនួន៧០០នាក់រស់នៅ បានសម្តែងការព្រួយបារម្ភ ......more10minPlay
July 12, 2017លោក ឡុង កុសល៖ អង្គរវត្តអាចនឹងដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក បើមិនរុះរើសំណង់ខុសច្បាប់ - 12/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរា បានព្រមានពីការប្រើ យុទ្ធនាការក្តៅ រុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រោងនឹងធ្វើចាប់ពីសប្តាហ៍ទី៣នៃខែកក្កដាខាងមុខនេះ។ បើតាមលោក ឡុង កុសល ដែលជាភ្ញៀវរបស់វិទ្យុបារាំងនៅរាត្រីនេះ ថា បើអាជ្ញាធរមិនចាត់វិធានការរុះរើសំណង់ដែលអាជ្ញាធរចាត់ទុកថា ខុសច្បាប់ ដែលសាងសង់ឡើងក្នុងពេលឃោសនាបោះឆ្នោតឃុំសង្កាត់កន្លងទៅជាង៥០០នោះ នោះប្រាសាទអង្គរវត្ត នឹងប្រឈមនឹងការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃអនាគត។...more13minPlay
July 11, 2017លោកស្រីជូ ប៊ុនអេង៖៦ខែមកនេះ ការបង្ក្រាបការជួញដូរមនុស្សបានកើនឡើងជាងទ្វេដង - 11/07/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកស្រីជូ ប៊ុនអេង បានអះអាងថា ការបង្ក្រាបការជួញដូរមនុស្សនៅក្នុងឆមាសទីមួយឆ្នាំ២០១៧នេះ មានចំនួន៦៦ករណី គឺបានកើនឡើងជាងទ្វេដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១។ ត សូមស្ដាប់សម្ភាសន៍ទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកស្រីជូ ប៊ុនអេង ដូចតទៅ៖...more11minPlay
July 10, 2017លោក ថៃ នរៈសត្យា៖ ក្រៅពីទូងស្គ ទះប៉ោត ពិធីអបអរសាទរប្រាសាទសំបូរព្រៃគុកនឹងធ្វើធំនៅកោះពេជ្រ - 10/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ថៃ នរៈសត្យា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បន្ទាប់ពីប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីរជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅក្នុងប្រជុំលើកទី៤១ នាទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ២០១៧នេះ នៅព្រឹកមិញនេះ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងស្ថាប័នរដ្ឋទាំង២៥រាជធានីខេត្ត វាយគង ទូងស្គ ទះប៉ោត ព្រមៗគ្នា នៅវេលាម៉ោង១០ ព្រឹក ថ្ងៃទី១០ កក្កដានេះ។ ទន្ទឹមគ្នានេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងធ្វើពិធីកាន់តែធំជាងនេះនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីអបអរសាទរ ថ្ងៃដែលរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ជាទំព័រប្រវត្តិសាស្ត្រថ្មីនេះ។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.