Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
July 08, 2017លោក ខឹម វាសនា៖ «អ្នកយល់ពីសម្ព័ន្ធ» ទាល់តែយល់ពីតម្លៃនិងបុព្វហេតុនៃជីវិត - 08/07/2017មួយរយៈចុងក្រោយនេះ ពាក្យថា «អ្នកយល់ពីសម្ព័ន្ធ» ត្រូវបានគេប្រើយ៉ាងច្រើនព្រោងព្រាត នៅក្នុងភាសានិយាយជជែកគ្នាប្រចាំថ្ងៃ និងនៅក្នុងបណ្តាញសង្គម។ ដូច្នេះ ......more13minPlay
July 07, 2017លោក ហ៊ាន វណ្ណហន៖ វិស័យឯកជនសំខាន់ណាស់រួមចំណែកលើកស្ទួយកសិផលដែលកំពុងធ្លាក់ថ្លៃ - 07/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោក ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងលោក ហ៊ាន វណ្ណហន បានពន្យលពីមូលហេតុនៃការធ្លាក់ថ្លៃកសិផលខ្មែរ និងគ្មានទីផ្សារសម្រាប់នាំចេញ។ តែយ៉ាងណាក៏ដោយលោកបានគូសបញ្ជាក់ថា វិស័យឯកជនគឺជាដៃគូរសំខាន់នៅក្នុងការជួយលើកស្ទួយកសិផលខ្មែរដែលកំពុងធ្លាក់ថ្លៃ។...more12minPlay
July 06, 2017លោកអេង ឆៃអ៊ាង៖ សង្រ្គោះជាតិនឹងមិនអនុញ្ញាតឲ្យគេរំលាយបក្សដោយសារតែរឿងស្លាកគណបក្សនោះទេ - 06/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ។ លោកអេង ឆៃអ៊ាង អះអាងថា គេអាចផ្តាច់ទំនាក់ទំនងរវាងលោកសម រង្ស៊ី នឹងគណបក្សសង្រ្គោះជាតិបាន ប៉ុន្តែគេមិនអាចផ្តាច់ទំនាក់ទំនងរវាង លោកសម រង្ស៊ី នឹងប្រជាពលរដ្ឋខ្មែរបានទេ ព្រោះបច្ចុប្បន្ននេះគេមានបណ្តាញសង្គម។ អនុប្រធានគណបក្សសង្រ្គោះជាតិបន្ថែមថា គណបក្សសង្រ្គោះជាតិនឹងមិនអនុញ្ញាតឲ្យគេរំលាយគណបក្សដោយសារតែរឿងស្លាកគណបក្សនោះទេ។...more13minPlay
July 05, 2017កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត៖ ចៅសង្កាត់អូចារថ្មី នឹងបង្ហាញភាពជាគំរូក្នុងការដឹកនាំនៅមូលដ្ឋានរបស់ខ្លួន - 05/07/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ចៅសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត ត្រូវបានប្រកាសសុពលភាពជាចៅសង្កាត់អូចារថ្មី នៅព្រឹកថ្ងៃទី ៥ កក្កដា នេះ ដោយមានការចូលរួមអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងនាមជាចៅសង្កាត់ថ្មី ក្នុងវ័យ៣១ឆ្នាំ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានប្តេជ្ញាចិត្តថា នឹងបំរើ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយនោះទេ។...more12minPlay
July 04, 2017លោកសាម អ៊ីន៖ ការធ្វើបុណ្យខួប១ឆ្នាំជូនសពលោកកែម ឡី ព្រោះលោកជា“បិតាស្ថាបនិក”បក្សប្រជាធិបតេយ្យមូលដ្ឋាន - 04/07/2017តាមគម្រោងនៅព្រឹកថ្ងៃអាទិត្យទី០៩កក្កដា ខាងមុខនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងរៀបចំពិធីបុណ្យរំឮកខួប១ឆ្នាំឧទ្ធិសកុសលចំពោះវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី។ ជុំវិញរឿងនេះ វណ្ណ សុគន្ធា បានជួបសម្ភាសន៍ជាមួយលោកសាម អ៊ីន ដែលជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ឆ្លើយតបនឹងសំណួររបស់វណ្ណ សុគន្ធា លោកសាម អ៊ីន បានលើកឡើងថា ការរៀបចំពិធីរំឮក១ឆ្នាំជូនសពលោកបណ្ឌិតកែម ឡីនេះ គឺជាកាតព្វកិច្ចរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានព្រោះថាលោកកែម ឡី គឺជា“បិតាស្ថាបនិក”គណបក្សនេះ។...more10minPlay
July 03, 2017លោក ហេង សួរ ៖ យុវជនគួរកុំរៀនដោយសម្លឹងមើលតែការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក! - 03/07/2017ថ្ងៃនេះ គឺក្រសួងការងារ បានរៀបចំវេទិកាជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង បានផ្តាំផ្ញើទៅយុវជនខ្មែរ ថាគួរកុំរៀនដោយសម្លឹងមើលតែការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ពេក ព្រោះការសិក្សាវិជ្ជាជីវៈ និងបច្ចេកទេស អាចងាយស្រួលរកការងារធ្វើ ប្រាក់ខែក៏ខ្ពស់គួរសម ហើយនិងកំពុងតែត្រូវប៉ាន់ទីផ្សារការងារ។...more22minPlay
July 02, 2017លោកសម រង្ស៊ី៖ដោយសារតែ “ខ្លាច”លោក ទើបលោកហ៊ុន សែនស្នើឲ្យកែច្បាប់បក្សនយោបាយជាថ្មី - 02/07/2017គម្រោងស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដោយមិនឲ្យទណ្ឌិតមកជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សនយោបាយនៅកម្ពុជា កំពុងរកិលទៅមុខបន្តិចម្តងៗហើយដោយនៅពេលនេះក្រុមអ្នកច្បាប់របស់គណបក្សកាន់អំណាចកំពុងតែពិភាក្សារៀបចំធ្វើ។ ជុំវិញបញ្ហានេះ លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានបញ្ជាក់ថា មូលហេតុដែលរដ្ឋាភិបាលស្នើឲ្យធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាថ្មី គឺដោយសារតែ“ខ្លាច”រូបលោក។ តទៅនេះ សូមបទសម្ភាសទាំងស្រុងរវាងវណ្ណ សុគន្ធា និងលោកសម រង្ស៊ី៖...more13minPlay
July 01, 2017កញ្ញា Catherine Harry នឹងចេញវីដេអូថ្មី និយាយពី«ការសម្រេចផ្លូវភេទដោយខ្លួនឯង» និង«ការស្រាតល្វែងលើ» - 01/07/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺយុវនារីឆ្នើមមួយរូប គឺកញ្ញា ខេតធឺរីន ហេរី (Catherine Harry)។ កញ្ញាជាអ្នកផលិតវីដេអូឃ្លីបខ្លីៗ ......more12minPlay
June 30, 2017លោកជិន ម៉ាលីន៖ ការដោះលែងមន្ត្រីអាដហុក និងមន្ត្រីគជប ធ្វើឡើងតាមនីតិវិធីតុលាការ - 30/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ ក្រោយពីតុលាការកម្ពុជាបានសម្រេចដោះលែងមន្ត្រីអាដហុកទាំង៤នាក់ និងមន្ត្រីគជបម្នាក់ កាលពីថ្ងៃម្សិលមិញ លោកជិន ម៉ាលីន បានប្រាប់ថា ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះធ្វើឡើងទៅតាមនីតិវិធីរបស់តុលាការ មិនមានការជំរុញពីខាងណានោះទេ។ លោកបន្ថែមថាស្ថិតនៅក្នុងដំណាក់កាលនេះ គឺមិនអាចមានការលើកលែងការចោទប្រកាន់លើអ្នកទាំង៥ទេ។...more9minPlay
June 29, 2017លោកស្រ៊ុន ពៅ៖«នឹងដាក់ឡូហ្គោសមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា នៅតាមកន្លែងលក់សាច់ជ្រូកនានា ដើម្បីទទួលការគាំទ្រពីពលរដ្ឋខ្មែរ» - 29/06/2017ការនាំជ្រូកចូលនៅតែជាចំណុចចំរូងចំរាស់នៅឡើយសម្រាប់ប្រទេសកម្ពុជា ដោយកសិដ្ឋាននៅក្នុងស្រុក និងប្រជាកសិករចិញ្ចឹមជ្រូកបានលើកឡើងថាជ្រូកនាំចូលពីប្រទេសជិតខាង ......more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.