Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 18, 2017លោកស្រី មិថុនា ភូថង ៖ តំណែងចៅហ្វាយខេត្តកោះកុង គឺជាការលើកកម្ពស់ស្ត្រី - 18/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្មីដែលជាស្ត្រីដំបូងគេបំផុត ត្រូវរដ្ឋាភិបាលជ្រើសរើសឲ្យធ្វើជាចៅហ្វាយខេត្ត។ លោកស្រី មិថុនា ភូថង ជឿជាក់ថា ការតែងតាំងនេះ គឺជាការផ្ដល់ឱកាសរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់សិទ្ធិស្ត្រី។...more12minPlay
June 17, 2017លោកងិន សៅរ័ត្ន៖ ឧបសគ្គមួយចំនួននៅតែកើតមានចំពោះជនពិការ ពេលបោះឆ្នោតឃុំ សង្កាត់ - 17/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកងិន សៅរ័ត្ន នាយកប្រតិបត្តិរបស់អង្គការជនពិការកម្ពុជា។ ក្រោយពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា បានបញ្ចប់ អង្គការជនពិការកម្ពុជាបានរកឃើញថាជនពិការ ដែលបានចូលរួមនៅក្នុងការបោះឆ្នោត នៅតែជួបឧបសគ្គមួយចំនួនដដែល។ ប្រធានអង្គការជនពិការកម្ពុជារូបនេះ ចង់ឲ្យ គ.ជ.ប ដាក់បញ្ជាក់ពីពិការភាព៣ប្រភេទ នៅក្នុងបញ្ជីបោះឆ្នោត ដើម្បីងាយស្រួលក្នុងការសម្របសម្រួលជួយពួកគាត់ក្នុងពេលបោះឆ្នោត។...more12minPlay
June 16, 2017វេជ្ជបណ្ឌិត François Xavier Roux ៖ អ្នកស្ពាយលុយទៅព្យាបាលជំងឺនៅបរទេស គឺជាទម្លាប់អាក្រក់ ដែលត្រូវកែប្រែ - 16/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះ គឺវេជ្ជបណ្ឌិត François Xavier Roux ដែលជាទីប្រឹក្សាក្រសួងសុខាភិបាលកម្ពុជា។ លោកបានចេញយោបល់ថា អ្នកមានទ្រព្យសម្បត្តិ ដែលស្ពាយលុយទៅព្យាបាលជំងឺនៅបរទេស គឺជាទម្លាប់អាក្រក់ ដែលត្រូវកែប្រែ។ ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិត ក៏បានសង្កេតឃើញថា មានការផ្តើមរីកចម្រើននៃវិស័យសុខាភិបាលនៅកម្ពុជា។ ក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់យើង វេជ្ជបណ្ឌិតជំនាញវះកាត់ប្រព័ន្ធប្រសាទរូបនេះ នឹងណែនាំលោកអ្នកនាងឲ្យស្គាល់បន្ថែមពីមជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រាសាទ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។...more21minPlay
June 15, 2017លោក យង់ គឹមអេង៖ « សម្លេងកៀកៗគ្នា ជាហេតុនាំឲ្យមានបណ្តឹងរាប់សន្លឹកឆ្នោតឡើងវិញច្រើន» - 15/06/2017ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ កាលពីថ្ងៃទី៤ខែមិថុនា បានកន្លងផុតទៅហើយ នៅតែការប្រកាសលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប៉ុណ្ណោះ។ ក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺបណ្តឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ មានច្រើន។ លោក យង់ គឹមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនិងជាសមាជិកនៃបន្ទប់ស្ថានការណ៍បោះឆ្នោត មើលឃើញថាសម្លេងឆ្នោតប្រកៀកប្រកិតគ្នាច្រើន និងការគូសសន្លឹកឆ្នោតដោយមិនយល់របស់អ្នកបោះឆ្នោតមួយចំនួន ជាមូលហេតុដែលនាំឲ្យមានបណ្តឹងរាប់សន្លឹកឆ្នោតឡើងវិញច្រើន។...more11minPlay
June 14, 2017លោកតឹក វណ្ណារ៉ា៖សង្គមស៊ីវិលចង់ឲ្យឡាវបញ្ឈប់គម្រោងវារីអគ្គីសនីប៉ាក់បេងព្រោះមិនទាន់សិក្សាផលប៉ះពាល់ឆ្លងដែន - 14/06/2017នៅខណៈដែលគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គីសនីប៉ាក់បេង ក្នុងប្រទេសឡាវកំពុងវិវត្តក្នុងដំណើរឈានទៅរកពិគ្រោះយោបល់នោះ សង្គមស៊ីវិលធ្វើការផ្នែកបរិស្ថានក៏ដូចជាតំណាងយុវជនការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា មានបំណងស្នើឲ្យរដ្ឋាភិបាលឡាវបញ្ឈប់គម្រោងអភិវឌ្ឈន៍នេះ។ លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានអះអាងថា មូលហេតុនៃការចង់ឲ្យបញ្ឈប់នេះ គឺព្រោះថា ឡាវមិនទាន់បានសិក្សាពីផលប៉ះពាល់ឆ្លងដែនដែលកើតមានពីទំនប់អគ្គីសនីប៉ាក់បេងនេះនៅឡើយទេ។...more10minPlay
June 13, 2017លោក នេត្រ ភត្រា៖« ពលរដ្ឋមានពេល១៥ថ្ងៃ ដើម្បីដាក់បណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹង យឹម ទិត្យ» - 13/06/2017នៅថ្ងៃអង្គារនេះ សហចៅក្រមស៊ើបអង្កេត បានជូនដំណឹងដល់ភាគីទាំងអស់នៅក្នុងសំណុំរឿង ០០៤ ថា សហចៅក្រមស៊ើបអង្កេតយល់ឃើញថា កិច្ចស៊ើបសួរលើឈ្មោះ យឹម ទិត្យ នៅក្នុងសំណុំរឿង០០៤ ......more12minPlay
June 12, 2017លោក កង សាវាង្ស ៖ ការរាប់សន្លឹកឆ្នោតឡើងវិញ ជាចំណុចខ្លាំងរបស់គ.ជ.ប. - 12/06/2017ថ្ងៃនេះ គ.ជ.ប. បានរាប់សន្លឹកឆ្នោតឡើងវិញ សម្រាប់ឃុំដូង ក្នុងខេត្តស្វាយរៀង។ ទន្ទឹមនេះ បន្ទប់ស្ថានការណ៍ ក៏ស្នើឲ្យបន្តរាប់ថែមទៀត ចំពោះឃុំសង្កាត់ណាដែលមានពាក្យប្តឹង។ អ្នកជំនាញផ្នែកបោះឆ្នោត លោក កង សាវាង្ស ចាត់ទុកថា ការហ៊ានរាប់សន្លឹកឆ្នោតឡើងវិញនេះ គឺជាចំណុចល្អ និងចំណុចខ្លាំងរបស់គ.ជ.ប. ហើយក៏ដើម្បីបញ្ចប់ការសង្ស័យទាំងឡាយផងដែរ។...more15minPlay
June 11, 2017លោកស្រី ប្រាក់ ម៉ាលី ៖ ជាប់ចៅសង្កាត់បួនអាណត្តិដោយសារការផ្ដល់សេវាសាធារណៈល្អ - 11/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺលោកស្រី ប្រាក់ ម៉ាលី ចៅសង្កាត់បឹងកេងកងទី១មកពីគណបក្សប្រជាជន។ លោកស្រីបានរក្សាតំណែងជាចៅសង្កាត់នេះ ក្នុងរយៈពេលបួនអាណត្តិជាប់ៗគ្នា ដោយរាប់ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតឃុំសង្កាត់ ដំបូងក្នុងឆ្នាំ២០០២។ លោកស្រី ប្រាក់ ម៉ាលី គូសបញ្ជាក់ថា ការផ្ដល់សេវាសាធារណៈដោយការយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ទើបធ្វើឲ្យលោកស្រីរក្សាបានតំណែងជាចៅសង្កាត់រហូតមក។...more11minPlay
June 10, 2017លោក ច្រឹក សុខនីម៖ ការបោះឆ្នោតឃុំសង្កាត់មិនប៉ះពាល់ដល់វិស័យអចលនទ្រព្យទេ - 10/06/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនារាត្រីនេះគឺលោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong ជាក្រុមហ៊ុនជំនាញខាងអចលនទ្រព្យនៅកម្ពុជា។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្ដរជាតិ លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលទើបតែកន្លងទៅថ្មីនេះ មិនប៉ះពាល់ដល់ចរន្តទិញលក់ឬតម្លៃអចលនទ្រព្យទេ។ ផ្ទុយពីការបោះឆ្នោតជាតិនៅឆ្នាំក្រោយ ដែលលោក សុខនីម សង្កត់ធ្ងន់ថា តិចឬច្រើន ច្បាស់ជាផ្ដល់ការរំខានខ្លះៗមិនខាន។...more13minPlay
June 09, 2017លោក ជិន សុខង៉េង ៖ កំណត់១០០ថ្ងៃ រៀបចំប្រព័ន្ធរដ្ឋបាលថ្មីដែលគ្មានអំពើពុករលួយ - 09/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើង គឺលោក ជិន សុខង៉េង ដែលជាអនាគតចៅសង្កាត់សាលាកំរើក ខេត្តសៀមរាប។ ក្នុងអាយុ២៦ឆ្នាំ អនាគតចៅសង្កាត់វ័យក្មេង រូបនេះ បានកំណត់ផែនការ រយៈ១០០ថ្ងៃ បន្ទាប់ពីចូលកាន់តំណែង គឺប្រមូលទិន្នន័យ ពិគ្រោះយោបល់ សិក្សាបញ្ហាក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាបន្ទាន់ៗ ព្រមទាំងរៀបចំរចនាសម្ព័ន្ធរដ្ឋបាលថ្មីដែលគ្មានអំពើពុករលួយ។ ទន្ទឹមនេះ ការងារអាទិភាពរបស់លោក សុខង៉េង គឺដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងសង្កាត់។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.