Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
June 08, 2017លោក សៅ សុភាព៖« សេចក្តីព្រាងក្រមបរិស្ថាននឹងអាចរួចរាល់ក្នុងរង្វង់ឆ្នាំនេះ ហើយឆ្លងទៅ នីតិវិធីបន្ត» - 08/06/2017ក្រសួងបរិស្ថាន រួមនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត ដោយមានការចូលរួមពីក្រុមអ្នកច្បាប់ នៅពេញមួយថ្ងៃទី០៨ មិថុនានេះ បានលើកយកសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ ......more12minPlay
June 07, 2017លោក សៀ ភារម្យ៖ គម្រោងប៊ូឌីញ ជាគំរូនៃការអភិវឌ្ឍដោយគ្មានការបណ្ដេញចេញ - 07/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះគឺ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន។ ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ជាស្ថាប័នក្រៅរដ្ឋាភិបាលមួយ ដែលបានតាមដានយ៉ាងដិតដល់ ដំណើរការលក់ទិញបន្ទប់នៃអគារប៊ូឌីញស រវាងពលរដ្ឋនិងក្រុមហ៊ុនជប៉ុន ក្រោមការសម្របសម្រួលពីក្រសួងដែនដី។ លោក សៀ ភារម្យ បានលើកសរសើរថា ការសម្របសម្រួលរបស់ក្រសួងដែនដីនៅក្នុងគម្រោងនេះ គឺជាគំរូនៃការអភិវឌ្ឍក្នុងទីក្រុងចៀសផុតពីការបណ្ដេញចេញដោយបង្ខំ។...more9minPlay
June 06, 2017គ.ជ.ប.៖ ការប្រកាសលទ្ធផលរបស់មេបក្សធំៗទាំងពីរ គឺខុសច្បាប់បោះឆ្នោត! - 06/06/2017ការប្រកាសលទ្ធផលបោះឆ្នោតរបស់មេបក្សធំៗទាំងពីរ គឺជាការរំលោភបំពានច្បាប់បោះឆ្នោតហើយនេះជាការទទួលខុសត្រូវរបស់មេបក្សទាំងពីរនោះ។ បើតាមច្បាប់បោះឆ្នោត, គ.ជ.ប. នឹងចាត់វិធានការព្រមាន ដោយផ្ទាល់មាត់ ឬដោយលិខិត ហើយអាចនឹងមានការផាក់ពិន័យថែមទៀត។ នេះគឺជាបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប.។ បណ្ឌិត ហង្ស ពុទ្ធា ក៏បានពន្យល់ពីហេតុផលនៃភាពយឺតយ៉ាវក្នុងការប្រកាសលទ្ធផល។...more11minPlay
June 05, 2017លោក យ៉ង គិមអេង៖ បក្សដែលឈ្នះមេឃុំ-ចៅសង្កាត់ ដូចឈ្នះបានមេដាយមាសអូឡាំពិក - 05/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះ គឺលោក យ៉ង គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ និងជាអ្នកនាំពាក្យបន្ទប់ស្ថានការណ៍សម្រាប់ឃ្លាំមើលការបោះឆ្នោត។ បន្ទប់ស្ថានការណ៍បោះឆ្នោតដែលជាបណ្ដុំអង្គការក្រៅរដ្ឋាភិបាលកម្ពុជាជាង៤០ បានវាយតម្លៃជាបឋមថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ ប្រព្រឹត្តទៅដោយរលូន និងដោយសន្តិវិធី។ ប៉ុន្តែ បន្ទប់ស្ថានការណ៍បានរកឃើញភាពមិនប្រក្រតីមួយចំនួនដែរនៅក្នុងថ្ងៃបោះឆ្នោត។ ក្រៅពីនេះបន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោតក៏បានបង្ហាញរបាយការណ៍បឋមថា គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងគាំទ្រជាង៤៨% ខណៈដែលគណបក្សសង្គ្រោះជាតិទទួលបានសំឡេងគាំទ្រជាង៤៥%។ ទន្ទឹមគ្នានេះ លោក យ៉ង គិមអេង បានចាត់ទុកលទ្ធផលនេះថា គណបក្សណាដែលឈ្នះតំណែងមេឃុំ-ចៅសង្កាត់ គឺប្រៀបដូចជាឈ្នះបានមេដាយមាសអូឡាំពិកអញ្ចឹងដែរ។...more13minPlay
June 03, 2017លោក ព្រាប កុល៖ «ថ្ងៃស» ការឃោសនានយោបាយនៅតែមានលើបណ្ដាញសង្គម - 03/06/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនារាត្រីនេះគឺលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា។ ក្នុងនាមអង្គការដែលតាមដានការបោះឆ្នោត លោក ព្រាប កុល សង្កេតឃើញថា ក្នុង«ថ្ងៃស» នេះ គ្មានសកម្មភាពឃោសនានៅតាមដងផ្លូវឬស្នាក់ការគណបក្សរំលោភលើបម្រាមរបស់ គជប ទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកកត់សម្គាល់ថា ការឃោសនានយោបាយក្នុង «ថ្ងៃស» នៅតែមានលើបណ្ដាញសង្គម។ ជាសកម្មភាពដែលច្បាប់មិនបានគ្របដណ្ដប់ ហើយថែមទាំងពិបាកគ្រប់គ្រងទៀតផង។...more10minPlay
June 02, 2017លោកហង្ស ពុទ្ធា៖ឃោសនាបោះឆ្នោតនេះ មានបញ្ហាតិចតួចព្រោះបក្សនយោបាយមានភាពចាស់ទុំជាងមុន - 02/06/2017នៅវេលាម៉ោង១០យប់នេះ យុទ្ធនាការឃោសនាបោះឆ្នោតនឹងបិទបញ្ចប់ជាផ្លូវការ។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.បដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានឲ្យដឹងថា នៅក្នុងយុទ្ធនាការបោះឆ្នោតនេះ គ.ជ.បទទួលបានពាក្យបណ្តឹងចំនួន៧៨ ដែលភាគច្រើនប្តឹងដោយគណបក្សប្រជាជនកម្ពុជា។ ទោះជាបែបនេះក្តី លោកហង្ស ពុទ្ធា បានគូសបញ្ជាក់ថា យុទ្ធនាការបោះឆ្នោតនៅអាណត្តិនេះ មានភាពល្អប្រសើរជាងអាណត្តិមុនៗ ព្រោះថា គណបក្សនយោបាយមានភាពចាស់ទុំ និងចេះអធ្យាស្រ័យគ្នាបានច្រើនជាងមុន។...more10minPlay
June 01, 2017លោក យង់ គឹមអេង៖« អ្នកសង្កេតការណ៍បន្ទប់ស្ថានការណ៍បោះឆ្នោត មិនគ្រប់ការិយាល័យតែអាចធ្វើការប្រកបដោយប្រសិទ្ធភាព» - 01/06/2017៣ថ្ងៃមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤នេះ បន្ទប់ស្ថានការណ៍បោះឆ្នោត ដែលប្រមូលផ្តុំដោយអង្គការសង្គមស៊ីវិលជិត៤០ បាននិងកំពុងមមាញឹក ......more13minPlay
May 31, 2017លោក ខឹម វាសនា៖ LDP ចូលរួមការបោះឆ្នោតព្រោះចង់ផ្ដល់ឱកាសឲ្យពលរដ្ឋរើសបានតំណាងល្អ - 31/05/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងថ្ងៃនេះ គឺលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP។ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិនេះ លោក ខឹម វាសនា បញ្ជាក់ថា គណបក្សលោកគ្មានដាក់ចេញគោលនយោបាយអ្វីដើម្បីទាក់ចិត្តម្ចាស់ឆ្នោតទេ។ ប្រមុខបក្សនេះគ្រាន់តែបញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់ LDP ជាមនុស្សល្អ មិនពុករលួយ តែងតែ មានវត្តមានក្នុងម៉ោងធ្វើការ ហើយពលរដ្ឋអាចបោះឆ្នោតដកចេញបានបើមិនពេញចិត្ត។ លោក ខឹម វាសនា ថា ការចូលរួមរបស់ LDP ក្នុងការបោះឆ្នោត គឺគ្រាន់តែចង់ផ្ដល់ឱកាសឲ្យពលរដ្ឋរើសបានតំណាងល្អ។ តែបើពលរដ្ឋមិនបោះឆ្នោតឲ្យទេ ក៏ហីទៅ!...more14minPlay
May 30, 2017លោកយឹម សុវណ្ណ៖៥០ម៉ឺនដុល្លារសម្រាប់ឃុំ សង្កាត់បានពីការរំលែកពីថវិកាជាតិ ហើយជារឿងអាចធ្វើទៅរួច - 30/05/2017រឿងរ៉ាវជុំវិញការសន្យាផ្តល់ថវិកាចំនួន៥០ម៉ឺនដុលា្លរអាមេរិកសម្រាប់ឃុំ សង្កាត់នីមួយៗ ដែលជាកម្មវិធីនយោបាយមួយរបស់គណបក្សសង្គ្រោះជាតិកំពុងត្រូវបានគេលើកមកជជែកយ៉ាងផុលផុស។ នៅរាត្រីនេះ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានចូលខ្លួនមកបកស្រាយរឿងរ៉ាវនេះ និងកម្មវិធីនយោបាយផ្សេងទៀតរបស់បក្សប្រឆាំងតាមរយៈបទសម្ភាសជាមួយវណ្ណ សុគន្ធា។ លោកយឹម សុវណ្ណ បានបញ្ជាក់ថា ថវិកាចំនួន៥០ម៉ឺនដុល្លារសម្រាប់ឃុំ សង្កាត់នីមួយៗ គឺជារឿងអាចធ្វើទៅបាន ប្រសិនបើគណបក្សសង្គ្រោះជាតិកាន់អំណាចនោះ ហើយលោកពន្យល់ដែរថា ថវិកាទាំងនេះ គឺបានមកពីការរំលែកចេញថវិកាជាតិ។ សូមស្ដាប់បទសម្ភាសរវាងវណ្ណ សុគន្ធា និងលោកយឹម សុវណ្ណ ដូចតទៅ៖...more11minPlay
May 29, 2017CPP៖ គោលនយោបាយ១៣ចំណុច គឺដើម្បីបន្តការអភិវឌ្ឍ សន្តិសុខ និងសន្តិភាពជូនពលរដ្ឋ! - 29/05/2017នៅថ្ងៃនេះ ភ្ញៀវរបស់យើង គឺលោក សុខ ឥសាន ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ សម្រាប់ការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ បក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ១៣ចំណុច។ គោលនយោបាយនេះ ត្រូវលោក សុខ ឥសាន ពន្យល់ថា គឺដើម្បីបន្តអភិវឌ្ឍជាតិ រក្សាការពារសន្តិសុខ និងសន្តិភាពជូនប្រជាពលរដ្ឋ។...more19minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.