Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
May 18, 2017លោកតឹក វណ្ណារ៉ា៖ សង្គមស៊ីវិល ចង់ឃើញថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់ កើនឡើងច្រើនជាងមុន - 18/05/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកបណ្ឌិតតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO FORUM)។ នៅថ្ងៃស្អែកនេះ អង្គការរបស់លោកនឹងរៀបចំវេទិកាមួយសម្រាប់តំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋជជែកគ្នាពីគោលនយោបាយរបស់គណបក្ស។ តាមរយៈវេទិកានេះ លោកបណ្ឌិតតឹក វណ្ណារ៉ា សង្ឃឹមថា គណបក្សនយោបាយ ដែលបានចូលរួមនឹងយកបញ្ហារបស់ប្រជាពលរដ្ឋទៅពិចារណា ដើម្បីធ្វើការប្តេជ្ញាចិត្តក្នុងការឆ្លើយតប។ ចំពោះការប្រើប្រាស់ថវិកាសម្រាប់អភិវឌ្ឍឃុំ សង្កាត់ វិញ លោកបានលើកឡើងថា សង្គមស៊ីវិល ចង់ឃើញថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់ កើនឡើងច្រើនជាងមុន ដើម្បីឆ្លើយតបនឹងផែនការអភិវឌ្ឍ។...more12minPlay
May 17, 2017លោកម៉ន ផល្លា៖ ទឹកខ្មៅសម្រាប់ជ្រលក់ម្រាមដៃពេលបោះឆ្នោត គឺអាចលុបជ្រះ - 17/05/2017គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅព្រឹកមិញនេះ បានធ្វើការសាកល្បងទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។ ការសាកល្បងនេះ មានការចូលរួមពិនិត្យនិងសាកល្បងពីសំណាក់តំណាងគណបក្សនយោបាយ សង្គមស៊ីវិលធ្វើការផ្នែកបោះឆ្នោត និងតំណាងសហភាពអឺរ៉ុបជាដើម។ លោកម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិប្រចាំរាជធានីភ្នំពេញដែលបានចូលរួមសាកល្បងទឹកខ្មៅជ្រលក់ម្រាមដៃនេះ គឺជាភ្ញៀវរបស់យើងនៅរាត្រីនេះ។ លោកបានបញ្ជាក់ថា ទឹកខ្មៅសម្រាប់ជ្រលក់ម្រាមដៃពេលបោះឆ្នោតដែលបញ្ជាទិញពីឥណ្ឌា គឺអាចលុបជ្រះ ។...more10minPlay
May 16, 2017លោក សេន សុវណ្ណ៖«កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកមិនអាចនិយាយថាបិទពាណិជ្ជកម្មនាំចូលពីបរទេសបានទេ» - 16/05/2017ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ បានបើកកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីដោះស្រាយវិវាទរវាងក្រុមហ៊ុននាំជ្រូកចូលពីបរទេស និងម្ចាស់កសិដ្ឋាន អ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក ជុំវិញការចោទប្រកាន់គ្នាទៅវិញទៅមកលើការប្រកួតប្រជែងមិនស្មោះត្រង់។ លោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ថ្លែងថាការប្រកួតប្រជែងទីផ្សារសេរីតម្លៃវាដើរទៅតាមទ្រឹស្តីនៃការផ្គត់ផ្គង់និងតម្រូវការ។ លោកបន្តថា ជាផ្លែផ្កា អ្នកពាក់ព័ន្ធទាំងអស់មានការយល់គ្នានិងបន្តជជែកគ្នាដោះស្រាយជាបន្តក្រោមការសម្របសម្រួលរបស់ក្រសួងកសិកម្ម។...more12minPlay
May 15, 2017លោក ហង្ស ពុទ្ធា ៖ ពិធីករនិងអ្នកអត្ថាធិប្បាយព័ត៌មាន ត្រូវបង់ពិន័យ៥ពាន់ដុល្លារ បើនិយាយល្មើសបទប្បញ្ញត្តិរបស់គ.ជ.ប. - 15/05/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺលោក ហង្ស ពុទ្ធា ដែលជាអ្នកនាំពាក្យ និងជាសមាជិកជាន់ខ្ពស់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប.។ លោក ហង្ស ពុទ្ធា ប្រាប់វិទ្យុបារាំង RFI ថា ពិធីករនិងអ្នកអត្ថាធិប្បាយព័ត៌មានបោះឆ្នោត ត្រូវបង់ពិន័យប្រមាណ៥ពាន់ដុល្លារ បើនិយាយល្មើសបទប្បញ្ញត្តិរបស់គ.ជ.ប.។ ការពិន័យមានបីដំណាក់កាល គឺព្រមានជាលាយលក្ខណ៍អក្សរ, ពិន័យជាប្រាក់ និងផ្អាកការផ្សាយ។ ដូច្នេះ តើពិធីករនិងអ្នកអត្ថាធិប្បាយព័ត៌មានបោះឆ្នោត ត្រូវនិយាយបែបណា កុំឲ្យខុសបទប្បញ្ញត្តិរបស់គ.ជ.ប.?...more10minPlay
May 14, 2017លោក សាន់ ម៉ាឡា៖ បុណ្យកោងកាងនៅខេត្តកោះកុង ទាក់ទាញយុវជនឲ្យស្រលាញ់ធម្មជាតិ និងចូលរួមការពារ - 14/05/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សាន់ ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិ (Co-founder at Mother Nature Cambodia) ដែលជាអង្គការលេចធ្លោមួយក្នុងការទប់ស្កាត់គម្រោងសាងសង់ទំនប់វារីអគ្គីសនីរបស់រដ្ឋាភិបាល នៅតំបន់អារ៉ែង កាលពីប៉ុន្មានឆ្នាំមុននេះ។ ជាថ្មីម្តងទៀង អង្គការមាតាធម្មជាតិតំណាងដោយយុវជនពីទីក្រុងភ្នំពេញជាង២០០នាក់ កំពុងជម្រុញចលនាថ្មីមួយ ដើម្បីទប់ស្កាត់សកម្មភាពបូមខ្សាច់នៅក្នុងតំបន់កោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង។ តាមរយៈចលនានេះ ក្រុមយុវជនមកពីរាជធានីភ្នំពេញនេះ បានរៀបចំពិធីបុណ្យមួយ គឺបុណ្យកោងកាង ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែឧសភា។ លោក សាន់ ម៉ាឡា សហស្ថាបនិកអង្គការមាតាធម្មជាតិ បានថ្លែងក្នុងនាមជាភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះថា គោលបំណងនៃពិធីបុណ្យនេះ គឺដើម្បីជំរុញឲ្យយុវជនចេះស្រឡាញ់និងអភិរក្សព្រៃកោងកាង។ មិនតែប៉ុណ្ណោះ តាមរយៈពិធីបុណ្យនេះ យុវជនទាំងនេះក៏ត្រៀមស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា បង្កើតតំបន់នេះជាតំបន់អេកូទេសចរណ៍ផងដែរ។...more10minPlay
May 13, 2017លោក សេង ឡូត៖ ពលរដ្ឋសហគមន៍ប៊ូឌីញ ស នាំគ្នាទៅទទួលយកកិច្ចសន្យាលក់លំនៅដ្ឋានឲ្យក្រុមហ៊ុនជប៉ុន - 13/05/2017គិតត្រឹមថ្ងៃទី ១៣ ឧសភា នេះ មានប្រជាពលរដ្ឋសហគមន៍ប៊ូឌីញ ស ប្រមាណ ៣០% បានចូលមកទទួលកិច្ចសន្យាលក់លំនៅដ្ឋានឲ្យក្រុមហ៊ុនជប៉ុនអារ៉ាកាវ៉ា ក្នុងតម្លៃ ១៤០០ ដុល្លារ ក្នុងមួយម៉ែតការ៉េ ......more11minPlay
May 12, 2017លោកឈាង វណ្ណារិទ្ធិ៖ ជាម្ចាស់ផ្ទះ អ្នកវិនិយោគនៅទូទាំងពិភពលោកនឹងមានឱកាសស្គាល់កម្ពុជា ហើយអាចដាក់ទុនវិនិយោគ - 12/05/2017វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានដែលចាប់ផ្តើមតាំងពីថ្ងៃទី ១០ មកបានបិទបញ្ចប់ហើយនៅថ្ងៃទី ១២ឧសភានេះ។ វេទិកានេះដែលកម្ពុជាជាម្ចាស់ផ្ទះនេះ មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីពីបណ្តាប្រទេសអាស៊ាន និងអ្នកជំនាញ អ្នកសេដ្ឋកិច្ចប្រមាណ ៧០០នាក់។ ប្រធានបទនៃកិច្ចពិភាក្សាបានផ្តោតលើការតភ្ជាប់អាស៊ាន ការអភិវឌ្ឍន៍នៃវិស័យបច្ចេកវិទ្យា និងបញ្ហារបស់យុវជនជាដើម។ ដូចនេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកបណ្ឌិត ឈាង វណ្ណារិទ្ធិ។ បណ្ឌិតដែលជាជំនាញកិច្ចការអាស៊ី បានលើកឡើងថាដោយសារតែកម្ពុជា មានសក្តានុពលផ្នែកសេដ្ឋកិច្ច និងយុវជនក្មេងៗ ដូចនេះ បានជាវេទិកាសេដ្ឋកិច្ចពិភពលោកប្រារព្ឋនៅកម្ពុជា។ ជាមួយគ្នានេះ អ្នកវិនិយោគនៅទូទាំងពិភពលោកនឹងមានឱកាសស្គាល់កម្ពុជាដែលពួកគេមិនដែលបានមក ហើយវាក៏ជាឱកាសដែលអ្នករកស៊ីអាចបោះទុននៅកម្ពុជាផងដែរ។...more12minPlay
May 11, 2017លោក ផង់ ចាន់ថន៖ គ្រួសារគឺជាឫសគល់ដ៏សំខាន់ដែលជះឥទ្ធិពលលើជីវិតអ្នកស្រឡាញ់ភេទដូចគ្នា - 11/05/2017ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៣ឧសភា ក្រុមអង្គការសង្គមស៊ីវិលក៏ដូចជាសហគមន៍មួយចំនួន នឹងរួមគ្នាប្រារព្ធសប្ដាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដើម្បីអបអរទិវាអន្ដរជាតិប្រឆាំងនឹងការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ថ្ងៃទី១៧ឧសភា។ លោក ផង់ ចាន់ថន មន្ដ្រីផ្នែកពង្រឹងបណ្ដាញសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៃអង្គការខាណា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងបានគូសបញ្ជាក់ថា សប្ដាហ៍អ្នកស្រឡាញ់ភេទដូចគ្នាឆ្នាំនេះ ប្រារព្ធធ្វើក្រោមប្រធានបទ គ្រួសារអ្នកស្រឡាញ់ភេទដូចគ្នា។ គ្រួសារ ដែលបើតាមលោក ផង់ ចាន់ថន គឺជាឫសគល់ដ៏សំខាន់ ដែលអាចជះឥទ្ធិពលលើជីវិតអ្នកស្រឡាញ់ភេទដូចគ្នា។...more13minPlay
May 10, 2017លោក សែម សុវណ្ណនី៖ «អង្គការសហប្រជាជាតិនឹងដាក់ដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសពតាមយន្តហោះមកកម្ពុជា បន្ទាប់ពីរៀបចំហើយ» - 10/05/2017សពទាហានមួកខៀវកម្ពុជា៤នាក់ ដែលបានស្លាប់ដោយការវាយប្រហាររបស់ពួកឧទ្ទាមនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះមកដល់កម្ពុជាដោយការដេញថ្លៃដឹកជញ្ជូនបន្ទាប់ពីពិធីគោរពវិញ្ញាណខន្តផ្លូវការ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសំអាតកាកសំណល់សង្គ្រាមឲ្យដឹងថា បន្ទាប់ពីកងទ័ពកម្ពុជាជួបហេតុការណ៍ដ៏អាក្រក់នេះ អង្គភាពសម្រេចឲ្យកងកម្លាំងមួកខៀវកម្ពុជា សំរាក មួយរយៈ ហើយប្រជុំរៀបចំជាថ្មីរវាងកងកម្លាំងការពារនិងកម្លាំងស្ថាបនាផ្លូវ ដើម្បីធានាបាននូវសុវត្ថិភាពជាថ្មី។...more12minPlay
May 09, 2017កញ្ញា អេង សុខា ៖ អត្រាការងារក្នុងវិស័យកសិកម្មកម្ពុជានឹងបន្តថយចុះដោយសារកក្តាប្រាក់ចំណូល - 09/05/2017ថ្ងៃនេះ វេទិកាអនាគត បានចេញផ្សាយ បទវិភាគមួយ ទាក់ទងនឹង ការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ម្ចាស់ឆ្នោត។ ឆ្លៀតឱកាសនេះ ស្រី សុភ័ក្រ្ត បានជួបសម្ភាសន៍ជាមួយ កញ្ញា អេង សុខា ដែលជា អ្នកស្រាវជ្រាវ របស់វេទិកាអនាគត និងជាម្ចាស់អត្ថបទវិភាគនេះ។ កញ្ញា អេង សុខា បានលើកឡើងថា បច្ចុប្បន្ននេះ កសិករខ្មែរ កំពុងតែងាកចេញទៅរកការងារបន្ថែម នៅក្នុងវិស័យឧស្សាហ៍កម្ម និងសេវាកម្ម។ បើតាម អ្នកវិភាគវ័យក្មេងរូបនេះ ការងាកទៅរកវិស័យឧស្សាហ៍កម្ម និងសេវាកម្ម ជាដំណើរការទៅមុខមួយ ដែលប្រទេសអភិវឌ្ឍន៍ជាច្រើនមាននិន្នាការដូចគ្នា។...more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.