Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
April 27, 2017លោក ឆាំង យុ៖ ការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាការផ្សះផ្សាសង្គម! - 27/04/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក ឆាំង យុ ដែលជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកបានពន្យល់ពីកម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម សម្រាប់សិស្សនិស្សិត និងសម្រាប់លោកគ្រូអ្នកគ្រូ ។ លោក ឆាំង យុ បញ្ជាក់ថា ការបង្រៀនប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាការផ្សះផ្សាសង្គម!...more24minPlay
April 26, 2017លោក កែវ វី៖«រន្ទះបាញ់ស្លាប់១៤នាក់ ងាប់គោក្របី២០ក្បាល ភាគច្រើនកើតមានក្នុងខែមេសានេះ» - 26/04/2017ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៧មក ប្រទេសកម្ពុជាបានរងនូវឥទ្ធិពលខ្យល់ព្យុះខ្យល់កន្ត្រាក់ ជាង៦០លើក បណ្តាលឲ្យខូចខាតផ្ទះសម្បែង និងអាគារសាធារណៈមួយចំនួន ......more11minPlay
April 25, 2017លោក ជិន ច័ន្ទវាសនា ៖ «ទឹកចិត្តគ្រូបង្រៀន និងការអភិវឌ្ឍសាលារៀន គឺសំខាន់ដូចគ្នា សម្រាប់គុណភាពអប់រំ» - 25/04/2017នៅថ្ងៃអង្គារនេះ អង្គការស៊ីវិលមួយចំនួន ដែលធ្វើការងារលើវិស័យអប់រំ បានប្រកាសបើក «យុទ្ធនាការសប្តាហ៍សកម្មភាពជាសកលសម្រាប់ការអប់រំ» ដែលជា យុទ្ធនាការប្រចាំឆ្នាំមួយ ប្រារព្ធឡើង ចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមេសា ក្នុងពេលតំណាលគ្នាជាមួយនឹងប្រទេសផ្សេងទៀតនៅជុំវិញពិភពលោក។ ប្រធានបទសម្រាប់ការអប់រំនៅកម្ពុជា ក្នុងឆ្នាំ២០១៧នេះ គឺ «ហិរញ្ញប្បទានវិស័យអប់រំ»។ លោក ជិន ច័ន្ទវាសនា នាយកប្រតិបត្តិ អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល សង្កេតឃើញថា តាំងពីបើកយុទ្ធនាការលើកទីមួយ ក្នុងឆ្នាំ២០១៦ ដើម្បីជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើនថវិកាឲ្យបាន២០ភាគរយនៃថវិកាជាតិសម្រាប់វិស័យអប់រំ មកទល់នឹងឆ្នាំ២០១៧នេះ ការបែងចែងថវិកាជាតិ សម្រាប់វិស័យអប់រំ គឺមានការកើនឡើង និងកំពុងវិវឌ្ឍន៍ទៅរកភាពវិជ្ជមាន។ លោក រំលឹកថា ការជម្រុញថវិកាដើម្បីអភិវឌ្ឍសាលារៀន ក៏មានសារសំខាន់សម្រាប់គុណភាពអប់រំដូចគ្នា ខណៈថវិកាវិស័យអប់រំ ៨០% គ្រោងចំណាយទៅលើប្រាក់បៀវត្សមន្រ្តីអប់រំ។...more13minPlay
April 24, 2017លោកអេង ឆៃអ៊ាង៖ ការធ្វើសមាជវិសាមញ្ញជាលើកទីពីរ គឺដើម្បីកុំឲ្យក្រសួងមហាផ្ទៃ“ទើស”តទៅទៀត - 24/04/2017នៅថ្ងៃស្អែកនេះ គណបក្សសង្រ្គោះជាតិនឹងរៀបចំធ្វើសមាជវិសាមញ្ញលើកទី ២របស់ខ្លួននៅទីស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើវិសោធនកម្មប្រការ ៤៧ថ្មីឈានទៅរកការជ្រើសរើសអនុប្រធានគណបក្សឡើងវិញ។ ដូច្នេះនៅរាត្រីនេះ លោកអេង ឆៃអ៊ាង ដែលជាអនុប្រធានគណបក្សសង្រ្គោះជាតិ គឺជាភ្ញៀវរបស់យើង។ ឆ្លើយនឹងសំណួររបស់វណ្ណ សុគន្ធា លោកអេង ឆៃអ៊ាង បានបញ្ជាក់ថា ការធ្វើសមាជវិសាមញ្ញជាលើកទីពីរនៅថ្ងៃស្អែកនេះ គឺដើម្បីកុំឲ្យក្រសួងមហាផ្ទៃ“ទើស”តទៅទៀត។...more11minPlay
April 23, 2017លោក ចាន់ យុត្ថា ៖ «ខេត្តបន្ទាយមានជ័យ អាចប្រឈមនឹងទឹកជំនន់ខ្លាំងជាងគេក្នុងឆ្នាំ២០១៧ » - 23/04/2017ក្នុងឆ្នាំ២០១៧នេះ រដូវវស្សា នឹងមកដល់ កម្ពុជា នៅចុងសប្តាហ៍ទីមួយ នៃខែឧសភា ដោយនាំមកនូវ ភ្លៀងធ្លាក់តាំងពីដើមរដូវ រហូតដល់ ចុងរដូវវស្សា ដែលនឹងបញ្ចប់ត្រឹមសប្តាហ៍ទីពីរ ......more12minPlay
April 22, 2017លោក ជុន ច័ន្ទបុត្រ៖ ខ្ញុំមិនបានសរសេរពាក្យថាជា «ជំនួយការ» ទេ ខ្ញុំក៏មិនដឹងថានរណាសរសេរនោះដែរ! - 22/04/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោក គឹម សន្តិភាព ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយភ្ញៀវមួយរូបទៀត គឺលោក លោក ជុន ច័ន្ទបុត្រ ជាអនុប្រធានវិទ្យុអាស៊ីសេរី ......more14minPlay
April 21, 2017លោក ឡាង សេងហ៊ង៖ ពលរដ្ឋខ្មែរមាននិន្នការប្រើប្រាស់បន្លែសុវត្ថិភាព ខណៈដែលអាហារមានជាតិគីមីខ្លាំង - 21/04/2017នៅថ្ងៃទី២១ ខែមេសានេះ អង្គការICCOដែលជាអង្គការជំនាញផ្នែកកសិកម្ម រួមជាមួួយអង្គការផ្សេងៗទៀត បានរៀបចំសិក្ខាសាលាមួយស្តីពីការលើកកម្ពស់សុវត្ថិភាពបន្លែ ......more12minPlay
April 20, 2017លោកវេង សាខុន៖ ត្រូវតែធ្វើវិសោធនកម្មច្បាប់ស្តីពីជលផល ជាបន្ទាន់ - 20/04/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកវេង សាខុនបានបញ្ជាក់ថា ដើម្បីជៀសវាងនៅបញ្ហា ដែលលំបាកដោះស្រាយ ចំពោះការកំណត់ប្រភេទឧបករណ៍នេសាទនោះ ក្រសួងកសិកម្មត្រូវតែធ្វើវិសោធនកម្មច្បាប់ស្តីពីជលផលជាបន្ទាន់។ កិច្ចប្រជុំរៀបចំវិសោធនកម្មនឹងធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ ការធ្វើវិសោធនកម្មនេះ គឺធ្វើឡើងទៅតាមកាលៈទេសៈជាក់ស្តែង និងទៅតាមការកើនឡើងនៃចំនួនប្រជានេសាទ។...more12minPlay
April 19, 2017លោក វិចទ័រ ហ្សូនា៖« នៅឆ្នាំ ២០២០ កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់គ្រប់តំបន់» - 19/04/2017មកទល់ពេលនេះការផ្គត់ផ្គង់អគ្គិសនី តាមរយៈបណ្តាញចែកចាយរបស់រដ្ឋ មានចំនួនជិត ៨០ភាគរយហើយ។ នៅឆ្នាំ ២០២០ខាងមុខ អគ្គិសនីកម្ពុជានឹងគ្របដណ្តប់ទៅដល់ភូមិចំនួនជាង ១៤០០០ភូមិ នៅទូទាំងប្រទេស។ លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់វិទ្យុ RFI ថា រយៈពេល ៣ឆ្នាំទៀត កម្ពុជានឹងមានអគ្គិសនីប្រើប្រាស់គ្រប់គ្នា ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល នាអាណត្តិទី ៥នេះ។ លោកវិចទ័រ ហ្សូនា បញ្ជាក់ថាទៅអនាគតកម្ពុជានឹងមានអគ្គិសនីលក់ទៅក្រៅប្រទេសផងដែរ។...more11minPlay
April 18, 2017លោក ហង្ស ពុទ្ធា ៖ បក្សនយោបាយមិនសូវល្បីល្បាញខ្លះ ពិបាកស្វែងរកបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ - 18/04/2017ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តទីបួន នឹងមកដល់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ! ការបោះឆ្នោតនេះ មាន ១២ គណបក្សនយោបាយចូលរួម និងមានបេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោត សរុប ៩៤.៥៩៥ នាក់ ក្នុងនោះបេក្ខនារី មានសរុប ២៥.៧៨៨ នាក់។ ក្នុងចំណោមគណបក្សទាំង ១២នេះ មានតែ ពីរគណបក្សនយោបាយប៉ុណ្ណោះ គឺ បក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ដែលមានសមត្ថភាព ចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅគ្រប់ឃុំសង្កាត់ទាំង ១៦៤៦ ទូទាំងប្រទេស។ អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គណបក្សនយោបាយមិនសូវល្បីឈ្មោះមួយចំនួន មានការពិបាកស្វែងរកបេក្ខជនមកឈរឈ្មោះបោះឆ្នោតតំណាងឲ្យគណបក្សរបស់ខ្លួន ខណៈមានបេក្ខជនខ្លះ ចុះឈ្មោះរួចហើយ រារែកចង់លុបឈ្មោះចេញវិញ។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.