Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
May 08, 2017លោកហង្ស ពុទ្ធា៖ ការពង្រាយកងកម្លាំងតាមការិយាល័យបោះឆ្នោតមិនមែនជារូបភាពគំរាមកំហែងអីទេ - 08/05/2017នៅរសៀលនេះ គ.ជ.បបានជួបជាមួយតំណាងសហភាពអឺរ៉ុប ស្ថានទូតជប៉ុន និងស្ថានទូតអាមេរិក ដើម្បីពិភាក្សាគ្នាអំពីដំណើរការនៃការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ។ ជំនួបនេះ ធ្វើឡើងមួយថ្ងៃមុន គ.ជ.ប បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការការពារសន្តិសុខបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅថ្ងៃស្អែក។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប គឺជាភ្ញៀវរបស់យើងនៅរាត្រីនេះ ដែលវណ្ណ សុគន្ធា សាកសួរជុំវិញបញ្ហាទាំងពីរខាងលើ។ និយាយដោយឡែក ចំពោះការដាក់ពង្រាយកងកម្លាំងនៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត លោកហង្ស ពុទ្ធា បានសង្កត់ធ្ងន់ថា គឺដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោត មិនមែនជារូបភាពគំរាមកំហែងអីទេ។...more9minPlay
May 07, 2017លោកវេជ្ជបណ្ឌិត លី សុវណ្ណ៖ ករណីផ្ទុះជម្ងឺផ្តាសាយធំនៅក្នុងខេត្តមណ្ឌលគីរី ជាករណីធម្មតា - 07/05/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI លោកវេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ទាក់ទងនឹងការផ្ទុះឡើងនៃជម្ងឺផ្តាសាយធំ នៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគីរី នៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត លី សុវណ្ណ បានឲ្យដឹងថា ជម្ងឺផ្តាសាយដែលកើតឡើងជាបណ្តុំ នៅក្នុងខេត្តភាគឥសាននៃប្រទេសកម្ពុជានេះ ជាជម្ងឺផ្តាសាយធម្មតា។ ប៉ុន្តែក្រសួងសុខាភិបាលកំពុងបារម្ភថា មេរោគផ្តាសាយនៅក្នុងនិន្នាការសកលលោកដូចបច្ចុប្បន្ននេះ កាន់តែកាចសាហាវទៅ ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរ ត្រូវតែមានការប្រុងប្រយ័ត្ន ពិសេសក្នុងករណីផ្ទុះនូវជម្ងឺនេះ ក្នុងទ្រង់ទ្រាយធំដូចនេះ។...more9minPlay
May 06, 2017លោកគីម ហ៊ាង ៖ ឆ្នាំ២០១៧គម្រោងសាងសង់ពីបរទេសក្នុងវិស័យអចលនទ្រព្យនឹងមិនមានច្រើនទេ - 06/05/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោកគីម ហ៊ាង ប្រធានក្រុមហ៊ុនខ្មែររៀលអ៊ីស្ទែត និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ នៅមិនដល់មួយខែទៀតទេ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ព្រឹត្តិការណ៍នេះបានធ្វើឲ្យអ្នកវិនិយោគបរទេសកាត់បន្ថយការវិនិយោគលើគម្រោងសាងសង់ថ្មីៗ ក្នុងវិស័យអចលនទ្រព្យកម្ពុជា។ នេះបើតាមលោកគីម ហ៊ាង។ លោកបន្ថែមថា អ្នកវិនិយោគក្នុងស្រុកវិញនឹងបន្តការសាងសង់ជាធម្មតា។...more14minPlay
May 05, 2017លោកឌិត ទីណា៖ “របាយការណ៍របស់មាតាធម្មជាតិមានចរិត្តនយោបាយ” - 05/05/2017ក្រសួងរ៉ែ និងថាមពល នៅថ្ងៃសុក្រ ទី ៥ ឧសភានេះ បានចេញលិខិតបំភ្លឺមួយ បដិសេធ ជុំវិញការចោទប្រកាន់របស់សកម្មជនអង្គការមាតាធម្មជាតិដែលថា ក្រសួងបានរំលោភលើការផ្អាកបណ្តោះអាសន្ននៃនាំចេញខ្សាច់។ ការបំភ្លឺនេះ បន្ទាប់ពីមានសកម្មជននៃអង្គការមាតាធម្មជាតិបានបង្ហោះវីដេអូនៅលើ Facebook របស់ខ្លួន អំពីសកម្មភាពកប៉ាល់ផ្ទុកខ្សាច់នាំចេញទៅក្រៅប្រទេស។ ដូចនេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងគឺលោកឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអ្នកនាំពាក្យ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា របាយការណ៍នៃអង្គការមាតាធម្មជាតិ គឺជារឿងនយោបាយដែលបំពុលបញ្ហាសង្គមច្រើនជាងរឿងការពិត។ បន្ថែមពីនេះ លោក ឌិតទីណា ក៏បានលើកឡើងពីភាពមិនទាន់ប្រាកដប្រជាស្តីពីការបូមប្រេងរបស់កម្ពុជាផងដែរ។...more12minPlay
May 04, 2017លោក ង៉ែត ចាន់សៀក៖ ការដឹកជ្រូកនាំចូលពីវៀតណាម មានចំនួនច្រើន យ៉ាងគំហុក! - 04/05/2017ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅយប់នេះ គឺលោក ង៉ែត ចាន់សៀក ដែលជាសមាជិកនៃក្រុមអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក។ ក្រោយពីបានចុះឃ្លាំមើលការដឹកជ្រូកនាំចូលពីប្រទេសវៀតណាម ប៉ុន្មានថ្ងៃមកនេះ, លោក ង៉ែត ចាន់សៀក ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ជ្រូករស់ ដឹកនាំចូលមក ពីវៀតណាម មានចំនួនច្រើន គឺលើសពីបំរាមរបស់រដ្ឋាភិបាលខ្មែរ ហើយឡានដឹកជ្រូកខ្លះ គឺគ្មានឯកសារច្បាស់លាស់។ ចំណែកជ្រូកនោះវិញ ក៏គ្មានលិខិតស្នាមបញ្ជាក់សុខភាពជ្រូក ពីពេទ្យសត្វត្រឹមត្រូវនោះដែរ។...more13minPlay
May 03, 2017លោកមឿន ឈានណារិទ្ធ៖« វិស័យព័ត៌មានខ្មែរមានភាពល្អប្រសើរជាទូទៅនៅឆ្នាំ២០១៧នេះ» - 03/05/2017ប្រទេសកម្ពុជាបានប្រារព្ធពិធីអបអរ ទិវាសេរីភាពពិភពលោកនៅថ្ងៃទី៣ខែឧសភានេះ ដូចជាប្រទេសនានាដែរ ដោយមានការរួមគ្នារវាងក្រសួងព័ត៌មាន និងអង្គភាពកាសែតនានា ......more12minPlay
May 02, 2017លោក ហង្ស ពុទ្ធា ៖ «បើខ្លឹមសារឃោសនានយោបាយលើហ្វេសប៊ុកធ្ងន់ធ្ងរ នឹងមានស្ថាប័នផ្សេងពី គជប ទទួលខុសត្រូវគ្រប់គ្រង» - 02/05/2017នៅថ្ងៃអង្គារនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានកោះប្រជុំជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដើម្បីជូនដំណឹងពីការអនុវត្តច្បាប់បោះឆ្នោត និងគោលការណ៍សម្រាប់ផ្សព្វផ្សាយអំឡុងពេលឃោសនាបោះឆ្នោត ដែលនឹងមកដល់ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ បើតាម លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប អំឡុងពេលឃោសនានេះ គជប នឹងគ្រប់គ្រងរាល់សម្ភារៈ និងខ្លឹមសារផ្សព្វផ្សាយរបស់កាសែតបោះពុម្ព វិទ្យុ ទូរទស្សន៍ទាំងរដ្ឋ និងឯកជនក្នុងស្រុក ទាក់ទងនឹងគណបក្សនយោបាយ លើកលែងតែ គេហទំព័រអនឡាញ និងហ្វេសប៊ុក។ ប៉ុន្តែប្រសិនបើខ្លឹមសារឃោសនានយោបាយនៅលើហ្វេសប៊ុកមានលក្ខណៈធ្ងន់ធ្ងរ នឹងមានស្ថាប័នផ្សេងពី គជប ជាអ្នកទទួលខុសត្រូវ។ លោក ហង្ស ពុទ្ធា បានបន្ថែមថា ដូចឆ្នាំមុនៗដែរ នៅឆ្នាំ២០១៧នេះ គជប នឹងអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សូមរក្សា ថ្ងៃទី០៣ ខែមិថុនា ជាថ្ងៃស ថ្ងៃស្ងប់ស្ងៀម ដោយមិនផ្សព្វផ្សាយអំពីគោលនយោបាយគណបក្ស ឬលើកតម្កើងគណបក្សណាមួយឡើយ។...more10minPlay
May 01, 2017លោកស្រីយ៉ាង សុភ័ណ្ឌ៖ ប្រាក់ខែ ២០៧ដុល្លារទើបធ្វើឲ្យកម្មករអាចរស់នៅបានសមរម្យបន្តិច - 01/05/2017ថ្ងៃនេះ គឺជាទិវាពលកម្មអន្តរជាតិ ១ឧសភា។ ឆ្លៀតឱកាសនេះ វណ្ណ សុគន្ធា បានជួបសម្ភាសន៍ជាមួយលោកស្រីយ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាអំពីសិទ្ធិសេរីភាពក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករកម្មការិនីខ្មែរ។ លោកស្រីយ៉ាង សុភ័ណ្ឌ បានលើកឡើងថា មកដល់ពេលនេះ កម្មករ កម្មការិនីខ្មែរមិនទាន់ទទួលបានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅឡើយទេ ហើយជីវភាពរស់នៅក៏មិនសូវជាល្អប៉ុន្មានដែរ។ តាមប្រធានសហជីពរូបនេះ គឺទាល់តែប្រាក់ខែ ២០៧ដុល្លារក្នុងមួយខែ ទើបធ្វើឲ្យកម្មករអាចរស់នៅបានសមរម្យបន្តិច។...more11minPlay
April 30, 2017លោក ទៀ សុខា៖ កម្ពុជាពន្លិចកុងតឺន័រចាស់ៗទៅក្នុងសមុទ្រជាលើកដំបូង ដើម្បីការពារជីវៈចម្រុះនិងផ្កាថ្ម - 30/04/2017កម្ពុជា កាលពីថ្ងៃទី២៩ខែមេសា បានពន្លិចកុងតឺន័រចាស់ៗចំនួនពីរទៅក្នុងបាតសមុទ្រជាលើកដំបូងស្ថិតនៅក្នុងតំបន់កោះរ៉ុង។ ការធ្វើបែបនេះ នាំឲ្យមានការព្រួយបារម្ភថា វានឹងធ្វើឲ្យប៉ះពាល់ដល់បរិស្ថានសមុទ្រកម្ពុជា។ ប៉ុន្តែ ក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការជួរមុខ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានពន្យល់ថា ផ្ទុយទៅវិញ ការធ្វើបែបនេះ គឺដើម្បីធ្វើជារបាំងការពារជីវៈចម្រុះ និងផ្កាថ្ម ក្នុងតំបន់កោះរ៉ុងទៅវិញទេ ខណៈដែលតំបន់កោះរ៉ុងបានក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរណ៍ទៅមុជទឹកកំសាន្តនិងទស្សនាផ្កាថ្មនៅទីនោះ៕...more11minPlay
April 28, 2017លោកប៉ែន បូណា៖ “យុវជនកម្ពុជាគឺជាអ្នកគាំទ្រនយោបាយផ្កាប់មុខ” - 28/04/2017ក្លឹបអ្នកការសែតកម្ពុជានៅព្រឹកថ្ងៃទី២៨ មេសានេះ បានបើកកិច្ចពិភាក្សាតុមូលស្តីពីយុវជនក្នុងដំណើរការបោះឆ្នោត។ ការរៀបចំកិច្ចពិភាក្សាតុមូលនេះ ......more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.