Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
August 26, 2017លោកប៉ា ងួនទៀង៖ ការបិទមិនឲ្យVODផ្សាយ គឺរដ្ឋាភិបាលគិតខុស - 26/08/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកប៉ា ងួនទៀង ជានាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM)។ ......more11minPlay
August 25, 2017លោកគីម ហ៊ាង៖ ដល់ពេលហើយ ដែលកម្ពុជាត្រូវតែមានសាលាផ្នែកដីធ្លីលើកដំបូង - 25/08/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី២៥ ខែសីហានេះ គឺលោកគីម ហ៊ាង ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំង លោកគីម ......more10minPlay
August 24, 2017លោកអ៊ុក គឹមសេង៖ ប្រព័ន្ធផ្សព្វផ្សាយត្រូវគោរពច្បាប់កម្ពុជា បើមិនចង់ប្រឈមនឹងការបិទការផ្សាយ - 24/08/2017ម្សិលមិញ ក្រសួងព័ត៌មានបានសម្រេចបិទការផ្សាយរបស់វិទ្យុមហានគរដែលបានផ្សាយបន្តវិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ក្រោមហេតុផលរំលោភសេចក្តីទុកចិត្តជាមួយក្រសួង។ នៅព្រឹកមិញនេះទៀត រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញមុខធ្វើសន្និសីទកាសែតបកស្រាយបន្ថែមចំពោះរឿងនេះ និងបានបញ្ជាក់ថា ក្រសួងមិនបានបិទការផ្សាយវិទ្យុអាស៊ីសេរី និង VOA នោះឡើយ។ ជុំវិញរឿងនេះ វណ្ណ សុគន្ធា បានអញ្ជើញលោកអ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានមកកាន់បន្ទប់ផ្សាយរបស់យើងដោយផ្ទាល់ ដើម្បីឲ្យលោកបកស្រាយជូនលោកអ្នកស្ដាប់។...more12minPlay
August 23, 2017អគ្គនាយកដ្ឋានប្រេងកាត៖ កិច្ចព្រមព្រៀងអភិវឌ្ឍន៍អណ្ដូងប្រេងកាត នឹងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិតប្រេងមួយដែរលើពិភពលោក - 23/08/2017ក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឲ្យកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ សីហា នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតសម្រាប់អភិវឌ្ឍអណ្ដូងប្រេងកាតនៅប្លុក A កម្ពុជា ជាមួយក្រុមហ៊ុនរុករកប្រេងមកពីប្រទេសសិង្ហបុរី គ្រីសអេនើជី (KRISENERGY) ។ ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ ចាត់ទុកថា ជាកិច្ចព្រមព្រៀងថ្មីមួយដែលនឹងនាំឲ្យកម្ពុជាក្លាយទៅជាប្រទេសផលិតប្រេងមួយក្នុងចំណោមប្រទេសផលិតប្រេងផ្សេងៗលើពិភពលោក។...more12minPlay
August 22, 2017លោកតឹក វណ្ណារ៉ា៖៤លានរៀលមួយសហគមន៍មិនគ្រប់គ្រាន់ទេ តែជាការចាប់ផ្តើមដ៏ល្អរបស់រដ្ឋាភិបាល - 22/08/2017នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានជួបជាមួយភាគីពាក់ព័ន្ធ និងអ្នកការពារធនធានធម្មជាតិជាលើកទីពីរប្រចាំឆ្នាំ។ ក្នុងជំនួបនេះ លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានស្នើទៅកាន់លោកហ៊ុន សែន ដល់ទៅ១៨ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពការពារធនធានធម្មជាតិកម្ពុជា។ ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តីសម្រេចផ្តល់ថវិកា៤លានរៀលក្នុងមួយសហគមន៍ដែលចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ។ សម្រាប់លោកតឹក វណ្ណារ៉ា ថវិកាប៉ុណ្ណេះមិនគ្រប់គ្រាន់ទេ តែជាការចាប់ផ្តើមដ៏ល្អរបស់រដ្ឋាភិបាល។...more12minPlay
August 21, 2017លោក ហង់ ជួនណារ៉ុន ៖ បេក្ខជនប្រឡងកាត់បន្ថយខ្លាំងក្នុងការយកសំណៅឯកសារចូលបន្ទប់ប្រឡង - 21/08/2017ឆ្លៀតក្នុងឱកាសដែល ក្រសួងអប់រំ យុវជន និងកីឡាកំពុងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ អេង គីមហុង បានជួបសម្ភាសជាមួយរដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន។ លោករដ្ឋមន្ត្រីបានអះអាងថា បេក្ខជនប្រឡងនៅឆ្នាំនេះពួកគេបានកាត់បន្ថយខ្លាំងមែនទែន ក្នុងការយកសំណៅឯកសារ ឬទូរសព្ទដៃចូលបន្ទប់ប្រឡង។ ដែលចំណុចនេះលោកចាត់ទុកថា ដំណើរការប្រឡងពីមួយឆ្នាំទៅមួយឆ្នាំ មានភាពល្អប្រសើរ។...more11minPlay
August 20, 2017លោក ប៉ាវ ស៊ីណា៖ កាដូផ្ទួនៗពីលោក ហ៊ុន សែន អេះមិនទាន់ចំរមាស់ តែជាការចាប់ផ្តើមដ៏ល្អ - 20/08/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI ជុំវិញការប្រកាសផ្តល់កាដូផ្ទួនៗពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅដល់កម្មករថា ជាការអេះមិនទាន់ចំរមាស់ តែជាការចាប់ផ្តើមដ៏ល្អមួយ។ បើតាមលោក ប៉ាវ ស៊ីណា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសុខភាពរបស់កម្មករ ជាពិសេស គួរតែផ្តល់ឱកាស ការធ្វើដំណើរដោយឥតគិតថ្លៃដល់កម្មករនៅទូទាំងប្រទេសតែម្តង។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានចាត់ទុកថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយ ហើយភាគីពាក់ព័ន្ធត្រូវបន្តធ្វើការរួមគ្នាជាបន្តទៀត។...more13minPlay
August 19, 2017លោកស្រីរ៉ូណា ស្មីត៖ មន្ត្រីរដ្ឋាភិបាលកម្ពុជាគប្បីជៀសវាងការប្រើសារគំរាមកំហែងឫញុះញង់ - 19/08/2017លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចជាថ្មីរយៈពេល១០ថ្ងៃនៅកម្ពុជាហើយកាលពីម្សិលមិញ។ ......more13minPlay
August 18, 2017លោកកាំង ម៉ូនីកា៖ ការបោះឆ្នោតឆ្នាំ២០១៨ នឹងមានឥទ្ធិពលលើការកំណត់ប្រាក់ឈ្នួលកម្មករ - 18/08/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៨ ខែសីហានេះ គឺលោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិលោកកាំង ម៉ូនីកាថា ចង់ឬមិនចង់ការបោះឆ្នោតឆ្នាំ២០១៨នឹងមានឥទ្ធិពលលើការកំណត់ប្រាក់ឈ្នួលកម្មករ។ ចំពោះការកំណត់ប្រាក់ឈ្នួលនេះដែរ លោកបញ្ជាក់ថាសមាគមរោងចក្របានជួបជជែកគ្នាហើយ ប៉ុន្តែមិនទាន់មានតួលេខប្រាក់ឈ្នួលនៅឡើយទេ។...more13minPlay
August 17, 2017លោក ឃួង ស្រេង៖ ធ្វើជាមន្រ្តីរាជការបម្រើរាស្រ្ត ត្រូវរកឲ្យឃើញថា តើអ្វីដែលប្រជាពលរដ្ឋត្រូវការ - 17/08/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ លោក ឃួង ស្រេង ដែលទើបតែបានឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៧។ ចូលធ្វើការមិនទាន់ដល់រយៈពេលពីរខែស្រួលបួលផងនោះ បានបញ្ចេញស្នាដៃជាបន្តបន្ទាប់ ទាក់ទងនឹងការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងទីក្រុងភ្នំពេញ។ ក្នុងចំណោមអភិបាលរាជធានីទាំងអស់ លោក ឃួង ស្រេង ត្រូវបានគេមើលឃើញថា គឺជាមនុស្សហ៊ាន ក្លាហាន និងម៉ឺងម៉ាត់។ ចុងក្រោយនេះ លោកបានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺចុះបិទកុងស៊ីហាងបញ្ចាំមានទីតាំងនៅក្នុងទីក្រុងភ្នំពេញជាបន្តបន្ទាប់ ដែលជាប្រភពនៃចោរកម្មនៅភ្នំពេញនោះ។ សម្រាប់លោក ឃួង ស្រេង ជាមន្រ្តីរាជការ ត្រូវតែដាក់ខ្លួនដើម្បីបម្រើរាស្រ្ត។ ហើយធ្វើជាមន្រ្តីរាជការបម្រើរាស្រ្ត ត្រូវរកឲ្យឃើញថា តើអ្វីដែលប្រជាពលរដ្ឋត្រូវការ។...more10minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.