Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 15, 2017លោក ជុន ច័ន្ទបុត្រ៖ គេថាអាស៊ីសេរីជំពាក់ពន្ធរដ្ឋ តែមិនព្រមប្រាប់ថាជំពាក់ប៉ុន្មានទេ! - 15/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនាថ្ងៃនេះគឺលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ជុន ច័ន្ទបុត្រ ......more14minPlay
September 14, 2017លោក សំ សុគង់៖ មានភស្ដុតាងគ្រប់គ្រាន់ដើម្បីស្នើតុលាការទម្លាក់បទចោទ លោក កឹម សុខា - 14/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះគឺ លោក សំ សុគង់ មេធាវីមួយរូប ក្នុងចំណោមមេធាវី៧រូបរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ ជុំវិញសំណុំរឿងលោក កឹម សុខា លោកមេធាវី សំ សុគង់ អះអាងថា មានភស្ដុតាងគ្រប់គ្រាន់ដើម្បីស្នើឲ្យតុលាការទម្លាក់បទចោទ និងផ្ដល់ឲ្យកូនក្ដីរបស់លោកអាចស្ថិតនៅក្រៅឃុំបណ្ដោះអាសន្នបាន។ បើតាមលោក សំ សុគង់ ក្រុមមេធាវីក៏គ្រោងនឹងស្នើតុលាការស៊ើបអង្កេតបន្ថែម ដើម្បីបង្ហាញភាពស្អាតស្អំរបស់លោក កឹម សុខា ផងដែរ។...more13minPlay
September 13, 2017លោកសុខ ឥសាន៖ អាមេរិកបញ្ជាក់ឲ្យច្បាស់មកថា មិនបាននៅពីក្រោយខ្នង កឹម សុខា - 13/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះគឺ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន។ ជុំវិញការលើកឡើងរបស់លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុ លោក សុខ ឥសាន ថាបើមិនចង់ឲ្យកម្ពុជាទាញអាមេរិកភ្ជាប់ជាមួយករណីលោក កឹម សុខា ទេ អាមេរិកបង្ហាញពីភាពស្អាតស្អំរបស់ខ្លួនមកថា ស្ថិតនៅពីក្រោយខ្នងលោក កឹម សុខា មែនឬអត់? លោកកឹម សុខា ដែលរដ្ឋាភិបាលចោទថា ទទួលបានការបណ្ដុះបណ្ដាលពីអាមេរិកដើម្បីផ្ដួលរលំរបបដឹកនាំបច្ចុប្បន្ន។...more12minPlay
September 12, 2017លោកឈាង វណ្ណារិទ្ធិ៖ ជាប្រទេសតូច កម្ពុជាត្រូវប្រកាន់គោលនយោបាយអព្យាក្រឹត - 12/09/2017លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងតែធ្វើដំណើរទស្សនកិច្ចនៅប្រទេសចិន។ ឆ្លៀតក្នុងឱកាសនេះ សឿង ភារៈ បានជួបសម្ភាស លោកឈាង វណ្ណារិទ្ធិ ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព និងជាអ្នកសា្រវជ្រាវអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីសាកល្បងសិក្សាពីទំនាក់ទំនងរវាងចិន និងកម្ពុជា។ ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចិនបង្ហាញជំហរគាំទ្រកម្ពុជាលើគ្រប់វិស័យ បើទោះបីជាប្រទេសមួយចំនួនសម្ដែងក្ដីព្រួយបារម្ភក៏ដោយ។...more4minPlay
September 11, 2017លោកស្រី មួរ សុខហួរ៖ សង្គ្រោះជាតិមិនការពារបុគ្គលលោក កឹម សុខា តែការពារអភ័យឯកសិទ្ធិសភា - 11/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មួរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ កាលពីព្រឹកថ្ងៃទី ១១ កញ្ញា ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ១៧រូប ដែលមានទាំងសមាជិកព្រឹទ្ធសភាផង បានធ្វើដំណើរទៅកាន់ពន្ធនាគារ (ម3) ត្រពាំងផ្លុង ដើម្បីសួរសុខទុក្ខលោក កឹម សុខា ប៉ុន្តែត្រូវបានរារាំងដោយអាជ្ញាធរកម្ពុជា។ យ៉ាងណាក្តី ក្រុមសមាជិកសភាគណបក្សប្រឆាំងដឹកនាំដោយលោកស្រី មួរ សុខហួរ បានធ្វើសន្និសីទកាសែតខ្លីមួយដោយបានបញ្ជាក់ជំហរថា លោក កឹម សុខា នៅតែជាប្រធានគណបក្ស ហើយថា គណបក្សនេះ នឹងមិនចូលរួមការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ទេ បើការបោះឆ្នោតជាតិមិនប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសបើមិនមានការដោះលែងលោក កឹម សុខា។...more14minPlay
September 10, 2017លោកសន ជ័យ៖ជាប់និទ្ទេសA ៤២៤នាក់ បង្ហាញថាសិស្សានុសិស្សកាន់តែខំប្រឹងរៀនសូត្រជាងមុន - 10/09/2017លទ្ធផលប្រឡងបាក់ឌុបនៅក្នុងឆ្នាំ២០១៧ នេះ ត្រូវបានក្រសួងអប់រំប្រកាសឲ្យដឹងហើយនៅរសៀលនេះ សម្រាប់ក្រុងភ្នំពេញ និងខេត្តកណ្តាល។ ចំណែកឯខេត្តដទៃទៀតនៅទូប្រទេស នឹងប្រកាសនៅថ្ងៃទី១១ កញ្ញា ស្អែកនេះ។ អ្វីជាកត់សម្គាល់ បាក់ឌុបនៅឆ្នាំនេះ មានសិស្សចំនួន៤២៤នាក់ បានជាប់និទ្ទេសA ជាចំនួនមួយមានកើនឡើងជាងឆ្នាំមុន។ លោកសន ជ័យ នាយកប្រតិបត្តិគណនេយ្យភាពសង្គមកម្ពុជា ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានលើកឡើងថា ចំនួនសិស្សជាប់និទ្ទេស A ច្រើនបែបនេះ គឺបានបង្ហាញថា សិស្សនុសិស្សកម្ពុជាបានខិតខំរៀនសូត្រជាងមុន។ តទៅនេះ សូមស្ដាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និងលោកសន ជ័យ៖...more10minPlay
September 09, 2017យុវជននឹងចាប់អារម្មណ៍សិក្សាអំពីរបបខ្មែរក្រហមតាមរយៈគេហទំព័រថ្មីរបស់ DC-Cam - 09/09/2017ប្រធានគម្រោងស្ដីពីការសិក្សាអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ផេង ពង្សរ៉ាស៊ី បានបញ្ជាក់ថា យុវជនកម្ពុជាអាចកាន់តែមានភាពងាយស្រួលក្នុងការសិក្សាអំពីរបបខ្មែរក្រហម។ លោកបន្ដថា អ្នកសិក្សាទាំងឡាយគ្រាន់តែចូលទៅកាន់គេហទំព័រ www.khmerrougehistory.org ដែលជាគេហទំព័រថ្មីរបស់ DC-Cam។ ប្រធានគម្រោងរូបនេះ បញ្ជាក់ថា ឯកសារ រូបថត និងវីឌីអូ ទាក់ទងរបបខ្មែរក្រហមយ៉ាងច្រើន ត្រូវបានតម្កល់នៅក្នុងគេហទំព័រថ្មីនេះ។...more12minPlay
September 08, 2017លោក ហង្ស ពុទ្ធា៖ ការថយចុះចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅ៧ថ្ងៃដំបូង មិនមែនមានន័យថា ចំនួនសរុបថយចុះនោះទេ - 08/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ ឆ្លើយតបនឹងសំណួររបស់ RFI លោក ហង្ស ពុទ្ធា បានទទួលស្គាល់ពីការថយចុះនៃចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មី គិតត្រឹមរយៈពេល៧ថ្ងៃមកនេះ។ ប៉ុន្តែលោកបានលើកឡើងថា ការបានថយចុះមិនមែនមានន័យថា ចំនួនសរុបនៃអ្នកទៅចុះឈ្មោះបោះឆ្នោតថយចុះនោះទេ បើធៀបនឹងចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១។ សូមបញ្ជាក់ថា គិតត្រឹមរយៈពេល៧ថ្ងៃមកនេះ មានប្រជាពលរដ្ឋប្រមាណ៤ម៉ឺន៣ពាន់នាក់ ស្មើនឹង២.៦៧% ប៉ុណ្ណោះ ដែលបានចេញទៅចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះថ្មីក្នុងចំនួនប៉ាន់ស្មាន ១លាន៤សែននាក់។ យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា បានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះ ចាប់ពីថ្ងៃទី ១កញ្ញា រហូតដល់ថ្ងៃទី ០៩ វិច្ឆិកាខាងមុខ។...more11minPlay
September 07, 2017លោក ហុង លីម៖ បាតុកម្មក្រៅប្រទេសនឹងមានឥទ្ធិពលលើរដ្ឋាភិបាល - 07/09/2017ថ្លែងក្នុងនាមជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់មិញនេះ លោក ហុង លីម តំណាងរាស្ត្រខ្មែរប្រចាំនៅអូស្រ្តាលីជឿជាក់ថា បាតុកម្មនៅក្រៅប្រទេស នឹងមានឥទ្ធិពលមកលើរដ្ឋាភិបាលក្រុងភ្នំពេញតាមរយៈការមើលឃើញពីសហគមន៍អន្តរជាតិ។ សូមបញ្ជាក់ថា លោក ហុង លីម និងពលរដ្ឋខ្មែររស់នៅអូស្ត្រាលីនឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ខាងមុននេះ ដើម្បីទទូចឲ្យរដ្ឋាភិបាលក្រុងភ្នំពេញដោះលែងលោក កឹម សុខា។ សូមស្ដាប់បទសម្ភាសរវាង អេង គីមហុង និងលោក ហុង លីម ដូចតទៅ...more13minPlay
September 06, 2017លោក សុខ ឥសាន ៖ « ប្រតិកម្មរបស់ប្រទេសនិងអង្គការអន្តរជាតិនានាគ្រាន់ តែជាសិទ្ធបញ្ចេញមតិតែ ប៉ុណ្ណោះ » - 06/09/2017បន្ទាប់ពីមានការចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ខែកញ្ញា ដោយមានការចោទថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ប្រទេសលោកខាងលិចក៏ដូចជាអង្គការអន្តរជាតិមួយចំនួនបានបញ្ចេញប្រតិកម្មព្រោងព្រាធ ខ្លះសម្តែងការសោកស្តាយ ហើយខ្លះទៀតទាមទារឲ្យមានការដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ។ ក៏ប៉ុន្តែលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងប្រាប់វិទ្យុបារាំង RFI ថា ប្រតិកម្មរបស់ប្រទេសនិងអង្គការអន្តរជាតិទាំងនោះ មិនមានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននោះទេ។...more13minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.