Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
September 25, 2017លោក សុន ឆ័យ៖ សង្គ្រោះជាតិបន្តការតស៊ូមតិដោយអហិង្សា ដើម្បីទាមទារដោះលែងលោក កឹម សុខា - 25/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី ២៥ កញ្ញានេះ បានចាប់ផ្តើមបើកយុទ្ធនាការលើកបដានៅទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់និងឥតលក្ខ័ណ្ឌ។ បើតាមលោក សុន ឆ័យ នេះគឺជាការតស៊ូមតិដោយអហិង្សានិងសន្តិវិធី ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សមកវិញ។ ទន្ទឹមគ្នានេះ លោក សុន ឆ័យ បានលើកឡើងថា ជំហររបស់គណបក្សសង្គ្រោះជាតិ នៅតែចង់ឲ្យមានការចរចារ ជាមួយគណបក្សកាន់អំណាច ដើម្បីឈានទៅបញ្ចប់ភាពតឹងតឹងនៅពេលនេះ។ ទាក់ទងនឹងព្រឹត្តិការណ៍នៅថ្ងៃស្អែកនេះវិញ លោក សុន ឆ័យ បានអះអាងថា ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង នឹងទៅចូលរួមស្តាប់សេចក្តីសម្រេចរបស់តុលាការសាលាឧទ្ធរណ៍ លើករណីរបស់លោក កឹម សុខា បើទោះបីជាមិនមានវត្តមានរបស់លោក កឹម សុខា ក្តី។...more12minPlay
September 24, 2017លោក អាត់ ធន់ ៖ ក្រុមសហជីពកំណត់ប្រាក់ខែគោល ១៧៦. ២៥ ដុល្លារ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំត្រីភាគី - 24/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ នៅក្នុងពេលរសៀលថ្ងៃអាទិត្យទី ២៤ កញ្ញា នេះ ក្រុមសហជីពបានឯកភាពគ្នាកំណត់យកប្រាក់ខែគោលអប្បបរមាចំនួន ១៧៦.២៥ ដុល្លារ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំត្រីភាគី ចាប់ពីថ្ងៃទី២៥ កញ្ញា ស្អែកនេះតទៅ។ កិច្ចប្រជុំក្រុមការងារត្រីភាគីរួមមាន សហជីព និយោជក និងភាគីរដ្ឋាភិបាល នឹងជួបប្រជុំគ្នាដើម្បីដាក់រូបមន្តប្រាក់ខែគោលរៀងៗខ្លួន ក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើងសម្រាប់កម្មករកាត់ដេរនៅឆ្នាំ២០១៨ខាងមុខ។...more12minPlay
September 23, 2017លោកញ៉េប ប៊ុនជិន៖គណបក្សហ្វ៊ុនស៊ិនប៉ិចអាចនឹងចំណាយ១០ម៉ឺនដុល្លារដើម្បីដករូបសម្តេចក្រុមព្រះចេញ - 23/09/2017នៅព្រឹកមិញនេះ គណបក្សហ្វ៊ុនស៊ិនប៉ិចបានធ្វើសមាជវិសាមញ្ញ ដើម្បីផ្លាស់ប្តូររូបសញ្ញាសម្គាល់គណបក្សជាថ្មីឲ្យស្របនឹងច្បាប់ស្តីពីគណបក្សនយោបាយ។ ទម្រង់នៃរូបសញ្ញាគណបក្សរាជានិយមមួយនេះ ត្រូវបានរក្សាទុកដដែលដោយគ្រាន់តែដករូបសម្តេចក្រុមព្រះដែលជាប្រធានគណបក្សចេញតែប៉ុណ្ណោះ។ ចំពោះការដករូបសម្តេចក្រុមព្រះចេញនេះ លោកញ៉េប ប៊ុនជិន ដែលជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានបញ្ជាក់ថា គណបក្សអាចនឹងចំណាយថវិកាប្រមាណជា១០ម៉ឺនដុល្លារអាមេរិក ដើម្បីធ្វើឲ្យបានរួចរាល់នៅទូទាំងប្រទេស។...more12minPlay
September 22, 2017លោក លី សែ ៖«ការលក់ប័ណ្ណចូលទស្សនាអង្គរតាមប្រព័ន្ធទូទាត់ Credit Card មានតម្លាភាពនិងគណនេយ្យភាពត្រឹមត្រូវ» - 22/09/2017ភ្ញៀវទេសចរបរទេស ប្រមាណជា១៣ភាគរយ បានទិញប័ណ្ណចូលទស្សនាអង្គរតាមប្រព័ន្ធ Credit Card ចាប់តាំងពីមានការដាក់សេវានេះឲ្យដំណើរការកាលពីដើមខែសីហាកន្លងទៅ។ លោក លី សែ នាយកប្រតិបត្តិគ្រឹះស្ថានអង្គរបានឲ្យដឹងថា ការលក់ប័ណ្ណចូលទស្សនាអង្គរតាមរយៈសេវាថ្មីនេះ បង្កើតភាពងាយស្រួលនិងមានការគាំទ្រជាទូទៅពីសំណាក់ទេសចរ គ្រាន់តែការផ្សព្វផ្សាយនៅមានកំរិតនៅឡើយ។ ដោយឡែកការលក់ប័ណ្ណចូលទស្សនាអង្គរនេះ នឹងត្រូវធ្វើឡើងដែរតាមប្រព័ន្ធអនឡាញ ហើយប្រព័ន្ធនេះនឹងដំណើរការចាប់ពីដើមឆ្នាំ២០១៨តទៅ។...more12minPlay
September 21, 2017លោក គៀត ច័ន្ទថារិទ្ធ៖ ករណីបង្កៃគ្រាប់បែកនៅមន្ទីរពេទ្យជោរ៉ៃ មិនមែនជាការប៉ុនប៉ងបំផ្ទុះភេរវកម្ម - 21/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងជាអ្នកនាំពាក្យ។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ RFI លោកនាយឧត្តមសេនីយ៍បានពន្យល់ពីករណីបង្កៃគ្រាប់បែកនៅក្នុងមន្ទីរពេទ្យជោរ៉ៃ ដែលជាមន្ទីរពេទ្យវៀតណាមប្រចាំនៅក្នុងទីក្រុងភ្នំពេញកាលពីយប់ថ្ងៃទី១៩កញ្ញានោះថា មិនមែនជាករណីប៉ុនប៉ងធ្វើឲ្យផ្ទុះនៅក្នុងមន្ទីរពេទ្យនេះទេ។ បើតាមលោកនាយឧត្តមសេនីយ៍ គ្រាប់បែកទាំងពីរគ្រាប់នោះ ផលិតនៅក្នុងប្រទេសចិន ត្រូវបានជនសង្ស័យលាក់ទុកក្នុងកែបម៉ូតូ ដើម្បីយកទៅឲ្យបងថ្លៃនៅក្នុងខេត្តកំពង់ស្ពឺ។ យ៉ាងណាក្តី ករណីនេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតរកអ្នកពាក់ព័ន្ធបន្ថែមទៀត។ ទាក់ទងករណី ផាវគ្រាប់បែក ដែលកំពុងសម្លាប់ក្មេងនៅក្នុងទីក្រុងភ្នំពេញ, ខេត្តកណ្តាល និងខេត្តបន្ទាយមានជ័យវិញ អាជ្ញាធរបានចេញបញ្ជាឲ្យបិទការនាំចូលពីប្រទេសថៃជាបន្ទាន់។...more11minPlay
September 20, 2017សម្តេចឧត្តមចរិយា ឆឹង ប៊ុនឈា៖« សូមគិតផលប្រយោជន៍ជាតិ សាសនា និងប្រជាជនជាធំបើទោះជាមានការប៉ះទង្គិចគ្នាយ៉ាងណាក៏ដោយ» - 20/09/2017សម្តេចឧត្តមចរិយា ឆឹង ប៊ុនឈា សមាជិកថេរសភាសង្ឃនិងជាអគ្គនាយករងពុទ្ធិកៈសិក្សាគណៈមហានិកាយ បានមានសង្ឃដីការថា ការធ្វើបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះប្រព្រឹត្តទៅបានរលូន ដោយសារទាំងពុទ្ធបរិស័ទនិងព្រះសង្ឃ រួមទាំងសមត្ថកិច្ចផងដែរ មានការរៀបចំបានល្អ។ សម្តេច ឆឹង ប៊ុនឈា មានសង្ឃដីការបញ្ជាក់ថា សន្តិភាពសំខាន់ណាស់ ក្នុងការប្រតិបត្តិបុណ្យទានហើយព្រះអង្គអំពាវនាវឲ្យអ្នកពាក់ព័ន្ធថែរក្សាវាឲ្យបាន និងមានសាមគ្គីធម៌រវាងគ្នា បើទោះណាជាមានការខ្វែងគំនិតគ្នារវាងខ្មែរយ៉ាងណាក៏ដោយ។...more11minPlay
September 19, 2017លោករុន រ័ត្នវាសនា៖ ករណីដឹកលើសកំណត់នៅតែបន្តកើតមាន តែថយចុះធៀបនឹងឆ្នាំមុន - 19/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីថ្ងៃទី១៩ ខែកញ្ញានេះ គឺ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។ ......more10minPlay
September 18, 2017លោក ហង់ ជួនណារ៉ុន៖ ក្រសួងអប់រំគ្រោងបង្កើតនាយកដ្ឋានថ្មីមួយ ដើម្បីពង្រឹងការប្រលងបាក់ឌុបឆ្នាំក្រោយ - 18/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លើយតបនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិ លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា ក្រោមនយោបាយកំណែរទម្រង់លើវិស័យអប់រំ ក្រសួងគ្រោងនឹងដាក់ឲ្យសាកល្បងចំពោះការផ្លាស់ប្តូរម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូនៅថ្នាក់បឋមសិក្សាពីបង្រៀនមួយពេលទៅជាបង្រៀនពេញមួយថ្ងៃវិញ។ ការសាកល្បងជំហានដំបូង នឹងធ្វើឡើងនៅសាលាបឋមសិក្សាចំនួន៣ នៅក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ដោយបន្ថែមប្រាក់ខែដល់គ្រូបង្រៀនប្រមាណជា៦០%។ ការណ៍នេះ គឺដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ថា សិស្សថ្នាក់ទី៦ប្រមាណជា៣០ទៅ៤០% មិនទាន់ចេះអានភាសាខ្មែរ។ ដោយឡែកលើលទ្ធផលនៃការប្រលងបាក់ឌុបថ្មីៗនេះវិញ លោក ហង់ ជួនណារ៉ុន បានសាទរចំពោះសិស្សដែលប្រលងជាប់បាននិទ្ទេស A កាន់តែកើនឡើងពីឆ្នាំទៅមួយឆ្នាំ។ ហើយដើម្បីរក្សានិរន្តរភាពនេះ ក្រសួងគ្រោងនឹងស្នើបង្កើតនាយកដ្ឋានប្រលងដាច់ដោយឡែកមួយ ដើម្បីពង្រឹងការប្រលងបាក់ឌុបនៅឆ្នាំក្រោយ។...more13minPlay
September 17, 2017លោក អាត់ ធន់ ៖ ការចរចាប្រាក់ខែ នឹងទាមទារឲ្យបញ្ចុះតម្លៃទឹកនិងភ្លើងនៅទូទាំងប្រទេស - 17/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ នៅថ្ងៃទី២៥ខែកញ្ញាខាងមុននេះ ក្រុមការងារត្រីភាគីរួមមាន សហជីព និយោជក់ និងភាគីរដ្ឋាភិបាល នឹងជួបជជែកគ្នាដើម្បីដាក់រូបមន្តប្រាក់ខែគោលរៀងៗខ្លួន ក្នុងការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៨។ បើតាម លោក អាត់ ធន់ ការជជែកបញ្ហាប្រាក់ខែកម្មករនៅឆ្នាំនេះ នឹងទាមទារឲ្យបញ្ចុះតម្លៃទឹក និងភ្លើងនៅទូទាំងប្រទេស។...more18minPlay
September 16, 2017លោកអ៊ុក ហៃសិលា៖ពលរដ្ឋត្រូវប្តឹងសមត្ថកិច្ចភ្លាមៗដើម្បីទប់ស្កាត់ទាន់ពេល បើមានករណីទារប្រាក់តាមអ៊ីនធើណែត - 16/09/2017ថ្ងៃនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍បានចុះឃាត់ខ្លួនជនជាតិចិន៥០នាក់បន្ថែមទៀតដែលពាក់ព័ន្ធករណីបោកលុយតាមទូរស័ព្ទ និងចាប់ជំរិតតាមប្រព័ន្ធInternet។ នេះមិនមែនជាលើកទី១ សម្រាប់អាជ្ញាធរខ្មែរព្រោះថាកន្លងមកអាជ្ញាធរធ្លាប់បានឃាត់ខ្លួននិងបញ្ជូនជនជាតិចិនជាច្រើននាក់ទៅកាត់ទោសនៅក្នុងប្រទេសកំណើតវិញ។ ថ្វីបើករណីចាប់ជំរិតបែបនេះ មិនទាន់កើតមានទូលំទូលាយលើជនជាតិខ្មែរក៏ដោយ ក៏ប៉ុន្តែលោកអ៊ុក ហៃសិលា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានលើកទឹកចិត្តដល់ពលរដ្ឋទាំងអស់ដែលជួបប្រទះការចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណែតឲ្យប្តឹងមកសមត្ថកិច្ចភ្លាមៗ ដើម្បីអាចបង្ក្រាបបានទាន់ពេលវេលា។ តទៅនេះ សូមស្តាប់បទសម្ភាសន៍រវាងវណ្ណ សុគន្ធា និង លោកអ៊ុក ហៃសីឡា៖...more9minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.