Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 15, 2017លោកស្រីសូ ភីណា៖ មហោស្រពអក្សរសិល្បិ៍ខ្មែរ នឹងបង្កើនឱកាសដល់អ្នកនិពន្ធ និងអ្នកបោះពុម្ពក្នុងការទំនាក់ទំនងគ្នា និងការស្វែងរកទីផ្សារ - 15/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺលោកស្រីសូ ភីណា ជាស្ថាបនិក និងជាប្រធានក្រុមរៀបចំមហោស្រពអក្សរសិល្បិ៍ខ្មែរ។ ......more13minPlay
October 14, 2017លោក ម៉ឺន រតនា៖ កំដៅនយោបាយ ជះឥទ្ធិពលដល់ការធ្វើសកម្មភាពរបស់សហគមន៍មូលដ្ឋាន - 14/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ម៉ឺន រតនា ប្រធានគម្រោងនៃអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ។ អង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) កាលពីថ្ងៃទី ១៤ តុលាបានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី បច្ចេកទេសចញ្ជឹមមាន់ដល់សហគមន៍ចំនួន ២៥ នាក់ ស្ថិតនៅឃុំអំពិលស្រុករមាសហែក ខេត្តស្វាយរៀង ប៉ុន្តែត្រូវបានអាជ្ញាធរហាមឃាត់។ មូលហេតុដោយសារតែសមាគមនេះ មិនបានសុំការអនុញ្ញាតិពីអាជ្ញាធរជាមុន និងធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។ ប៉ុន្តែលោក ម៉ឺន រតនា បានកត់សំគាល់ថា កំដៅនយោបាយ កំពុងជះឥទ្ធិពលដល់សេរីភាពនៃការជួបប្រជុំ និងសេរីភាពរបស់សមាគមនៅក្នុងប្រទេសកម្ពុជា ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិនោះ កំពុងតែរួមតូចទៅ។...more12minPlay
October 13, 2017លោក វ៉ាត់ ចំរើន៖«ទូរទស្សន៍កីឡាមានគោលដៅ២គឺជួយដល់ជំនាញបច្ចេកទេស និងរកកំរៃតាមរយៈនៃការប្រកួត» - 13/10/2017គណៈកម្មការជាតិអូឡាំពិកកម្ពុជា គ្រោងនឹងបង្កើតទូរទស្សន៍កីឡាជាលើកដំបូង ដើម្បីត្រៀមធ្វើការផ្សព្វផ្សាយពីសកម្មភាពកីឡាកម្ពុជានិងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការគណៈកម្មការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការបង្កើតទូរទស្សន៍កីឡានេះឡើង មានសារៈសំខាន់ណាស់ ក្នុងការជួយបង្កើនសមត្ថភាពកីឡាករ កីឡាការិនីខ្មែរផង និងជួយឲ្យកម្ពុជាមានវិស័យសោធទស្សន៍ផ្នែកកីឡាផង ក្នុងនាមជាសមាជិកកីឡាអូឡាំពិកអន្តរជាតិ។...more13minPlay
October 12, 2017លោក សុខ ឥសាន៖ សំណើវិសោធនកម្មច្បាប់ថ្មី មិនមែនជាការកាត់ក្បាលតម្រូវមួកទេ - 12/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបនឹងការរិះគន់ជុំវិញសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន ដែលឈានទៅបែងចែកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយផ្សេងៗនោះ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគ្រាន់តែបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាឲ្យមានការគោរពនីតិរដ្ឋនៅកម្ពុជាប៉ុណ្ណោះ។ លោកបានច្រានចោលថា សំណើវិសោធនកម្មច្បាប់ថ្មីទាំងបួន ដែលកំពុងស្ថិតនៅក្នុងដៃគណៈកម្មការជំនាញផ្នែកនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាសិក្សានេះ មិនមែនជាការកាត់ក្បាលតម្រូវមួកនោះទេ។...more13minPlay
October 11, 2017លោក កែវ វណ្ណថន៖ ចំណាត់ការលើជនអន្តោប្រវេសន៍ ធ្វើឡើងដោយគ្មានការរើសអើង - 11/10/2017រដ្ឋាភិបាលវៀតណាម កាលពីថ្ងៃអង្គារ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធានាសិទ្ធិស្របច្បាប់ដល់ជនអន្តោប្រវេសន៍របស់ខ្លួនដែលកំពុងរស់នៅលើទឹកដីខ្មែរ។ ប្រតិកម្មនេះ ធ្វើឡើងជាការឆ្លើយតបទៅនឹងចំណាត់ការរបស់កម្ពុជា ដែលប្រកាសដកហូតឯកសារមិនស្របច្បាប់ពីជនបរទេសចំនួន៧ម៉ឺននាក់ ដែលភាគច្រើនជាជនជាតិវៀតណាម។ យ៉ាងណាក៏ដោយ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្ដរជាតិ RFI អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លោក កែវ វណ្ណថន អះអាងថា ចំណាត់ទៅលើជនអន្តោប្រវេសន៍គឺធ្វើឡើងដោយគោរពសិទ្ធិមនុស្ស និងគ្មានការរើសអើងឡើយ។...more8minPlay
October 10, 2017លោកហង្ស ពុទ្ធា៖ ប្រជាពលរដ្ឋនឹងទៅចុះឈ្មោះច្រើន នៅថ្ងៃបញ្ចប់ - 10/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះ គឺលោកហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ លោកហង្ស ពុទ្ធា បានឆ្លើយតបនឹងការលើកឡើង ......more13minPlay
October 09, 2017លោក ស៊ឹង សែនករុណា៖«តាមរយៈតម្លៃពានរង្វាន់សិទ្ធិមនុស្សនាពេលនេះ គួរតែមានការទំលាក់បទចោទទាំងស្រុងទៅលើអ្នកទាំង៥» - 09/10/2017កូនស្រីសកម្មជនការពារសិទ្ធិមនុស្សនៃសមាគមអាដហុក ចំនួន២រូបបានទៅដល់ទីក្រុង ហ្សឺណែវ ប្រទេសស្វីសហើយ ដើម្បីចូលរួមការប្រកាសលទ្ធផលចុងក្រោយនៃការផ្តល់ពានរង្វាន់សិទ្ធិមនុស្សអន្តរជាតិ Martin Ennals Award ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារស្អែក។ អ្នកទាំងពីរតំណាងឲ្យមន្ត្រីទាំង៥រូប ដែលនឹងប្រជែងជាមួយបេក្ខជនសិទ្ធិមនុស្សមកពីអេហ្សីពនិងអែលសាវ៉ាដ័រ។ លោក ស៊ឹង សែនករុណា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ថ្លែងថាសកម្មជនទាំង៤រូប និងអគ្គលេខាធិការរង គ.ជ.ប ១រូប នឹងអវត្តមាននៅក្នុងពិធីនេះ ដោយសារពួកគេត្រូវបានហាមឃាត់ដោយតុលាការក្នុងការចាកចេញទៅក្រៅប្រទេស។...more12minPlay
October 08, 2017លោក ប៉ាវ ស៊ីណា៖ តំណាងសហជីពនឹងដាក់លិខិតទៅកាន់បណ្តាប្រទេសបញ្ជាទិញផលិតផលកម្ពុជា ឲ្យបង្កើនការបញ្ជាទិញ នាពេលឆាប់ៗនេះ - 08/10/2017ក្រោយពីការឯកភាពដំឡើងប្រាក់ឈ្នួលអប្បបរមា របស់កម្មករ កម្មការិនី នៃវិស័យវាយនភ័ណ្ឌ កាត់ដេរ និងផលិតស្បែកជើង រហូតដល់ ១៧០ ដុល្លារ។ តំណាងសហជីពកម្ពុជា ......more14minPlay
October 07, 2017លោក សំ វិទូ៖ ពលរដ្ឋគួរងាកមកដាំបន្លែជាលក្ខណៈគ្រួសារទើបបន្ថយការបរិភោគបន្លែគីមីបាន - 07/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក សំ វិទូ ប្រធានអង្គការ សេដាក។ អង្គការសេដាកគឺស្ថាប័នមួយធ្វើការងារពាក់ព័ន្ធកសិកម្ម។ ជុំវិញការលើក ឡើងរបស់ប្រមុខរដ្ឋាភិបាលដែលជម្រុញពលរដ្ឋឲ្យ ពហិកាបរិភោគបន្លែគីមីនោះលោក សំ វិទូ ថានេះជារឿងមួយមិនអាចទៅរួចទេ។ ប៉ុន្តែជម្រើសល្អ ពលរដ្ឋគួរតែផ្លាស់ប្ដូរ ទម្លាប់នៃការបរិភោគ និងបង្កើតទម្លាប់ដាំដុះជាលក្ខណៈគ្រួសារ ទើបជាកត្តាសំខាន់ក្នុងការបន្ថយការបរិភោគបន្លែគីមី បាន។...more13minPlay
October 06, 2017បណ្ឌិត មាស នី៖«បើតុលាការទទួលពាក្យបណ្តឹងជាសញ្ញា កាន់តែច្បាស់នៃការរំលាយបក្សសង្គ្រោះជាតិ» - 06/10/2017យោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលប្តឹងទៅកាន់ក្រសួងមហាផ្ទៃនៅថ្ងៃនេះ ក្រសួងមហាផ្ទៃបានសម្រេចប្តឹងទៅតុលាការកំពូលដើម្បីរំលាយគណបក្សសង្គ្រោះជាតិ។ លោកបណ្ឌិតមាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គមថ្លែងប្រាប់វិទ្យុRFI ថាលោកមានជំនឿថាបើតុលាការចាត់ការនោះ រដ្ឋាភិបាលនឹងត្រូវឈ្នះក្តីដោយស្វ័យប្រវត្តិ។ ដោយឡែក លោក មាស នី បញ្ជាក់ថាភាពស្របច្បាប់របស់រដ្ឋាភិបាលនឹងត្រូវមានការចោទសួរ ប្រសិនបើការបោះឆ្នោតមួយមិនមានការចូលរួមដោយស្មើភាព។...more11minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.