Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 26, 2017សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ៖ «ជំហររបស់ហ្វុនស៊ីនប៉ិច នៅដដែលគឺទទួលយកអាសនៈដែលគេផ្តល់ឲ្យ» - 26/10/2017ប្រធានគណបក្សហ្វុនស៊ីនប៉ិច សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បានមានបន្ទូលថា គណបក្សហ្វុនស៊ីនប៉ិចនឹងទទួលយកអាសនៈរដ្ឋសភា ដែលបានមកពីការបែងចែកដោយច្បាប់ ប្រសិនបើគណបក្សសង្គ្រោះជាតិត្រូវគេរំលាយ។ ប្រធានគណបក្សរាជានិយមអង្គនេះ បញ្ជាក់ថាព្រះអង្គទទួលយកដោយសារគេផ្តល់ឲ្យ ក៏ប៉ុន្តែព្រះអង្គបដិសេធ ការប្តឹងផ្តល់របស់ហ្វុនស៊ីនប៉ិច ស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ គឺមិនមែនដើម្បីអាសនៈសភានោះទេ។...more12minPlay
October 24, 2017លោក ផៃ ស៊ីផាន៖ កម្ពុជានៅតែឈរពើងទ្រូង នៅចំពោះមុខប្រតិកម្មពីសហគមន៍អន្តរជាតិ - 24/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី។ ឆ្លើយតបទៅនឹងការដាក់ឱសានវាទរបស់សមាជិកព្រឹទ្ធសភាអាមេរិក លោក ថេត ហ្គ្រូស (Ted cruz) ដែលបានអំពាវនាវឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យបានមុនថ្ងៃទី ០៩ វិច្ឆិកាខាងមុខនេះ លោក ផៃ ស៊ីផាន បានលើកឡើងថា គឺជាការយល់ច្រឡំរបស់សមាជិកព្រឹទ្ធសភាអាមេរិក។ ការយល់ច្រឡំនៅត្រង់ថា កម្ពុជាមិនមែនស្ថិតនៅក្រោមអាណានិគមនិយមរបស់អាមេរិកនោះទេ ហើយអាមេរិកក៏មិនអាចមកបង្គាប់បញ្ជារលើរដ្ឋាភិបាលកម្ពុជាបាននោះដែរ។ លោកផៃ ស៊ីផាន បានលើកឡើងថា កម្ពុជានៅតែឈរពើងទ្រូង នៅចំពោះមុខប្រតិកម្មពីសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព សន្តិសុខជាតិ និងវិបុលភាពរបស់កម្ពុជា។...more15minPlay
October 23, 2017លោក សុខ ឥសាន និងលោក គង់ គាំ បង្ហាញការយល់ឃើញផ្សេងគ្នាចំពោះកិច្ចព្រមព្រៀងក្រុងប៉ារីស - 23/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះ គឺលោក គង់ គាំ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ លោក គង់ គាំ ......more13minPlay
October 22, 2017លោក ហឿន សុភាព៖ ការកាប់ឈើនៅព្រៃឡង់ត្រូវបានបង្វែររូបភាពពីធំមកតូចតែធ្ងន់ធ្ងរដូចគ្នា - 22/10/2017ភ្ញៀវរបស់វិទ្យុបារាំងនៅរាត្រីនេះគឺ លោក ហឿន សុភាព តំណាងសហគមន៍ការពារព្រៃឡង់ មកពីខេត្តកំពង់ធំ។ សហគមន៍ព្រៃឡង់នៅថ្ងៃទី២០ខែតុលា បានចេញផ្សាយរបាយការណ៍ឃ្លាំមើលអំពីការកាប់ព្រៃឈើលើក៦ ដែលមានកម្រាស២០ទំព័រ។ សហគមន៍ការពារព្រៃឡង់បានលើកឡើងថា បទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន។ ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោក ហឿន សុភាព គូសបញ្ជាក់ថា ការកាប់ឈើនៅព្រៃឡង់ត្រូវបានបង្វែររូបភាពពីធំមកតូចតែធ្ងន់ធ្ងរដូចគ្នា។...more10minPlay
October 21, 2017លោកយ៉ន សុភារិទ្ធ៖ ម្ចាស់អាជីវកម្មមិនអាចខ្វះយុទ្ធសាស្រ្តនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយអនឡាញទេ - 21/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះគឺលោកយ៉ន សុភារិទ្ធ ជានាយកគ្រប់គ្រង និងជាស្ថាបនិក BizKhmer និង Elite Biz។ នៅថ្ងៃនេះលោកសុភារិទ្ធ ......more22minPlay
October 20, 2017លោក ហៃ ហ៊ុនឡេង៖ ពិព័រណ៍ការងារនៅឆ្នាំនេះ ផ្ដោតលើផលិតភាពការងារជាសំខាន់ - 20/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនៅយប់នេះគឺ លោក ហៃ ហ៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ។ កម្ពុជា នឹងរៀបចំពិព័រណ៍ការងារលើកទី៧នៅសប្ដាហ៍ក្រោយនេះ ដោយមានក្រុមហ៊ុនចំនួន១២០ចូលរួម។ ក្នុងនោះ លោក ហៃ ហ៊ុនឡេង គូសបញ្ជាក់ថា ពិព័រណ៍ការងារនៅឆ្នាំនេះផ្ដោតលើផលិតភាពការងារជាសំខាន់។...more13minPlay
October 19, 2017លោកសម រង្ស៊ី៖«មានតែប្រជារាស្រ្តទេដែលជាអ្នកកំណត់ជោគវាសនាអ្នកតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ» - 19/10/2017ភ្ញៀវប្រចំាថ្ងៃរបស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ទី១៩ តុលានេះ គឺលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ និងជាប្រធានសមាគមដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកសម រង្ស៊ីនៅតែជឿជាក់ថា គណបក្សសង្រ្គោះជាតិនឹងមិនត្រូវរំលាយទេ និងថា មានតែប្រជារាស្រ្តទេដែលមានសិទ្ធិដកហូត ឬមិនដកហូតអសនៈរបស់គណបក្សសង្រ្គោះជាតិ។...more16minPlay
October 18, 2017លោក ម៉េត មាសភក្តី៖ ស្ពានថ្មីឆ្លងកាត់ទន្លេសាប នឹងបើកការដ្ឋាននៅសប្តាហ៍ក្រោយ - 18/10/2017រដ្ឋាភិបាលនឹងបើកការដ្ឋានសាងសង់ស្ពានថ្មីមួយកន្លែងនៅដើមសប្តាហ៍ក្រោយនេះ។ ស្ពានថ្មីនេះ ត្រូវសង់ នៅខាងជើងស្ពានជ្រោយចង្វារ កាត់ទន្លេសាប ដើម្បីតភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៦។ នៅក្នុងនាទីភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានថ្មីនឹងអាចជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ចេញចូលទីក្រុងភ្នំពេញបានប្រសើរជាងមុន។...more10minPlay
October 17, 2017លោក សួន វិសាល៖ ប្រជាពលរដ្ឋនឹងទទួលអត្ថប្រយោជន៍ច្រើន នៅពេលគណៈមេធាវីបង្កើតការិយាល័យមេធាវីនៅគ្រប់ខេត្ត - 17/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នារាត្រីនេះ គឺលោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា។ លោក សួន វិសាល អះអាងថា ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នឹងមានលទ្ធភាពទទួលបានសេវាប្រឹក្សាផ្នែកច្បាប់ និងមេធាវីដើម្បីតវ៉ារឿងក្តីក្តាំនៅក្នុងតុលាការ តាមរយៈការដាក់ពង្រាយការិយាល័យមេធាវី សម្រាប់ជនក្រីក្រ នៅទូទាំងប្រទេស សូម្បីតែនៅតំបន់ដាច់ស្រយាល។ តាមរយៈយន្តការថ្មីរបស់គណៈមេធាវីកម្ពុជា លោក សួន វិសាល ជឿជាក់ថា នឹងធ្វើឲ្យការដោះស្រាយទំនាស់របស់ពលរដ្ឋ កាន់តែមានល្អប្រសើរឡើង។...more11minPlay
October 16, 2017មេធាវីសំ សុគង់៖លោកកឹម សុខា មិនអាចទទួលយកបានទេចំពោះការធ្វើវិសោធនកម្មច្បាប់ទាំង៤របស់រដ្ឋសភា - 16/10/2017នៅព្រឹកមិញនេះ សមាជិកសភាមកពីគណបក្សកាន់អំណាចបានរួមគ្នាអនុម័តវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងវិសោធនកម្មច្បាប់ចំនួនបីផ្សេងទៀតដើម្បីឲ្យមានការបែងចែកអាសនៈគណបក្សដែលត្រូវរំលាយទៅឲ្យគណបក្សដទៃ។ ចំពោះការធ្វើវិសោធនកម្មច្បាប់ទាំងបួននេះ លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុងមិនពេញចិត្តទាល់តែសោះដោយថា មិនអាចទទួលយកបាននោះទេ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវីសំ សុគង់ នៅក្នុងបទសម្ភាសន៍ជាមួយវណ្ណ សុគន្ធា បន្ទាប់ពីលោកបានទៅជួបលោកកឹម សុខានៅព្រឹកមិញនេះ។...more12minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.