Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.
October 05, 2017លោកស្រី មូរ សុខហួរ៖ “ខ្ញុំមិនអនុញ្ញាតឲ្យគេចាប់ខ្លួន ដើម្បីបំបាត់សំឡេងខ្ញុំឡើយ” - 05/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ។ កាលពីថ្ងៃអង្គារ ទី០៣ តុលា កន្លងទៅ លោកស្រី មូរ សុខហួរ បានសម្រេចចាកចេញពីប្រទេសកម្ពុជាយ៉ាងតក់ក្រហល់ ដោយលើកហេតុផលថា ស្ថានភាពនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គ្រោះថ្នាក់ខ្លាំងណាស់សម្រាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកស្រី មូរ សុខហួរ ពេលនេះ ដែលកំពុងស្ថិតនៅទីកន្លែងមួយដែលមានសុវត្ថិភាពហើយ បានឆ្លៀតផ្តល់បទសម្ភាសន៍ដល់វិទ្យុបារាំងអន្តរជាតិ RFI ថា ការចាកចេញរបស់លោកស្រី គឺដើម្បីគេចចេញពីសេណារីយោ ដែលគេចង់បំបិតមាត់គណបក្សប្រឆាំង នៅមុនការបោះឆ្នោត។ តែយ៉ាងណាក៏ដោយ លោកស្រី មូរ សុខហួរ បានអះអាងថា លោកស្រីមានបំណងចង់វិលត្រលប់វិញ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខ។...more12minPlay
October 04, 2017លោកសេរី កុសល៖«ការចូលរួមរបស់អ្នកជំនាញគ្រាប់បែកអាមេរិក ក្នុងការដោះគ្រាប់បែកគីមីជាកាយវិការមនុស្សធម៌មួយ» - 04/10/2017គ្រាប់បែកគីមី២គ្រាប់ ដែលទំលាក់ពីលើយន្តហោះអាមេរិកនៅចំណុចស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានរកឃើញដោយក្រុមការងាររបស់រដ្ឋាភិបាលនៅថ្ងៃអង្គារនេះ បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល២ថ្ងៃមកនេះ។ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១នៃអាជ្ញាធរមីន កម្ពុជាថ្លែងថា គ្រាប់បែកទី១នឹងត្រូវយកចេញពីដីនៅថ្ងៃស្អែក ដែលមានការចូលរួមពីអ្នកជំនាញការគ្រាប់បែកមកពីសហរដ្ឋអាមេរិក។ លោកសេរី កុសល បញ្ជាក់ថាការរំដោះគ្រាប់បែកគីមីទាំងពីរគ្រាប់ពីក្នុងសាលារៀន និងវត្តអារាមនេះ នឹងត្រូវចំណាយពេល១សប្តាហ៍។...more11minPlay
October 03, 2017លោកមៀច សុផាន់ណា ៖ ដើម្បីលុបបំបាត់ផលិតផលក្លែងក្លាយប្រជាពលរដ្ឋ និងសមត្ថកិច្ច ត្រូវចូលរួមទាំងអស់គ្នា - 03/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅយប់នេះ គឺ លោកមៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ នៅថ្ងៃនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានកម្ទេចចោលគ្រឿងសំអាង៨១តោន ដែលសមត្ថកិច្ចថាជារបស់ក្លែងក្លាយ។ លោកសុផាន់ណា បានប៉ាន់ស្មានថា ការកម្ទេចចោលគ្រឿងសំអាងនៅថ្ងៃនេះ គឺមានទឹកប្រាក់ប្រហែលពី៦លានដុល្លារ ទៅ៧លានដុល្លារអាមេរិក។ លោកមៀច សុផាន់ណាបានលើកឡើងថា ដើម្បីលុបបំបាត់ផលិតផលក្លែងក្លាយប្រជាពលរដ្ឋ និងសមត្ថកិច្ច ត្រូវតែចូលរួមទាំងអស់គ្នាុំ។...more10minPlay
October 02, 2017លោកហ៊ុន ម៉ាណែត៖ ការអនុវត្តន៍ច្បាប់ចំពោះអ្នកនយោបាយដែលល្មើសច្បាប់មិនបានបំផ្លាញ ឬធ្វើឲ្យលទ្ធិប្រជាធិបតេយ្យចុះខ្សោយទេ - 02/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃចន្ទ ទី២ តុលានេះ គឺលោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងជាប្រធានអង្គភាពប្រឆាំងភេរវកម្មរបស់កម្ពុជា។ ឆ្លើយនឹងសំណួររបស់គួច គន្ធារ៉ា លោកហ៊ុន ម៉ាណែតដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសបារាំង និងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបបានបញ្ជាក់ថា ការរៀបចំជំនួបជាមួយប្រជាជនខ្មែរនៅក្រៅប្រទេសមិនមែនជាការលួចលាក់ដើម្បីគេចពីបាតុករទេ និងថា ការរៀបចំរចនាសម្ព័ន្ធបក្សនៅក្រៅប្រទេស ទោះបីជាបក្សណាក៏ដោយក៏មិនមែនជាការបំបែកបំបាក់សហគមន៍ខ្មែរនៅបរទេសដែរ។...more16minPlay
October 01, 2017លោក សាំ ពិសិដ្ឋ៖ ស្ពានបាឡេសាងសង់រួចរាល់ម្ដុំជ្រោយចង្វារនឹងលែងស្ទះទៀតហើយ - 01/10/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងនារាត្រីនេះគឺ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារៈការនិងដឹកជញ្ជូនប្រចាំរាជធានីភ្នំពេញ។ ជុំវិញការស្ទះចរាចរណ៍នៅស្ពានជ្រោយចង្វារនៅថ្ងៃអាទិត្យនេះ លោក សាំ ពិសិដ្ឋ អំពាវឲ្យអ្នកធ្វើដំណើរជិះពង្វាងផ្លូវចំពោះរថយន្តធុនធំ ។ ដោយឡែកអ្នកធ្វើដំណើរអាចឆ្លងកាត់សាឡាងដែល ដំណើរការស្រាប់នៅម្ដុំសណ្ឋាគារសុខាត្រើយម្ខាង។ លោក សាំ ពិសិដ្ឋ គូសបញ្ជាក់ថា នៅពេលដែលស្ពានបាឡេសាងសង់រួចរាល់ នៅ៦ខែខាងមុខទៀតនោះ ម្ដុំជ្រោយចង្វារនឹងលែងស្ទះទៀតហើយ។...more10minPlay
September 30, 2017លោកប្រាក់ សុខុន៖កម្ពុជាត្រូវការអនុវត្តន៍ច្បាប់ដើម្បីបញ្ជៀសភាពអនាធិបតេយ្យ និងការវិលត្រឡប់រឿងអតីតកាល - 30/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនាថ្ងៃសៅរ៍ ទី៣០ កញ្ញានេះ គឺលោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោកប្រាក់ សុខុនបានបញ្ជាក់ថា កម្ពុជាមិនមែនមិនចង់ទទួលយកជនជាតិខ្លួនឯងដែលអាមេរិកចាប់បញ្ជូនមកទេ តែសុំឲ្យមានការកែប្រែលើចំណុចខ្លះនៅក្នុងកិច្ចព្រមព្រៀងដែលមានស្រាប់ចុះហត្ថលេខាកាលពីឆ្នាំ ២០០២រវាងកម្ពុជា និងអាមេរិក។...more15minPlay
September 29, 2017លោក អាត់ ធន៖«ស្ថានភាពនៃការចរចាមានភាពតឹងតែងខ្លាំង ដោយតួលេខនៅតែមានគម្លាតគ្នាខ្លាំង» - 29/09/2017ក្រុមការងារបច្ចេកទេសត្រីភាគីស្តីពីការពិភាក្សាប្រាក់ឈ្នួលអបប្បរមាកម្មករនិយោជិក នៃវិស័យវាយនភ័ណ្ឌ កាត់ដេរនិងដេរស្បែកជើង បានបើកកិច្ចចរចាមួយឈុតទៀតហើយនៅថ្ងៃសុក្រនេះ ដើម្បីស្វែងរកដំណោះស្រាយផ្លូវកណ្តាលមួយកំណត់ច្បាស់លាស់ពីការតម្លើងប្រាក់ឈ្នួលកម្មករកាត់ដេរនៅឆ្នាំ២០១៨ខាងមុខ។ លោក អាត់ ធន ប្រធានសហភាពការងារកម្ពុជាបានថ្លែងថា ការចរចានៅតែមានសភាពតានតឹង ដោយភាគីទាំងពីរនៅតែមានគម្លាតតួលេខឆ្ងាយពីគ្នាច្រើននៅឡើយ។ លោក អាត់ ធន់ បញ្ជាក់ថា ភាគីទាំងអស់នៅមានឱកាសជជែកគ្នា១លើកទៀតមុននឹងឈានទៅសម្រេចតួលេខចុងក្រោយសម្រាប់ឆ្នាំ២០១៨។...more11minPlay
September 28, 2017លោកស្រី ចៅ ស៊ុនកិរិយា៖ ការបាត់បង់លោក វណ្ណ ម៉ូលីវណ្ណ ដូចកម្ពុជាបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃ - 28/09/2017លោកព្រឹទ្ធាចារ្យ វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅវេលាម៉ោង ៩ និង៤៥ នាទី ព្រឹក ថ្ងៃ ទី២៨ ខែកញ្ញានេះ ដោយជរាពាធក្នុងជន្មាយុ៩១ឆ្នាំ។ សពរបស់បិតាស្ថាបនិកស្ថាបត្យកម្មខ្មែររូបនេះ កំពុងតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណី ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ មរណភាពរបស់លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរសោកស្តាយ។ ដោយឡែកលោកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរានិងជាអតីតជំនួយការផ្ទាល់របស់លោកព្រឹទ្ធាចារ្យតាំងពីឆ្នាំ១៩៩៥មកនោះ បានចាត់ទុកមរណភាពរបស់លោកវណ្ណ ម៉ូលីវណ្ណ ទៅនឹងកម្ពុជាបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ តើលោក វណ្ណ ម៉ូលីវណ្ណ ជាមនុស្សដែលមានបុគ្គលិកលក្ខណៈបែបណា?...more12minPlay
September 27, 2017លោកអ៊ុត ឈន៖ លុះត្រាតែមានអ្នកស្នើតាមលក្ខខណ្ឌ ទើបក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយច្បាប់ - 27/09/2017ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅរាត្រីនេះគឺលោកអ៊ុត ឈន អ្នកនាំពាក្យ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិលោកលើកឡើងថា ទោះបីមានតួនាទីបកស្រាយរដ្ឋធម្មនុញ្ញ ឬច្បាប់ក៏ដោយ លុះត្រាតែមានការស្នើត្រឹមត្រូវ ទើបក្រុមប្រឹក្សាធម្មនុញ្ញបកស្រាយបាន មិនមែនចេះតែបកស្រាយច្បាប់តាមការនឹកឃើញនោះទេ។ រហូតមកដល់ពេលនេះ រដ្ឋធម្មនុញ្ញកម្ពុជាបានធ្វើវិសោធនកម្មចំនួន៨ដង លោកអ៊ុត ឈន បញ្ជាក់ថាវិសោធនកម្ម៨ដង វាមិនច្រើនពេកទេ សម្រាប់កម្ពុជា។...more11minPlay
September 26, 2017លោកស្រី Eva Nguyen Binh៖« ចង់ឲ្យសាធារណជនបានឃើញជាប្រវត្តិសាស្ត្រស្ថានទូតបារាំងដែលជាកន្លែងពង្រឹងទំនាក់ទំនងរវាងបារាំងនឹងកម្ពុជា» - 26/09/2017ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃសៅរ៍ទី៣០កញ្ញាខាងមុខនេះ នឹងបើកទ្វារទទួលស្វាគមន៍សាធារណជនចូលទស្សនាដោយសេរីជាលើកទី៣នៅក្នុងក្របខ័ណ្ឌនៃទិវាបេតិកភណ្ឌ។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោកស្រី Eva Nguyen Binh បានប្រាប់វិទ្យុបារាំង RFI ថា ស្ថានទូតបារាំង ដែលមានទីធ្លាបៃតងធំជាងគេនៅភ្នំពេញ ដើមឈើធំៗ ត្រឈឹងត្រឈៃ ស្វាគមន៍ដល់ ពលរដ្ឋខ្មែរកាន់តែច្រើនចូលទស្សនាកន្លែងដ៏ស្រស់ស្អាត ដោយតាមធម្មតាស្ថានទូតបារាំងគឺជាកន្លែងហាមឃាត់មិនអាចចូលទស្សនាសេរីឡើយ។...more14minPlay
FAQs about RFI - ភ្ញៀវប្រចាំសប្តាហ៍:How many episodes does RFI - ភ្ញៀវប្រចាំសប្តាហ៍ have?The podcast currently has 1,215 episodes available.