ការចុះពិនិត្យមើលសកម្មភាពការសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិករបស់សិស្សានុសិស្ស
កំពង់ឆ្នាំង៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចុះពិនិត្យសកម្មភាពសិក្សាពីចម្ងាយរបស់សិស្សានុសិស្សតាមសាលារៀន តាមក្រុម និងខ្នងផ្ទះ នៅក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងដើម្បីធានាបានថាការសិក្សារបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលនៅតែអាចបន្តប្រព្រឹត្តទៅ ទោះបីសាលារៀនត្រូវបានបិទទ្វាជាបណ្ដោះអាសន្ន។
ការចុះពិនិត្យនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អមដំណើរដោយថ្នាក់ដឹកនាំនានានៃក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដម ក៏បានណែនាំអំពីវិធីសាស្ត្រសិក្សាដោយខ្លួនឯង ព្រមទាំងការពារខ្លួនពីជំងឺឆ្លង Covid-19 ទោះជាក្នុងពេលចូលបវេសនកាលថ្មីនាពេលខាងមុខក្ដី៕
២០ ឧសភា ២០២០ | ខេត្តកំពង់ឆ្នាំង
#elearning #DistanceLearning #LearningNeverStops
---
Send in a voice message: https://anchor.fm/moeys/message