បុរសខ្លាំង លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីប្រទេសរុស្ស៊ីបានបើកប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ។
ការវាយប្រហារឈ្លានពានពីរុស្ស៊ីទៅលើអ៊ុយក្រែននេះ ត្រូវបានសហគមន៍អន្តរជាតិបង្ហាញពីក្ដីព្រួយបារម្ភយ៉ាងខ្លាំងអំពីសន្តិសុខ និងសុវត្តិភាពប្រជាជននៅអ៊ុយក្រែនជាខ្លាំង។