ក្នុងឆ្នាំ២០២២នេះ កម្ពុជាដែលដើរតួនាទីជាប្រធានអាស៊ានលើកទីបី ត្រូវមានបន្ទុកជាច្រើនក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានាប្រកបដោយជោគជ័យ និងប្រសិទ្ធភាព។ អ្វីដែលសំខាន់គឺ កម្ពុជាត្រូវមានកាតព្វកិច្ចចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងតំបន់ និងនាំតំបន់អាស៊ីអាគ្នេយ៍ទាំងមូលឱ្យឆ្ពោះទៅរកការរីកចម្រើនប្រកបដោយបរិយាបន្ន សន្តិភាព ស្ថិរភាព និងវិបុលភាព។