AVI Voice on AMS

AVI Voice on AMS

Download on the App Store

AVI Voice on AMS episodes

  • AVIVoice Ep45: តួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩
    បច្ចុប្បន្ននេះ ស្ថាប័នស្រាវជ្រាវ ឬ Think Tank បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់នូវគំនិត និងធាតុចូលសំខាន់ៗដល់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ស្ថាប័នស្រាវជ្រាវកាន់តែចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែងដល់ការស្ដារសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យមានភាពប្រសើរឡើងវិញផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ងួន គីមលី បានបកស្រាយពីគុណតម្លៃរបស់ស្ថាប័នស្រាវជ្រាវ និងលើកឡើងពីតួនាទីចម្បងដែលស្ថាប័នស្រាវជ្រាវទាំងនោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ។
    0 min
  • AVIVoice Ep44: ការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ
    ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់អំពីយន្តការ និងគោលការណ៏សំខាន់ៗដែលជាមូលដ្ឋានគ្រិះសម្រាប់ការផ្សះផ្សាសន្តិភាពនៅឧបទ្វីបកូរ៉េ និងលើកឡើងអំពីបទពិសោធន៍មេរៀនទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជាក្នុងការកសាងសន្តិភាពនៅក្រោយសង្រ្គាម
    0 min
  • AVIVoice Ep43: ភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩
    បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានក្លាយជាតំបន់ស្នូលនៃសេដ្ឋកិច្ចពិភពលោក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចជាច្រើន ហើយក៏ត្រូវបានគេឲ្យតម្លៃថា ជាតំបន់ដែលមានទម្ងន់ភូមិសាស្រ្តសេដ្ឋកិច្ចផងដែរ
    0 min
  • AVIVoice Ep42: វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់
    កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគំនិតផ្ដួចផ្ដើមវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។
    0 min
  • AVIVoice Ep41: កង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា
    វត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជា បន្ទះឈីប ជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាដែលមិនអាចខ្វះបាន ហើយវាក៏ជះឥទ្ធិពលទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ ...
    0 min
  • AVI Voice Ep40: ការប្រែប្រួលអាកាសធាតុ និងឥណទានកាបូន
    ការប្រែប្រួលអាកាសធាតុបាននឹងកំពុងតែធ្វើឲ្យប៉ះពាល់ដល់គ្រប់ប្រទេសនៅលើពិភពលោក និងរំខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ម៉្យាងវិញទៀត ការបំភាយឧស្ម័នផ្ទះកញ្ចក់បាននឹងកំពុងបន្តតាមរយៈសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច ស្របពេលដែលប្រទេសនៅលើពិភពលោកកំពុងតែជម្រុញនូវការអភិវឌ្ឍរបស់ខ្លួន ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
    0 min
  • AVI Vioce Ep39: សម្ព័ន្ធភាពសន្តិសុខត្រីភាគីថ្មីនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៖ AUKUS
    កាលពីថ្ងៃទី១៦ ខែកញ្ញា កន្លងទៅនេះសម្ព័ន្ធភាពសន្តិសុខថ្មីមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកត្រូវាបានប្រកាសជាផ្លូវដោយប្រទេសសម្ព័ន្ធមិត្តបីរួមមាន អូស្រ្តាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។ ការបង្កើតឡើងនូវសម្ព័ន្ធភាព AUKUS នេះគឺដើម្បីជាយន្តការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសឆ្លើយតបទៅនឹងការកើនឡើតឥទ្ធិពយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ប្រទេសចិននៅក្នុងតំបន់ ក៏ដូចជាបញ្ជាក់ពីវត្តមាននិងការប្ដេជ្ញាចិត្តកាន់តែខ្លាំងរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
    0 min
  • AVI Voice Ep38: ទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី មកកាន់តំបន់អាស៊ី
    ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី នៅក្នុងតំបន់អាស៊ីដែលរួមមាន វៀតណាម កម្ពុជា សិង្ហបុរី និងកូរ៉េខាងត្បូង ត្រូវបានធ្វើឡើង ដើម្បីពង្រឹងនូវទំនាក់ទំនងល្អរវាងប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់ ហើយឆ្នាំនេះគឺជាខួបលើកទី៣០ នៃទំនាក់ទំនងរវាងចិននិងអាស៊ាន។
    0 min
  • AVI Voice Ep37: តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា
    វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ សំណួរទី១៖  ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា? ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់ ហើយបាតុករជាង ៣.០០០នាក់ ទៀតត្រូវបានចាប់ឃុំខ្លួន។ ទង្វើនេះបានធ្វើឲ្យសហគមន៍អន្តរជាតិធ្វើការដាក់សម្ពាធកាន់តែខ្លាំងទៅលើរបបសឹក ក៏ដូចជាដាក់សម្ពាធកាន់តែខ្លាំងមកលើអាស៊ាន ដើម្បីជំរុញឲ្យអាស៊ានមានដំណោះស្រាយឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះអំពើហិង្សា នៅមីយ៉ាន់ម៉ា។ ចំពោះការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ ក៏កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយ ការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីរ រដ្ឋាភិបាល ដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល […]
    0 min
  • AVI Voice Ep36: អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល
    នាពេលថ្មីៗនេះ ទាំងប្រទេសចិន និងរុស្ស៊ី គឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។
    0 min

About AVI Voice on AMS

From the publisher's feed

កម្មវិធី AVI VOICE on AMS ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង AMS និង AVI (វិទ្យាស្ថានចក្ខុវិស័យអាស៊ី) ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់…