AVI Voice on AMS

AVI Voice on AMS

Download on the App Store

AVI Voice on AMS episodes

  • វ៉ាក់សាំងពហុភាគីនិយម Vs. វ៉ាក់សាំងជាតិនិយម
    នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ ផ្ទុយទៅវិញ បច្ចុប្បន្ន ប្រទេសមហាអំណាច និងអំណាចកណ្តាលមួយចំនួន កំពុងធ្វើការស្តុកទុកនូវវ៉ាក់សាំងក្នុងចំនួនច្រើន សម្រាប់ជាការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដែលទង្វើនេះគេអាចចាត់ទុកថា គឹជាទង្វើនៃការជំរុញនូវ «វ៉ាក់សាំងជាតិនិយម»។ សំនួរ៖ នៅមុនពេលដែលវ៉ាក់សាំងនៃជំងឺរាតត្បាតកូវីដ-១៩ត្រូវបានរកឃើញ យើងសង្កេតឃើញថា ប្រទេសទាំងអស់មិនថាតូច មិនថាធំ គឺតែងតែប្រកាសនូវសំណើរបស់ខ្លួនក្នុងការដាក់វ៉ាក់សាំងនៃជំងឺកូវីដ-១៩នេះ ឲ្យក្លាយជាទំនិញសាធារណៈសាកល (Global Public Goods) ដោយឈរលើគោលការណ៍ «វ៉ាក់សាំងពុហភាគីនិយម»។ តើអ្វីទៅជា «វ៉ាក់សាំងពហុភាគីនិយម»? «វ៉ាក់សាំងពហុភាគីនិយម» គឺជារូបមន្តមួយនៃការរួបរួមគ្នារវាងបណ្តាប្រទេសមិនថាមាន មិនថាក្រ មិនថាតូច មិនថាធំ ជាមួយនឹងដៃគូផ្សេងៗទៀត ដើម្បីចងក្រងទៅជាយន្តការមួយដែលគេហៅថា «យន្តការពហុភាគីនិយម» ដែលសំដៅធ្វើយ៉ាងឲ្យមានការបែងចែក ការផលិត និងការផ្គត់ផ្គង់វ៉ាក់សាំង អាចផ្តល់ទៅដល់ប្រទេសដែលត្រូវការវ៉ាក់សាំង តាមពេលវេលាសមស្របណាមួយ ស្របតាមសមត្ថភាពនៃការផលិតនិងការផ្គត់ផ្គង់ផង និងតម្រូវការជាក់ស្តែងរបស់ប្រទេស និងសង្គមនិមួយៗផង។ វ៉ាក់សាំងពហុភាគីនិយមនេះ គឺជារូបមន្តមួយដែលគេយល់ឃើញថា អាចមានប្រសិទ្ធិភាពជាងគេបំផុតនៅក្នុងចំណោមការផ្គត់ផ្គង់ និងយន្តការនៃការបែងចែកវ៉ាក់សាំងផ្សេងៗទៀត។ ឧទាហរណ៍ដូចជា […]
    0 min
  • ការស្វែងយល់ពីតថភាពនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
    ប្រទេសលោកខាងលិចមួយចំនួនតែងតែធ្វើការបកស្រាយចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេស កម្ពុជា ដែលសំដៅការពារពលរដ្ឋគោរពច្បាប់ ថាជាការបង្ក្រាបលើក្រុមណាមួយនោះទៅវិញ។ ផ្ទុយទៅវិញ  បើវិធានការនេះត្រូវបានអនុវត្តនៅក្នុងប្រទេសខ្លួនឯងវិញ បែរជាគេចាត់ទុកថា នេះជាវិធានការចាំបាច់ និងស្របច្បាប់ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម និងការពារអធិបតេយ្យ ទៅវិញ។ ឯកឧត្តម អាន សុខខឿន បានលើកឡើងថា ពុំមានប្រទេសណាមួយហ៊ានអះអាងថា ខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ ហើយនៅស្ទើរគ្រប់ជំនួបរបស់ឯកឧត្តមជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច ពួកគេក៏តែងតែទទួលស្គាល់ថា ប្រទេសរបស់ខ្លួន (ផ្ទាល់)​ ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ឯកឧត្តមបានបន្តទៀតថា ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយជាគោលដៅនៃវិធានបង្ខំឯកតោភាគី (Unilateral Coercive Measures) ចំពោះភាពមិនល្អឥតខ្ចោះនៃដំណើរការកសាងប្រទេស ដែលពុំបានបំពេញតាមបទដ្ឋានល្អឥតខ្ចោះ (Ideal Standards) របស់ប្រទេសអភិវឌ្ឍន៍ ដែលសូម្បីតែប្រទេសដែលកំពុងបង្រៀន និងទិតៀនប្រទេសផ្សេងទៀតលើបញ្ហាសិទ្ធិមនុស្សនេះ ក៏មិនអាចសម្រេចបាននូវបទដ្ឋានទាំងនោះដែរ។  សំនួរ៖ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងឃើញថាមានការចោទប្រកាន់មកប្រទេសកម្ពុជាទៅលើបញ្ហាសិទ្ធិមនុស្ស ពី​សំណាក់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសនៅតំបន់អឺរ៉ុប។ តើកម្ពុជាបានឆ្លើយតបដូចម្ដេចខ្លះចំពោះការ​ចោទប្រកាន់ទាំងអស់នេះ? ខ្ញុំសូមគូសបញ្ជាក់ថា ពុំមានប្រទេសណាមួយអះអាងខ្លួនមានកំណត់ត្រាសិទ្ធិមនុស្សល្អឥតខ្ចោះឡើយ។ ស្ទើរតែគ្រប់ជំនួបរបស់ខ្ញុំជាមួយតំណាងអចិន្ត្រៃយ៍នៃប្រទេសលោកខាងលិច នៅហ្សឺណែវ ពួកគាត់តែងតែទទួលស្គាល់ថា ប្រទេសខ្លួន (ផ្ទាល់)​ ក៏ជួបប្រទះ នឹងបញ្ហាសិទ្ធិមនុស្សដែរ។ ប៉ុន្តែនៅក្នុងកិច្ចពិភាក្សានានាស្តីពីសិទ្ធិមនុស្ស កម្ពុជាតែងតែប្រកាន់យកនូវអភិក្រម […]
    0 min
  • តួនាទីរបស់ស្ថានឯកអគ្គរាជទូតកម្ពុជានៅទីក្រុងបាងកកក្នុងការជំរុញការទូតសេដ្ឋកិច្ចរបស់កម្ពុជា
    សំនួរ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក បានដើរតួនាទីយ៉ាងសកម្ម និងពេញទំហឹងនៅក្នុងការជំរុញការទូតសេដ្ឋកិច្ច តាមរយៈការលើកស្ទួយផលិតផលកម្ពុជានៅក្នុងប្រទេសថៃ និងការជំរុញវិនិយោគទុនថៃទៅប្រទេសកម្ពុជា ពោលគឺតាំងពីមុនការដាក់ចេញនូវយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេសកម្ពុជា។ ពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ តើសមិទ្ធផលធំៗអ្វីខ្លះដែលស្ថានទូតសម្រេចបាន ពិសេសក្នុងអាណត្តិការទូតរបស់ ឯកឧត្តម? គិតមកដល់ពេលនេះ ខ្ញុំបានមកដល់ប្រទេសថៃរយៈពេល ០២ឆ្នាំហើយ។ នៅក្នុងឆ្នាំទី១ ស្ថានទូត បានធ្វើការទៅលើសកម្មភាពជាង៩០០សកម្មភាព ដែលភាគច្រើនគឺជាសកម្មភាពទាក់ទងនឹងសេដ្ឋកិច្ចការទូត។ ខ្ញុំសូមគូសបញ្ជាក់ទៅលើតែសកម្មភាពធំៗក្នុងឆ្នាំ២០១៩ ដែលរួមមាន៖ នៅខែកក្កដា យើងបានដឹកនាំស្ថានទូតចំនួន១៩ ទៅធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប និងបន្ទាយមានជ័យ ហើយក៏មានការចូលរួមពីតំណាងក្រសួងការបរទេសថៃ ដោយធ្វើដំណើរតាមឡានក្រុង ក្នុងគោលបំណងបង្ហាញពីការតភ្ជាប់ដ៏ល្អរវាងកម្ពុជា-ថៃ ជាពិសេសផ្លូវគោក។ ហើយនៅក្នុងទស្សនកិច្ចនោះដែរ យើងមានរៀបចំសិក្ខាសាលាមួយ ដែលមានការអញ្ជើញចូលរួមពីតំណាងនៃក្រសួងការបរទេស ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ ដើម្បីជម្រាបជូនអំពីកិច្ចការងារការបរទេស ទេសចរណ៍​ និងវប្បធម៌របស់កម្ពុជា ដែលជាលទ្ធផលគឺមានការអបអរសាទរពីស្ថានទូតជាច្រើន។ យើងក៏បានរៀបចំទស្សនកិច្ចលើកទី២ បន្តទៀត ដោយមានការជួបប្រជុំនៅក្រសួងការបរទេសកម្ពុជា ដែលក្នុងនោះមានតំណាងអង្គទូតមកពីថៃ ជប៉ុន ចិន និងអាល្លឺមង់។​ បន្ទាប់មក យើងបានរៀបចំផ្នែកវប្បធម៌-សាសនា ដោយរៀបចំកម្មវិធីបុណ្យកឋិនទានដែលមានប្រទេសថៃ បង់ក្លាដេស និងភូមា ចូលរួម ហើយក៏មានការចូលរួមពីវិនិយោគិន និងក្រុមហ៊ុនធំៗមកពីប្រទេសថៃ ដូចជាក្រុមហ៊ុន CP […]
    0 min
  • បទវិភាគជុំវិញជំនួបជាន់ខ្ពស់រវាងអាមេរិក និងចិន នៅរដ្ឋអាឡាស្កា និងកិច្ចសន្ទនាសន្តិសុខចតុភាគី
    The post បទវិភាគជុំវិញជំនួបជាន់ខ្ពស់រវាងអាមេរិក និងចិន នៅរដ្ឋអាឡាស្កា និងកិច្ចសន្ទនាសន្តិសុខចតុភាគី appeared first on AMS Central.
    19 min
  • តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣
    វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន​ ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន​​ និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំ​ពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ​ នឹ​ងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ​ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។ ១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ? វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។  តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត […]
    0 min
  • ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា
    ប្រធានបទ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា វាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​ (AVI)​ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានយ៉ាងស្វិតស្វាញទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានគូសបញ្ជាក់ពីហេតុផលចំនួន០៣ ដែលធ្វើឲ្យរបបសឹកមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ។ លោកបានលើកឡើងពីការឆ្លើយតបរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី០២ ខែមីនា ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ។ លើសពីនេះ តាមការសង្កេតរបស់ លោកបណ្ឌិត ច័ន្ទបូរី  ជាគោលជំហបច្ចុប្បន្ន កម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជាក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវឌ្ឍនភាពនៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ផងដែរ ។  ១. ចាប់តាំងពីដើមខែកុម្ភៈ មិនថាប្រជាជនសាមញ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយ ពោលគឺពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានសឹងតែគ្រប់នាទី គ្រប់ពេលវេលាទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ តើលោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចចំពោះស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ានេះ? វាគ្មិន៖ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកដល់ពេលនេះ បានទាក់ទាញនូវចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ​ ជាពិសេសអាស៊ានដែលជាអង្គការតំបន់ ហើយមានមីយ៉ាន់ម៉ាជាសមាជិក។ អ្វីដែលគេកាន់តែព្រួយបារម្ភនោះ […]
    0 min
  • ការទូតសេដ្ឋកិច្ចនិងមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ
    វាគ្មិន៖ លោក សុវណ្ណ ពិសីរតនៈ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ (AVI)​ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន ស្របពេលដែលក្រសួងការបរទេសកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅការទូតសេដ្ឋកិច្ច របស់កម្ពុជា លោក សុវណ្ណ ពិសីរតនៈ ក៏បានចេញផ្សាយនូវអត្ថបទជា Policy Brief ពាក់ព័ន្ធនឹងការទូតសេដ្ឋកិច្ចរបស់កម្ពុជា ​ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ និងការជំរុញការផ្លាស់ប្ដូរវប្បធម៌ បូករួមទាំងការផ្សព្វផ្សាយពីមុខម្ហូបខ្មែរផងដែរ។ លោកក៏បានលើកឡើងពីកាលានុវត្តភាពចំនួន០៣ ដែលកម្ពុជានឹងទទួលបាន ក៏ដូចជាបញ្ហាប្រឈមខ្លះៗដែលកម្ពុជាអាចនឹងជួបប្រទះ នាពេលអនាគត។ បន្ថែមពីលើនេះ ដើម្បីសម្រេចបាននូវការអនុវត្តគោលនយោបាយការទូតសេដ្ឋកិច្ចមួយប្រកប ដោយប្រសិទ្ធភាព និងស័ក្តសិទ្ធភាព លោកក៏បានផ្តោតសំខាន់លើចំនុចសំខាន់ៗដែលកម្ពុជាគួរយកចិត្តទុកដាក់ចំនួន០៤ ដូចមាននៅក្នុងកិច្ចសម្ភាសន៍ ដូចតទៅនេះ។ តាមការសិក្សារបស់លោក តើអ្វីទៅជាការទូតសេដ្ឋកិច្ច? ហើយរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍អ្វីខ្លះជាទិសដៅអាទិភាពនៅក្នុងការទូតសេដ្ឋកិច្ចនេះ? វាគ្មិន៖​​  ការទូតសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយមួយដែលដាក់បញ្ចូលនូវទិដ្ឋភាពសេដ្ឋកិច្ចទៅក្នុងគោលនយោបាយការបរទេស និង​​ប្រព័ន្ធការទូតរបស់រដ្ឋដោយប្រើប្រាស់នូវយន្តការការទូតក៏ដូចជាការធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ព្រមទាំងបណ្ដារដ្ឋនានា ដើម្បីសម្រេចបាននូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាអតិបរមាសម្រាប់កម្ពុជា។ សូមបញ្ជាក់ផងដែរថា​ កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងការបរទេស និងសហប្រតិបត្តិការ      អន្តរជាតិបានសម្ពោធការដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ឆ្នាំ ២០២១-២០២៣ ​ដែលផ្ដោតទៅលើគោលដៅធំៗចំនួន ៤ រួមមាន ការជំរុញពាណិជ្ជកម្មអន្តរជាតិ ការទាក់ទាញការ     វិនិយោគផ្ទាល់ពីបរទេស ការលើកកម្ពស់វិស័យទេសចរណ៍ […]
    0 min
  • តំណក់ប្រេងរបស់កម្ពុជា និងមេរៀនគួរយល់ដឹងពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស (មានវីដេអូ)
    វាគ្មិន៖ លោក រ៉ឹម សុខវី បុគ្គលិកស្ម័គ្រចិត្តនៃវេទិកាអប់រំកម្ពុជា​ (Cambodian Education Forum)​ អត្ថបទវិភាគរបស់លោក ពាក់ព័ន្ធនឹងតំណក់ប្រេងរបស់កម្ពុជា ដោយរួមមានការទាញយកជាមេរៀនពីប្រទេសវ៉េណេស៊ុយអេឡា និងន័រវែស នៅក្នុងគេហទំព័រ  Eurasia Review បានទទួលនូវចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់សិស្សនិស្សិត និងអ្នកសិក្សាស្រាវជ្រាវរបស់យើង តែវាហាក់ដូចជាមានបង្កប់នូវសាររំឮកមួយចំនួនពាក់ព័ន្ធនឹងការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់នូវតំណក់ប្រេងរបស់យើង ផងដែរ។ ដូចនេះ តើលោកអាចជួយបញ្ជាក់ពីអំណះអំណាងរបស់លោកបានទេ ថាតើហេតុអ្វីបានជាធ្វើឲ្យលោកមានការព្រួយបារម្ភយ៉ាងដូច្នេះ? វាគ្មិន៖   ប្រេងជាធនធានធម្មជាតិមួយសំខាន់ដែលអាចជួយអភិវឌ្ឍន៍ប្រទេសជាតិបាន។ ប៉ុន្ដែប្រទេសភាគច្រើននៅមជ្ឈិមបូព៌ា អាហ្រ្វិក និងនៅអាមេរិកឡាទីន ដែលជាប្រទេសសម្បូរប្រេងកាត ភាគច្រើនមិនមានការអភិវឌ្ឍរីកចម្រើននោះទេ។ បើយើងក្រឡេកមើលទៅប្រទេសទាំងអស់នោះភាគច្រើនគឺរងគ្រោះដោយសារ សង្រ្គាមរុំាំរ៉ៃ ភាពក្រីក្រ អំពើពុករលួយ និងរបបផ្ដាច់ការជាដើម ។ ឧទាហរណ៍ដូចជា ប្រទេសនីហ្សេរីយ៉ា ជាប្រទេសមួយដែលសម្បូរប្រេងច្រើនជាងគេបំផុតនៅក្នុងទ្វីបអាហ្រ្វិក ក៏ប៉ុន្តែប្រទេសនេះសព្វថ្ងៃគឺជាប្រទេសមួយដែលក្រីក្របំផុតនៅក្នុងទ្វីបអាហ្វ្រិកទៅវិញ។ តាមស្ថិតិកាលពីឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ឃើញថាប្រហែលជា ៨៣ លាននៃប្រជាជននីហ្សេរីយ៉ា រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ ម្យ៉ាងវិញទៀត យើងឃើញថា ប្រទេសនេះផលិតប្រេងបានច្រើន សរុបទៅ គឺក្នុងមួយថ្ងៃ អាចផលិតបានរហូតដល់ទៅ ២,៥ លានបារ៉ែល […]
    0 min
  • ឥទ្ធិពលរបស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative) លើតំបន់មេគង្គ (មានវីដេអូ)
    វាគ្មិន៖ លោកបណ្ឌិត អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសាកលវិទ្យាល័យទីក្រុងហុងកុង តើអ្វីទៅជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI)? ហើយតើវាបង្កើតឡើងក្នុងគោលបំណងអ្វី?វាគ្មិន៖ គំនិតផ្តួចផ្តើមផ្លូវខ្សែក្រវ៉ាត់ និងផ្លូវ (One Belt One Road Initiative ឬក៏ Belt and Road Initiative) ត្រូវបានលើកឡើងដំបូង ដោយលោកប្រធានាធិបតីចិន Xi Jinping ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ប្រទេស Kazakhstan កាលពីខែកញ្ញា ឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការថ្មីមួយប្រចាំតំបន់ ដែលជាដំបូងត្រូវបានគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមក ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីចិនទៅកាន់ប្រទេសឥណ្ឌូនេស៊ី លោកបានប្រកាសជាថ្មីម្តងទៀត ឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank) ក៏ដូចជាការចាប់ផ្តើមការកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី២១។ នៅខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង ហើយត្រូវបានអនុម័តដោយសមាជិកគណៈកម្មាការមជ្ឈឹមបក្សកុម្មុយនិស្តចិន ដោយចាត់ទុកគម្រោងនេះគឺជា […]
    0 min
  • កម្ពុជានៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ (GMS)
    ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (7thGMS Summit) កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនេះនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកមកពេលអំឡុងដើមឆ្នាំ២០២១វិញ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ វាគ្មិន: លោកសាស្រ្តាចារ្យ កឹម ដឿនសម្របសម្រួលដោយ៖ ហ៊ឹម សុធារ័ត្ន
    0 min

About AVI Voice on AMS

From the publisher's feed

កម្មវិធី AVI VOICE on AMS ជាកម្មវិធីថ្មីមួយ ដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង AMS និង AVI (វិទ្យាស្ថានចក្ខុវិស័យអាស៊ី) ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់…