វាគ្មិន៖ បណ្ឌិត ងួន គឹមលី នាយកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) និងថ្នាក់អនុបណ្ឌិតផ្នែកការសិក្សាអាស៊ីអាគ្នេយ៍ពីសាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។ ទស្សនាវដ្តី Mekong Connect របស់ AVI ស្តីពីឥទ្ធិពល និងការឆ្លើយតបនៅក្នុងតំបន់មេគង្គទៅលើជំងឺរាតត្បាតកូវីដ-១៩ បានទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកសិក្សាស្រាវជ្រាវ ដោយហេតុថាទស្សនាវដ្ដីនេះបានសរសេរតាំងពីចុងឆ្នាំ២០២០ ហើយបានរៀបរាប់ពីចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ប្រទេសចំនួន០៤ នៅក្នុងតំបន់មេគង្គ (កម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម) ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះនៅក្នុងសហគមន៍ ប៉ុន្តែអ្នកនិពន្ធអត្ថបទនីមួយៗហាក់ដូចជាបានដឹងមុនថានឹងមានអ្វីកើតឡើងនៅដើមឆ្នាំ២០២១នេះ ជាក់ស្តែងដូចជាករណីរបស់ប្រទេសមីយ៉ាន់ម៉ាជាដើម។ តើអ្វីទៅជាចំណុចលេចធ្លោរបស់កម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ពីការរីករាលដាលនៅក្នុងសហគមន៍? វាគ្មិន៖ ទាក់ទងនឹងកម្ពុជា គិតត្រឹមដើមឆ្នាំ២០២១ បើតាមតួលេខរបស់ក្រសួងសុខាភិបាល កម្ពុជាមានអ្នកឆ្លងចំនួន៤៦៧ករណី ជាសះស្បើយសរុបមាន៤៥១ករណី និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។ បើយើងក្រលេកមើលលើការគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជាវិញ ធៀបទៅនឹងប្រទេសផ្សេងៗនៅជុំវិញពិភពលោក កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតដែលអាចគ្រប់គ្រងនូវស្ថានការណ៍ជំងឺកូវីដនេះបាន។ សូម្បីតែ ប្រទេសអភិវឌ្ឍន៍ ឬប្រទេសអ្នកមាន ដែលមានភាពសំបូរបែប ក៏នៅមានផលលំបាកក្នុងការគ្រប់គ្រងជំងឺនេះដែរ។ នេះជាចំណុចលេចធ្លោរបស់ប្រទេសតូចដូចកម្ពុជា ក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។ កម្ពុជាមានសមត្ថភាព អាចគ្រប់គ្រងជំងឺនេះបាន ពិតជាមិនមែនជារឿងធម្មតាទេ ដែលវាកើតចេញពីកត្តាសំខាន់ៗ […]