ក្នុងដំណាក់កាលមានការរាលដាលជំងឺកូវីដ-១៩កាន់តែខ្លាំងនេះ ពលរដ្ឋជាច្រើនមិនអាចចេញចូលងាយស្រួលទៅប្រកបរបចិញ្ចឹមជីវិតដូចមុនឡើយ ដោយសារតំបន់ខ្លះត្រូវបិទ ថែមទាំងមានបម្រាមគោរចរមិនអោយធ្វើដំណើរពេលយប់បានទៀតនេះ។ លើសពីនេះរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ ចូល ពីខេត្តមួយទៅខេត្តមួយបណ្តោះអាសន្នរយៈពេល១៤ថ្ងៃឯរមនីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសក៏ត្រូវបិទជាបណ្ដោះអាសន្នសិនដែរ។ ក្រៅពីរកចំណូលមិនបានពលរដ្ឋក្រីក្រជាច្រើកំពុងជំពាក់បំណុលវណ្ឌក។
អ្នកឃ្លាំមើលសង្គមថាដល់ពេលហើយដែលដែលរដ្ឋាភិបាលត្រូវជួយអោយពលរដ្ឋអាចផ្អាកសងបំណុលធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ។
សូមលោកអ្នកនាងស្ដាប់បទសម្ភាសរវាងអ្នកស្រី សុជីវី ជាមួយ មន្រ្តីគម្រោងនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ និងអ្នកជំនាញកសិកម្ម និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក យ៉ង់ សាំងកុមារ អំពីរឿងនេះដូចតទៅ៖