ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ទុក្ខក្រៀមក្រំ​របស់​គ្រួសារ​សកម្មជនបក្សប្រឆាំង​ដែលរស់នៅបែក​គ្នា​ដោយសារ​ជាប់គុក ​និងរត់ភៀសខ្លួន
    ពិធីបុណ្យចូលឆ្នាំខ្មែរ​នៅឆ្នាំនេះ ​ក្រុមគ្រួសាររបស់​មន្ត្រី ​និង​សកម្ម​ជន​គណ​បក្ស​ប្រ​ឆាំង​ដែលកំពុង​ជាប់​ពន្ធនាគារ​​និងរត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នោះ​ នៅតែគ្មាន​វាសនា​បាន​ជួបជុំ​ក្រុមគ្រួសារ​ដូចគេនោះ​ទេ​ ដោយសារ​របប​ក្រុង​ភ្នំពេញ​ បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​ចាប់ដាក់​ពន្ធនាគារ​ឥតស្រាក​ស្រាន្ត ​ក្រោម​មូល​ហេតុ​នយោ​បាយ។ក្រុមគ្រួសារ​របស់ពួកគេ​មួយចំនួន​ បានរស់នៅ​បែកបាក់គ្នា​២ឆ្នាំ ហើយ​ខ្លះទៀត​៤ឆ្នាំ​ទៅហើយ​ ចាប់តាំងពី​របបក្រុងភ្នំពេញ​រំលាយ​គណបក្សសង្គ្រោះជាតិ ​កាលពីចុង​ឆ្នាំ២០១៧​មក។ មន្ត្រីសង្គមស៊ីវិល ​យល់ថា ​រដ្ឋាភិបាល ​ល្មមដល់ពេល​បញ្ចប់​វិបត្តិនយោបាយ​ និងបើកឱកាស​ឲ្យពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​មានសេរី​ភាព​ និងរស់នៅជួបជុំក្រុម គ្រួសារ​​​ឡើងវិញ។
    11 min
  • អង្គការ​លើក​លែង​ទោស​អន្តរជាតិ​រក​ឃើញថា កម្ពុជា​មាន​ករណី​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុងឆ្នាំ២០២០
    អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) រក​ឃើញថា ការ​​រំលោភ​សិទ្ធិមនុស្ស​នៅកម្ពុជា​បាន​កើត​មាន​ជា​ច្រើន​ករណី​កាល​ពី​ឆ្នាំ២០២០ កន្លងទៅ។ មន្ត្រីរដ្ឋាភិបាល​ចាត់​ទុក​ថា នេះ​ជា​រឿង​មិន​ពិត តែ​មន្ត្រីសិទ្ធិមនុស្ស​ក្នុងស្រុក​ថា ការ​រំលោភសិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​ពិត​ជា​កើត​ឡើង​ច្រើន​ដូច​ការ​រក​ឃើញនេះមែន។
    7 min
  • មន្ត្រីសង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ផ្ដល់​ការលើកលែង​សងបំណុល​ទៅដល់​អ្នករងគ្រោះផ្សេង​ទៀត​ក្រៅ​ពី​អ្នកឆ្លង​ជំងឺកូវីដ-១៩ និង​អ្នកធ្វើ​ចត្តាឡីស័ក
    មន្រ្តី​អង្គការសង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល ជួយ​ទៅ​ដល់​ផ្នែក​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ធ្វើ​យ៉ាងណា​ឱ្យ​ស្ថាប័ន​ម្ចាស់​បំណុល​អាច​ពន្យារ​ពេល​អោយ​ពលរដ្ឋ​អាច​ផ្អាក​សង​បំណុល​រយៈពេល​៣ខែសិន។ ការស្នើ​ជាថ្មី​នេះ​បន្ទាប់​ពី​គ្រឹះស្ថាន​ម្ចាស់​បំណុល​ទាំងនេះ​ប្រកាស​ថា​អ្នកឆ្លង​ជំងឺកូវីដ-១៩​អាច​ពន្យារ​ការសង​ប្រាក់ដើម​បំណុល​រយៈពេល​៣ខែ និង​១ខែ​សម្រាប់​អ្នកធ្វើចត្តាឡីស័ក ព្រមលើកលែង​ការប្រាក់ ព្រមទាំង​ការផាក​ពិន័យ។ អ្នកឃ្លាំ​មើល​ថា​រដ្ឋាភិបាល​អាច​ដោះស្រាយ​តាម​សំណើ​នេះ​បាន​ដោយ​បញ្ចេញ​ថវិកា​ទៅជួយ​ស្ថាប័ន​ម្ចាស់​បំណុល ​ទប់ទល់​មិន​ឱ្យ​ស្ថាប័ន​ទាំង​នោះ​ដួលរលំ។
    6 min
  • អ្នកច្បាប់ថា សេចក្តីសម្រេចរបស់សាលាក្ដីខ្មែរក្រហម ធ្វើឲ្យអតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត រួចខ្លួនពីការកាត់ទោស
    មេធាវីការពារក្តីឲ្យអតីតមេដឹកនាំខ្មែរក្រហមមួយរួប ឲ្យដឹងថា សេចក្តីសម្រេចខ្វែងយោបល់គ្នានៅសាលាក្ដីខ្មែរក្រហម រវាងសហចៅក្រមស៊ើបអង្កេតជាតិ និងអន្តរជាតិ បានប្រយោជន៍ដល់អតីត
    កម្មាភិបាល ខ្មែរក្រហម លោក មាស មុត​ ក្នុងសំណុំរឿង០០៣។
    ការលើកឡើងនេះ ក្រោយដែលអង្គបុរេជំនុំជម្រះ​នៃ​សាលាក្ដីខ្មែរក្រហម ប្រកាសថា អង្គបុរេបានសម្រេចបិទផ្លូវតវ៉ា ដោយមិនបញ្ជូនសំណុំរឿង លោក មាស មុត ទៅជំនុំជម្រះទេ ដោយអនុលោមតាមវិធានផ្ទៃក្នុងរបស់តុលាការខ្មែរក្រហម។
    6 min
  • រដ្ឋាភិបាលចិនប្តេជ្ញារឹតចំណងមិត្តភាពជាមួយកម្ពុជាអមតៈ
    សាធារណរដ្ឋប្រជាមានិតចិនបានចេញមុខជួយបណ្ដាប្រទេសមួយចំនួននៅអាស៊ី ដែលរងគ្រោះដោយជម្ងឺកូវីដ ១៩ លើវិស័យសេដ្ឋកិច្ច ការទូត និងយោធា ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ ប្រការនេះ អាចជាការចូលជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដើម្បីពង្រីកឥទ្ធិពល និងផលប្រយោជន៍របស់ខ្លួន។ ស្ថានទួតចិនប្រចាំកម្ពុជាបានបង្ហោះសារក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដាសតឿនឱ្យរបបក្រុងភ្នំពេញ កុំភ្លេចដឹងគុណដល់អ្នករក្សាសន្តិភាព ជាពិសេសគឺយោធាចិនបានបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជាតាំងពីទសវត្សរ៍ទី ៩០ ។
    តើឥទ្ធិពលរបស់ចិន មានទំនាក់ទងដូចម្តេចខ្លះ? ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ?
    6 min
  • មន្ត្រី​សហជីព​ព្រួយបារម្ភ​ពី​ការ​ឆ្លងរាលដាល ជំងឺ កូវីដ-១៩ ក្នុងចំណោម កម្មកររោងចក្រ ​បន្ទាប់​ពី​រក​ឃើញ​កម្មករ​ប្រមាណ​៥០​នាក់ កើត​ជំងឺ​នេះ
    មន្ត្រី​សហជីព​ព្រួយបារម្ភ​ពី​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩ បន្ថែម​ទៀត​មក​លើ​ក្រុម​កម្មករ​ធ្វើការ​ក្នុង​វិស័យ​កាត់ដេរ។ ក្ដី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី អាជ្ញាធរ​បញ្ជាក់​ថា កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ស្ថិតនៅ​ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រមាណ​៥០​នាក់ កើត​ជំងឺ​កូវីដ-១៩។ រីឯ​កម្មកររាប់​ពាន់​នាក់​ទៀត​បន្ត​ធ្វើ​តេស្ត និង​កំពុង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក នៅ​យប់​ថ្ងៃទី៧ មេសា។
    5 min
  • សាច់ញាតិ​បុរស​ដែល​ស្លាប់​​ក្នុង​ពេល​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ខេត្ត​បាត់ដំបង ​ប្ដឹង​​​រក​យុត្តិធម៌​ទៅ​ក្រសួង​មហាផ្ទៃ
    សាច់ញាតិ​បុរស​ដែល​ស្លាប់​ក្នុង​ពេល​ប៉ូលិស​ឃុំ​ខ្លួន​នៅ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ​​​បាន​ប្ដឹង​ទៅ​​គណៈកម្មការ​ជាតិ​ប្រឆាំង​​ទារុណកម្ម​នៃ​ក្រសួង​មហាផ្ទៃ​ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌​​​ជូន​ដល់​ជនរងគ្រោះ​។ ​ការ​ប្ដឹង​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ​នេះ​ ​គឺ​ដោយសារ​សាច់ញាតិ​មិន​ពេញ​ចិត្ត​​នឹង​ការ​សន្និដ្ឋាន​របស់​ប៉ូលិស​ខេត្ត​បាត់ដំបង​ដែល​ថា ជនរងគ្រោះ​​បាន​គាំង​បេះ​ដូង​ស្លាប់​ដោយ​ខ្លួន​ឯង​។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា ​​ការ​ប្ដឹង​​នេះ​ជា​រឿង​ត្រឹមត្រូវ​ ដើម្បី​រក​​​យុត្តិធម៌​ដល់​​អ្នក​ស្លាប់​។
    5 min
  • ពលរដ្ឋ​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​កោះ​កុង​ថា​ ​អសមត្ថភាព​ការពារ​ព្រៃ​កោងកាង
    ​ព្រៃ​កោងកាង​ដែល​ជា​ជម្រក​ជី​វ​ចម្រុះ​សមុទ្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ ​និង​ជា​ប្រភព​ចំណូល​នេសាទ​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ​ក្នុង​ខេត្ត​កោះ​កុង​ ​កំពុង​ទទួលរង​ការ​ឈូស​ក​ម្ទេ​ច​ចោល​អស់​ជាច្រើន​ហិកតារ​ជា​ថ្មីទៀត​ ​ដើម្បី​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​ ​ពីសំណាក់​បុគ្គល​មាន​លុយ​មានអំណាច​។​ ​ពលរដ្ឋ​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​នេះ​ថា​ ​អសមត្ថភាព​ការពារ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​។​
    6 min
  • ពលរដ្ឋ​ស្នើ​អាជ្ញាធរ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ការពារ​ស្រែ​ពក​ដឹក​ទៅ​លក់​នៅ​វៀតណាម​
    ជនជាតិ​ដើម​ភាគតិច​ព្នង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ​ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​ ​ការ​លើកឡើង​នេះ​ ​ក្រោយ​ពី​ពួកគេ​រក​ឃើញ​ថា​ ​សកម្មភាព​កាប់​ ​និង​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​ ​និង​រថយន្ត​ច្នៃ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក​ ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ ​នៅតែ​កើតមាន​ច្រើន​ ​ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់​។​
    5 min
  • ក្រុម​សង្គម​ស៊ីវិល​ជាង​១០០​ស្ថាប័ន​​ស្នើ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​​​​ពលរដ្ឋ​រឿង​​ផ្អាក​បង់​ប្រាក​ធនាគារ​​រយៈ​ពេល​៣ខែ​​អំឡុង​វិបត្តិ​កូវីដ​
    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ដីធ្លី​ ជាង​១០០​(១០៣)​ស្ថាប័ន​ បាន​ចេញ​សេចក្ដី​​ថ្លែង​ការណ៍​រួម​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​មេសា​ ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​ប្រជា​ពលរដ្ឋ​​​ឱ្យ​ផ្អាក​សង​ប្រាក់​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​រយៈ​ពេល​យ៉ាង​តិច​៣​ខែ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩​។​ ក្រុម​សង្គម​ស៊ីវិល​​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​​បាន​បាត់បង់​ប្រាក់​ចំណូល​ ដោយសារ​ពួកគេ​​ចូល​រួម​​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​រដ្ឋាភិបាល ​ដើម្បី​ទប់​ស្កាត់​​ការ​រាតត្បាត​ជំងឺ​កូវីដ។​​​
    6 min

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។