សកម្មជនការពារព្រៃឈើ គាំទ្រសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ដែលបង្ហាញក្តីកង្វល់ខ្លាំងចំពោះការបំផ្លាញព្រៃឈើ នៅតែកើតមានក្នុងតំបន់ ការពារធម្មជាតិ។ ពួកគេ ជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព តាមការលើកឡើងរបស់ស្ថានទូតអាមេរិក និងម្ចាស់ជំនួយអភិរក្សព្រៃឡង់ ដើម្បីធានាថា វិនាសកម្មព្រៃឈើនឹងត្រូវបញ្ចប់។