តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិ២រូប ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់លើបណ្តាញសង្គមហ្វេសប៊ុក(Facebook) រឿងជំងឺកូវីដ-១៩និងការចាក់វ៉ាក់សាំងរបស់ចិន។ មន្ត្រីសិទ្ធិមនុស្ស យល់ថា ការចាប់ឃុំខ្លួនសកម្មជននយោបាយជាបន្តបន្ទាប់នេះ គឺជាការគំរាមកំហែង បំភិតបំភ័យ មិនឲ្យពួកគេងើបឡើងតស៊ូសម្តែងមតិ ឬចូលរួមសកម្មភាពសង្គម។