ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាវាយតម្លៃថា បទបញ្ជារបស់លោក ហ៊ុន សែន មិនឱ្យឆ្លើយឆ្លងជាមួយគណបក្សប្រឆាំងនោះ នឹងគ្មានប្រសិទ្ធភាពឡើយ ពីព្រោះការមិនតបតនេះ ធ្វើឱ្យពលរដ្ឋបាត់បង់ការជឿជាក់លើរដ្ឋាភិបាល។ ម្យ៉ាងវិញទៀត សូម្បីតែលោក ហ៊ុន សែន ខ្លួនឯងផ្ទាល់ លោកក៏នៅឆ្លើយតបជាមួយគណបក្សប្រឆាំងម្តងម្កាលដែរ។
ការលើកឡើងបែបនេះ គឺនៅបន្ទាប់ពីលោក ហ៊ុន សែន បានហាមឃាត់មន្ត្រី និងប្រព័ន្ធឃោសនារបស់លោក ឱ្យឈប់ឆ្លើយតប និងឈប់ពិភាក្សារាល់បញ្ហាទាំងឡាយណាដែលពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ។