ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចេញមុខរិះគន់ចំៗចំពោះអាជ្ញាធរកម្ពុជា ដែលផ្អឹបទុកសំណុំរឿងមេបក្សប្រឆាំង លោក កឹម សុខា ដោយមិនកំណត់ពេលសវនាការ។ មន្ត្រីរបបក្រុងភ្នំពេញឆ្លើយតបថា នេះជាសំណុំរឿងឧក្រិដ្ឋ ដែលមិនអាចជម្រះក្នុងរយៈពេលខ្លីបាននោះទេ។ អ្នកវិភាគជំរុញឱ្យរដ្ឋាភិបាលឆ្លើយតបជាវិជ្ជមានចំពោះកង្វល់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយនៅពេលខាងមុខ។