ពេលព្រឹក

ពេលព្រឹក

Download on the App Store

ពេលព្រឹក episodes

  • ក្រុមអ្នកការពារសិទ្ធិមនុស្ស បារម្ភពីការកើនឡើងនៃអំពើហិង្សាលើកម្មជនបក្សប្រឆាំង
    ក្រុមអ្នកការពារសិទ្ធិមនុស្ស ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាលើសកម្មជនគណបក្សសង្គ្រោះជាតិជាបន្តបន្ទាប់ ហើយអាជ្ញាធរមិនអាចចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់។ មន្ត្រីនគរបាលជាតិជាន់ខ្ពស់ ឆ្លើយតបថា សមត្ថកិច្ច រកមិនឃើញជនដៃដល់ ព្រោះជនរងគ្រោះមិនសហការ ហើយគ្មានភស្តុតាងស៊ើបអង្កេត ដូច្នេះមិនពាក់ព័ន្ធនឹងរឿងនយោបាយនោះទេ។
    7 min
  • ក្រសួងយុត្តិធម៌ រៀបចំបង្កើត តុលាការការងារ និង តុលាការពាណិជ្ជកម្ម
    ក្រសួងយុត្តិធម៌ សម្រេចរៀបចំគណៈកម្មការ បង្កើតតុលាការការងារ និង តុលាការពាណិជ្ជកម្ម។ អ្នកជំនាញ រំពឹងថា តុលាការតាមវិស័យទាំងពីរ២នេះ នឹងជួយសម្រួលដល់ភាពយឺតយ៉ាវនៃសំណុំរឿង ហើយអាចផ្ដល់យុត្តិធម៌ពេញលេញ ក្នុងវិវាទការងារ និង វិវាទពាណិជ្ជកម្ម។
    5 min
  • ក្រុមអ្នកការពារសិទ្ធិមនុស្ស បារម្ភពីការកើនឡើងនៃអំពើហិង្សាលើកម្មជនបក្សប្រឆាំង
    អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ជំរុញទៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គួរធ្វើសកម្មភាពបន្ថែម ដើម្បីឱ្យមានដំណោះ ស្រាយនយោបាយ។ ឆ្លើយតបការលើកឡើងនេះ មន្រ្តីជំនិតលោក កឹម សុខា អះអាងថា លោក កឹម សុខា កំពុងមមាញឹកធ្វើការងារការទូត ដើម្បីឱ្យគណបក្សប្រឆាំងអាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ខាងមុខនេះ។
    6 min
  • កម្មករ ​និងសហជីព ​ប្រារព្ធ​ខួបលោក​ ជា ​វិជ្ជា ​ក្រោមការ​ឃ្លាំមើល​តឹងរ៉ឹង​ពីសមត្ថកិច្ច
    ក្រុមកម្មករ មន្ត្រីសហជីព និងតំណាងសង្គមស៊ីវិល ប្រមាណ៧០នាក់ជួបជុំគ្នាប្រារព្ធខួប១៧ឆ្នាំនៃការបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីឈ្មោះលោក ជា វិជ្ជា នៅមុខរូបសំណាករបស់លោក ក្បែរវត្តលង្ការ នៅព្រឹកថ្ងៃទី២២ ខែមករា ។ ពួកគេ បន្តស្រែកទាមទារឲ្យរដ្ឋាភិបាល ស៊ើបអង្កេតករណីឃាតកម្មនេះ ឡើងវិញដោយឯករាជ្យ និងតម្លាភាព ដើម្បផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
    5 min
  • លោក ហ៊ុន សែន ថាលោកនឹងបន្តកាត់បឹងតាមោកថែមទៀត ទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ
    លោក ហ៊ុន សែន អះអាងថាលោកនឹងបន្តកាត់បឹងតាមោក ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋ ឬមជ្ឈដ្ឋានជុំវិញក៏ដោយ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២២ មករា។មន្ត្រីសង្គមស៊ីវិលយល់ថា ការលើកឡើងរបស់លោក ហ៊ុន សែន បែបនេះគឺជាទង្វើមិនទទួលខុសត្រូវលើប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងអាស្រ័យផលលើបឹងនេះ។
    6 min
  • តុលាការក្រុងភ្នំពេញជំនុំជម្រះមន្ដ្រីបក្សសង្គ្រោះជាតិ ១២នាក់ ពីបទរួមគំនិតក្បត់ និងញុះញង់
    សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែមករាបានបើកសវនាការជំនុំជម្រះមន្ដ្រី
    គណបក្សសង្គ្រោះជាតិ១២នាក់ដែលកំពុងជាប់បទល្មើសបីធំៗរួមមាន”ពាក់ព័ន្ធបទរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់”។ មេធាវីការពារក្ដីឱ្យមន្ដ្រីគណបក្សសង្គ្រោះជាតិថា ចៅក្រមបានប្រើសំនួរដែលមានភាពលម្អៀងដោយហាក់សន្ឋិដ្ឋានថាកូនក្ដីលោកមានទោស។
    6 min
  • លោក ហ៊ុន សែន គ្រោង​ទិញវ៉ាក់សាំងកូវីដពី​ចិនបន្ថែម ទោះបីវ៉ាក់សាំងកូវីដចិនមិនទាន់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោក
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តស្នើសុំឱ្យរដ្ឋាភិបាលចិនផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ដល់កម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏ប្រកាសពីគម្រោងទិញវ៉ាក់សាំងរបស់ចិនមកចាក់ជូនពលរដ្ឋខ្មែរដែរ ទោះបីជាវ៉ាក់សាំងនោះមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក (WHO) ក៏ដោយ។ អ្នកតាមដានស្ថានការណ៍ ជំរុញឱ្យលោក ហ៊ុន សែន ពិចារណាឡើងវិញចំពោះរឿងនេះ ព្រោះជាករណីពាក់ព័ន្ធនឹងអាយុជីវិតពលរដ្ឋ។
    5 min
  • តុលាការថា ឃាតកម្មលើអ្នកសារព័ត៌មាននៅសៀមរាប ជាទំនាស់បុគ្គល
    ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សៅរ៍ ទី ១៤ ខែ ធ្នូ ឆ្នាំ២០២៤
    ១. តុលាការខេត្តសៀមរាបថា ករណីឃាតកម្មលើអ្នកសារព័ត៌មានលោក ឈឿង ឈឹង ជាទំនាស់បុគ្គល
    ២. លោក ហ៊ុន ម៉ាណែត ប្រកាស «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ក្រោយអឺរ៉ុបព្រមានពីការដក EBA បន្ថែមទៀត
    ៣. ពលរដ្ឋរងគ្រោះពីការឆបោករបស់ក្រុមហ៊ុនភូមិខ្មែរគ្រុប មានជីវភាពកាន់តែលំបាក
    ៤. និស្សិតក្រីក្រមួយចំនួននៅខេត្តសៀមរាបផ្អាកការសិក្សា ដោយសារខ្វះប្រាក់បង់ថ្លៃសិក្សា និងពិបាករកការងារធ្វើ...រួមទាំងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕ ខ្លួនដែលនឹងសម្រាលកូនដំបូងគ្មានវត្តមានប្ដីនៅក្បែរ» … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
    1 hr

About ពេលព្រឹក

From the publisher's feed

នេះគឺជាព័ត៌មានទូទៅរបស់អាស៊ីសេរី ដែលផ្ដោតទៅលើនយោបាយ សិទ្ធិមនុស្ស សង្គម បញ្ហាដីធ្លី បរិស្ថាន សុខភាព ប្រវិត្ដិសាស្ដ្រ ច្បាប់ និងព័ត៌មានមួយចំនួនទៀត។