Kh Audiobooks៚

Kh Audiobooks៚

By សៀវភៅ​សំឡេង​​៚ArtsBooks
Download on the App Store

Kh Audiobooks៚ episodes

  • ហេរ៉ូ Hero Kh Audiobook
    បុគ្គលជោគជ័យលំដាប់ខ្ពស់១២រូប ដែលមានជីវិតរស់នៅក្នុងលោកបច្ចុប្បន្ននេះបានរួមគ្នាមកចែករំលែកនូវរឿងរ៉ាវដែលមើលទៅមិនគួរឲ្យទៅរួច ព្រមទាំងបើកបង្ហាញឲ្យអ្នកបានដឹងថា អ្នកកើតមកដោយមានអ្វីគ្រប់យ៉ាងដែលរង់ចាំជួយធ្វើឲ្យក្តីស្រមៃដ៏ធំធេងរបស់អ្នកក្លាយជាពិត។ សៀវភៅនេះសក្ត័សមសម្រាប់បុគ្គលដែលចង់រកក្តីស្រមៃ និងគោលដៅអនាគតរបស់ខ្លួន និងជាសៀវភៅដែលផ្តល់កំលាំងជំរុញទឹកចិត្តដ៏ល្អបំផុត ជាពិសេសមានទាំង សៀវភៅជាសំលេងសម្រាប់ស្តាប់ជារៀងរាល់ថ្ងៃសម្រាបើអ្នកដែលមិនមានពេលអានសៀវភៅ។
    1 hr 53 min
  • Think and done as Jwise -គិតហើយធ្វើអោយសម្រេចដូចជនជាតិជ្វីហ្វ -𝗞𝗵 𝗔𝘂𝗱𝗶𝗼𝗯𝗼𝗼𝗸
    Think and done as Jwise -គិតហើយធ្វើអោយសម្រេចដូចជនជាតិជ្វីហ្វ -𝗞𝗵 𝗔𝘂𝗱𝗶𝗼𝗯𝗼𝗼𝗸. Telegram https://t.me/khaudiobook
    សូម​អរគុណការគាំទ្រ​ podcast នេះជាមួយនឹងការបរិច្ចាគប្រចាំខែបន្តិចបន្តួចដើម្បីជួយទ្រទ្រង់ព្រឹត្តិការណ៍នាពេលអនាគត។
    នេះជាព័ត៌មានលេខ​គណនី ABA របស់​ខ្ញុំ​ 001 709 381 ។
    យើងជាការចែក​រំលែក​មិន​មែន​ស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំនូវ​សៀវភៅ​សំឡេង​ពី​ Youtube ឥតគិតថ្លៃដល់អ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង។
    សូមខន្តីអភ័យទោសទុកជាមុនបើសិនជាការចែករំលែកនេះមានការប៉ះពាល់ទៅដល់អ្នកសូមអរគុណ។
    2 hr 26 min
  • អំណានជាអំណាច​ Kh Audiobook
    អំណានជាអំណាច​, PDF: https://bit.ly/3qDr9dc , ទាញ​យក​សៀវភៅ “អំណាន​ជា​អំណាច ” ចំណេញ ៧​យ៉ាង
    ថ្ងៃទី​23 ខែ​មីនា ឆ្នាំ​2020
    ទាញ​យក​សៀវភៅ
    ទាញ​យក​សៀវភៅ "អំណាន​ជា​អំណាច "
    សៀវភៅ “អំណាន​ជា​អំណាច“ ដែល​មាន​ទំព័រ​សរុប​ចំនួន ២៨៥​ទំព័រ និពន្ធ​ដោយ​លោក ឡាំ លីម ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​ជា​ទម្រង់ PDF ដោយ​មិន​គិត​ថ្លៃ​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​២០១៩ មក​ម៉្លេះ។
    លោក លីម ដាក់​ឱ្យ​ទាញ​យក​សៀវភៅ​នេះ​ដោយ​ឥត​គិត​ថ្លៃ គឺ​ក្នុង​បំណង​ចង់​ចែក​រំលែក​ចំណេះដឹង​ទាក់ទង​នឹង​ការ​អាន និង​ទិដ្ឋភាព​ខ្លះៗ​អំពី​ការ​សរសេរ។
    “កុំ​ភ្លេច​សៀវភៅ បើ​ស្រឡាញ់​ខ្លួន​ឯង ស្រឡាញ់​គ្រួសារ ស្រឡាញ់​សង្គម​ជាតិ” គឺ​ជា​ប្រយោគ​ដែល​អ្នក​និពន្ធ​លើក​យក​មក​បង្ហាញ​មុន​គេ​នៅ​លើ​ក្រប​សៀវភៅ “អំណាន​ជា​អំណាច”។ ក្នុង​ន័យ​នេះ អ្នក​និពន្ធ​ចង់​រំលេច​ខ្លឹមសារ​ថា នៅ​ពេល​ដែល​សង្គម​មួយ​មាន​អ្នក​អាច​ច្រើន សង្គម​មួយ​នោះ​នឹង​ខ្លាំង។
    ចំណុច​ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ចំណេញ​ពី​ការ​អាន​សៀវភៅ​មួយ​ក្បាល​នេះ៖
    ចេះ​ជ្រើសរើស​សៀវភៅ​អាន​ដោយ​មិន​ចំណាយ​លុយ​ខុស​គោលដៅ​សម្រាប់​កូន​អ្នក​ក្រ
    ចេះ​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់ អាន​យក​ចេះ មិន​មែន​អាន​យក​ចប់ អាន​យក​គុណភាព មិន​មែន​អាន​យក​បរិមាណ​សៀវភៅ
    ពេល​ស្គាល់​សៀវភៅ​ដែល​ត្រូវ​អាន ចេះ​អាន​យក​ចេះ មិន​ខាត​ពេលវេលា
    សម្រាប់​អ្នក​ចង់​រៀន​សរសេរ​សំណេរ​សង្គម នឹង​អាច​យល់​ពី​ចរន្ត​សំណេរ​ខ្លះៗ​មុន​នឹង​ចាប់​សរសេរ​សៀវភៅ​ដោយ​ខ្លួន​ឯង
    ស្គាល់​ចរិត​អ្នក​និពន្ធ ដឹង​ចំណេះដឹង​ស្មេរ​តាម​រយៈ​ស្នាដៃ​ដែល​ខ្លួន​បាន​អាន
    ចេះ​បន្សុទ្ធ​ចំណេះដឹង​ពី​សំណេរ​តាម​រយៈ​ការ​រៀន​គិត​ពិចារណា
    ផល​ចំណេញ​ចុងក្រោយ គឺ​សៀវភៅ​នេះ​អ្នក​អាន​អាច​ទាញ​យក​អាន​ដោយ​មិន​គិត​ថ្លៃ ចំណេញ​លុយ​ជាក់ស្ដែង
    បន្ទាប់​ពី​អាន​សៀវភៅ​នេះ​ចប់ អ្នក​ប្រាកដ​ជា​ចេះ​គិតគូរ​ពិចារណា និង​ជ្រើសរើស​ប្រភេទ​សៀវភៅ​ដើម្បី​អាន និង​វិធី​អាន​ដោយ​ត្រឹមត្រូវ​មួយ​សម្រាប់​ខ្លួន​ឯង។
    ទាញ​យក​សៀវភៅ៖ http://bit.ly/2mjahfC ៕. សូម​អរគុណការគាំទ្រ​ podcast នេះជាមួយនឹងការបរិច្ចាគប្រចាំខែបន្តិចបន្តួចដើម្បីជួយទ្រទ្រង់ព្រឹត្តិការណ៍នាពេលអនាគត។
    នេះជាព័ត៌មានលេខ​គណនី ABA របស់​ខ្ញុំ​ 001 709 381 ។
    យើងជាការចែក​រំលែក​មិន​មែន​ស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំនូវ​សៀវភៅ​សំឡេង​ពី​ Youtube ឥតគិតថ្លៃដល់អ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង។
    សូមខន្តីអភ័យទោសទុកជាមុនបើសិនជាការចែករំលែកនេះមានការប៉ះពាល់ទៅដល់អ្នកសូមអរគុណ។
    2 hr 53 min
  • The Great Genghiskhan Kh Audiobook
    DescriptionGenghis Khan and the Making of the Modern World is a history book written by Jack Weatherford, Dewitt Wallace Professor of Anthropology at Macalester College. It is a narrative of the rise and influence of Genghis Khan and his successors, and their influence on European civilization.
    5 hr 55 min
  • Khmer History | ប្រវតិ្តសាស្រ្តខ្មែរ- Kh Audiobook
    Khmer History | ប្រវតិ្តសាស្រ្តខ្មែរ- Kh Audiobook,​ ដោយ​: រស់ ចន្ដ្រាបុត្រ
    By YouTube: https://youtu.be/XjT2S4iAy5A
    អារម្ភកថា :
    នៅ​ប្រទេស​ខ្មែរ​យើង​ ​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា​ ​បងប្អូន​ខ្មែរ​មួយ​ភាគ​ធំ​ ​តាំង​តែ​ពី​អ្នកស្រែ​ចម្ការ​រហូត​ដល់​នាម៉ឺន​មុខមន្ត្រី​ ​អ្នកនយោបាយ​មាន​យស​សក្ដិ​ធំ​ ​គេ​មិនសូវ​ឲ្យ​តម្លៃ​ ​និង​មិនសូវ​និយម​យក​ចិត្ដ​ទុក​ដាក់​ត្រិះ​រិះ​ពិចារណា​ ​ចង់​ដឹង​ចង់​ស្គាល់​អំពី​ប្រវត្ដិសាស្ដ្រ​ជាតិ​ ​ដែល​ជា​ឫស​គល់​ ​ជា​ពូជសាសន៍​ ​និង​ជា​ព្រលឹង​ជាតិ​របស់​ខ្លួន​ឡើយ ។
    ចំណែកឯ​ការ​ ចង​ចេះ​ចាំ​ ​រៀនសូត្រ​ប្រវត្ដិសាស្ដ្រ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​វិញ​ក៏ ​យើង​មិនសូវ​មាន​ដែរ ។​ ​អ្វីៗ​ដែល​គេ​បាន​ចង​ចាំ​ខ្លះ​នោះ​ ​គឺ​បាន​ទទួល​មក​អំពី​ការ​ឮ​សូរ​ ​ការ​ស្ដាប់​តាម​ពាក្យពេចន៍​ ​ការ​និទាន​រៀបរាប់​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ប៉ុណ្ណោះ ។​ ​ការ​ចង​ចាំ​ទាំងនេះ​មាន​លក្ខណៈ​ស្រពិចស្រពិល​ ​មិន​បាន​ច្បាស់លាស់​ទេ ។​ ​ដែល​ជា​ហេតុ​នាំ​មក​នូវ​ផល​អាក្រក់​គ្រប់​បែប​យ៉ាង​ចំពោះ​ខ្លួនឯង​ផ្ទាល់​ ​ក៏​ដូច​ជា​ចំពោះ​ប្រទេស​ជាតិ​ទៅ​អនាគត​ដែរ ។​ ​បុព្វហេតុ​ធំ​គឺ​បណ្ដាល​មក​ពី​យើង​ខ្វះ​សៀវភៅ​ក្បួនខ្នាត​សម្រាប់​សិក្សា​ ​ហើយ​អ្នក​អប់រំ​បង្ហាត់​បង្រៀន​ដែល​មាន​សម្ថភាព​ក៏​មាន​មិន​ច្រើន ។​ ​កំហុស​នេះ​ ​គេ​មិន​អាច​ជះ​ ​និង​ទម្លាក់​ទៅ​លើ​ប្រជានុរាស្ដ្រ​ខ្មែរ​ទាំង​ស្រុក​ឡើយ ។​ ​នេះ​ជា​កំហុស​នយោបាយ​របស់​អ្នកដឹកនាំ​នគរ​ ​ដែល​ខ្វះ​ការ​ពិចារណា​ ​ឬ​មិន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​អប់រំ​ណា​ដែល​ទាក់ទង​ទៅ​នឹង​ ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​របស់​ខ្លួន​ ​មិន​បាន​រៀបចំ​ផែនការ​នយោបាយ​អប់រំ​ផ្នែក​ប្រវត្ដិសាស្ដ្រ​ប្រទេស​ជាតិ​នោះ ​ក៏​ដូច​ជា​បាន​បំផ្លិចបំផ្លាញ​ ​កំទេច​ព្រលឹង​របស់​ជាតិ​ខ្លួនឯង​ដែរ ។​ ​ប្រជាពលរដ្ឋ​ប្រទេស​ជាតិ​នោះ​ ​មាន​តែ​សំបក​រូបរាង​ខាងក្រៅ​ ​មាន​តែ​ខ្លួន​ប៉ុណ្ណោះ​ ​តែ​គ្មាន​ព្រលឹង​ ​គ្មាន​វិញ្ញាណ​ ​និង​គ្មាន​អត្ដសញ្ញាណ​អ្វី​ទាំងអស់ ។​ ​កង្វះ​នយោបាយ​ពិតប្រាកដ​ក្នុង​វិស័យ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ជាតិ​ ​អាច​នាំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ច្រឡំ​ខុស​ ​មិន​ស្គាល់​តម្លៃ​ ​បំភ្លេច​ចោល​អស់​នូវ​អ្វី​ដែល​ជា​ព្រលឹង​ជាតិ ។​ ​គ្រានោះ​ ​ខ្មែរ​នឹង​បែរជា​នាំ​គ្នា​ឲ្យ​តម្លៃ​ ​សរសើរ​ ​គោរព​កោតខ្លាច​អ្វី​ដែល​ជា​មនោគម​វិជ្ជា​ ​និង​វប្បធម៌​បរទេស ។​ ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ខ្មែរ​ ​និង​ត្រូវ​គេ​បន្ថោក​មាក់ងាយ​ ​មិន​រាប់អាន​ ​លើក​ស្ទួយ​ដំកើង​ឲ្យ​តម្លៃ​ឡើយ ។​ ​តើ​នរណា​នឹង​យក​ចិត្ដ​ទុក​ដាក់​ ​ឬ​នឹង​ហ៊ាន​យកអាយុ​ជីវិត​ ​ជោគវាសនា​អនាគត​របស់​ខ្លួន​ផ្ទាល់​ទៅ​ប្រថុយ​ដាក់​ប្ដូរ​ ​សម្រាប់​ថែរក្សា​ ​និង​ការពារ ?…គ្រានោះ​ ​អ្នក​សិក្សា​ ​អ្នក​ស្រាវជ្រាវ​សាស្ត្រាចារ្យ​ ​គ្រូបង្រៀន​ ​អ្នក​អប់រំ​ ​និង​អ្នកនិពន្ធ​ក៏​គ្មាន​ ​អ្នក​បោះពុម្ពផ្សាយ​សៀវភៅ​ក៏​គ្មាន​ ​ហើយ​ប្រវត្ដិសាស្ដ្រ​ ​និង​វប្បធម៌​ ​ក៏​ត្រូវ​រលាយ​ដែរ ។
    ជា​ ខ្មែរ យើង​មាន​ប្រវត្ដិសាស្ដ្រ​ជាង​ពីរ​ពាន់​ឆ្នាំ​មក​ហើយ ។​ ​ការ​មិន​យក​ចិត្ដ​ទុកដាក់ ការ​បំភ្លេច​ចោល​នូវ​ប្រវត្ដិ​របស់​ជាតិ​ខ្លួន អាច​ចាត់ទុកជា​កំហុស​មួយ​ធ្ងន់​ណាស់​នៅ​ចំពោះ​មុខ​វិញ្ញាណក្ខន្ធ​ជីដូន​ជីតា ​បុព្វបុរស​យើង ។​ ​ដូចនេះ​ ​យើង​ជា​កូន​ខ្មែរ​ ​ត្រូវ​នាំ​គ្នា​ស្វាធ្យាយ​រៀនសូត្រ​ ​ឲ្យ​បាន​ចេះ​ចង​ចាំ​ច្បាស់លាស់​ ​ដើម្បី​ទុក​យក​មក​ស្រាវជ្រាវ​ ​រិះគិត​ថ្លឹងថ្លែង​ពិចារណា​ ​ហើយ​ដកស្រង់​យក​មក​ធ្វើ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល​ផង​ ​និង​សម្រាប់​អនាគត​កាល​ផង ។​ ​អ្វី​ដែល​នឹង​ត្រូវ​កើត​ក្នុង​អនាគតកាល​ ​សុទ្ធតែ​មាន​ជាប់ជំពាក់​ទាក់ទង​ចេញ​មក​អំពី​គ្រប់​សកម្មភាព​ ​គ្រប់​អំពើ​ ​ឬ​គ្រប់​បញ្ហា​នយោបាយ​បច្ចុប្បន្ន ។​ ​ហើយ​អ្វី​ដែល​កំពុង​តែ​កើត​ក្នុង​បច្ចុប្បន្ន​ ​មិនមែន​កើត​ដោយ​ចៃដន្យ​ដោយ​ឯកឯង​នោះ​ទេ​ ​គឺ​បាន​កើត​ចេញ​មក​អំពី​គ្រប់​អំពើ​ ​គ្រប់​សកម្មភាព​នយោបាយ​ ​ដែល​គេ​បាន​ប្រព្រឹត្ដ​នៅ​ក្នុង​អតីតកាល ។
    —ទំព័រទី១—ទំព័រទី២—ទំព័រទី៣—ទំព័រទី៤—ទំព័រទី៥—
    4 hr 49 min
  • សៀវភៅ​ សម្តេច​ "The Prince" របស់​ Niccolo Machiavelli​ - Kh Audiobook
    🔊សម្តេច🔊
    បកប្រែ ពីសៀវភៅសរសេរជាភាសាអង់គ្លេសដែលមានចំណងជើងលំនាំដើមឈ្មោះ "The Prince" របស់​ Niccolo Machiavelli​ , ដោយបណ្ឌិត
    យូ គីមមួយ, ជាសៀវភៅដែលអ្នកនយោបាយគ្រប់រូប និងនិស្សិតវិទ្យាសាស្ត្រនយោបាយទាំងអស់ មានការចាំបាច់ត្រូវអាន! ១៩៩៦, PDF: https://drive.google.com/file/d/1P0T2AnIn_iXocWBUrHq7LEOgxUmGQ1sl/view?usp=drivesdk , by YouTube: https://bit.ly/3d7A039 , គតិ​​ដ៏​ខ្ពង់ខ្ពស់​ទាំង​​៦​ឃ្លា​ពី​​​លោក​ Niccolò Machiavelli​​​ ​ជា​អ្នក​និពន្ធ​សៀវភៅ​«​The Prince»​ ​ដែល​មាន​​ឥទ្ធិពល​​បំផុត​​ក្នុង​វិស័យ​នយោបាយ​
    លោក​ Niccolò Machiavelli​​​ ​​​​​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា បិតា​​វិទ្យាសាស្ត្រ​នយោបាយ​សម័យ​ទំនើប​​ជនជាតិ​អ៊ីតាលី​ ​​ហើយ​​លោក​បាន​និពន្ធ​សៀវភៅ​​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះ​ថា​ «​The Prince»​ ​​ដែល​សៀវភៅ​នេះ​​មាន​ទ្រឹស្ដី​ និង ការ​ការ​សម្រេច​ចិត្ត​ទាក់ទង​នឹង​វិស័យ​នយោបាយ​ជាច្រើន​។ ​ខាង​ក្រោម​នេះ​ជា​សម្រង់​សម្តី​សំខាន់ៗ​របស់​​លោក​៖​​​ ១) ​«​សុខចិត្ត​ឲ្យ​គេ​ខ្លាច​ ជាជាង​ឲ្យ​គេ​ស្រលាញ់​ ប្រសិន​បើ​​យើង​មិន​អាច​​ធ្វើ​បាន​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​»​។ ២) ​«វិធីសាស្ត្រ​ដំបូង​ក្នុង​ការ​​វាយតម្លៃ​អំពី​​ប្រាជ្ញា​របស់​អ្នក​ដឹកនាំ​ម្នាក់​ ​​​គឺ​​យើង​ត្រូវ​សម្លឹង​មើល​​កូន​ចៅ​នៅ​ជុំវិញ​ខ្លួន​»។ ៣) ​«​បើ​អ្នក​មាន​​ការ​តាំង​ចិត្ត​ដ៏​មហិមា​នោះ ​​ទោះ​ជួប​ការ​លំបាក​ប៉ុណ្ណា​ក៏​​គ្មាន​បញ្ហា​ដែរ​»។ ៤) ​«​តួនាទី​មិន​អាច​ធ្វើ​​ឲ្យ​មនុស្ស​មាន​កិត្តិយស​នោះ​ទេ​ តែ​​លុះ​ត្រា​តែ​មនុស្ស​នោះ​ផ្តល់​តម្លៃ​​ដល់​តួនាទី​នោះ​»។ ៥) ​«​ជា​ទូទៅ​ មនុស្ស​មិន​ទុកចិត្ត​​របស់​ថ្មី​​ ដែល​ពួកគេ​មិន​ទាន់​មាន​ពិសោធន៍​ ឬ ឆ្លងកាត់​នោះ​ឡើយ​»។ ៦) ​«​មហិច្ឆតា​របស់​មនុស្ស​វិវឌ្ឍ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ទៀត​។ ដំបូង​ ពួកគេ​ព្យាយាម​ការពារ​ខ្លួន​ឯង​​ពី​ការ​វាយប្រហារ​របស់​អ្នកដទៃ​ ​ក្រោយ​មក​ទៀត​ពួកគេ​ចាប់​ផ្ដើម​វាយប្រហារ​អ្នកដទៃ​ម្ដង​»។
    2 hr 36 min

About Kh Audiobooks៚

From the publisher's feed

យើងជាការចែក​រំលែក​មិន​មែន​ស្វែងរកប្រាក់ចំណេញដោយមានបេសកកម្មផ្តល់ការអប់រំនូវ​សៀវភៅ​សំឡេង​ ឥតគិតថ្លៃដល់អ្នកគ្រប់គ្នានៅគ្រប់ទីកន្លែង។

More shows like Kh Audiobooks៚

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

7 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

2024⇨2025全网超好听古风歌曲 ,越听越上头 by 月月小柚

2024⇨2025全网超好听古风歌曲 ,越听越上头

6 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners

2024-2025爆火热门歌曲精选|超好听无损歌曲 by 年少春衫_薄

2024-2025爆火热门歌曲精选|超好听无损歌曲

4 Listeners

2025高音质音乐歌曲大全 | 车载音乐休闲音乐 by 月月小柚

2025高音质音乐歌曲大全 | 车载音乐休闲音乐

1 Listeners