Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.
August 24, 2023Hello VOA៖ វិបត្តិសេដ្ឋកិច្ចជំរុញឱ្យពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅក្រៅប្រទេសបន្ថែមទៀត - សីហា ២៥, ២០២៣ក្នុងពេលបច្ចុប្បន្ន តម្លៃទំនិញសំខាន់ៗស្ទើរគ្រប់ប្រភេទដូចជាសាំង និងអង្ករជាដើម ឡើងថ្លៃជាបន្តបន្ទាប់។ រោងចក្រកាត់ដេរមួយចំនួនដែលជាទីពឹងរបស់ប្រជាពលរដ្ឋពេញកម្លាំងការងារ ក៏ត្រូវបានបិទ និងព្យួរ ដោយសារបញ្ហាសេដ្ឋកិច្ចដែលកំពុងរងនូវវិបត្តិ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ការណ៍នេះបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនបន្ថែមទៀត ចំណាកស្រុកទៅធ្វើជាពលករនៅក្រៅប្រទេស៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ សីហា ២០២៣)...more30minPlay
July 28, 2023Hello VOA៖ រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កើនការយកចិត្តទុកដាក់លើគោលនយោបាយការពារពលករចំណាកស្រុក - កក្កដា ២៨, ២០២៣កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី ២៣ ខែកក្កដានេះ។ នៅចុងខែសីហាខាងមុខ ប្រសិនបើមិនមានការផ្លាស់ប្តូរណាមួយទេ នោះគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបានបង្កើតឡើង។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្សនិងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា រដ្ឋាភិបាលអាណត្តិថ្មីគួរតែបន្ថែមការយកចិត្តទុកដាក់លើគោលនយោបាយពាក់ព័ន្ធនឹងការការពារពលករចំណាកស្រុក ដើម្បីជំរុញឱ្យស្ថានភាពរស់នៅនិងឱកាសការងាររបស់ពួកគេមានភាពប្រសើរឡើង ដែលនឹងជួយពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ កក្កដា ២០២៣)...more28minPlay
July 25, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ថ្នាក់ដឹកនាំចិនអបអរ និងបង្ហាញការគាំទ្រដែលគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោត - កក្កដា ២៦, ២០២៣ក្រោយលទ្ធផលក្រៅផ្លូវការបឋមៗបង្ហាញថា គណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះការបោះឆ្នោតជាតិកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគ្មានវត្តមានគណបក្សប្រឆាំងដ៏ចម្បងនោះ ឮ ថ្នាក់ដឹកនាំកំពូលៗរបស់ចិនបានផ្ញើសារអបអរ និងបង្ហាញការគាំទ្រចំពោះជ័យជម្នះគណបក្សគ្រប់គ្រងប្រទេស។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង អ្នកនាងកាន់ វិច្ឆិកា ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីការលើកឡើងរបស់ថ្នាក់ដឹកនាំកំពូលៗរបស់ចិននិងដំណើរការវិវត្តផ្សេងៗទាក់ទងនឹងការបោះឆ្នោត។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕...more8minPlay
July 24, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌ - កក្កដា ២៥, ២០២៣ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌។ លោក សុខ ខេមរា នៃវីអូអេ ពីរដ្ឋធានី វ៉ាស៊ីនតោន និង អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះ៕...more7minPlay
July 24, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ ការវិវត្តនៃលទ្ធផលបោះឆ្នោត និងការវិវត្តនានាជុំវិញការបោះឆ្នោតនៅកម្ពុជា - កក្កដា ២៥, ២០២៣កាលពីថ្ងៃអាទិត្យកម្ពុជាបានរៀបចំការបោះឆ្នោតមួយដែលមានគណបក្សចំនួន ១៨ចូល រួម តែអវត្តមានគណបក្សជំទាស់ដ៏មានសក្តានុពល។ បើតាមលទ្ធផលក្រៅផ្លូវការបឋមៗ បានបង្ហាញឲ្យដឹងថាគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ។ តទៅនេះសូមស្តាប់បទសន្ទនារវាងលោក សុខ ខេមរា នៅរដ្ឋធានីវ៉ាស៊ីនតោននិងលោក ស៊ុន ណារិន ពីរាជធានីភ្នំពេញដូចតទៅ៖...more10minPlay
July 23, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត - កក្កដា ២៤, ២០២៣ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន ពីរាជធានីភ្នំពេញ ជូនកិច្ចសន្ទនាអំពីរឿងនេះដូចតទៅ៖...more6minPlay
July 23, 2023បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍ - កក្កដា ២៤, ២០២៣នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីបានទៅបោះនៅព្រឹកថ្ងៃអាទិត្យនេះ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ សូមស្តាប់កិច្ចសន្ទនារវាង លោក សុខ ខេមរា នៃ វីអូអេ ជាមួយអ្នកនាង កាន់ វិច្ឆិកា ពីរាជធានីភ្នំពេញដូចតទៅ៕...more10minPlay
July 23, 2023បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ បក្សកាន់អំណាចឈ្នះនាំមុខ និង អ្នកបោះឆ្នោតជាង៨លាន ចេញទៅបោះឆ្នោត - កក្កដា ២៤, ២០២៣លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ បានចុះយកព័ត៌មាននៅការិយាល័យបោះឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ ជូនកិច្ចសន្ទនា ជាមួយលោក សុខ ខេមរា នៃវីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕...more16minPlay
July 23, 2023បទសម្ភាសន៍ VOA៖ លោក សម រង្ស៉ី ថា សហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតដែលគ្មានបក្ស ប្រឆាំងជាចម្បងចូលរួម - កក្កដា ២៣, ២០២៣ភ្លាមៗក្រោយការបោះឆ្នោតដែលបង្ហាញលទ្ធផលបឋមៗក្រៅផ្លូវការថា គណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះសំឡេងលើសលុប មេដឹកនាំក្រុមជំទាស់ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគឺលោក សម រង្ស៉ី បានអះអាងថា លទ្ធផលនៃការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ដ៏សំខាន់ចូលរួមនោះ នឹងគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិទេ ហើយលោកបន្តថា ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន ដល់លោក ហ៊ុន ម៉ាណែត ជាកូនច្បងក៏មិនអាចទៅរួចដែរ។ លោក សម រង្ស៉ី បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ តាមទូរស័ព្ទជាមួយលោក សុខ ខេមរា នៃ វីអូអេ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ។ សូមស្តាប់កិច្ចសម្ភាសន៍នេះដូចតទៅ៖...more15minPlay
July 20, 2023បទសម្ភាសន៍ VOA៖ គណបក្សភ្លើងទៀនថាអវត្តមានរបស់ខ្លួននឹងធ្វើឱ្យម្ចាស់សន្លឹកឆ្នោតបាត់ទំនុកចិត្ត - កក្កដា ២០, ២០២៣នៅខែកក្កដា ឆ្នាំ២០២៣ អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិក (វីអូអេ) បានជួប ធ្វើបទសម្ភាសន៍ជាមួយអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ អំពីអវត្តមានគណបក្សជំទាស់នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងបទសម្ភាសន៍ ធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃគណបក្សភ្លើងទៀន ក្នុងទីក្រុងភ្នំពេញ លោក គីម សួរភិរិទ្ធ អះអាងថា ការបោះឆ្នោតលើកនេះបង្ហាញឱ្យឃើញទិដ្ឋភាពអវិជ្ជមាននៃការប្រកួតប្រជែងខាងនយោបាយនៅកម្ពុជា ដោយសារគ្មានការចូលរួមពីសំឡេងអ្នកនយោបាយប្រឆាំង។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងរវាង លោក ហ៊ុល រស្មី អ្នកយកព័ត៌មានឱ្យវីអូអេពីរាជធានីភ្នំពេញ និងអ្នកនាំពាក្យគណបក្សជំទាស់ លោក គីម សួរភិរិទ្ធ ដូចតទៅ៖...more14minPlay
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.