Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.
December 08, 2022Hello VOA៖ ការត្រៀមខ្លួនរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មុនការបោះឆ្នោតថ្នាក់ជាតិ» - ធ្នូ ០៩, ២០២២កម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់ជាតិ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។ អ្នកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានថ្លែងថា អ្នកស្រីបារម្ភអំពីជម្លោះនយោបាយកើតឡើងនៅមុនការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ ធ្នូ ២០២២)...more30minPlay
December 02, 2022បទសម្ភាសន៍៖ អ្នកជំនាញថាកម្ពុជាត្រូវការឯករាជ្យភាពតុលាការដើម្បីដោះស្រាយឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន - ធ្នូ ០៣, ២០២២អ្នកជំនាញខាងសារព័ត៌មានឯករាជ្យនៅកម្ពុជា លើកឡើងថា ការដោះស្រាយបញ្ហានិទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា ទាមទារឱ្យមានតុលាការនិងមន្ត្រីអនុវត្តច្បាប់ដែលឯករាជ្យហើយឈរលើគោលការណ៍យុត្តិធម៌ ដោយមិនពុករលួយឬបក្សពួកនិយម។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖...more24minPlay
November 24, 2022Hello VOA៖ ពលករចំណាកស្រុកខ្មែរភាគច្រើនមានជំងឺផ្លូវចិត្តដោយសារបរិយាកាសរស់នៅ និងសម្ពាធការងារ - វិច្ឆិកា ២៥, ២០២២ពលករកម្ពុជាយ៉ាងហោចណាស់ជាងមួយលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ពលករចំណាកស្រុកខ្មែរភាគច្រើនធ្វើការក្នុងវិស័យកសិកម្មសំណង់អ្នកបម្រើតាមផ្ទះសេវាកម្មឧស្សាហកម្មផលិតកម្ម និងចិញ្ចឹមសត្វ។ ពួកគេភាគច្រើនទទួលបានប្រាក់ចំណូលមិនគ្រប់គ្រាន់ ហើយជាប់បំណុលធនាគារ។ លោក ប៉ាល់ ចំរើន អ្នកស្រាវជ្រាវជំនាញផ្នែកសុខភាពសាធារណៈថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ភាគច្រើននៃពលករចំណាកស្រុកខ្មែរមានជំងឺផ្លូវចិត្ត ដោយសារបរិយាកាសរស់នៅ និងសម្ពាធការងារ។ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៤ វិច្ឆិកា ២០២២)...more26minPlay
November 12, 2022កិច្ចសន្ទនា VOA៖ សង្ខេបថ្ងៃទី២នៃកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ - វិច្ឆិកា ១២, ២០២២កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ដែលចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃសុក្រ ហើយនឹងបញ្ចប់នៅថ្ងៃអាទិត្យនេះ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីមេដឹកនាំពិភពលោក ក្នុងនោះក៏មានប្រធានាធិបតីអាមេរិក លោក Joe Biden ផងដែរ។ លោកបានជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីល្ងាចថ្ងៃសៅរ៍។ តទៅនេះ សូមស្តាប់កិច្ចសន្ទនារវាងអ្នកនាង កាន់ វិច្ឆិកា និងលោក ស៊ុន ណារិន ដែលបានតាមដានកិច្ចប្រជុំនេះនៅរាជធានី ភ្នំពេញ៖...more10minPlay
November 12, 2022កិច្ចសន្ទនា VOA៖ ប្រធានាធិបតីអាមេរិកនិងមេដឹកនាំអាស៊ានជួបប្រជុំគ្នានៅកម្ពុជាលើបញ្ហាប្រឈមបន្ទាន់ៗ - វិច្ឆិកា ១២, ២០២២លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់កម្ពុជា ហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដូចមេដឹកនាំពិភពលោកផ្សេងទៀត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ កិច្ចប្រជុំទាំងនេះរំពឹងថា នឹងពិភាក្សាលើបញ្ហាប្រឈមក្នុងតំបន់ និងសាកល។ លោក សុខ ខេមរា នៃវីអូអេដែលកំពុងចុះយកព័ត៌មានផ្ទាល់នៅក្នុងពេលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជូនកិច្ចសន្ទនាជាមួយអ្នកនាង កាន់ វិច្ឆិកា ដូចតទៅ៖...more10minPlay
November 12, 2022បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី ទទូចឱ្យលោកBiden នាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជា - វិច្ឆិកា ១២, ២០២២ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងចូលរួមកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំអាស៊ានដែលរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃសៅរ៍នេះ។ ក្នុងនោះដែរក៏នឹងលោកប្រធានាធិបតីក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនសមាគមអាស៊ាន។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិក។ លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសទទូចឲ្យលោក Biden ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញនិងរក្សាការពារអធិបតេយ្យរបស់កម្ពុជាទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក សម រង្ស៊ី នៅថ្ងៃសុក្រនេះដូចតទៅ៖...more14minPlay
August 19, 2022បទសម្ភាសន៍ VOA៖ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិនៅខេត្តបាត់ដំបងភៀសខ្លួនសុំសិទ្ធិជ្រកកោននយោបាយ - សីហា ២០, ២០២២រយៈពេលជិត ៥ ឆ្នាំហើយដែលលោក ជា ជីវ អតីតប្រធានប្រតិបត្តិប្រចាំខេត្តបាត់ដំបងរបស់គណបក្សសង្រ្គោះជាតិ ត្រូវបានកាត់ផ្តាច់សិទ្ធិនយោបាយ ក្រោយតុលាការកំពូលបានរំលាយគណបក្សនេះ។ ទោះជាយ៉ាងណា លោកបានបន្តស្នាក់នៅក្នុងប្រទេស ទោះរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយក៏ដោយ។ ប៉ុន្តែពេលនេះ លោកបានសម្រេចចាកចេញទៅក្រៅប្រទេស ហើយបានសុំសិទ្ធិជ្រកកោននយោបាយ ដោយសារក្តីបារម្ភអំពីសុវត្ថិភាពនិងការចាប់ខ្លួន។ នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកថ្លែងថា លោកមិនចង់ចាកចេញពីស្រុកកំណើតឡើយ។ លោកបញ្ជាក់ថា៖ «វត្ថុនិងគោលបំណងរបស់ខ្ញុំមិនចង់ឆ្ងាយពីទឹកដីកំណើតរបស់ខ្ញុំទេ។ ខ្ញុំចង់ចូលរួមក្នុងជីវភាពនយោបាយ។ ខ្ញុំមានបំណងជួយប្រជាពលរដ្ឋនៅទឹកដីខេត្តបាត់ដំបងរបស់ខ្ញុំ ដែលខ្ញុំបានបំពេញកិច្ចការងារជាងរយៈពេល ២០ ឆ្នាំកន្លងមកនេះ»៕...more15minPlay
August 12, 2022បទសម្ភាសន៍ VOA៖ វិនិយោគិនអាមេរិកចង់ឃើញទំនាក់ទំនងអាមេរិក-កម្ពុជាល្អប្រសើរខាងនយោបាយ - សីហា ១៣, ២០២២តំណាងសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) កាលពីពេលថ្មីៗនេះ បានបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន ជាផ្នែកមួយនៃក្រុមប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជួបជាមួយអ្នកមុខអ្នកការអាមេរិកាំង និងឈ្វេងយល់បន្ថែមពីគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកទាក់ទងនឹងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកនិងតំបន់អាស៊ីអាគ្នេយ៍។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោក Anthony Galliano ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា អំពីដំណើរទស្សនកិច្ចនៅខែកក្កដា និងទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ដូចតទៅ៖...more13minPlay
July 27, 2022បទសម្ភាសន៍៖ វិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយបង្អស់ បម្រើផលប្រយោជន៍នយោបាយច្រើនជាងប្រយោជន៍ជាតិ - កក្កដា ២៨, ២០២២អ្នកដឹកនាំក្រុមអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា លើកឡើងថាគោលបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជាលើកទី១០ គឺដើម្បីបម្រើផលប្រយោជន៍គណបក្សនយោបាយ ច្រើនជាងបម្រើផលប្រយោជន៍ជាតិទាំងមូល។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងបែបនេះក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»ដែលជាកម្មវិធីថ្មីមួយរបស់វីអូអេកាលពីថ្ងៃអង្គារទី១៩ខែកក្កដាឆ្នាំ២០២២។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖...more16minPlay
June 23, 2022បទសម្ភាសន៍ VOA៖ ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់សម្រាប់ពលរដ្ឋ និងវិស័យសារព័ត៌មាន - មិថុនា ២៣, ២០២២នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក អ៊ិត សូធឿត ថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋជាពិសេសអ្នកសារព័ត៌មានក្នុងការទទួលបានព័ត៌មាន ដើម្បីធ្វើសេចក្តីរាយការណ៍បែបស៊ីជម្រៅស្តីពីដំណើរការអភិវឌ្ឍ និងអភិបាលកិច្ចនៅក្នុងសង្គម។ តទៅនេះសូមស្តាប់កិច្ចសម្ភាសន៍រវាងលោក ណឹម សុភ័ក្រ្តបញ្ញា ដែលរាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ ជាមួយលោក អ៊ិត សូធឿត នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដូចតទៅ៖...more17minPlay
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.