Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.
June 22, 2022បទសម្ភាសន៍ VOA៖ ទាំងGSP និងEBA «មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា - មិថុនា ២៣, ២០២២នៅឆ្នាំ២០២១ កម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងតម្លៃសរុបប្រមាណ ៨,៧ពាន់លានដុល្លារ ហើយនៅត្រីមាសទី១នៃឆ្នាំ២០២២នេះ ការនាំចេញកើនប្រមាណ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកដែលបានផ្តល់ឲ្យកម្ពុជានូវឋានៈអនុគ្រោះពន្ធ GSP (Generalized System of Preferences) នៅមិនទាន់អនុម័តថានឹងបន្តផ្តល់ការអនុគ្រោះពន្ធនេះតទៅទៀតឬយ៉ាងណាទេ ក្រោយវាផុតកំណត់កាលពីចុងឆ្នាំ២០២០។ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់វីអូអេថាទាំង GSP របស់សហរដ្ឋអាមេរិក ទាំងប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងសព្វាវុធ» របស់អឺរ៉ុប EBA (Everything But Arms) សុទ្ធតែ«មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា ខណៈការបង្ក្រាបនយោបាយ នៅតែបន្តនៅកម្ពុជា។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍របស់អ្នកនាង ខាន់ សុគុំមនោ ដែលរាយការណ៍ឲ្យវីអូអេ ជាមួយលោក អាត់ ធន់ ដូចតទៅ៖...more15minPlay
June 02, 2022Hello VOA៖ តើគេអាចរំពឹងអ្វីបានខ្លះពីការបោះឆ្នោតឃុំសង្កាត់ ៥ មិថុនា ២០២២? - មិថុនា ០៣, ២០២២កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកទី៥ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ចុងសប្ដាហ៍នេះ។ ក្នុងកម្មវិធីហេឡូវីអូអេប្រចាំខែ ក្រោមមូលបទ«វេទិកាអាស៊ាន» ដែលត្រូវបានចាក់ផ្សាយតាមរលកធាតុអាកាសកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ទោះបីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនេះ ស្ថិតជាចំណោទក្តី យ៉ាងហោចណាស់ព្រឹត្តិការណ៍នេះផ្ដល់ការបន្តភាពរស់រានជាទៀងទាត់នៃប្រជាធិបតេយ្យតាមសន្លឹកឆ្នោតនិងសង្ឃឹមនៃការវិលត្រឡប់នៃតំណាងសំឡេងជំទាស់ក្នុងការិយាល័យសាធារណៈ៕...more32minPlay
May 26, 2022បទសម្ភាសន៍ VOA៖ គ.ជ.ប.ថា បរិយាកាសឃោសនាបោះឆ្នោតល្អជាងកាលពីឆ្នាំ២០១៧ - ឧសភា ២៦, ២០២២មន្ត្រីជាន់ខ្ពស់គ.ជ.ប.វាយតម្លៃបរិយាកាសឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំនេះថាល្អប្រសើរជាងការឃោសនាបោះឆ្នោតឆ្នាំ២០១៧ ដោយមានពាក្យបណ្តឹងតិចតូចហើយមិនមានអំពើហិង្សា។ លោក សោម សូរីដា វាយតម្លៃដូចនេះនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយវីអូអេសំឡេងសហរដ្ឋអាមេរិកនៅការិយាល័យស្ថាប័នរៀបចំការបោះឆ្នោតគ.ជ.ប.កាលពីថ្ងៃទី២៣ ខែឧសភាដែលជាថ្ងៃទីបីនៃការចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សមួយចំនួនត្អូញត្អែរថា មិនមានភាពស្មើគ្នា។ សូមលោកអ្នកស្តាប់បទសម្ភាសន៍របស់លោក លាស់ លីបលីប ជាមួយលោកអគ្គលេខាធិការរងគ.ជ.ប.៕...more16minPlay
April 29, 2022បទសម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវអាមេរិកាំងថាថ្ងៃ ២៣ តុលា ១៩៩១ គួរត្រូវបានចងចាំក្នុងប្រតិទិនជាតិរបស់កម្ពុជា - មេសា ៣០, ២០២២ថ្ងៃទី២៣ ខែតុលា ធ្លាប់ជាថ្ងៃបុណ្យឈប់សម្រាកជាតិមួយរបស់កម្ពុជា ប៉ុន្តែសព្វថ្ងៃនេះលែងមាននៅក្នុងប្រតិទិនទៀតហើយ។ ថ្ងៃនេះរំឭកដល់ថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីឆ្នាំ១៩៩១ ដែលបានជួយបញ្ចប់ជម្លោះនៅកម្ពុជា និងត្រូវគេចាត់ទុកថាបានជួយនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរីពហុបក្សរបស់កម្ពុជាបច្ចុប្បន្ន។ អ្នកស្រាវជ្រាវអាមេរិកាំងមួយរូបយល់ថា ទោះបីព្រឹត្តិការណ៍នេះបានកន្លងផុតទៅអស់ជាង៣០ឆ្នាំក្តី ក៏ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នេះ មានសារៈសំខាន់ជាមេរៀនប្រវត្តិសាស្ត្រមិនត្រឹមតែសម្រាប់ពលរដ្ឋខ្មែរដែលកើតទាន់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរជំនាន់ក្រោយទៀត ហើយទិវានេះយ៉ាងហោចណាស់គួរត្រូវបានគេចងចាំក្នុងប្រតិទិនប្រចាំឆ្នាំដូចទិវាផ្សេងទៀតរួមមានទិវានយោបាយឈ្នះឈ្នះ និងមិនឈប់សម្រាកក្តី។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក សឹង សុផាត នៃវីអូអេ និងអ្នកស្រី Courtney Weatherby នាយករងនៃកម្មវិធីអាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌល Stimpson Center ក្នុងរដ្ឋធានីវ៉ាស៊ីនតោន៕...more22minPlay
April 21, 2022បទសម្ភាសន៍ VOA៖ យុវជនខ្មែរនៅក្រុងសៀងហៃថាស្ថានភាពបិទខ្ទប់ដោយសារកូវីដបានធូរស្រាលបន្តិច - មេសា ២២, ២០២២ទីក្រុងសៀងហៃប្រទេសចិន ដែលមានប្រជាជនជាង២៦លាននាក់ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំមួយរបស់ពិភពលោក កំពុងបន្តសិ្ថតនៅក្រោមវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងតាំងពីដើមខែមេសាមក ដើម្បីទប់ទល់នឹងការរាតត្បាតនៃវីរុសកូរ៉ូណាបំប្លែងថ្មីអូមីក្រុង។ វិធានការតឹងតែងមិនធ្លាប់មាននៅទីក្រុងធំបំផុតរបស់ចិននេះ បាននាំឱ្យមានបញ្ហាកង្វះម្ហូបអាហារនិងការតវ៉ាពីប្រជាជនខ្លះ ក៏ដូចជាប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញអន្តរជាតិផងដែរ។ លោក អ៊ឹម ច័ន្ទរក្សា អាយុ ២៧ឆ្នាំ ជាអតីតនិស្សិតខ្មែរនៅទីក្រុងប៉េកាំង ដែលបច្ចុប្បន្នរស់នៅនិងបម្រើការជាអ្នកប្រឹក្សាធនធានមនុស្សផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់និងលទ្ធកម្ម នៅទីក្រុងសៀងហៃអស់រយៈពេល៨ខែមកនេះ។ យុវជនដែលមានស្រុកកំណើតនៅខេត្តក្រចេះរូបនេះនិយាយថា ស្ថានភាពបិទខ្ទប់បានធូរស្រាលបន្តិចហើយក្រោយពីវិធានការជាងបីសប្តាហ៍នេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងរវាងលោក សឹង សុផាត នៃវីអូអេ និងលោក អ៊ឹម ច័ន្ទរក្សា កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ដូចតទៅ៖...more13minPlay
December 30, 2021Hello VOA៖ «បន្ទាត់ភាពក្រីក្រ និងអត្រាភាពក្រីក្រថ្មីសម្រាប់កម្ពុជា» - ធ្នូ ៣០, ២០២១កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងផែនការបានឲ្យដឹងថា បន្ទាត់ភាពក្រីក្រក្នុងប្រទេសត្រូវបានរដ្ឋាភិបាលកំណត់សាជាថ្មី ដែលនាំឲ្យអត្រាភាពក្រីបានកើនឡើងដល់ប្រមាណ ១៨% ដែលពីមុនរដ្ឋាភិបាលអះអាងថាមានក្រោម ១០%។...more32minPlay
December 01, 2021បទសម្ភាសន៍ VOA៖ លោក ចាប ញ៉ាលីវុធ រំឭកពីស្នាព្រះហស្ថនិងការដឹកនាំប្រកបដោយមេត្តាករុណារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ - ធ្នូ ០១, ២០២១សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គតកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំងក្នុងព្រះជន្មាយុ៧៧ព្រះវស្សា។ ព្រះអង្គមានព្រះរាជតួនាទីជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចនិងបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាពីឆ្នាំ១៩៩៣ដល់ឆ្នាំ១៩៩៧។ ព្រះអង្គក៏បានកាន់តំណែងជាព្រះប្រធានរដ្ឋសភាពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៦។ លោក ចាប ញ៉ាលីវុធ ជាប្អូនប្រុសម្តាយតែមួយជាមួយនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងជាអនុប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង អ្នកយកព័ត៌មានវីអូអេខេមរភាសាអំពីកេរដំណែលរបស់ព្រះអង្គដូចតទៅ៖...more34minPlay
October 15, 2021បទសម្ភាសន៍ VOA៖ សហព័ន្ធខ្មែរក្រោមរិះគន់អាជ្ញាធរវៀតណាមរឿងចាប់ខ្លួនសកម្មជនដោយសារសេរីភាពបញ្ចេញមតិ - តុលា ១៦, ២០២១សហព័ន្ធខ្មែរកម្ពុជាក្រោមប្រតិកម្មនឹងអាជ្ញាធរវៀតណាម ក្នុងខេត្តព្រះត្រពាំងចំពោះការចាប់ខ្លួន លោក ថាច់ រ៉ីន អាយុ ៦០ឆ្នាំ ជាសកម្មជនខ្មែរក្រោមម្នាក់ពីបទបំពាននឹងច្បាប់។ តែលោក ទៀ ថេន ទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងថា អាជ្ញាធរវៀតណាម ក្នុងខេត្តព្រះត្រពាំងដែលជាដែនដីខ្មែរគ្រប់គ្រងដោយវៀតណាម ធ្វើការចាប់ខ្លួនដោយសារសកម្មភាពតស៊ូមតិដូច្នេះគឺមិនគោរពសិទ្ធិជនជាតិដើមភាគតិច ជាការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានផ្ទុយពីច្បាប់អន្តរជាតិ និង ជាការសងសឹកលើពលរដ្ឋជនជាតិដើមភាគតិច។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសលោក ទៀ ថេន តាមទូរសព្ទពីប្រទេសអូស្ត្រាលីអំពីរឿងនេះ៕...more11minPlay
September 28, 2021បទសម្ភាន៍ VOA៖ ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម - កញ្ញា ២៩, ២០២១ទីភ្នាក់ងារជំនួយអាមេរិក (USAID) ប្រចាំនៅប្រទេសកម្ពុជា បានប្រកាសអំពីហិរញ្ញប្បទានបន្ថែមក្នុងទំហំទឹកប្រាក់ ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម តាមរយៈគម្រោងដែលមានឈ្មោះថា«ការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» ដែលនឹងត្រូវគ្រប់គ្រងដោយមជ្ឈមណ្ឌលឯកសារកម្ពុជា។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេខ្មែរ លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា នេះជាលើកទីមួយហើយ ដែលអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍បានទទួលជំនួយដោយផ្ទាល់ ដើម្បីអាចថែទាំសុខភាពខ្លួនឯង និងចែករំលែករឿងរ៉ាវ ពិសោធន៍ពេលឆ្លងកាត់របបខ្មែរក្រហម។ លោកបានបន្ថែមថា ក្នុងនាមលោកជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហមដែរនោះ លោកខិតខំស្វែងរកវិធីដែលអាចជួយដល់អ្នករស់រានមានជីវិត ក៏ដូចជាចង់បង្ហាញពីទឹកចិត្តដែលអាចជួយរក្សាភាពជាមនុស្សរបស់ពួកគាត់ និងធ្វើយ៉ាងណាឲ្យវត្តមានរបស់ពួកគាត់ស្ថិតក្នុងការចងចាំរបស់ក្មេងជំនាន់ក្រោយ៕...more24minPlay
September 23, 2021បទសម្ភាសន៍ VOA៖ អ្នកជំនាញថាច្រកទ្វារអ៊ីនធឺណិតកម្ពុជា នាំមកនូវការភ័យខ្លាចកាន់តែខ្លាំង - កញ្ញា ២៤, ២០២១របាយការណ៍ថ្មីមួយដែលបានចេញផ្សាយកាលពីដើមខែកញ្ញានេះដោយអង្គការ Asia Centre មានមូលដ្ឋានក្នុងទីក្រុងបាងកកប្រទេសថៃ បានរិះគន់ខ្លាំងៗលើច្បាប់និងបទបញ្ញត្តិមួយចំនួនរបស់កម្ពុជា ជាពិសេសគឺអនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ លោក សាយ មុន្នី នៃវីអូអេ បានសម្ភាសន៍លោកបណ្ឌិត Robin Ramcharan នាយកប្រតិបត្តិនៃអង្គការ Asia Centre អំពីរបាយការណ៍ថ្មីនេះ។...more8minPlay
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.