Sign up to save your podcastsEmail addressPasswordRegisterOrContinue with GoogleAlready have an account? Log in here.
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិ... more
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.
July 14, 2023លោក ញឹក ប៊ុនឆៃ៖ វិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ជាគោលនយោបាយអាទិភាព - កក្កដា ១៤, ២០២៣នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ គណបក្សកម្ពុជា និយមបានចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែររួបរួមជាតិ ដើម្បីពង្រឹងសន្ទុះកម្លាំងអ្នកគាំទ្រ។ អ្នកស្រី ធីតា វីន បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក យ៉ែម បុញ្ញឬទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ស្តីអំពីជុំវិញដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញឬទ្ធិ បានបង្ហាញក្តីសង្ឃឹមថា គណបក្សខ្មែររួបរួមជាតិ នឹងទទួលបានអាសន:ក្នុងសភា នៅក្នុងការបោះឆ្នោតលើកនេះ ដោយសារសន្ទុះអ្នកគាំទ្រមានការកើនឡើង បន្ទាប់ពីមានការរួបរួមគ្នាជាមួយគណបក្សកម្ពុជានិយម ។ សូមអញ្ជើញអស់លោកអ្នកស្តាប់កិច្ចសន្ទនានេះ ដូចតទៅ៖...more12minPlay
July 12, 2023បទសម្ភាសន៍ VOA៖ គណបក្សកាន់អំណាចការពារដំណើរការរៀបចំការបោះឆ្នោត ដែលគ្មានគណបក្សជំទាស់ចូលរួម - កក្កដា ១២, ២០២៣នៅក្នុងបទសម្ភាសន៍មួយជាមួយសំឡេងសហរដ្ឋអាមេរិក (វីអូអេ)ដែលធ្វើឡើងកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជានាទីក្រុងភ្នំពេញ អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន បានថ្លែងអំពីភាពត្រឹមត្រូវ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា និងបញ្ហាមួយចំនួនទៀត ទាក់ទិននឹងអវត្តមានគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតជាតិ ដែលកំពុងតែខិតជិតចូលមកដល់។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងរវាងលោក ហ៊ុល រស្មី អ្នកយកព័ត៌មានឱ្យវីអូអេពីរាជធានីភ្នំពេញ និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដូចតទៅ៖...more14minPlay
June 27, 2023បទសម្ភាសន៍៖ កង្វះការប្រកួតនយោបាយពិតប្រាកដ ជះឥទ្ធិពលអវិជ្ជមានដល់ស្មារតីប្រកួតប្រជែងរបស់ពលរដ្ឋខ្មែរ - មិថុនា ២៨, ២០២៣អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានថ្លែងក្នុងបទសម្ភាសន៍ក្នុងកម្មវិធី«វិជ្ជាជីវៈសារព័ត៌មានសំខាន់»កាលពីថ្ងៃចន្ទទី២៦ខែមិថុនាឆ្នាំ២០២៣ ថា «រឿងទាក់ទងនឹងការបោះឆ្នោតឬក៏មិនទៅបោះឆ្នោត មែនទែនវាមិនមែនជាកាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែទៅបោះឆ្នោតទេ។ វាជាផ្នែកមួយនៃការអនុវត្តសិទ្ធិនិងសេរីភាពរបស់ពួកគាត់»។ សូមលោកអ្នកស្ដាប់បទសម្ភាសន៍នេះដូចតទៅ៖...more23minPlay
June 08, 2023Hello VOA៖ សកម្មជនថា «ខ្ញុំមិនដែលបារម្ភទេ ប៉ុន្តែមិនមែនមានន័យថាខ្ញុំចង់ជាប់គុកទេ» - មិថុនា ០៩, ២០២៣លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា រូបលោកផ្ទាល់ក្នុងនាមជាសកម្មជន ត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា ដើម្បីធានាថាអ្វីដែលពួកគេតវ៉ាទាមទារ គឺត្រឹមត្រូវតាមច្បាប់។ ថ្លែងនៅក្នុងកម្មវិធី Hello VOA សកម្មជនរូបនេះបានលើកឡើងបន្ថែមថា ខណៈការរឹតត្បិតសិទ្ធិសេរីភាពក្នុងការតស៊ូមតិនិងតវ៉ាជាសាធារណៈនៅកម្ពុជាកំពុងបន្តកើតមានឡើង ជាពិសេសមុនពេលការបោះឆ្នោតជាតិអាណត្តិទី៧ ឈានមកដល់ លោក កើត សារ៉ាយ មិនព្រួយបារម្ភអំពីការចាប់ខ្លួនសាជាថ្មីឡើយ ប៉ុន្តែមិនមែនមានន័យថា លោកចង់ជាប់ពន្ធនាគារនោះទេ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ មិថុនា ២០២៣)...more26minPlay
May 23, 2023បទសម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះអាងពីភាពស្អាតស្អំរបស់ស្វាមី និងថាការចោទប្រកាន់មិនសមហេតុផល - ឧសភា ២៣, ២០២៣កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងញុះញង់។ ក្នុងបទសម្ភាសន៍មួយជាមួយលោកហាន ណូយ នៃវីអូអេ អ្នកស្រី ម៉ែន រ៉ន អាយុ៤៨ឆ្នាំ ភរិយារបស់លោក ញិល ភាព បានការពារភាពត្រឹមត្រូវរបស់ស្វាមី ដោយលើកឡើងពីភាពអយុត្តិធម៌ចំពោះរឿងក្តីមួយនេះ។...more6minPlay
May 23, 2023បទសម្ភាសន៍ VOA៖ ម្តាយទទូចឱ្យដោះលែងកូនប្រុសជាសហការីរបស់លោក ថេង សាវឿន ដែលរងបទចោទ«រួមគំនិតក្បត់» - ឧសភា ២៣, ២០២៣កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគមត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងញុះញង់។ ក្នុងបទសម្ភាសន៍មួយជាមួយលោក ហាន ណូយ នៅខេត្តរតនគិរី អ្នកស្រី មី លុន អាយុ៥២ឆ្នាំ ដែលត្រូវជាម្តាយរបស់លោក ថាន់ ហាច បានទទូចយ៉ាងក្តុកក្តួលឱ្យដោះលែងកូនប្រុសរបស់អ្នកស្រីដែលកំពុងមានជំងឺប្រចាំកាយ៕...more8minPlay
May 11, 2023Hello VOA៖ សហជីពបន្តជំរុញរដ្ឋាភិបាលឲ្យជួយការពារផលប្រយោជន៍របស់កម្មករ ពេលរោងចក្របិទទ្វារ - ឧសភា ១២, ២០២៣កាលពីខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រោងចក្រនៅកម្ពុជាជាង ៧០ បានព្យួរការងារកម្មករជាង ៣ ម៉ឺននាក់ ដោយលោកថាសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បន្តជំរុញឲ្យរដ្ឋាភិបាលធានាការពារផលប្រយោជន៍សម្រាប់កម្មករ ប្រសិនបើរោងចក្របិទទ្វារ ហើយកម្មករបាត់បង់ការងារ៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ,១៥ ឧសភា ២០២៣)...more28minPlay
April 17, 2023Hello VOA៖ បរិយាកាសនយោបាយបច្ចុប្បន្នមិនប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ - មេសា ១៨, ២០២៣កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ នោះវាអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពការបោះឆ្នោត ដែលនឹងមកដល់ក្នុងរយៈពេលដ៏ខ្លី ខាងមុខ។ កញ្ញាបានបញ្ជាក់បន្ថែមថា លំហសេរីភាពរបស់របស់ពលរដ្ឋដែលហ៊ានលើកឡើងនូវចំណុចខ្វះខាតពីការដឹកនាំរបស់រដ្ឋាភិបាល និងសារព័ត៌មានឯករាជ្យ ដែលផ្តល់ព័ត៌មានសំខាន់ដល់ពលរដ្ឋក្នុងការសម្រេចចិត្តថា តើគាត់គួរបោះឆ្នោតឲ្យអ្នកណា កំពុងត្រូវបានបាត់បង់។ កញ្ញាអង្កេតឃើញថា ពលរដ្ឋមានភាពនឿយណាយនៅក្នុងការបោះឆ្នោត តែទោះយ៉ាងណា ពួកគេនៅមានសង្ឃឹម ប្រសិនមានវត្តមានគណបក្សប្រឆាំង ពោលគឺគណបក្សភ្លើងទៀន ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខនេះ៕ (ខាន់ សុគុំមនោ, Hello VOA, ១៧ មេសា ២០២៣)...more31minPlay
March 17, 2023បទសម្ភាសន៍៖ គ្រូរបាំនិងអ្នកច្នៃរបាំខ្មែរម្នាក់រាំនៅក្នុងសារមន្ទីរសិល្បៈធំបំផុតនៅអាមេរិក សង្ឃឹមថានឹងទទួលកម្មសិទ្ធរូបចម្លាក់អាទិទេពមកវិញ - មិនា ១៨, ២០២៣អ្នកស្រី សុភីលីន ជាម សាភីរ៉ូ (Sophiline Cheam-Shapiro) ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York (ញូវយ៉ក)ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សានិងសម្ភោធ Podcast Dynamite Doug ស្តីអំពីលោក Doughlas Latchford អ្នកជំនួញជនជាតិអង់គ្លេសដែលបានលួចជួញដូររូបចម្លាក់បុរាណខ្មែរជាច្រើន។ រូបចម្លាក់ប្រហែល៣០ ក្នុងចំណោមនោះកំពុងត្រូវបានតាំងនៅក្នុងសារមន្ទីរសិល្បៈ Metropolitan ឬ Metropolitan Museum of Artក្នុងបុរី New York។ កញ្ញា ទុំ ម្លិះ នៃវីអូអេ បានជួបសម្ភាសន៍ជាមួយ អ្នកស្រី សុភីលីន ជាម សាភីរ៉ូ ក្រោយពេលអ្នកស្រីបានបង្ហាញក្បាច់រាំនៅខាងមុខរូបចម្លាក់លោកេស្វរៈ ដែលគេត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរសិល្បៈដ៏ធំបំផុតនៅសហរដ្ឋអាមេរិកនេះ។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះដូចតទៅ៖...more6minPlay
February 13, 2023Hello VOA សំឡេងជំនាន់ថ្មី៖ គម្រោង Code For Girls ជំរុញឱ្យសិស្សស្រីរៀនសរសេរកូដកុំព្យូទ័រការ - កុម្ភៈ ១៤, ២០២៣សរសេរកូដ គឺជាផ្នែកមួយនៃកម្មវិធីសិក្សា STEM ដែលសំដៅលើមុខជំនាញផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ ការសរសេរកូដកុំព្យូទ័រនេះ គឺជាមេរៀនថ្មីនៅកម្ពុជា ជាពិសេសសម្រាប់ក្មេងស្រី។ បច្ចុប្បន្ននៅកម្ពុជា គេឃើញមានយុវជនមួយក្រុមបានរួមគ្នាបង្កើតក្លឹបសរសេរកូដមួយឈ្មោះថា Code for Girls ដើម្បីបង្រៀនដល់យុវតីឱ្យចេះសរសេរកូដ និងបង្កើតកម្មវិធីនានាក្នុងវិស័យព័ត៌មានវិទ្យាដោយឥតគិតថ្លៃ។ កញ្ញា រិទ្ធិ សុវណ្ណដាលីន ស្ថាបនិកគម្រោង Code For Girls ថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា គម្រោង Code For Girls ជំរុញឱ្យសិស្សស្រីចូលរួមក្នុងការសរសេរកូដកុំព្យូទ័រកាន់តែច្រើន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ កុម្ភៈ ២០២៣)...more24minPlay
FAQs about កម្ពុជា - វីអូអេ:How many episodes does កម្ពុជា - វីអូអេ have?The podcast currently has 50 episodes available.